Part 16

1K 80 4
                                    

ព្រឹកឡើងថ្ងៃថ្មីជាថ្ងៃដែលត្រូវស្រស់ស្រាយនិងសប្បាយជាមួយនិងអាកាសធាតុត្រជាក់លាយលំជាមួយនិងដុំព្រិលដែលបានធ្លាក់កាលពីម្សិលមិញវាបានក្រាលទៅលើផ្លូវត្រៀមដូចជាក្រណាត់ពណ៌សធំមួយ ។ ទ្វាបន្ទប់ត្រូវបានបើបន្ទាប់ពីអ្នកដែលនិទ្រារួចកាលពីយប់ ៕

" បាត់ទៅណាបាត់ហើយ " មាឌធំរាងក្រាស់មុខមាត់សង្ហារបានវាចាដោយបានជ្រួញចិញ្ចើមព្រោះតែមិនបានឃើញអ្នកដែលធ្វើជាខឹងកាលពីយប់មិញនៅក្រៅបន្ទប់ មិនបង្អង់យូរក៏បានបិទទ្វាបន្ទប់រួចក៏ទៅតាមរកមើល

រាងស្តើងកំពុងតែឈរស្រោចផ្កាមួយដើមដែលមើលទៅទើបតែយកមកបណ្តុះកន្លែងថ្មី មាឌតូចបានឈរស្រោចដោយមានទឹកមុខស្រស់ថ្លាប៉ុន្តែក៏បានបាត់ទៅវិញបន្ទប់ពី

" មកនៅទីនេះទេហេស ? " រាងក្រាស់បាននិយាយរួចក៏បានដើរទៅជិតទាំងមានទឹកមុខនឹងថឹង

" ខ្ញុំមកមានពាក់ព័ន្ធអីនិងលោក " Taehyung មានទឹកមុខក្រម៉ូវហើយក៏បានបញ្ឈប់ការស្រោចផ្កា

" អីគេ ? មិននិយាយរកតែមួយយប់សោះហៅបងលោកហើយហេស ? "

" យ៉ាងម៉េច ? " រាងស្តើងបានទម្លាក់ធុងស្រោចផ្កាចោលរួចក៏បានដើរទៅណាផ្សេង

" Tae អូនចង់ទៅណា " ថារួចក៏បានទៅតាម

រាងស្តើងបានទៅឈរនៅឯមាត់ទឹកដែលមានចំហាយត្រជាក់សឹងតែកក

" Tae អូនមកឈរបែបនិងមិនត្រជាក់ទេហេស ? មើលចុះពាក់អាវស្តើងផង "

" គ្មានត្រជាក់ស្អីផង " មាត់ថាមិនអីតែដៃបែបជារួញនិងអោបចូលគ្នាឃើញដូច្នេះរាងក្រាស់ក៏បានដោះអាវក្រៅរបស់ខ្លួនហើយក៏បានពាក់អោយទៅ Taehyung

" ប្រាប់ថាមិនរងាទេ " នាយរៀបនិងដោះអាវនោះចេញទៅហើយតែក៏អត់វិញព្រោះរងាដែរ
មួយសន្ទុះក្រោយបន្ទាប់ពីគ្មានការឆ្លើយឆ្លង Jungkook ក៏បានដើរទៅអោបរាងស្តើងពីក្រោយដែលធ្វើអោយរាងស្តើងភ្ញាក់ព្រើត

" ណែធ្វើស្អីនិង ?? " Tae បានរើខ្លួនដើម្បីអោយបានចេញពីរង្វង់ដៃធំក្រាស់របស់រាងក្រាស់រួចដល់អាចចេញបានហើយក៏មានមុខក្រម៉ូវថែមរួច Jungkook ក៏បោះសម្តី

ស្នេហ៍ក្នុងរដូវផ្ការីក វគ្គ ១💗🌸 (Complete ✔️)Where stories live. Discover now