SKIP
ក្រោយពីអោបគ្នាយំបញ្ចេញការឈឺចាប់អោយ រសាយអស់ពីខ្លួនមួយសន្ទុះធំ ថេហ្យុង បានចេញមក ក្រៅធ្វើអីអោយ ជុងហ្គុក ញាំដោយមិនទាន់បាន និយាយអីនៅឡើយ ។
" ថេហ៍!! "
" បងចេញមកធ្វើអី? មិនទាន់រួចទេ "
" បងចង់ជួយ... "
" ចង់ជួយអូន...ជួយទៅអង្គុយអោយស្ងៀមៗទៅ បងនៅមិនទាន់មានកម្លាំងទេ "
" ហឹម...ក៏បាន... " ជុងហ្គុក ដើរចេញមកអង្គុយនៅ តុអាហារដែលអាចនៅមើល ថេហ្យុង បានច្បាស់និងភ្នែកនាយ ។ ថេហ្យុង ចម្អិនអាហារអោយនាយ យ៉ាងយកចិត្តទុកដាក់បំផុតទម្រាំរួចរាល់ក៏រាងយូរគ្រាន់បើដែរព្រោះគេធ្វើច្រើន គេចង់អោយនាយញាំអោយបានច្រើន ។
" រួចរាល់ហើយ "
" ហេតុអីក៏អូនធ្វើច្រើនម៉្លេះ? "
" ព្រោះតែបងមិនញាំបាយប៉ុន្មានថ្ងៃហើយ ថ្ងៃនេះ ត្រូវតែញាំសង " ថេហ្យុង អង្គុយជាប់និងនាយ ។
" ចុះបើបងធាត់វិញនោះ? "
" ធាត់ក៏មិនអីដែរ "
" ធាត់ស្រលាញ់ទេ? "
" ចុះពីដំបូងបងជាប្រុសស្អាតឬ? "
" ពិតមែនហើយ...មានតែអូនទេដែលស្រលាញ់មនុស្សកាធាត់ដូចបងនោះ "
" បើដឹងថាអូនស្រលាញ់ប្រុសកាធាត់ហើយបងត្រូវ ញាំបាយអោយច្រើន នេះ.... " ថេហ្យុង ចាប់ម្ហូប អោយនាយ ។ ពេលនេះសប្បាយចិត្តចង់យំទៀតហើយពេលបាន ថេហ្យុង ខ្វល់ខ្វាយនិង នាយវិញបែបនេះ ។
" ហារមាត់ អូនបញ្ចុក! មើលអីហារមាត់ឆាប់ឡើង " ថេហ្យុង បញ្ជាក់ព្រោះនាយគិតតែសម្លឹងមើលខ្លួន ជុងហ្គុក ក៏ហារមាត់តាមបញ្ជារ ។
" អូនញាំដែរទៅ! "
" អូនដឹងហើយ "
" ព្រឹកមិញមានញាំបាយឬអត់? "
" អត់ទេ... "
" នៅខឹងបងមែនទេទើបមិនញាំ? "
" អត់ទេ!! ព្រោះគ្មានបងញាំជាមួយទើបញាំមិនចូល បងក៏ដឹង.... "
" អញ្ចឹងពេលនេះត្រូវញាំសងវិញ " ជុងហ្គុក ញញឹម ឡើងព្រោះ ថេហ្យុង បញ្ចេញទឹកមុខស្រពោន ។
" អឹម!! " នាយតូចងើបមុខញញឹមដាក់នាយព្រមទាំង ញាំបាយជាមួយគ្នា ។
" បងញាំខ្លួនឯងវិញ! អូនញាំខ្លួនឯងដែរទៅ ញាំអោយច្រើនៗ "
" បងមានឈឺក្បាលឬអត់? "
" របួសប៉ុណ្ណឹងបងមិនឈឺស្មើនិងអូនមិននិយាយរកបងនោះទេ "
" អូនសុំទោស... "
" ហៃយ៉ា...ញាំបាយសិនទៅចាំនិយាយគ្នា ត្រូវញាំ អោយអស់គ្រប់មុខដឹងហើយឬនៅ? "
" ដឹងហើយ.... " ថេហ្យុង ញញឹមខ្ចឹប ។ នេះហើយក្តីសុខរបស់ពួកគេ អាចញាំបាយជាមួយគ្នា អាចសួរ នាំគ្នាបែបនេះមានក្តីសុខបំផុត ។
ក្រោយពីញាំបាយហើយ ថេហ្យុង ជាអ្នកលាង ចានចំណែក ជុងហ្គុក គេបញ្ជារអោយអង្គុយមួយកន្លែង នាយកំពុងអង្គុយលើសាឡុង និយាយទូរសព្ទ ជាមួយ យ៉ុនហ្គី ។
