Part 29

917 92 8
                                    

3 ខែក្រោយមក

Kim Taehyung ក្រោយពីបានចាកចេញពីស្រុកកំណើតគេក៏មានចិត្តនឹកដល់ផ្ទះដែលគេធ្លាប់ស្នាក់នៅកាលពីមុន នឹកកន្លែងដែលធ្លាប់ទៅលេងនឹកកាយវិការដែលធ្លាប់ប្រព្រឹត្តនៅទីនោះជាពិសេសគេនឹក...

រាងស្តើងគេបានមកដល់កន្លែងកំណើតវិញក៏មិនបានចូលផ្ទះភ្លាមដែរគេបានដើរលេងនៅឯផ្សារចង់ដឹងថាមានអីផ្លាស់ប្តូរឬក៏អត់ ស្រាប់តែភ្លាមនោះគេបានដើរកាត់ហាងលក់វត្ថុអនុស្សាវរីយ៍មួយកន្លែងគេក៏បានសម្លឹងមើលពីខាងក្រៅក៏បានឃើញគេដាក់តាំងថង់ក្រអូប វាបានធ្វើអោយគេនឹកឃើញអនុស្សាវរីយ៍ដែលធ្លាប់មានពីមុនមកទឹកមុខរបស់រាងស្តើងក្រៀមក្រំណាស់ដូច្នេះហើយគេក៏បានដើរចេញមកវិញត្រឡប់ទៅផ្ទះតែក៏បានដើរកាត់មុខផ្លូវចូលរាជវាំង Taehyung បានសម្លឹងមើលទៅតាមផ្លូវហើយក៏បាននឹកឃើញដល់ព្រះរាជាដែលជាមិត្តរបស់ខ្លួន

Taehyung ក៏មិនបានត្រឡប់ទៅផ្ទះវិញភ្លាមដែរគេបានទៅកន្លែងមាត់ទឹកដែលជាកន្លែងដែលគេតែងតែទៅជួបគ្នាជាមួយមិត្តរបស់ខ្លួន អ្វីៗហាក់ដូចជាស្ងប់ស្ងាត់ណាស់ពេលដែលបែកពីកន្លែងធ្លាប់រស់នៅជាយូរ ។ Taehyung បានអង្គុយនៅទីនោះមួយសន្ទុះក៏ស្រាប់តែបាមឮសំឡេងអ្វីបន្លឺពីក្រោយខ្នងរបស់គេ

" ឯងមកយូរហើយមែនទេ ? " Jimin ព្រះបុត្រាកាលពីមុនឥឡូវក៏បានក្លាយជាស្តេចគ្រប់គ្រងប្រទេសទៅហើយ គេបានសួរទៅមិត្តរបស់គេប្រៀបដូចជា 3 ខែមុនដែលពួកគេឧស្សាហ៍ជួបគ្នា

" ព្រះបុត្រា !!! " Taehyung បានក្រោកឈរហើយក៏ញញឹមបែបនឹករឮកទៅកាន់មិត្តតែមួយគត់ដែលមាននៅទីនេះ

" ឯងនៅហៅយើងព្រះបុត្រាទៀតហេស ?? " Jimin បានទាញដៃរបស់ Taehyung អោយមកអង្គុយជិតខ្លួនហើយក៏បាននិយាយគ្នាបន្ត

" អរមែនហើយ ! ខ្ញុំម្ចាស់ត្រូវហៅទ្រង់ថាព្រះអង្គមែនទេ ? " ក្រោយនិយាយរួច Jimin ក៏បានសើចហើយនិយាយ

" ស្គាល់គ្នាដូចជាយូរគ្រាន់ហើយឯងមិចមិនហៅយើងថាមិត្តសំលាញ់ឬក៏ឯងអីទៅ "

" ខ្ញុំម្ចាស់មិនហ៊ានទេ "

" នេះជាបញ្ជារបស់យើងបើឯងមិនធ្វើតាមបានន័យថាឯងល្មើសនិងបទបញ្ជារបស់យើង " Jimin បាននិយាយដោយបានធ្វើទឹកមុខហំហួនដែលធ្វើអោយ Taehyung ស្តាប់តាម

ស្នេហ៍ក្នុងរដូវផ្ការីក វគ្គ ១💗🌸 (Complete ✔️)Where stories live. Discover now