ភាគបញ្ចប់...
ក្រោយពី ជុងហ្គុក ត្រលប់មកវិញបានប៉ុន្មានថ្ងៃ ថេហ្យុង ត្រូវបានគេទាក់ទងទៅប្រាប់ថាមានបញ្ហារ នៅគ្លីនិចរបស់គេ ទើនបានជាគេប្រញាប់មកវិញ ។ គ្លីនិចគឺទុកចោលតាំងពីពេលមានរឿងមកម៉្លេះគេក៏បាន បើកប្រាក់ខែអោយបុគ្គលិកសរុបរួចអស់ហើយតើ មានបញ្ហារអ្វីទៀត? ហានិ មិនបានបញ្ជាក់ទេ ថេហ្យុង ក៏បានមកដល់បាត់ទៅហើយគេមកក៏មិនបានប្រាប់ ជុងហ្គុក អោយដឹងដូចគ្នាព្រោះគិតថាមកហើយនិងប្រាប់នៅពេលក្រោយ ។
ថេហ្យុង មកដល់នៅពេលយប់គេបានទៅ សម្រាកនៅ ខន់ដូររបស់គេនិងទាក់ទងទៅប្រាប់ ជុងហ្គុក ថាគេមកវិញហើយ ។
" ហាឡូ ជុងហ្គុក "
" ថេហ៍ អូន... "
" អូនមកដល់កូរ៉េវិញហើយ "
" ហេតុអីមកលឿនម៉្លេះ? ពេលនេះអូននៅឯណា? "
" អូននៅខន់ដូរបងមិនបាច់បារម្ភទេ ស្អែកនេះចាំនិយាយគ្នា "
" ស្អែកបងទៅទទួលអូន "
" ទៅទទួលអូននៅគ្លីនិចណា "
" បងរួចការងារនិងទៅទីនោះ "
" ប៉ុណ្ណឹងចុះ "
ការសន្ទនាបានបញ្ចប់ ថេហ្យុង ក៏ទៅរៀបចំសម្អាតខ្លួនហើយសម្រាក ។
ព្រឹកថ្ងៃថ្មី ថេហ្យុង បានមកដល់គ្លីនិចរបស់គេដោយជិះតាក់សុី មកដល់ឃើញជញ្ជាំងគ្លីនិចរបស់គេបិទបាញ់ដោយស្ព្រាយពណ៌ខូចខាតអស់ ទ្វារចំហរទំនងជា ហានិ និង បេន នៅក្នុងនោះទើប ថេហ្យុង រហ័ស ចូលទៅតែម្តង ។ ចំណែកឯហាង បងប្រុសរបស់គេបើកដោយបុគ្គលិកប៉ុណ្ណោះពួកគាត់មិនទាន់មកវិញនៅឡើយ ។
ថេហ្យុង ចូលទៅខាងក្នុងភ្លាមទ្វារទាញបិទភ្លែត តែម្តង សម្លេងបិទទ្វារនិងភ្លើងត្រូវបានបិទហើយក៏ បើកវិញបង្ហាញអោយឃើញ គូរសង្សារពីរនាក់បាន ចងជាប់គ្នានៅលើកៅអី នោះគឺ ហានិ និង បេន ។ ថេហ្យុង រហ័សបែរមកក្រោយខ្នង មនុស្សម្នាក់ដែល គេមិនសូវចំណាំមុខបានបង្ហាញខ្លួនឡើង ។
" សួរស្តី ដុកទ័រ គីម ថេហ្យុង "
" ឯងជាអ្នកណា..? "
" ព្រះអើយ...មិនដឹងទេថាខ្ញុំជាអ្នកណា? ខ្ញុំក៏មិនដឹងដែរ "
" ឯងត្រូវការស្អី? ដោះលែងពួកគេទៅ "
" ក៏បាន តែ...អោយទូរសព្ទឯងមកយើងសិនមក "
" ទេ... " ថេហ្យុង ប្រកែកនាយប្លែកមុខលើកកាំភ្លើង ផ្ចុងអ្នកជាប់ចំណងភ្លាមៗ
" យើងនិងបាញ់ពួកគេបើសិនឯងជំទាស់និងយើង "
" ឯង...ក៏បាន! " ថេហ្យុង ព្រមនិងហ៊ុចទូរសព្ទអោយ ទៅនាយក៏ព្រោះនាយមានអាវុធក្នុងដៃទើបមិនហ៊ាន តប.ត និងគេ ។
នាយប្លែកមុខយកទូរសព្ទរបស់ ថេហ្យុង ផ្ញើរសារ ទៅ ជុងស៊ូ អោយនាំម៉ាក់របស់គេមកជាមួយផង មកទីកន្លែងនេះឥឡូវនេះ ។ ហើយនាយទទួលបាន សារពី ជុងហ្គុក ថាបន្តិចទៀតនាយនិងមកដល់គ្លីនិច ដូចគ្នាចាំមើលថាតើអ្នកណាមកដល់មុន?