" យ៉ាងណាៗ ផ្ញើរផងថ្ងៃនេះយើងទៅមិនកើតទេ មិនស្រួលខ្លួន "
«កុំខំពេកអី ថែទាំសុខភាពផង បើស្អែកមិនទាន់ស្រួលខ្លួនមិនបាច់មកក៏បានប៉ារបស់ឯងជាអ្នកចាត់ ចែងហើយណា»
" អឹម! អរគុណឯងហើយ ប៉ុណ្ណឹងចុះ " ជុងហ្គុក ដាក់ ទូរសព្ទចុះ ថេហ្យុង ដើរមកអង្គុយជិតនាយ ។ ធម្មតាគឺឡើងគេងពីលើនាយតែថ្ងៃនេះនាយឈឺគេអង្គុយជិត គឺបានហើយ ។
" បងយ៉ាងមិចហើយ? "
" បងអត់អីទេ...ប៉ុន្តែអូន... ប្រាប់បានឬនៅថាហេតុអី អូនសម្រាកនៅមន្ទីរពេទ្យ? "
" តើ ស៊ូជុន ទាក់ទងមកបងគេមានប្រាប់បងថាអូនកើតអីទេ? "
" អត់ទេ! គេប្រាប់ថាអូននៅជាមួយគេ មិនមកវិញទេនៅយប់នោះ...បងពិតជាភ័យនិងខឹងណាស់ដែល អូននៅជាមួយគេ យប់នោះបងចាំអូនមកវិញមិនបានគេងនោះទេ "
" គេប្រាប់អូនថារវល់នៅជាមួយមនុស្សស្រីទើបអូន ខឹងនិងបងដែលមិនមកមើលអូននៅមន្ទីរពេទ្យ "
" ថេហ៍...ថ្ងៃនោះបងចេញក្រៅជាមួយ សូណា តែពេលល្ងាចប៉ុណ្ណោះ បងប្រាប់អូនថាបងនិងមកផ្ទះវិញម៉ោង 9 តែបងរួចការងារនិងមកវិញម៉ោង 8 ប៉ុណ្ណោះ អូនអាចសួរសន្តិសុខខាងក្រោម ឬមួយសួរ ហានិ ក៏បានដែរ បងបាន Call រកនាងដែនៅពេលនោះ "
" អូនដឹង! ជុងហ្គុក...អូនតែងតែមិនទុកចិត្តបង អូនសុំទោសអូននៅតែខ្លាចថាបងដូចអ្នកមុន ស្រលាញ់ គ្នាជាមួយមនុស្សប្រុសដូចគ្នាយល់ថាមិនអាចមាន អនាគត អូនប្រហែលជាគិតច្រើនពេក "
" បងយល់ពីអូន...បងមិនដែលធានាថាបងនិងល្អបំផុតសម្រាប់អូននោះទេ តែបងគ្រាន់តែចង់អោយអូនចាំមើលទង្វើរបស់បងតែប៉ុណ្ណោះ "
" អូនពិតជាល្ងង់ណាស់ "
" អត់ទេ ថេហ៍! កុំនិយាយបែបនេះ... " ជុងហ្គុក ចាប់ដៃរបស់គេអង្អែលស្រាលៗ ។
" គ្រាន់តែប្រាប់បងថាអូនកើតអី កុំអោយបងនៅ បារម្ភទៀត "
" អូនត្រូវគេចាប់ដាក់ឡានដឹងទឹកកកមួយ តែ ស៊ូជុន បានមកជួយអូន "
" ច្បាស់ជាស្នាដៃ សូណា! ហានហ្គូ ជួបគ្រោះថ្នាក់ នៅមុខក្រុមហ៊ុនក៏ជាស្នារដៃពួកគេដែរ ថេហ៍! អូន លែងមានសុវត្ថិភាពហើយ "
" ជុងហ្គុក អូនមិនអីទេ "
" មិនអីយ៉ាងមិច? បើគ្មានអ្នកណាមកជួយពេលនេះ គិតយ៉ាងមិច? "
" អញ្ចឹងបងចង់អោយអូនធ្វើមិច? "
" កុំទៅណាផ្តេសផ្តាសទៀត ការងាររបស់អូនបើគេ មិនមករកអូនដល់កន្លែងកុំទៅរកគេអោយសោះ "
" ជុង... "
" ស្តាប់បង! គ្រប់យ៉ាងជិតរួចរាល់ហើយ ពេលនេះបងគឺ ចន ជុងហ្គុក មិនមែន ចាស្ទីន ទៀតទេទ្រាំបន្តិច ទៀតណា "
