Part 22

929 91 2
                                    

នាយតូចបានមកសម្ងំតែម្នាក់នៅក្បែរកំពុងទឹកមួយដែលមិនមានមនុស្សដូច្នេះទើបអាចអោយ Taehyung យំតែម្នាក់ឯងអោយអស់ មើលទៅតាមសភាពឥឡូវគេពិតជាគួរអោយអាណិតណាស់ស្នេហាដែលមានស្មោះស័គ្រចំពោះមនុស្សដែលខ្លួនស្រលាញ់តែបែរជាមកមិនអាចសាងស្នេហ៍នោះអោយយូរបានអង្វែង

រាងក្រាស់ដែលកំពុងតែរៀបចំខ្លួនរួចនិងអាលបានចេញមកក្រៅមកដើរលេងជាមួយម្ចាស់ស្នេហ៍តែមួយរបស់ខ្លួនតែនៅពេលដែលចេញមកក៏ត្រូវពួកអ្នកយាមមុខបន្ទប់មកអោយចេញទៅ

" ពួកឯងធ្វើស្អីនិង ? ហេតុអីមិនអោយយើងចេញទៅ ? " Jungkook បានសួរទៅអ្នកយាមមុខបន្ទប់តែមិនមានអ្នកណាម្នាក់ឆ្លើយឡើយ

" ឮយើងសួរទេ ? " ថាហើយមិនមានអ្នកឆ្លើយបម្រុងនិងដើរចេញទៅតែពួកអ្នកយាមនោះបានមកបាំងពីមុខ

" ពួកឯងជាស្អីមកហាមឃាត់យើង ? " Jungkook បានជ្រួញចិញ្ចើមចូលគ្នាហើយស្រែកដាក់ពួកអ្នកយាមនោះ

" គឺខ្ញុំធ្វើតាមបញ្ជារបស់លោកម្ចាស់ទេ " អ្នកយាមអ្នកក្នុងចំណោមពីអ្នកបានឆ្លើយដោយឱនមុខគំនាប

" ពុកអ្នកបញ្ជា !! " មាឌធំបានខឹងជាមួយនុងឪពុកខ្លួនណាស់ទ្រាំមិនបានក៏រុញពួកអ្នកយាមនោះចេញហើយរត់ចេញទៅរកឪពុកខ្លួនដល់បន្ទប់ធ្វើការ ហើយអ្នកយាមនោះក៏ទៅតាមដែរ

" ពុក !!! " ទៅដល់គេបានយកដៃវាយទ្វាមួយទំហឹងដែលធ្វើអោយឪពុករបស់គេភ្ញាក់

" ឯងធ្វើស្អី ? " គាត់បានសួរទៅកូនដោយដៃកំពុងតែធ្វើកិច្ចការ

" ខ្ញុំទេដែលត្រូវសួរពុក , ពុកកំពុងតែធ្វើស្អី ? ពុកកំពុងតែបំបែកបំបាក់កូនមែនទេ ? "

" ឯងនិយាយស្អីនិង Jung ? " គាត់បានឈប់ធ្វើកិច្ចការហើយក៏បានដលរចេញមកចំទល់មុខនិងកូនរបស់ខ្លួន

" ពុកគិតថាអាចបំបែកខ្ញុំជាមួយ Tae បានមែនទេទើបបានជាទៅរកគូដណ្ដឹងអោយខ្ញុំ ? "

" Jungkook ពុកចង់អោយឯងមានអនាគតល្អទើបពុកមិនចង់អោយឯងទាក់ទងជាមួយនិងអាក្មេងម្នាក់នោះ "

" ធ្វើបែបនេះពុកបំផ្លាញកូនទៅវិញទេ "

" បំផ្លាញឯងយ៉ាងម៉េច ? យើងខំរើសគូរស្រករដែលល្អមានពូជអម្បូរបុណ្យស័ក្តិប៉ុណ្ណឹងហើយនៅមិនគ្រប់គ្រាន់ទៀតហេស ? " រួចក៏និយាយត

ស្នេហ៍ក្នុងរដូវផ្ការីក វគ្គ ១💗🌸 (Complete ✔️)Dove le storie prendono vita. Scoprilo ora