💘បេះដូងប្តូរម្ចាស់💘 ភាគទី39

5.5K 449 8
                                        

       ថ្ងៃបន្ទាប់
ជុងហ្គុក ត្រូវទៅក្រៅដើម្បីបំពេញការងាររបស់នាយបើទោះបីវាជាថ្ងៃសម្រាកក៏ដោយ តែនាយទៅតែមួយព្រឹមប៉ុណ្ណោះ ។ ម៉ោង ៩ទើបនាយចេញទៅ ហើយម៉ោង ១នាយនិងត្រលប់មកញាំបាយផ្ទះ ចំណេកថ្ងៃស្អែកនាយត្រូវឡើងតុលាការដើម្បីលែងលះគ្នាជាមួយអតិតភរិយារបស់នាយហើយ ។
" បងទៅហើយណា ថ្ងៃត្រង់បងមកញាំបាយវិញ "
" អឹម! ទៅចុះប្រយត្ន័ប្រយែងខ្លួនផង "
" បាទ! ប៉ាលោកតាលោកយាយខ្ញុំទៅសិនហើយ "
" ទៅចុះកូន "
ជុងហ្គុក មិនហ៊ានថើបលា ថេហ្យុង នោះទេគ្រែងចិត្តមនុស្សចាស់ ។ នាយមិនបានយក ថេហ្យុង ទៅជាមួយក៏មានការបារម្ភណាស់ដែរ ប៉ុន្តែនាយចង់ អោយ ថេហ្យុង នៅផ្ទះដើម្បីកុំអោយលឺពាក្យមិនល្អ នៅខាងក្រៅអាចបង្ករសម្ពាធអោយទៅគេ ។ ថេហ្យុង របស់នាយច្បាស់ជាអាចនៅបាន ។
ម៉ោង ជិត ១០ ទៅហើយប្អូនប្រុសដែលជាកូនពូ មីងរបស់ ជុងហ្គុក ទើបនិងយាងចុះមក យប់មិញមិន បានឃើញ ថេហ្យុង នោះទេព្រោះតែនាយចូលផ្ទះ យប់ជ្រៅពេក ។ ថេហ្យុង កំពុងអង្គុយនិយាយលេងជាមួយចាស់ៗ រឿងបញ្ជោរយកចិត្តគេឯងជំនាញ របស់ ថេហ្យុង ហើយក៏ជាផ្នែកមួយធ្វើអោយចាស់ៗ ចូលចិត្តគេដែរ ។
" ខ្ញុំអាចធ្វើម្ហូបសម្រាប់ថ្ងៃត្រង់នេះបានទេ? "
" ឯងចេះធ្វើម្ហូបដែរឬ? "
" បាទលោកយាយ ព្រោះត្រូវរស់នៅម្នាក់ឯងទើបត្រូវចេះខ្លះ ម៉ាក់គាត់ទៅរស់នៅបរទេសជា មួយស្វាមីក្រោយរបស់គាត់បាត់ហើយ "
" អរ...អញ្ចឹងប្រសើណាស់ ចេះធ្វើម្ហូបបែបនេះប្តី ស្រលាញ់ណាកូន ប្តីមួយណាក៏ដូចមួយណាដែរ ចូលចិត្តញាំម្ហូបស្នារដៃប្រពន្ធណាស់ " ពាក្យសម្តី ពិរោះធ្វើអោយនាយតូចអៀនក្រហមមុខ តែអារម្មណ៍អៀនក៏ត្រូវកាត់ផ្តាច់នៅពេលមានអ្នក ចូលមក ។
" Good morning លោកតាលោកយាយ អេ...អ្នកណានិង? លោកអុំ? "
" គេជា... "
" អរ...ប្រពន្ធចុងបងជុងមែនទេ wow ស្អាតណាស់តើ ស្អាតមែនទែន "
" សម្តីអោយមានមាយាទបន្តិចទៅចៅហ្វី "
" ខុសត្រង់ណាលោកយាយ? "
" ខុសត្រង់គ្មានភាពថ្លៃថ្នូរ "
" សុំទោស! តែឯងស្អាតពិតមែន "
