Episode 88 : សន្យាណាថានឹងរៀបការជាមួយអូន.!

1.4K 195 13
                                    


ដោយឃើញថេយ៉ុងធ្វើមុខភ័យៗហើយមិនឆ្លើយតបនឹងខ្លួន យមទូតក៏ក្រោកឈរឡើងរួចបោះជំហ៊ានមួយៗសម្តៅមករកថេយ៉ុងដែលជាហេតុធ្វើអោយថេយ៉ុងក៏បោះជំហ៊ានថតក្រោយដូចគ្នា។

« លោកចូលមកបានដោយរបៀបណា? ហើយមានបំណងអ្វី? »Taehyungលើកដៃអោបពោះខ្លួនរួចក៏ចេះដើរថយក្រោយមិនឈប់ ចំណែកមាត់ក៏ឆ្លៀតសួរចង់ដឹងការពិតព្រោះវិមានរបស់គេមិនអាចអោយអ្នកប្លែកមុខចូលមកបានដោយងាយនោះទេលុះត្រាតែមានការអនុញ្ញាតពីលោកគីមសិន។

« ឈប់ភ្លាម.! បើឯងហ៊ានរត់ឱកាសរបស់ឯងនឹងត្រូវបាត់បង់ »យមទូតនិយាយឃាត់ទាំងសម្លេងធម្មតានូវពេលដែលឃើញថេយ៉ុងបែរក្រោយប្រុងនឹងរត់ ចំណែកទឹកមុខក៏ស្មើរគួរអោយខ្លាច។

« លោកនិយាយអំពីអ្វី? »Taehyungឮបែបនេះគេក៏ស្រាប់តែឈប់តាមសម្តី មុននឹងបែរសន្សឹមៗមកសួរយមទូតវិញទាំងឆ្ងល់នឹងសម្តីចម្លែករបស់យមទូត។

« យើងមិនធ្វើបាបឯងទេ.! គឺយើងមកផ្តល់ឱកាសអោយឯងតែប៉ុណ្ណោះ...បើឯងមិនស្តាប់ហើយនៅតែចង់រត់ទៀតនោះ ឯងនឹងស្តាយក្រោយអស់មួយជីវិតជាក់ជាមិនខាន »យមទូតថាហើយក៏ដើរទៅអង្គុយលើកៅអីក្បែរសួនផ្ការនោះធ្វើមិនដឹងដោយសង្ឃឹមថាថេយ៉ុងនឹងព្រមទៅតាម ចំណែកថេយ៉ុងវិញក៏បានដូចចិត្តដើរត្រុយទៅអង្គុយលើកៅអីទល់មុខរបស់យមទូតព្រោះតែចង់ដឹងពីអ្វីដែលយមទូតចង់និយាយជាមួយនឹងគេ។

« ប៉ុន្មានខែហើយ? »គ្រាន់តែថេយ៉ុងដាក់គូថមកដល់កៅអីភ្លាមយមទូតក៏សួរឡើងភ្លែតទាំងគ្មានក្បាលគ្មានកន្ទុយ ប៉ុន្តែថេយ៉ុងក៏អាចកាត់ន័យយល់ថានាយចង់សួរសម្តៅលើកូនរបស់គេព្រោះយមទូតបានសម្លឹងទៅពោះរបស់គេ។

« 7ខែហើយ! »Taehyungក៏ឆ្លើយតបទៅវិញទាំងមុខឆ្ងល់ៗហើយក៏លើកដៃទៅអង្អែលពោះខ្លួនឯងតិចៗទាំងមានអារម្មណ៍ថាខ្លាចនូវពេលដែលឃើញយមទូតសម្លឹងពោះគេមិនដាក់ភ្នែកទាល់តែសោះ។

« យើងមានរឿងចង់អោយឯងធ្វើ! »យមទូតឈប់ស៊ាំញ៊ាំច្រើនក៏និយាយចូលសាច់ការតែម្តងដែលជាហេតុធ្វើអោយថេយ៉ុងកាន់តែឡេឡឺលើសដើមព្រោះមនុស្សមិនធ្លាប់ស្គាល់គ្នាផងថែមទាំងធ្លាប់ធ្វើបាបប្តីគេទៀត មកប្រើគេស្រួលៗយ៉ាងមិច?

💙Make you mine🦋[ ចប់ ]Where stories live. Discover now