Episode 29 : សម្លាប់គេទៅ.!

2K 209 2
                                    


   បន្ទាប់ពីចំណាយពេលឈរនិយាយគ្នាជាមួយJihunអស់មួយសន្ទុះធំថេយ៉ុងក៏បានដើរចូលទៅខាងក្នុងផ្ទះវិញ នូវពេលដែលចូលមកដល់ខាងក្នុងឃើញថាជុងហ្គុកតាមសម្លក់គេពីមាត់ទ្វាតែម្តង។

« បងញ៊ាំអាហាររួចហើយឬ? »Taehyungធ្វើជាសួរទាំងដែលក្នុងចិត្តដឹងយ៉ាងច្បាស់ថាជុងហ្គុកសម្លក់ខ្លួនព្រោះទៅជួបជាមួយJihunនោះ។

« អោបប្រុសកណ្តាលថ្ងៃឆ្អែតហើយមែនទេ? »Jungkookមិនឆ្លើយនឹងសំណួររបស់ថេយ៉ុងហើយក៏សួរបកទៅវិញថែមទៀត បើនិយាយពីទឹកមុខវិញដូចចង់សម្លាប់មនុស្សអញ្ចឹង។

« មិនដូចដែលបងឃើញទេ.! »Taehyungមិនអាចប្រកែកបានព្រោះវាជាការពិតដែលគេអោបគ្នាជាមួយជីហ៊ុនប៉ុន្តែនាយក៏ព្យាយាមបកស្រាយ។

« មិនដូចដែលយើងឃើញយ៉ាងមិច? យើងមិនទាន់ខ្វាក់អោយឯងបោកបាននោះទេ យើងមិនទាន់ខ្វាក់ផងប៉ុណ្ណឹងទៅហើយចុះទ្រាំតែយើងខ្វាក់ទៀតឡើងគ្រែពីមុខយើងទេដឹង? »Jungkookនិយាយដៀលថេយ៉ុងទាំងមុខស្មើរអង្គុយគងជើងលើសាឡុង។

« សម្តីបងដូចជាជ្រុលពេកហើយ.! ខួរក្បាលបងសព្វថ្ងៃមានតែរឿងលើគ្រែទេឬ? »Taehyungនិយាយកំហ៊កផងវិញទាំងហួសចិត្ត គ្រាន់តែគេអោបសោះក៏ជុងហ្គុកគិតទៅដល់រឿងលើគ្រែបាត់ទៅហើយ។

« ឥឡូវខ្លាំងសម្តីណាស់ណ៎.! អាជីហ៊ុនជាអ្នកបង្រៀនអោយប្រហ៊ើនជាមួយយើងមែនទេ? »Jungkookខឹងនឹងសម្តីតមិនបាត់មួយម៉ាត់របស់ថេយ៉ុងមុននឹងស្ទុះក្រោកឡើងទៅច្របាច់ដៃរបស់ថេយ៉ុងកន្ត្រាក់មកជិតនាយមួយទំហឹងសឹងតែបាក់ដៃរបស់ថេយ៉ុងទៅហើយ។

« ជីហ៊ុនគេមិនចេះប្រើសម្តីថោកទាបដូចជាបងទេ.! »Taehyungនៅតែធ្វើខ្លាំងទាំងដែលដៃរបស់គេត្រូវជុងហ្គុកច្របាច់សឹងតែបាក់ឆ្អឹង។

« ថោកទាបអ៊ីចឹងហេស៎? »Jungkookផ្ទួនពាក្យរបស់ថេយ៉ុងទាំងយកអណ្តាតទល់ថ្ពាល់ងក់ក្បាលតិចៗមុននឹងស្ទុះទៅចាប់បឺតមាត់របស់ថេយ៉ុងទាំងកម្រោល នាយបឺតផងខាំផងរហូតដល់ដាច់រលាត់សាច់មាត់របស់ថេយ៉ុងចេញឈាមមកតិចៗ។

« អឹម... »Taehyungក្រហឹមព្យាយាមរើខ្លួនចេញពីជុងហ្គុកប៉ុន្តែរើមិនរួចព្រោះជុងហ្គុកចាប់កញ្ចឹង.ករបស់គេជាប់ នាយក្រាស់បឺតមាត់របស់គេសឹងតែទន់ខ្លួនទៅតាមនាយទៅហើយ។

💙Make you mine🦋[ ចប់ ]Where stories live. Discover now