💘បេះដូងប្តូរម្ចាស់💘 ភាគទី35

5.8K 448 7
                                        

[ពត៌មាន]
     អគ្គនាយកក្រុមហ៊ុនប្រេនទឹកអប់ធំមួយម៉ាក xxxx ត្រលប់មកវិញជាមួយរូបរាងថ្មីស្រស់សង្ហារខ្លាំងទ្វេរដងក្រោយបាត់មុខអស់រយៈពេលប៉ុន្មានខែដោយ មានពត៌មានធ្លាប់ចុះផ្សាយថាគាត់បានបាត់បង់ជីវិត ទៅហើយនោះ ។ កាលពីព្រឹកមិញនេះលោក ចន ជុងហ្គុក បានត្រលប់មកវិញហើយ ។
     ពត៌មានចុះផ្សាយពី ជុងហ្គុក កាលពីម្សិលមិញ ពេលដែលនាយបង្ហាញខ្លួន ដោយសារមុខមាត់និង រូបរាងដ៏អស្ចារ្យ  របស់នាយធ្វើអោយមានការចាប់ អារម្មណ៍ច្រើនមែនទែន ពិសេសអ្នកដែលស្តាយ ជំនួសអតិតភរិយារបស់នាយដែលបានលែងលះគ្នា រួចហើយនោះព្រោះតែនាយស្រស់សង្ហារលើស ខាង ហ៊ុនជីន សង្សារថ្មីរបស់នាងទៅទៀត ។
      ប៉ុន្តែមិនអស់តែត្រឹមហ្នឹងទេ ពត៌មាននៅថ្ងៃនេះ បានចេញផ្សាយថានាយ ចន ជុងហ្គុក មិនទាន់បាន លែងលះដាច់ស្រេចនៅឡើយ ថែមទាំងលួចលាក់ ស្នេហាជាមួយបុគ្គលល្បីម្នាក់ថែមទាំងជាមនុស្សប្រុសដូចគ្នាថែមទាំងផង ។ ដោយសរបច្ចុប្បន្នសង្គម មិនទាន់ទូលំទូលាយលើស្នេហាបែបនេះ មានមនុស្សមិនពេញចិត្តជាច្រើន សំអាងលើរូបថតស្និតស្នាលកៀកកើយគ្នាគេសន្និដ្នានថាម្នាក់នោះជា គីម ថេហ្យុង ។
       ក្រោយ ថេហ្យុង បានឃើញពត៌មាននេះរួចហើយគាំងស្តូក ទន់ដៃទន់ជើងតែម្តង ។ តើអ្នកណាធ្វើវា? តើអ្នកណាដឹងរឿងរបស់ពួកគេ ក្រោយតែពី ផាក ស៊ូជុន? ឬមួយជា....
" ចាងសូណា ច្បាស់ណាស់ចៅហ្វាយ "
" មិនដឹងពេលនេះនាងនៅឯណានោះទេ "
" ចុះដុកទ័រគីម នោះចៅហ្វាយ? "
" មែនហើយ...តើ ថេហ៍ ឃើញវាឬនៅ? " ជុងហ្គុក បានទាក់ទងទៅ ថេហ្យុង ក្រោយនាយឃើញពត៌មាននេះ ។
   
      SKIP

     ស៊ូជុន បានមករក ថេហ្យុង នៅគ្លីនិចក្រោយ ឃើញពត៌មានដូចគ្នា ។
" ថេ....ផាច់!! " មកដល់មិនបាច់ហៅទាន់ ថេហ្យុង ទះមួយដៃបាត់ទៅហើយ ។
" ថេហ៍.... "
" បំផ្លាញខ្ញុំអស់ចិត្តឬនៅ? ពេញចិត្តឬនៅ? "
" ថេហ៍! ចង់ថាបងអ្នកធ្វើមែនទេ? "
" បើមិនមែនលោក អ្នកណាដែលដឹងរឿងខ្ញុំនិង ជុងហ្គុក? "
" អាចអ្នកផ្សេង អ្នកណាដែលមិនចូលចិត្ត ថេហ៍ បងមិនបានដឹងនោះទេ "
" ឈប់បកស្រាយ ខ្ញុំមិនចង់ស្តាប់! ក្រៅពីលោក គ្មានអ្នកណាដឹងថាខ្ញុំនិង ជុងហ្គុក ទាក់ទងគ្នានោះទេ ហើយក៏មានតែលោកម្នាក់គត់ដែលតាមដានខ្ញុំ បើសូម្បីតែថ្ងៃដែលខ្ញុំត្រូវគេចាប់ខ្លួនគឺមានតែលោក ដែលដឹង "
" បងទទួលស្គាល់ថាបងតាមអូន ប៉ុន្តែរឿងចេញពត៌មានបងមិនដឹងពិតមែន អាចជា ចាង សូណា អតិត ភរិយារបស់គេក៏ថាបាន "
" សូណា មិនបានដឹងនោះទេ " ថេហ្យុង ជឿជាក់ ព្រោះតែ ជុងហ្គុក មិនសូម្បីបង្ហើបរឿងរបស់ពួកគេ ។
" នាងដឹង.... "
" ដឹងមកពីណា? បើគ្មានអ្នកនិយាយ? "
" គឺបង! សុំទោស ថេហ៍! បងបាននិយាយប្រាប់នាង រឿងរបស់អូន និង ជុងហ្គុក "
" ហើយនាងក៏អោយមនុស្សមកចាប់ខ្ញុំ ហុឹស... លោកអស្ចារ្យ  ណាស់ ផាក ស៊ូជុន ខ្ញុំអស់ពាក្យនិង សរសើរលោកហើយ "
" ថេហ្យុង ស្តាប់បងសិន... "
" ដុកទ័រ...លោកចន ទាក់ទងមកចា៎ " ហានី យកទូរសព្ទនាងមកអោយ ថេហ្យុង ព្រោះទូរសព្ទ ថេហ្យុង Call ទៅមិនទទួល ។ ថេហ្យុង យកមកនិយាយនិងមុខ ស៊ូជុន តែម្តង ។
" ហាឡូ ជុងហ្គុក "
" អូនយ៉ាងមិចហើយ? "
" ត្រលប់ទៅផ្ទះកើតឬអត់? ទៅផ្ទះសិនទៅរឿង នេះចាំបងជាអ្នកចាត់ការអូនមិនបាច់ធ្វើអីនោះទេ "
" ប៉ុន្តែ ជុងហ្គុក! "
" ស្តាប់បងណា ថេហ៍! បងនិងដោះស្រាយអោយបានលឿនបំផុត រឿងពត៌មាននេះប្រហែលជា សូណា ជាអ្នកចេញអូន មើលថែខ្លួនផង "
" អឹម...អូនដឹងហើយ " ថេហ្យុង ដាក់ទូរសព្ទចុះរួច និយាយជាមួយ ស៊ូជុន បន្ត ។
" លោកចេញទៅ "
" ថេហ៍! "
" ចេញទៅខ្ញុំមិនចង់ឃើញមុខលោកទៀតទេ "
" បងសុំទោស "
" លោកមិនចេញ ខ្ញុំចេញ " ថេហ្យុង ដើរចេញពី គ្លីនិចឡើងឡានត្រលប់ទៅផ្ទះវិញ ក្នុងខួរក្បាលកំពុង វិលវល់គិតអីមិនចេញ រឿងស្មុគស្មាញដូចជាច្រើនឡើងៗ ។

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now