" កុំប្រកាន់គេអីកូន "
" ខ្ញុំមិនប្រាកាន់លោកអុំ ចរិកមាយាទកូនចៅកាត់តាមមេបាតែប៉ុណ្ណោះ "
" នែ...ចាំបាច់លេងដល់ប៉ាម៉ាក់? ឯងជាស្អី? "
" ខ្ញុំអត់មានថាចំអ្នកណាទេ សុំខ្លួនទៅសិនហើយ " ថេហ្យុង ដើរចេញជាមួយទឹកមុខញញឹមស្រស់ស្អាត ចង់ខឹងក៏ខឹងមិនចេញបើស្អាតម្លឹងៗ ។ ថេហ្យុង ទៅយកលុយអោយអ្នកបម្រើទៅទិញរបស់ដែលគេ ត្រូវការយកមកធ្វើម្ហូបនៅពេលថ្ងៃត្រង់នេះ ។ ងាក បែរមកវិញក៏ត្រូវនាយនោះមកឈរពីក្រោយ ។
" ឯងឈ្មោះអី? "
" ថេហ្យុង "
" ឯងស្អាតណាស់ មិនគួរស្រលាញ់បងជុងទេ គាត់ជា ពោះម៉ាយ សាកខ្ញុំវិញទៅមើល "
" ស្រលាញ់ពោះម៉ាយតែមាយាទល្អ "
" ចាំមើលឯងមាត់ខ្លាំងដល់ពេលណា? ខ្ញុំមានគ្រប់ យ៉ាងមិនខុសពីបងជុងទេ "
" ខ្ញុំមិនមែនមុខលុយទេ លោកមានគ្រប់យ៉ាងតែ ជុងហ្គុក ល្អគ្រប់យ៉ាង ហើយសូមកុំមករវល់និងខ្ញុំមិន អញ្ចឹងខ្ញុំប្រាប់ ជុងហ្គុក ថាលោកឯងមកលូកលាន់ខ្ញុំ ធានា ជុងហ្គុក ស្តាប់ខ្ញុំគ្រប់ម៉ាត់ " ថេហ្យុង បញ្ចប់ ប្រយោគនិងដើរចេញទៅខាងលើទៅបន្ទប់របស់គេ ជុងហ្គុក ក៏បានប្រាប់ពីនាយម្នាក់នេះដែរ ចន ដេហ្វី មិនមែនមនុស្សគួររាប់អាននោះឡើយ ។
      ថេហ្យុង សង្ងំធ្វើម្ហូបមិនទាន់រួចរាល់នៅឡើយ ជុងហ្គុក បានត្រលប់មកវិញបាត់ទៅហើយ នាយសួរ អ្នកក្នុងផ្ទះក៏ដឹងថាគេនៅចង្ក្រានបាយទើបចូលទៅរកតែម្តង ។
" អូនសម្លាញ់ " សម្លេងមកព្រមជាមួយប្រអប់ដៃស៊ក អោបចង្គេះពីក្រោយយ៉ាងស្នឹតស្នាល នាយដាក់ ចង្ការលើស្មាររបស់នាយតូច ។
" បងមកវិញហើយ? "
" អឹម! អូនធ្វើៗអី? ហេតុអីមិននៅចាំ? "
" អត់ទេ នៅផ្ទះគេសង្ងំដូចម្ចាស់ផ្ទះយ៉ាងម៉េច? បងទៅសម្អាតខ្លួនទៅ អូនធ្វើរួចរាល់ហើយ "
" ទទួលបញ្ជារ " ជុងហ្គុក ថើបថ្ពាល់ ថេហ្យុង មួយខ្សឺតមុននិងដើរចេញមកវិញទៅរៀបចំខ្លួនចុះមកញាំបាយជាមួយគ្នា ។
    (កាត់ៗឆាប់ចូលសាច់ការ)
     ពេលយប់ពួកគេបាននិយាយគ្នាច្រើនដែរព្រោះ ស្អែកនាយត្រូវឡើងតុលាការហើយ ថេហ្យុង មានតែលើកទឹកចិត្តនាយតែប៉ុណ្ណោះគេនៅរងចាំ ស្តាប់នៅផ្ទះ ។
