💘បេះដូងប្តូរម្ចាស់💘 ភាគទី 20

Start from the beginning
                                        

SKIP

ក្រោយប្រជុំចប់ ជុងហ្គុក បានទៅរក ថេហ្យុង នៅគ្លីនិចគិតថានិងញាំបាយថ្ងៃត្រង់ជាមួយគ្នា ។
" អរ...បងនៅហាងកាហ្វេរបងប្រុសអូន " ជុងហ្គុក កំពុងនិយាយទូរសព្ទជាមួយ ថេហ្យុង ។
" ចាំអូនទៅទីនោះ "
" មិនបាច់ទេ ចាំបងចេញទៅរកវិញ " ជុងហ្គុក ដើរចេញមកឈរមុខហាង ថេហ្យុង ដើរចេញមក ឈរនៅមុខគ្លីនិច ។
" ថេហ៍ " ជុងហ្គុក ក្រវីដៃឡើងរួចដើរទៅរក ថេហ្យុង ដែរត្រូវឆ្លងថ្នល់ ថេហ្យុង ក៏កំពុងដើរមករក នាយដូចគ្នា ផ្លូវស្ងាត់ទេមានតែឡានចទចោល នៅក្បែរនោះទើប ជុងហ្គុក សម្រេចចិត្តឆ្លងថ្នល់ ប៉ុន្តែឡានដែលចទចោលស្រាប់តែបើកចេញមក តម្រង់មករកនាយតែម្តង ថេហ្យុង ក្រឡេកទៅឃើញតៃកុងឡានច្បាស់ថាជាអ្នកណាទើបប្រញាប់រត់ទៅយ៉ាងលឿន ។
" ជុងហ្គុក ប្រយត្ន័! " ថេហ្យុង ស្រែកឡើងមួយទំហឹងរត់ចូលទៅរុញ ជុងហ្គុក ចេញ ឡាននោះក៏កៀរ ថេហ្យុង ដែលនៅមិនទាន់ផុតនៅឡើយ ។

ផាំង 💥
" ថេហ៍! " ជុងហ្គុក ស្រែកឡើងពេលរាងកាយតូច កំពុងរមៀលលើថ្នល់ចំណែកឡានជ្រុលទៅបុក បង្គោលភ្លើង រួចបន្ថែមល្បឿនរត់បាត់ ។
" ថេហ៍ អូនយ៉ាងមិចហើយ ថេហ៍ ឆាប់ដឹងខ្លួនឡើង...អូនមិនត្រូវកើតអីទេ...សុំអង្វរ ថេហ៍ ដឹងខ្លួន ឡើង " ជុងហ្គុន ក្រសោបរាងកាយសន្លប់ស្តូកជាប់និងខ្លួនយំផងស្រែកផងនាយពិតជាភ័យស្ទើគាំង បេះដូងស្លាប់ត្រង់នេះទៅហើយ ។
" ពូថេហ៍!! ប៉ាអើយប៉ា...ហិហិប៉ា...ជួយផងពូថេហ៍ ឡានបុក " សាន់នូ ដែលរត់ចូលមកមើលប្រញាប់រត់ ទៅប្រាប់ប៉ារបស់គេទាំងយំ ។
" ដុកទ័រគីម!! បងបេន ហៅឡានពេទ្យអោយ ឆាប់ឡើង " ហានិ រត់ចេញមកស្លន់ស្លោរអស់គ្រប់គ្នា ចំណែកឯង ជុងហ្គុក អោប ថេហ្យុង ជាប់រហូតឡានពេទ្យមកដល់រួចឡើងឡានពេទ្យទៅជាមួយគ្នាចំណែក ជីន ណាមជុន និងកូនជិះឡានទៅតាម ក្រោយ ។
" កុំកើតអីណា ថេហ៍..." ជុងហ្គុក កាន់ដៃ ថេហ្យុង ជាប់រត់តាមគ្រែអ្នកជម្ងឺដែលពេទ្យកំពុងរុញយ៉ាង លឿននោះ ។
" សាច់ញាតិចូលមិនបានទេ សូមចាំខាងក្រៅ " ពេទ្យប្រាប់ក្រោយមកដល់បន្ទប់សង្គ្រោះបន្ទាន់ឯ ជុងហ្គុក នៅឈរយំរងចាំនៅមុខបន្ទប់ ។
" អូនមិនត្រូវកើតអីដាច់ខាត ថេហ៍ អូនមិនអាចកើតអីបានទេ " ជុងហ្គុក អន្ទះអន្ទែងនៅមិនសុខញ័រដៃ ញ័រជើងសម្លៀកបំពាក់ធ្វើការប្រឡាក់ដោយឈាម របស់ ថេហ្យុង ពេញទាំងអស់ ។
" ចាស្ទីន តើ ថេហ្យុង នៅឯណា? " ណាមជុប រត់មកដល់មុនក៏សួរភ្លាមតែម្តង ។
" នៅក្នុងនេះមិនទាន់ចេញមកទេ "
" តើហេតុការណ៍យ៉ាងម៉េចវិញ? " ជីន
" ខ្ញុំមិនដឹង!! មិនដឹងទេ...ហិហិខ្ញុំមិនដឹងទេ " ជុងហ្គុក សម្រូតខ្លួនខ្ទប់មុខយំពេលនេះស្អីក៏នាយ មិនដឹងនាយចាំមិនបាននាយភ័យនាយបារម្ភពី ថេហ្យុង ខ្លាំងបំផុត នាយបង្ហាញភាពទន់ជ្រាយមក ម្តងទៀតដោយសារ មនុស្សដែលនាយស្រលាញ់ កំពុងមានគ្រោះថ្នាក់ ើ
" ប៉ា!! ពូថេហ៍ មិនអីមែនទេ? "
" ពូថេហ៍ ច្បាស់ជាមិនអីទេកូនកុំយំ " ជីន អោបលួង កូនកុំអោយយំខ្លាំងពេក ។
" ប្អូនច្បាស់ជាមិនអី! " ណាមជុន ទះស្មាររបស់ ជុងហ្គុក តិចៗចង់ប្រាប់អោយនាយរឹងមាំដូចជាគេដែរ ពេលនេះម្នាក់ៗកំពុងភ័យបារម្ភដូចគ្នា ។
" គ្រប់គ្នា!! តើ ថេហ្យុង យ៉ាងមិចហើយ? " ហូស៊ុក បានដឹងដំណឹងក្រោយ ហានិ និង បេន Call ទៅប្រាប់ចៃដន្យតាមផ្លូវនេះស្រាប់នាយក៏រហ័សមកដល់ ។
" កំពុងសង្គ្រោះ "
" តើ ថេហ្យុង ត្រូវឡានបុកហេស? ឡានអ្នកណា? ចាប់បានឬអត់?...ជុងហ្គុក ឯងមិនអីទេឬ? " ហូស៊ុក ឃើញនាយអង្គុយខាងក្រោយ អាវប្រឡាក់ឈាមទើបសួរ ។
" ....... " ជុងហ្គុក មិនតបតែក្រវីក្បាលនាយអោន មុខចុះមិនមើលអ្នកណាមិនយំអោយអ្នកណាបានលឺ មានតែទឹកភ្នែកដែលហូរចុះមកឥតឈប់ បេះដូង នាយឈឺឡើងស្ពឹកអស់ទៅហើយ ។

To be continue...

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now