ថេហ្យុង ត្រូវបាននាយចាប់ចងទៅម្ខាងពី ហានិ និងបេន ពីរនាក់នោះត្រូវនាយចាប់តាំងពីម្សិលមិញ មកទល់ពេលនេះមិនទាន់បានអ្វីចូលពោះនៅឡើយ ពួកគេសឹងតែសន្លប់ទៅហើយ ។
មួយសន្ទុះក្រោយ ជុងស៊ូ និងម៉ាក់របស់នាងបាន មកដល់គ្លីនិចរបស់ ថេហ្យុង ដោយសារលេខរបស់ ថេហ្យុង បានផ្ញើរសារទៅថាមានរឿងចង់និយាយជាមួយម៉ាក់របស់នាង ។
" នេះឬគ្លីនិចរបស់ គីម ថេហ្យុង? "
" ចាស៎ម៉ាក់ ប៉ុន្តែ...មើលចុះអ្នកណាគូរវា? "
" គេប្រហែលជាគិតថាម៉ាក់ជាអ្នកធ្វើទើបហៅម៉ាក់ មកនិយាយគ្នាបែបនេះ ឆាប់ចូលទៅ " អ្នកស្រីចន ចូលទៅមុន ជុងស៊ូ ចូលតាមក្រោយ សភាពគឺដូចគ្នា ចូលមកក៏ឃើញ ថេហ្យុង ត្រូវចាប់ចងជាប់មាត់បិទ មិនអោយនិយាយឬស្រែកបានឡើយ ។ ផ្សែងជាច្រើនមិនដឹងមកពីទិសណាភាយចេញមកពេញ បន្ទប់ ។
" ថេហ្យុង... "
" នេះវាស្អីហ្នឹង..? " អ្នកស្រីចន រអ៊ូឡើងមិនប៉ុន្មានផ្សេងទាំងនោះបានធ្វើអោយពួកគេសន្លប់ទាំងអស់ បន្ទប់មកនាយម្នាក់នោះ ចាត់ការឡាននៅខាងក្រោយយកពួកគេទាំងបីដាក់ចូលឡានរួចក៏ បើកចេញទៅដោយទុកនៅសំបុត្រមួយនៅលើ ហានិ និង បេន ។
ឡានចេញទៅផុតមិនបានប៉ុន្មានម៉ែត្រផង ឡានរបស់ ជុងហ្គុក ក៏បានមកដល់នាយបាន Call ទៅ ថេហ្យុង ហើយសម្លេងរោទ៍គឺនៅខាងក្នុងទើបនាយ ចូលទៅតែម្តង ។ សភាពស្ងាត់ច្រងំមានតែមនុស្ស ពីរ នាក់ដែលគេងសន្លប់ ជុងហ្គុក រហ័សចូលទៅមើល ភ្លាម "
" ហានីៗ បេន...បេន ដឹងខ្លួនឡើងតើមានរឿងអី? " ជុងហ្គុក កំពុងស្រាយចំណងអោយពួកគេនិងប្រទះ ឃើញសំបុត្រមួយដែលនៅទីនោះទើបយកមក មើល ។
«សួរស្តីចៅហ្វាយ ប្រហែលជាកំពុងរកម៉ាក់ប្អូន និងមនុស្សជាទីស្រលាញ់ហើយមែនទេ? កុំបារម្ភអី គាត់នៅជាមួយខ្ញុំហើយ បើចង់អោយពួកគេទៅវិញ ត្រៀមលុយ ១០លានដុល្លារនិងលិខិតឆ្លងដែនអោយ ខ្ញុំផងណា ត្រូវធានាថាគ្មានអ្នកណាមកជាមួយចៅហ្វាយនោះឡើយ មកតែម្នាក់ឯងបានហើយ បើមិនចង់អោយមានអ្នកណាម្នាក់ត្រូវស្លាប់នោះ ជួបគ្នានៅអតិតក្រុមហ៊ុនគ្រួសារ ចាង នៅជាយក្រុង»
YOU ARE READING
💘បេះដូងប្តូរម្ចាស់💘(ចប់)
RomanceJK : ពេលនេះបងមិនត្រូវការនាងទេ បងត្រូវការអូន TH : តែខ្ញុំមិនត្រូវការលោកទេ Jeon Jungkook
