Episode 24 : ជំងឺរើឡើង.!

2.1K 189 2
                                    


ទោះJungkookខំនិយាយប៉ុណ្ណារក៏ថេយ៉ុងនៅតែមិនមាត់ហើយអង្គុយញ៊ាំនំធ្វើមិនដឹងព្រោះដឹងថាជុងហ្គុកគ្រាន់តែកុហកគេប៉ុណ្ណោះ។

« ឮយើងនិយាយទេ.! យើងពិតជាឈឺមែនណា៎ »Jungkookនិយាយទាំងបង្អូសសម្លេងព្រោះថេយ៉ុងមិននិយាយអ្វីទាល់តែសោះ ស្ងាត់ជ្រាបតែម្តង។

« សម្តែងចប់ឬនៅ? មើលទៅបងដូចជាសម្តែងមិនចេះហត់សោះ »Taehyungសួរមួយម៉ាត់ធ្វើអោយជុងហ្គុកចុកឈាមបាត់មាត់ឆឹងតែម្តងព្រោះថេយ៉ុងនិយាយត្រូវចំណុចពេក។

« ឯងនៅឯណា? យប់នេះបើមិនមកផ្ទះវិញទេនោះនូវពេលដែលយើងចាប់ឯងបាន យើងនឹងដាក់ទោសឯងពុំខាន »Jungkookឈប់សម្តែងព្រោះដឹងថាថេយ៉ុងមិនជឿរហើយក៏ប្តូរមកជាគម្រាមវិញម្តង។

« អស់ហើយមែនទេ? ព្រោះអូនងងុយគេងហើយ »Taehyungសួរទាំងមិនខ្វល់ពីពាក្យគម្រាមរបស់ជុងហ្គុកព្រោះនាយដឹងថាទោះនាយទៅពេលនេះក៏ឈឺខ្លួនដដែលទេ។

« គីម ថេយ៉ុង.! ស្តាប់យើងអោយទាន់.! ពេលនេះឯងនៅផ្ទះជីមីនឬផ្ទះអាជីហ៊ុន? ឆ្លើយមកយើងនឹងទៅយកឯង កុំអោយយើងក្តៅចិត្តទាន់អោយសោះ »Jungkookហាស្តីទាំងសម្តីធ្ងន់បែបដាក់កំហឹតអោយថេយ៉ុងឆ្លើយ។

« ខិកៗ...ហិកៗ »Taehyungមិនបានឆ្លើយតបឡើយហើយក៏ស្រាប់តែឮសម្លេងក្អកខ្លាំងៗរបស់ថេយ៉ុងចេញពីក្នុងទូរស័ព្ទរបស់ជុងហ្គុក។

« នែ.! មិនឮយើងសួរទេឬ? »Jungkook

« ជុងអូន...ខិកៗ..ហិកៗ អូនពិបាកដកដង្ហើមណាស់ »Taehyungប្រឹងប្រាប់ជុងហ្គុកទាំងក្អកផងយំផងព្រោះមុននេះគេញ៊ាំនំផងអួលដើម.កផងទើបធ្វើអោយគេអួលនំរហូតដល់ជំងឺរើឡើង។

« ឯងកើតអ្វី? ឯងនៅឯណ្ណារប្រាប់យើងភ្លាមមក »Jungkookសួរទាំងឆ្លេឆ្លាក្នុងចិត្តព្រោះឮសម្លេងរបស់ថេយ៉ុងដូចជាមិនស្រួលឡើយ។

« ជីមីន...ប្រាវ »Taehyungឆ្លើយជាមួយជុងហ្គុកខ្សាវៗមុននឹងទាញថូរទម្លាក់អោយបែកដើម្បីអោយជីមីនដែលនៅបន្ទប់ជាប់នោះឮ។

« ទ្រាំបន្តិចទៅយើងទៅរកឯងហើយ »Jungkookថាហើយក៏ទាញយកឧបករណ៍អុកស៊ីសែនរបស់ថេយ៉ុងដែលទុកចោលលើតុនោះរត់ចេញទៅក្រៅសម្តៅទៅផ្ទះជីមីនដែលនៅជាប់របងគ្នានោះ បើនាយដឹងថាថេយ៉ុងនៅផ្ទះជីមីននោះនាយនឹងទៅយកតាំងពីដើមព្រោះរបងផ្ទះជាប់គ្នាសោះ។

💙Make you mine🦋[ ចប់ ]Where stories live. Discover now