ម្ចាស់បេះដូង (ចប់)

Oleh ChhorinaEang

56.5K 3.9K 43

" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Da... Lebih Banyak

Part1: ជួបគ្នាថ្ងៃដំបូង
Part2: ជួបម្តងទៀត
Part3 : គូរជន្លោះ
Part4: ប្រដៅក្មេង
Part5: បបូរមាត់ផ្អែម
Part6 : ស្តាយស្នាមថើប
Part7: ឈប់រំលឹករឿងហ្នឹងទៀត
Part8: ក្តីសុខ
Part9: ដើរបុកអ្នកណា?
Part11: មិត្តថ្មី
Part10: រករឿងសូម្បីគ្រូ
Part12: ផឹកទឹកតែ
Part13: ព្រៀនប្រដៅ
Part14: ភ័យខ្លាច
Part15: មាត់ផ្អែមដដែល
Part16: គ្រាន់តែល្បិច
Part17: ធ្វើខ្លួនចម្លែក
Part18: មិត្តភាពមួយនេះ
Part19: ចែចង់
Part20: គម្រាម
Part21: ផ្គើន
Part22: ខឹង!!
Part23: អារម្មណ៍មិនទៀង
Part24: អន់ចិត្ត
Part26: ចម្លែក
Part27: ស្នេហ៍តែម្ខាង💔
Part29:ឈឺ💔
Part29
Part30
Part31
Part32
Part33
Part34
Part35
Part36
Part37
Part38🔞
Part39
Part40
Part41
Part42
Part43
Part44
Part45
Part46
Part47
Part48
Part49
Part50
Part51
Part52
Part53
Part54
Part55
Part56
Part57
Part58
Part59
Part60
Part61
Part62
ភាគបញ្ចប់!!
បើកកក់រឿង
បើកកក់រឿង

Part25: អន់ចិត្តឬ?

