Episode 64 : គ្រោះថ្នាក់ចរាចរណ៍

1.9K 246 8
                                    


   Taehyungធ្វើជាយំខ្សឹបខ្សួលរង៉ូវៗក្បែរត្រចៀករបស់ជុងហ្គុករហូតដល់នាយក្រាស់បីគេទៅដល់ឡាន ជុងហ្គុកបើកទ្វាឡានបំណងដាក់ថេយ៉ុងអោយអង្គុយក្នុងឡានប៉ុន្តែថេយ៉ុងមិនព្រមហើយតោង.ករបស់នាយជាប់មិនលែង។

« អត់ទេ.! អត់អង្គុយលើនឹងទេ »Taehyungនិយាយទាំងសម្លេងងុលៗស្របពេលដែលក្បាលក៏ប្រឹងឆ្មុលចូលទៅក្នុងកញ្ចឹង.ករបស់ជុងហ្គុកដូចជាកូនឆ្មារ។

« អូខេ.! »Jungkookដឹងចិត្តរបស់ថេយ៉ុងទើបបើកទ្វាចូលទៅអង្គុយកន្លែងតៃកុងរួចក៏ដាក់អោយថេយ៉ុងអង្គុយច្រកគាវលើភ្លៅរបស់នាយ ចំណែកថេយ៉ុងវិញកាលដែលឃើញជុងហ្គុកយល់ចិត្តបែបនេះគេក៏លួចសើចខិកៗទាំងដៃអោប.កជុងហ្គុកជាប់។

« សើចអី? »Jungkookសួរនាយតូចទាំងជ្រួញជញ្ចើមឆ្ងល់ព្រោះមុននេះឃើញរអ៊ូយំថាឈឺពោះសោះឥឡូវបែរជាមកសើចទៅវិញ។

« អត់មានអីទេ.! ឈឺពោះណាស់ ចង់ញ៊ាំការ៉េម »Taehyungក្រវីក្បាលតិចៗរួចក៏ប្តូរមកទារញ៊ាំការ៉េមវិញខណៈពេលដែលមុខឆ្ងប់នឹងកញ្ចឹង.ករបស់ជុងហ្គុកជាប់មិនងើបដដែលព្រោះខ្លាចជុងហ្គុកចាប់បានថាគេសម្តែង។

« ឈឺពោះហើយចង់ញ៊ាំការ៉េមឬ? ទៅពេទ្យពិនិតពោះសិនទៅចាំទៅទិញការ៉េមតាមក្រោយ »Jungkookថាហើយក៏បើកឡានចេញដំណើរទៅធ្វើអោយថេយ៉ុងរហ័សអឺត.កឆ្ងក់មើលទៅកញ្ចក់ខាងក្រៅចង់ដឹងថាជុងហ្គុកទៅណា។

« អត់ទេ.! ញ៊ាំការ៉េមទៅបាត់ឈឺហើយ..ហិកៗ »Taehyungនិយាយមិនឈ្នះជុងហ្គុកទើបធ្វើជាយំដើម្បីអោយជុងហ្គុកទន់ចិត្តរួចជូនគេទៅញ៊ាំការ៉េមវិញ ដាច់ខាតគេមិនទៅពេទ្យនោះទេ បើមនុស្សមិនឈឺអីផងនាំទៅពេទ្យយ៉ាងមិច???

« ណូ.! ជីវិតកូនមិនអាចលេងសើចបានទេ...បើឯងឈឺមានន័យថាមានបញ្ហាដល់កូនហើយយល់ទេ? »Jungkookមិនស្តាប់ហើយក៏បន្តបើកឡានសម្តៅទៅរកមន្ទីពេទ្យទាំងថេយ៉ុងឯណ្ណេះវិញធ្វើមុខដូចគេយកទៅបាញ់ចោល។

« គ្រាន់តែទៅពេទ្យសោះធ្វើដូចទ្រង់វេទនាសម្បើមម្លេះ.! ទៅពេទ្យពិនិត្យខ្លួនឯងសោះក៏លំបាកដែរ »Jungkookរអ៊ូតិចៗស្របពេលដែលដៃកំពុងលើកបីកាយតូចចេញពីក្នុងឡានបន្ទាប់ពីមកដល់ខាងមុខមន្ទីពេទ្យដ៏ល្បីថាពូកែប្រចាំប្រទេសកូរ៉េខាងត្បូង។

💙Make you mine🦋[ ចប់ ]Where stories live. Discover now