" បានៗ អូនស្តាប់តាមបង... "
" ឈប់អន់ចិត្តម្នាក់ឯងទៀតទេ "
" អូនមិនដឹងទេ "
" ថេហ៍...ប៉ុណ្ណឹងនៅតែមិនជឿបងទៀត? ចង់អោយបងធ្វើមិច? "
" សុំទោស ជុងហ្គុក! អូនក៏ខឹងខ្លួនឯងដែលចូលចិត្តគិតច្រើន តែព្រោះអូនស្រលាញ់បងពេកទើបអូនខ្លាច "
" ខ្លាចអី? យើងតស៊ូរមកជាមួយគ្នាច្រើនណាស់ ហើយណា "
" អឹម...អូននិងព្យាយាម... " ថេហ្យុង ត្រស៊ុលខ្លួនស៊កដៃអោបចង្កេះផ្តេកក្បាលលើស្មាររបស់នាយ ។ ជុងហ្គុក អោបនិងអង្អែលខ្នង ថេហ្យុង ស្រាលៗ ។ ទោះពូកែគិតអន់ចិត្តច្រើនប៉ុន្តែ ថេហ្យុង ជាមនុស្ស ចេះស្តាប់ហេតុផលមិនឆេវឆាវនិងជឿសម្តីនាយជាង អ្នកណាទាំងអស់ ។
" ថ្ងៃនេះនៅជាមួយបង កុំចេញទៅណាអី "
" ប៉ុន្តែអូនចង់ទៅគ្លីនិច "
" ស្អែកចាំទៅ...ថ្ងៃនេះត្រូវនៅមើលថែបង "
" ក៏បាន... "
" អញ្ចឹងដំបូងអូនត្រូវងូតទឹកអោយបងសិន "
" ស្អីគេ? បែកក្បាលសោះ? "
" អាហ្នឹងហើយ! ឆាប់ឡើង... "
" ក៏បានៗ...ចាំអូនបម្រើណាលោកម្ចាស់ "
" លោកម្ចាស់?? "
" អឹម! លោកម្ចាស់បេះដូង... " ថេហ្យុង លែងចេញ ពីការអោបងើយមុខយកច្រមុះទល់និងច្រមុះនាយ ជុងហ្គុក ឆ្លៀតឱកាសថើបបូរមាត់ ថេហ្យុង មួយខ្សឺត នេះនឹកស្ទើស្លាប់ទៅហើយ ។
ថ្ងៃនេះកន្លះថ្ងៃពេញដល់យប់ ពួកគេមិនបាន ចេញទៅណាទេគឺនៅជាមួយគ្នា ចែករំលែករឿង នៅក្នុងចិត្តជាមួយគ្នាស្វែងយល់ពីគ្នាកាន់តែច្រើន ដើម្បីចំណងស្នេហាពួកគេ ។ ក្រោយ ជុងហ្គុក បង្ហាញខ្លួនជា ចន ជុងហ្គុក ជាមួយនិងរូបរាងថ្មីនោះ ដុងសុន មិនបានភ្ញាក់ផ្អើលនោះទេព្រោះនាយបាន ដឹងទៅហើយ ចំណែក សូណា ក៏បានឃើញត្រឹម ពត៌មានតែប៉ុណ្ណោះព្រោះនាងមិនបានទៅក្រុមហ៊ុន នោះទេ ដោយសារមុខរបស់នាងជាំដោយសារ ដុងសុន វាយ ។
" អាយ៎.......ខ្ញុំមិនជឿ...ខ្ញុំមិនជឿទេ...មិនអាចទេ មិនមែន ចន ជុងហ្គុក ចាស្ទីន មិនមែន ជុងហ្គុក ទេ " សូណា ស្រែកឡើងពេញបន្ទប់ជា ចន ជុងហ្គុក ហេតុអីនាងសង្កេតយ៉ាងណាក៏មើលមិនដឹង?
" បំផ្លាញខ្ញុំបាន ពួកឯងក៏មិនបានសុខដែរ " សូណា ត្រៀមបញ្ចេញអ្វីដែលនាងមានកន្លងមកនោះហើយ ត្រៀមចាំទទួលចុះ ទាំង ចន ជុងហ្គុក និង គីម ថេហ្យុង ត្រូវតែរលាយ ។
SKIP
ថ្ងៃថ្មី ជាថ្ងៃស្រស់ស្រាយរបស់ពួកគេ ។ គូរ ស្នេហ៍មួយគូរគេងអោបគ្នាយ៉ាងស្អិតរមួតបេះមិន ចេញមួយយប់ដល់ភ្លឺ ។
" អ្នកជម្ងឺភ្ញាក់ហើយ ចុះអ្នកមើលថែពេលណាភ្ញាក់?"
