Part 20

950 87 13
                                    

ព្រឹកថ្ងៃថ្មីទៀតហើយពីមួយថ្ងៃទៅមួយថ្ងៃពេលវេលាពិតជាដើរលឿនមែនព្រោះថ្ងៃនេះជាអាទិត្យចុងក្រោយនៃឆ្នាំ 1XXX រាងតូចច្រឡឹងបានដេកលើគ្រែមួយនៅក្នុងផ្ទះដែលនៅពេលដែលគេភ្ញាក់មកអារម្មណ៍ថាធីងធោងនិងឈឺក្បាលជាខ្លាំងនោះក៏ព្រោះតែមកពីជាតិស្រាដែលគេបានផឹកកាលពីយប់មិញវាយលុកខ្លាំងពេក ។ រាងស្តើងបានក្រោកពីលើគ្រែទាំងមានទឹកមុខស្លេកស្លាំង ឈឺម្លឹងហើយហេតុអីក៏នៅក្រោកទៀត ? ក៏ព្រោះតែត្រូវរកលុយអោយម្តាយដែលមានតែមួយរបស់គេទោះជាធ្វើបាបខ្លួនខ្លាំងប៉ុណ្ណា ។

" អួយឈឺក្បាលណាស់ " រាងស្តើងបានយកដៃរបស់គេស្ទាបក្បាលរបស់គេហើយចិញ្ចើមជ្រួញចូលគ្នា ដោយមានអារម្មណ៍ថាឈឺខ្លាំងក៏ប្រញាប់ទៅដាំថ្នាំដែលមាននៅក្នុងផ្ទះរបស់គេពីមុនមកដើម្បីអោយបានធូរស្បើយខ្លះ ព្រោះស្រាពីយប់វិញមានជាតិអាកុលខ្លាំងហើយមិនដឹងជាស្រាអីផឹកមួយកែវក៏ឈួលពេញបំពងនិយាយមិនចង់រួច ។

បន្ទាប់ពីបានផឹកថ្នាំដែលបានដាំរួចកម្លោះតូចបានដើរចេញពីផ្ទះតម្រង់ទៅកន្លែងមួយដែលមិនមែនជាផ្សារឬក៏កន្លែងដែលត្រូវធ្វើការនោះទេតែវាបែរជាព្រៃមួយទៅវិញ ។ Taehyung បានដើរតែម្នាក់ឯងដោយភាពឯការតាមជាប់ខ្លួននៅក្នុងដៃរបស់គេមានការផ្កាពណ៌សមួយបាច់ដែលចងចូលគ្នាវាមានក្លិនក្រអូបប្រហើរភាយៗតែវាមិនអាចអោយអ្នកដែលកាន់មានអារម្មណ៌ល្អនោះទេ រាងតូចបានយកផ្កាសមួយបាច់នោះទៅដាក់នៅលើផ្នូមួយហើយក៏និយាយ ៕

" ប្អូនស្រី ! បងមកហើយ " Taehyung បាននិយាយទៅពំនូតដីដែលនៅចំពោះមុខខ្លួន ផ្នូរនោះគឺជាផ្នូររបស់ប្អូនស្រីបង្កើតរបស់គេដែលបានស្លាប់ទៅកាលពីគេនៅក្មេងៗម្ល៉េះ ពិតណាស់ថ្ងៃនេះជាថ្ងៃខួបនៃការស្លាប់របស់នាង

" ប្អូនស្រីអោយបងសុំទោស " គេបានសម្រក់ទឹកភ្នែកមកតែម្តងក្រោយពីបាននិយាយសុំទោសរួច Tae ចាប់ផ្តើមស្រមៃរូបភាពកាលពីនៅអតីតកាលរបស់គេ

------------

" បងប្រុសជួយខ្ញុំផង " ក្មេងស្រីអាយុមិនដល់ដប់ឆ្នាំផងបានស្រែកហៅបងប្រុសរបស់ខ្លួនក៏ព្រោះតែខ្លួនប៉ិសនិងត្រូវបានធ្លាក់រមាលទៅចង្កេះភ្នំតែក៏តោងជាប់និងដើមឈើ

ស្នេហ៍ក្នុងរដូវផ្ការីក វគ្គ ១💗🌸 (Complete ✔️)Where stories live. Discover now