Part 26

865 80 10
                                    

" យើងចង់សងសឹក " បន្ទាប់ពី Han-Ryu បានបញ្ចប់នូវប្រយោគនេះរួច Jungkook ដែលកំពុងតែទទួលរងនូវរបួសនោះក៏បានឆ្ងាល់ជាខ្លាំងថាហេតុអីបានជាគេចង់សងសឹក ? តើគេសងសឹករឿងអ្វី ?

" តើឯងចង់ដឹងទេថា ? យើងនិងសងសឹកឯងរឿងអ្វី ? " ស្របគ្នានោះដែរ Han-Ryu ក៏បានអោយកូនចៅរបស់គេចាប់យករាងស្តើងយកទៅចងនិងដើមឈើជាមុមសិនទើបនិយាយពីមូលហេតុជាក្រោយ

" តើឯងនៅចាំ Go-eun ដែរទេ ? " គេបានបើកភ្នែកធំៗហើយសម្លឹងទៅ Jungkook ប្រៀបដូចជាចង់ស៉ីសាច់ហុតឈាមយ៉ាងចឹង គេក៏បានសម្លឹងទៅមើលមុខរាងស្តើងដូចគ្នាហើយក៏បន្តការនិយាយទៀត

" ប្រហែលជាបំភ្លេចនាងបាត់ទៅហើយ នាងដែលជាសង្សារចាស់របស់ឯង ដែលស្រឡាញ់ឯងស្ទើរលេបតែចុងក្រោយនាងក៏ស្លាប់ "

" នាងបានស្លាប់ដោយសារជំងឺ
តើហេតុអីបានជាឯងចង់សងសឹកទៅវិញ ? " Jungkook ខំប្រឹងនិយាយទាំងខ្លួនកំពុងតែឈឺងើបមិនរួចពីលើដី

" ស្លាប់ដោយសារជំងឺហេស ? " គេបានងាកទៅក្រោយមួយភ្លែតហើយក៏បែរមកវិញរួចក៏បានទាត់ Jungkook ពីរជើងបន្ថែម

" ឯងមានដឹងទេថាឪពុករបស់ឯងបានដាក់ថ្នាំបំពុលនាង ? " Han-Ryu មើលទៅគេប្រហែលជាមានអ្វីទាក់ទងនិង Go-eun ដែរហើយបានជាមកសងសឹកបែបនេះ

" មិន....មិនពិតទេ " Jungkook

" ឯងស្រលាញ់នាងបានយ៉ាងម៉េចបើឯងមិនមើលនាងផងនិង ! ឯងបែរជាទៅចាប់អារម្មណ៍និងអាម្នាក់នេះវិញ " គេនិយាយហើយក៏បានបែរទៅខាងក្រោយខ្លួនដែរ Taehyung កំពុងតែជាប់ចំណងនៅនិងដើមឈើ តើមានអីពាក់ព័ន្ធនិង Taehyung ដែរមែនទេ ?

" នៅថ្ងៃដែលនាងត្រូវថ្នាំពុលលើលចុងក្រោយឯងមិននៅជាមួយនាងបែរទៅជាខ្វាយខ្វល់និងអាម្នាក់នេះចឹងហេស ? "

" ចុះបើឯងស្រលាញ់នាង ហេតុអីឯងមិននៅមើលថែនាង ? ឯងដោះលែងនាងអោយមកយកយើងធ្វើអី ? " ពេលនេះ Jungkook បានងើបឈរនិយាយទាំងឈរមិនចង់នឹង

" ដោយសារតែឯងនិងហើយ ឯងបានយកនាងពីយើងទៅ ហឹស! ហើយយើងក៏ព្រមអោយនាងទៅដោយគិតថាឯងនិងមើលថែនាងបានល្អតែចុងក្រោយឯងក៏អន់ជាងយើងទៀត ឥឡូវយើងនិងសម្លាប់អាម្នាក់នេះចោលដើម្បីអោយឯងដឹងថាពេលបាត់បង់មនុស្សដែលខ្លួនស្រលាញ់វាឈឺចាប់ប៉ុណ្ណា ? " ថាហើយក៏បានកាន់ផ្លែដាវដើរសម្តៅទៅរក Taehyung ហើយ Jungkook ក៏បានដើរតាមតែក៏ត្រូវកូនចៅរបស់ Han-Ryu មកចាប់ទៅវាយបន្ថែម ។