" ហឹម... " សម្លឹងក្រហឹមនាយតូចគេងបន្ត ។
" បងទៅធ្វើការហើយ "
" ជុងហ្គុក! អឹម...អូនមិនទាន់អោយបងទៅទេ " ថេហ្យុង ងើបអង្គុយនិយាយទាំងបិទភ្នែក ។
" គេងវិញទៅបងធ្វើលេងទេ "
" បងគេងដែរមក អូនចង់គេងអោបបង "
" បាន! " ជុងហ្គុក ញញឹមសប្បាយចិត្តរួចទម្លាក់ខ្លួនគេងវិញ ។ ព្រោះតែចង់នៅបែបនេះ ចង់អោយពេលវេលាឈប់ដើរពេលបាននៅជាមួយគ្នា បាន និយាយគ្នា អោបថើបមិនចេះធុញ ។ កំពុងតែគេង ស៊ូជុន បានទាក់ទងមកនាយចង់បបួល ថេហ្យុង ចេញក្រៅញាំបាយជាមួយគ្នា យប់មិញក៏ Call មកដែរតែ ថេហ្យុង មិនទទួល ។
" ហ៊ើយ...រំខានមែន...ហាឡូ! "
" ថេហ្យុង គឺបង! "
" មានការអី? "
" អូនភ្ញាក់ឬនៅ? ទៅញាំបាយជាមួយគ្នាទេ? បងទៅទទួល "
" ទេ...ថេហ៍ ញាំជាមួយខ្ញុំហើយ! លោកល្មមឈប់ តាមខ្វល់ខ្វាយពីប្រពន្ធខ្ញុំបានហើយ ផាក ស៊ូជុន! " ជុងហ្គុក និយាយចប់ក៏ដាក់ចុះមិនអោយនាយបានតប អីបន្តិច ។
" ជុង..."
" គេងបន្តទៅ " ជុងហ្គុក អោនមកថើបថ្ងាស ថេហ្យុង រួចសង្ងំបន្ត ថេហ្យុង ញញឹមខ្ចឹបមុននិងគេងលេងៗបន្តទៀត ។
ងាកមកមើល ស៊ូជុន វិញ ។
" ស្អីគេ? ត្រូវគ្នាវិញហើយមែនទេ? ថ្នាក់នេះហើយ មិនបែកទៀតតើគួរធ្វើមិចបន្តទៀតទៅ ពុទ្ធោអើយ! បើនាំ ថេហ្យុង ទៅមិនបានទ្រព្យសម្បត្តិប៉ាពាក់កណ្តាលនិងគាត់មិនអោយទេ ឈឺក្បាលណាស់លោកអើយ " ស៊ូជុន ខំតាម ថេហ្យុង ដើម្បីអូសទាញគេទៅធ្វើការជាងមួយខ្លួន ។
ថ្ងៃបន្ទាប់ ជុងហ្គុក គ្រាន់បើហើយក្បាលរបស់ នាយបិទបង់តូចមួយប៉ុណ្ណោះហើយនាយក៏ទៅធ្វើការវិញ ថេហ្យុង ក៏ដូចគ្នា ។ ជុងហ្គុក ជូន ថេហ្យុង ទៅគ្លីនិចរួចទៅក្រុមហ៊ុនតាមក្រោយតែក៏មិនភ្លេចផ្តាំអោយនៅចាំនាយនៅហាងបងប្រុសរបស់ ថេហ្យុង ដែរ ។ ថេហ្យុង ដើរចូលមកក្នុង ហានី ប្រញាប់រត់ចូលមករកទាំងភ័យ ។
" ដុកទ័រៗ មានរឿងហើយ "
" មានរឿងអី? "
" ដុកទ័រឃើញពត៌មានព្រឹកមិញឬនៅ? "
" នៅទេ! "
" គឺនេះ " ហានិ យកទូរសព្ទរបស់នាងអោយ ថេហ្យុង មើល ។ នាយតូចបើកភ្នែកធំៗគាំងជាមួយពត៌មាននោះខ្លាំងដល់និយាយលែងចេញ
To b continue.....
YOU ARE READING
💘បេះដូងប្តូរម្ចាស់💘(ចប់)
RomanceJK : ពេលនេះបងមិនត្រូវការនាងទេ បងត្រូវការអូន TH : តែខ្ញុំមិនត្រូវការលោកទេ Jeon Jungkook