780 72 1
Oleh ChhorinaEang

    ជុងហ្គុកកំពុងតែអង្គុយអូសទូរស័ព្ទលេងចុះឡើងដូច ជាកំពុងរងចាំការខលហៅរបស់នរណាម្នាក់ធ្វើឲ្យគេមិន
ស្រណុកចិត្តទាល់តែសោះ។ 
     គ្រីង គ្រីង គ្រីង   
     សម្លេងទូរស័ព្ទធ្វើឲ្យជុងហ្គុក ញញឹមឡើងហើយមើល ទៅលេខដែលខលចូលនោះទាំងញញឹម តែក៏ត្រូវធ្លាក់ទឹកមុខវិញព្រោះតែមិនមែនជាលេខដែលគេកំពុងរងចាំ។ 
     '' អាឡូជីមីន '' 
     '' សម្លេងដូចជាមិនសប្បាយចិត្តសោះ ពេលដែលជាយើងដែលខលទៅឯង យ៉ាងម៉េចមិនចង់និយាយជាមួយយើងឬ? '' ជីមីន ស្តីថាឲ្យមិត្តគ្រាន់តែបានឮសម្លេងរបស់គេនិយាយមកធ្វើដូចជាគ្មានកម្លាំងកំហែងសោះ ឆ្លើយតបរបៀបមនុស្សខ្ជិលយ៉ាងចឹង។
     '' មិនមែនចឹងទេ ព្រោះយើងដូចជាងងុយទើបសម្លេងឮតិចៗចឹងទៅ '' ជុងហ្គុក ធ្វើជាស្ងាប ធ្វើដូចជាខ្លួនងងុយគេងពិតៗ ទាំងដែលការពិតមិនមែននោះទេ។
     '' គ្មានអ្វីនោះទេ យើងគ្រាន់តែខលទៅលេងប៉ុណ្ណោះ ព្រោះខលទៅនាងហ្វីវាមិនលើកសោះ ប្រហែលជាគេងបាត់ហើយ '' ជីមីន និយាយទាំងមុខជូរ ព្រោះគេបានខលទៅនាងជាច្រើនដងហើយ តែនាងមិនព្រមលើកសោះ ប្រហែលជាគេងហើយមើលទៅ ចឹងហើយបានគេខលមករំខានជុងហ្គុកម្តង។
     '' ប្រហែលជាចឹងហើយ ចុះឯងមិនគេងទេឬ? នេះយប់ជ្រៅហើយ '' ជុងហ្គុក សួរទាំងមើលម៉ោងដែលដាក់តាំងនៅលើតុក្បែរគ្រែគេងរបស់ខ្លួន ម៉ោងជិតពាក់កណ្តាលអាធ្រាតហើយ នៅឆ្លៀតខលមកលេងគេទៀត។ 
     '' យើងទើបតែនិយាយជាមួយសិស្សច្បងយ៉ុនមិញហ្នឹង ទើបមិនទាន់ងងុយ '' ជីមីន និយាយទាំងញញឹម ពេលដែលទើបតែសាសងគ្នាជាមួយCrushរបស់ខ្លួនរួចរាល់ សប្បាយចិត្តខ្លាំងណាស់ មិននឹកស្មានថានាយយកលេខគេពីហ្វីឡាដើម្បីទាក់ទង់ជាមួយគេសោះ។ 
     '' ហ៊ឹម គេមានស្នេហា យើងខ្ពើមច្រណែនណាស់វើយ '' ជុងហ្គុក ធ្វើមុខដូចជាចង់ជ្រេញ ព្រោះមិត្តមកនិយាយរឿងCrushប្រាប់ស្អីក៏មិនដឹង មនុស្សកំពុងតែម៉ួម៉ៅស្រាប់ផង មកនិយាយអួតរឿងCrushស្អីក៏មិន ដឹងដែរ គួរឲ្យស្អប់។ 
     '' ចុះឯងជាមួយថេយ៉ុងនោះ ថ្ងៃនេះដូចជាមិនបាន ឃើញថេយ៉ុងមកកន្លែងញាំបាយសោះ '' ជីមីន ក៏អត់ឆ្ងល់មិនបាន រាល់ដងថេយ៉ុងនឹងមិត្តរបស់គេ ឲ្យតែពេលចេញពីម៉ោងសម្រាក ដឹងតែមកញាំបាយអង្គុយជាមួយពួកគេហើយ តែថ្ងៃនេះបែរជាមិនឃើញពួកនាយមកសោះ សូម្បីតែយ៉ុនហ្គីក៏មិនឃើញមកដែរ ចឹងទើបគេមិនបានឃើញនាយមួយថ្ងៃពេញ តែយប់ឡើងសំណាងហើយដែលបាននិយាយទូរស័ព្ទជាមួយ កុំអីគេច្បាស់ជាគេងមិនលក់នោះទេ។
     '' យើងនឹងគេគ្មានអ្វីពាក់ព័ន្ធគ្នាទេ បានគេមិនមកជួប យើងរាល់ថ្ងៃបែបនេះគឺល្អហើយ យើងមិនចង់ឃើញមុខ របស់គេទេ '' ជុងហ្គុក បដិសេធនឹងមិត្តរបស់គេ ព្រោះន័យមិត្តរបស់គេ និយាយដូចជាថាឲ្យគេកំពុង តែរងចាំអ្វីពីអាគាត់ថេយ៉ុងនោះចឹង។ 
     '' ឲ្យតែដូចមាត់និយាយទៅ ក្រែងថាកំពុងតែដេកនឹកគេនឹងណា ទើបយើងបារម្ភ '' ជីមីន និយាយហើយសើចតិចៗ ស្តាប់សម្លេងមើលទៅដូចមនុស្សកំពុងតែងរយ៉ាងចឹង។
     '' រឿងអីដែលយើងនឹកគេនោះ? យើងកំពុងតែមិនចង់ជួបផង ចង់មិនមកឬមកក៏ជារឿងរបស់គេ មិនពាក់ព័ន្ធនឹងយើងទេ '' ជុងហ្គុក ប្រកែកញាប់មាត់ខំបដិសេធនឹងសម្តីរបស់មិត្ត ប្រាប់ហើយថាមិនពាក់ព័ន្ធ នៅតែមកបង្អាប់គេទៀត។ 
     '' អាមាត់ខុសពីចិត្តអើយ ចាំមើលថាហែងមាត់រឹងដល់ពេលណាទៀត '' ជីមីន នៅតែសើចនឹងមិត្តរបស់គេដដែល ចាំបាច់មាត់ខុសពីចិត្តធ្វើអី នឹកក៏ប្រាប់ថានឹកមក អ្នកណាទៅខឹងនោះ ឃើញមិត្តចេះមានស្នេហាបែបនេះ គេក៏សប្បាយចិត្តជាមួយដែរ។
     '' យើងនឹងគេគ្មានអ្វីនឹងគ្នានោះទេ ដូច្នេះឯងឈប់ និយាយថាយើងដូចជាមានអ្វីពាក់ព័ន្ធជាមួយប្រុសម្នាក់ នោះទៀតទៅ '' ជុងហ្គុក ដាក់កំហិតមិត្តរបស់គេឲ្យឈប់គិតអ្វីផ្តេសផ្តាស់ចំពោះគេ ព្រោះគេនឹងប្រុសម្នាក់នោះពិតជាគ្មានអ្វីទាក់ទងគ្នាមែន។ 
     '' ចឹងហ្ហេស? '' 
     '' យើងឈប់និយាយជាមួយឯងហើយ ដេកហើយ យើងងងុយណាស់ បាយ '' ទឺត...ទូរស័ព្ទត្រូវបានផ្តាច់ នៅឲ្យមិត្តរបស់គេបង្អាប់ទៀតលែងបានហើយ ដាក់ចុះ ខ្ចិលឈ្លោះជាមួយវិញល្អជាង។ 
     '' ហេតុអ្វីក៏មិនខលមកដូចពីម្សិលមិញ មនុស្សឆ្កួត '' ជុងហ្គុក សម្លឹងមើលទូរស័ព្ទដែលគេកំពុងតែកាន់នៅក្នុងដៃរងចាំមនុស្សម្នាក់ដែលខលរំខានគេកាលពីម្សិលមិញ។ 
     '' អន់ចិត្តធ្វើអីអាហ្គុក គេមិនខលមកឯងក៏អត់ទៅ ឯងមិនបាច់ទៅខ្វល់នោះទេ '' ជុងហ្គុក ដាក់ខ្លួនគេងលើពូក ហើយទុកទូរស័ព្ទនៅលើតុក្បែរគ្រែ រួចក៏បិទភ្នែកគេងទាំងមិនស្គប់ស្គល់ ព្រោះតែកំពុងតែមានអាការះអន់ចិត្តនឹងប្រុសម្នាក់ ដែលទើបតែមានរឿជាមួយគ្នាកាលពីព្រឹកមិញនេះ។

#ថេយ៍ស៊ី
    

Lanjutkan Membaca

Kamu Akan Menyukai Ini

397K 29.8K 35
Kim - ချစ်~~ချစ်တယ်~~~မောင် Jeon - မောင်သိတယ် Cv_ Pinterest
384K 25.7K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"
1.8M 96K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
754K 42.4K 26
Jk - Possessive type #Warning Cv_ Pinterest