Part 23

898 82 1
                                    

រាងក្រាស់បានជិះសេះចេញទៅយ៉ាងលឿនព្រោះតែនឹកមនុស្សជាទីស្រលាញ់របស់ខ្លួនហើយណាមួយលួចគេចពីឪពុកដែលបានបំបែកខ្លួននោះ

" Taehyung " គ្រាន់តែទៅដល់ Jungkook បានស្រែកហៅទៅរាងស្តើងយ៉ាងខ្លាំង បន្ទាប់មក Taehyung ក៏បានបែរទៅរកម្ចាស់សំលេង

" Jungkook " ពួកគេទាំងពីរនាក់បានអោបគ្នានៅខាងមុខផ្ទះដែលនៅចង្កេះភ្នំមួយនោះ
ក្រោយពីបានអោបគ្នាដោយក្តីបារម្ភនិងនឹកនោះពួកគេទាំងពីរអ្នកក៏បាននិយាយគ្នាមួយសន្ទុះ

" Jungkook " រាងស្តើងបានហៅអ្នកដែលខ្លួនកំពុងតែចាប់ដៃឡើងដោយសំលេងស្រទនើបំផុត

" ...... " Jungkook មិនបាននិយាយអ្វីទាំងអស់ក្រៅពីទៅមើលកែវភ្នែកមូលក្លំទាំងគូររបស់នាយតូច ឃើញដូច្នេះ Taehyung ក៏បាននិយាយតរ

" អូនគិតថាបងមិនគួរលំបាកទេ " ពាក្យនេះបានធ្វើអោយ Jungkook ឆ្ងល់

" អូនចង់និយាយពីអី ? " Jungkook បានយកដៃរបស់ខ្លួនមកចាប់កាន់ដៃស្រឡូនរបស់ Tae វិញ

" បងមានគូដណ្តឹងហើយពួកយើងមិនបាច់ស្រលាញ់គ្នាទៀតទេ " Tae និយាយដោយទឹកមុខស្រពាប់ស្រពោននិងលាយលំនិងទឹកភ្នែកដែលកំពុងតែរៀបនិងស្រក់

" Tae ! អត់ទេទោះបងមានគូដណ្តឹង តែបងមិនអាចបែកពីអូនបានទេ " Jungkook បានងើបឈរខណ:ដែលរាងស្តើងបានងើបឈរដែរ

" ធ្វើបែបនេះបងធ្វើបាបគូរដណ្តឹងបងទៅវិញទេ " ថ្ងៃមុនគេលួចពេបជ្រាយសោះហេតុអីក៏ទៅអាណិតគេទៅវិញគួរតែអាណិតខ្លួនឯងទើបត្រូវ

" Tae ចង់អោយបងធ្វើយ៉ាងម៉េច ? " រាងក្រាស់បានជ្រួញចិញ្ចើមចូលគ្នាហើយក៏បានយកដៃរាងស្តើងមកកាន់

" ពួកយើងបែកគ្នាទៅប្រសើរជាជាង " Taehyung និយាយដោយមិនបានមើលទៅមុខរបស់មាឌធំចំពោះមុខឡើយ

" អត់ទេ Tae ! ពួកយើងអាចមានជម្រើសផ្សេងក្រៅពីនេះ , បងនិងមិនរៀបការឬមួយក៏ពួកយើងរត់ទៅជាមួយគ្នាតែម្តងទៅ " Jungkook បាននិយាយដោយលាយទឹកភ្នែកកូនប្រុសស្មោះនិងស្នេហា គេបានធ្វើកាយវិការទៅតាមពាក្យសម្តីនៅនិងមុខរបស់ Tae

" អត់ទេ Jung ! ពួកយើងមិនអាចធ្វើបែបនិងបានឡើយ " Tae បានបែរខ្នងហើយយំដោយមុខក្រហម

ស្នេហ៍ក្នុងរដូវផ្ការីក វគ្គ ១💗🌸 (Complete ✔️)Where stories live. Discover now