Part 19

881 79 4
                                    

ថ្ងៃនេះ Jungkook មកផ្ទះវិញហើយតែថង់ក្រអូបដែល Taehyung បានដេរវានៅមិនទាន់ដេរហើយនោះទេដូច្នេះរាងតូចក៏ប្រញាប់រុះរាន់ដេរវាយ៉ាងលឿនដោយមិនគិតថាដៃរបស់ខ្លួនមានរបួសនិងឈឺទាល់តែសោះ ។ មួយសន្ទុះក្រោយមករាងស្តើងក៏បានដេរវារួចតែវាមិនស្អាតដូចជារបស់ដែលគេលក់ទេតែទោះជាយ៉ាងណាក៏វាជាស្នាដៃរបស់រាងតូចដែរព្រោះតែជិតគៀកថ្ងៃទើបធ្វើវាមិនស្អាត ។  គ្រាន់តែឮថា Jungkook ដែលជាសង្សារនិងខ្លួនត្រឡប់មកវិញភ្លាមរាងស្តើងក៏ប្រញាប់ប្រញាលរត់ចេញទៅទទួលភ្លាមរួមទាំង Namjoon & HoSeok (សុំហៅJ-hopeវិញស្រួលជាង) បើទ្វារបងហើយទឹកមុខរីករាយរបស់រាងតូចក៏ចាប់ផ្តើមមានឡើងតែអ្វីដែលគួរអោយសង្វែកនោះគឺ Jungkook មិនបានញញឹមដាក់រាងស្តើងវិញទេគ្រាន់ធ្វើទឹកមុខធម្មតាមិនដឹងថា ហេតុអី ? បើទោះបីជាមកជាមួយឪពុកឬក៏ឪពុកម្តាយប្អូនស្រីរបស់ Jhope ក៏ដោយក៏ត្រូវតែញញឹមបន្តិចដែរ (កន្លែងនិយាយច្រើនតិច) ៕

" Jungkook បងកើតអីនិង ? " Taehyung បានសួរខ្លួនឯងដែលកំពុងតែឈរម្នាក់ឯងក្បែររបងផ្ទះ ខូចចិត្តពេកគិតថា Jungkook បែកចិត្តដូច្នេះក៏រត់ចេញពីផ្ទះនោះ នៅធ្វើអីទៀតបើម្ចាស់ផ្ទះលែងនិយាយរកហើយនៅនាំតែទើសមុខទើសមាត់ ។ រាងស្តើងរត់បណ្តើរទឹកភ្នែកស្រក់បណ្តើរ រាល់ដងឈ្លោះគ្នាវាមិនសូវចម្លែកទេដែលមិននិយាយរកគ្នាតែលើកនេះទៅបាត់ប៉ុន្មានថ្ងៃមកវិញក៏ប្រែទឹកមុខហើយក្នុងចិត្តគេប្រែក៏មិនដឹងផង ៕

ពេលរសៀល

នៅផ្ទះបើសិនជាមិនធ្វើអីម្តាយចិត្តឃោឃៅរបស់ខ្លួននិងធ្វើបាបទៀតបើមិនមានលុយអោយដូច្នេះរាងតូចក៏បានមកធ្វើការនៅក្នុងហាងស្រាល្បី Ou-ta នោះដដែល ។

" Taehyung គឺ Taehyung មែនទេ " Soojin មិត្តដែលធ្លាប់ស្គាល់គ្នាពីមុនក៏បានមកជួបគ្នានៅក្នុងហាងស្រានេះដដែល

" Soojin ឯងនៅធ្វើការទីនេះទៀតហេស ? " Taehyung បានសប្បាយចិត្តបន្តិចពេលបានជួបអ្នកដែលស្គាល់គ្នា

" ហេតុអីមួយរយ:នេះយើងមិនដែលឃើញឯងអញ្ចឹង ?? " Soojin 

" គឺយើងទៅធ្វើការនៅផ្ទះលោកចាហ្វាយស្រុកណាតើឯងមានដឹងទេ ? " Taehyung

ស្នេហ៍ក្នុងរដូវផ្ការីក វគ្គ ១💗🌸 (Complete ✔️)Where stories live. Discover now