     ថ្ងៃថ្មីនេះ ជុងហ្គុក រៀបចំខ្លួនពីព្រឹកចេញទៅបាត់ ទៅហើយ ការងារអោយប៉ារបស់នាយគ្រប់គ្រង នាយនិងហានហ្គូ ទៅខាងនោះម៉ាក់និងប្អូនស្រីក៏ទៅ ជាមួយដែរ ។
     មកដល់តុលាការ គ្រួសារទាំងសងខាងមិនខ្ចីមើល មុខគ្នា សូណា ញ័រដៃញ័រជើងអស់ទៅហើយនាងគ្មានអ្វីគួរអិតឈ្នះសោះនៅថ្ងៃនេះ ។
      ការកាត់ក្តីបានចាប់ផ្តើមខាងរបស់ ជុងហ្គុក មានប្រៀបជាងក៏ព្រោះតែមានភស្តុតាងគ្រប់យ៉ាង ។
" អ្នកនាងចាងសូណា អ្នកជាបញ្ចេញពត៌មានដែលទាក់ទងជាមួយលោក ចន ជុងហ្គុក និងអ្នកក្រោយរបស់គាយ់មែនឬអត់? "
" អត់ទេ "
" នាងកុហក គណនីដែលបញ្ចេញពត៌មានខាងរដ្ឋ អាជ្ងាបានស៊ើបរួចរាល់ហើយ "
" តែវាក៏ជាការពិត? ពួកគេលួចទាក់ទងគ្នា "
" ចុះខាងអ្នកនាងវិញ? បង្ហាញមុខគូរស្នេហ៍ពេលមិន ទាន់លែងលះ ក្លែងបន្លំអេតាសុីវិលសុទ្ធតែខុសច្បាប់ទាំងអស់ "
" តែលោក ចន ជុងហ្គុក ក៏បោកប្រាស់អ្នកចាងដែរ "
" តែអ្នកនាងចាងជាអ្នកផ្តើមមុន នេះគឺភស្តុតាងគ្រប់យ៉ាង ខាងខ្ញុំសូមប្តឹងទៅខាងអ្នកនាងចាងជាប្រាក់សំណង "
" ឆ្គួទទេហេស? ខ្ញុំមានលុយឯណាអោយ? "
" សូមស្ងាត់អ្នកនាងចាង សូណា "
" នៅមានទៀត អ្នកនាងចាង បានចោទប្រកាន់លោកចន ថាជាស្វាមីមិនល្អ និយាយបន្លើសពីការ ពិតប្រាប់ទៅលោកចន ដោយផ្ទាល់ មិនត្រឹមតែមាន សង្សារថែមទាំងមានមនុស្សម្នាក់នៅលួចលាក់ទៀត មានអ្វីចង់បកស្រាយទេ? "
" គ្មានទេ "
" មានមនុស្សប្តឹងអ្នកនាងពីបទឃាតកម្ម "
" ស្អីគេ? ខ្ញុំមិនបានធ្វើអ្វីទេ? "
" ប៉ងធ្វើឃាត ដុកទ័រ គីម ថេហ្យុង បញ្ជារមនុស្សអោយទៅចាប់កញ្ញា ចន ជុងស៊ូ ដែលជាប្អូនស្រីលោកចន ជុងហ្គុក ទាំងនេះជាភស្តុតាង "
" ... "
" នៅមានទៀតសម្លាប់សង្សាររបស់ខ្លួន " ជុងហ្គុក
" លោកឯងនិយាតស្អី? "
" មានភ្ញៀវពិសេស សុំអញ្ចើញ " មេធាវី របស់ ជុងហ្គុក បញ្ជារហៅអោយ ហានហ្គូ រុញរទះ ហ៊ុនជីន ចូលមក ។
" ខាង ហ៊ុនជីន... "
" ភ្ញាក់ផ្អើលណាស់ហើយ ដែលខ្ញុំមិនទាន់ស្លាប់ "
" ឯង... "
" ខ្ញុំសុំប្តឹងនាងដែលចង់សម្លាប់ខ្ញុំ "
" អាយ៎...ពួកឯង "
" សូមរក្សារភាពស្ងៀមស្ងាត់ "
" មិនស្ងាត់ជាមួយទេ "
" ចាប់នាងទៅ "
" ទេ លែងយើង! លែង..."