Han-Ryu បានលើកដាវបម្រុងនិងសម្លាប់ Taehyung ទៅហើយតែក៏មានផ្លែព្រួញមកពីណាមិនដឹងបានហោះតម្រង់ទៅបាញ់ចំនិងដើមឈើរបស់ Taehyung ដែលកំពុងតែជាប់ចំណងនោះ ឃើញដូច្នោះ Han-Ryu ក៏បានសម្លឹងមើលទៅម្ចាស់ព្រួញនោះគឺឃើញថាគេជាប្អួនប្រុសរបស់ខ្លួនសោះ

" Jhope " Han-Ryu បានតុកស្លុតនិងវត្តមានរបស់ប្អូនប្រុសខ្លួននិង Namjoon ថែមទៀត
Jhope បានចុះពីលើខ្នងសេះហើយបានកាន់ដាវតម្រង់ទៅភ្ជុងករបស់ Han-Ryu ដែលជាបងប្រុស

" Jhope ឯងចង់ធ្វើស្អី ? យើងជាបងឯងណា ! "

" បងហេស ? បើជាបងប្រុសខ្ញុំមិនមែនជាមនុស្សឃោឃៅបែបនិងទេ " Jhope បាននិយាយដោយទឹកមុខស្ងួតៗហាក់មិនចង់ជឿនិងទង្វើរបស់បងខ្លួន

" ទោះយ៉ាងណាក៏យើងជាបងឯងដែរ " Han-Ryu បានយកដាវដែល Jhope ភ្ជុងនោះចេញហើយក៏តបតនិងប្អូនរបស់ខ្លួន Namjoon បានឃើញដូច្នោះក៏អោយ Jin ដេកតាមមកជាមួយនោះទៅស្រាច់ចំណងដែលជាប់ Taehyung នោះចេញ ហើយគេក៏ទៅជួយ Jungkook ដូចគ្នា

Jungkook បានខំប្រឹងធ្វើខ្លួនអោយរឹងមាំរួចក៏បាមសហការជាមួយនិង Namjoon រួចក៏បានប្រយុទ្ធជាមួយនិងសត្រូវទាំងអស់នោះ
មកមើលពីបងប្អូននេះវិញម្តង Jhope បានយកដាវឆូតចំសាច់ស្មារបស់ Han-Ryu ជាបងតែ Han-Ryu ក៏បានឆូតត្រូវជើងស្តាំរបស់ Jhope ដូចគ្នា

" នេះហេសហៅថាបងប្អូន ? " Han-Ryu បានលន់មាត់ តែ Jhope ក៏តប

" នេះហេសដែលហៅថាបងប្រុស " ពាក្យសម្តីទាំងអស់នេះបានធ្វើអោយពួកគេខឹងគ្នាកាន់តែខ្លាំងហើយក៏បានប្រយុទ្ធគ្នារហូតដល់ត្រូវរបួសរាងខ្លួនតែចុងក្រោយ Jhope ក៏បានឈ្នះដោយបានវាយ Han-Ryu រហូតទាល់តែដួលងើបមិនរួចបន្ទាប់ពីវាយហើយគេក៏បានឱនលំទោនគោរពបងរបស់គេហើយក៏ដើរចេញទៅខណ:ដែល Namjoon និង Jungkook បានប្រយុទ្ធឈ្នះ

To be continue
Thanks for reading

សន្យាថាឈប់ចេញរឿងយូរទៀតហើយឥឡូវ Admin ចេញបានតែប៉ុណ្ណឹងទេកុំខឹងណា 😊

ស្នេហ៍ក្នុងរដូវផ្ការីក វគ្គ ១💗🌸 (Complete ✔️)Where stories live. Discover now