" នាំនាងទៅដាក់ឃុំ ព្រោះភស្តុតាងមានគ្រប់អស់ហើយ " ក្រោយចប់សម្តីពីតុលាការ ប៉ូលីស បាននាំនាងចេញទៅកន្លែងឃុំខ្លួន ។
" ពួកឯងអាក្រក់ណាស់ យើងសុំអោយពួកឯងវនាស ហិនហោច "
" ពួកអ្នកទេដែលអាក្រក់ ឃើញលទ្ធផលនៃភាព អាក្រក់របស់ពួកអ្នកហៅមែនទេ? " ជុងហ្គុក
" យើងនិងអោយពួកឯងសង " អ្នកស្រីចាង បញ្ចប់ប្រយោគហើយក៏ដើរចេញទៅទាំងខឹងក្តៅក្រហាយតែគ្រប់បញ្ជាក់យ៉ាងច្បាស់ថាស្នាដៃកូន ស្រីរបស់គាត់ទាំងអស់ ។ តាមពិតមិនអាចថាកាត់ក្តី តែមួយថ្ងៃបែបនេះទេតែ ជុងហ្គុក មិនចង់អូសកម្លាយ ពេលវេលាទៀតនាយត្រូវការបញ្ចប់វានៅថ្ងៃនេះ ។
" គ្រប់យ៉ាងបញ្ចប់ហើយបងប្រុស "
" ជុងហ្គុក ឯងទៅប៉ុស្តិ៍ប៉ូលីសជាមួយយើង "
" ទៅធ្វើអីទៀត? ក្រែងចប់ហើយមែនទេ? "
" នៅទេម៉ាក់ នៅ ចូ ដុងសុន មិនទាន់ចាប់បាន នៅឡើយខ្ញុំទៅសិនហើយ តោះរដ្ឋអាជ្ងាលី "
ជុងហ្គុក ចាកចេញទៅចាត់ចែងបន្តទៀត នៅមានការផ្តល់ពត៌មានច្បាស់លាស់មួយទៀតអោយគ្រប់គ្នាមើលទៅ ថេហ្យុង របស់នាយជាមនុស្សល្អវិញ តែត្រូវចាត់ចែងអោយអស់មួយរឿងៗសិន ។
" ឯងទៅធ្វើការចុះ ស៊ូ "
" ចុះម៉ាក់? "
" ម៉ាក់មានណាត់ "
" ជាមួយអ្នកណា? ខ្ញុំជូនទៅ "
" ជាមួយ គីម ថេហ្យុង " អ្នកស្រីចន ដើរចេញទៅមុនអោយអ្នកបើកឡានជូនគាត់ទៅជួបជាមួយ ថេហ្យុង គាត់និង Call ណាត់គេពេលទៅតាមផ្លូវ គាត់មានរឿងចង់និយាយអោយដាច់ស្រេចជាមួយនិងគេអោយហើយ ។

To be continue...

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now