💘បេះដូងប្តូរម្ចាស់💘 ភាគទី31

5.4K 414 6
                                        

       សូណាបានត្រលប់មកផ្ទះវិញដេកគិតភ័យខ្លួន ជាខ្លាំង! មកដល់ខន់ដូររបស់នាយមាន ហ៊ុនជីន នៅក្នុងនេះស្រាប់ គ្រាន់តែមកដល់ភ្លាមទទួលបាន មួយកំភ្លៀងពីនាយជាសង្សារ *ផាច់!
" អ៊ួយ... បងឆ្គួតស្អី? "
" នាងនិងហើយ "
" ខ្ញុំយ៉ាងមិច? "
" ប្រាប់យើងថាគ្មានលុយតាមពិតយកលុយទៅចិញ្ចឹមប្រុសផ្សេង "
" ឆ្គួតមែនទេ ហ៊ុនជីន មានប្រុសស្អីមកពីណា? "
" នេះជាស្អី? " ហ៊ុនជីន បង្ហាញរូបភាពនាងគេងជាមួយមនុស្សប្រុសសាច់ដុំធំៗតែមិនឃើញមុខនោះទេ ។ នេះជារូបអ្នកណានាងក៏មិនដឹងដែរ ។ ហ៊ុនជីន ទើបតែឃើញព្រោះទូរសព្ទនាយដាក់បញ្ចាំនៅបនល្បែងប៉ុន្មានថ្ងៃហើយ ។
" ជាស្អី? កាត់ ត មែនទេ? " សួរបញ្ជាក់ នាងមិនដែលទៅដេកជាមួយប្រុសណាទេ បើជារូប ហ៊ុនជីន រាងគេមិនមែនបែបនេះ ដុងសុន ក៏មិនមានសាច់ដុំដែរ ហើយមានតែ...ចាស្ទីន របស់នាង ចាស្ទីន ពិតជា ចន ជុងហ្គុក ពិតមែនឬ?
  
      @ត្រលប់ទៅពេលមុននេះ....

      ក្រោយ ជុងហ្គុក ងើបចេញទៅមនុស្សប្រុសម្នាក់បានចូលមករកនាង ។
" សួរស្តី... "
" ចា៎ សួរស្តីលោក..."
" ផាក ស៊ូជុន! ខ្ញុំអាចអង្គុយបានទេ? "
" បានចា៎ តើមានការអីឬ? "
" ខ្ញុំមានរឿងចង់និយាយជាមួយនាង ទាក់ទងនិង ចាស្ទីន នីឆុលសាន់ "
" ចាស្ទីន? "
" តើគាត់និងនាងមានទំនាក់ទំនងអី? "
" ពួកយើងទាក់ទងគ្នាហើយ "
" ទាក់ទងគ្នា? ទាំងដែលគេទាក់ទងជាមួយ ដុកទ័រគីម ដែរអញ្ចឹងឬ? "
" បានន័យថាមិច? "
" ចាស្ទីន របស់នាងនិង ចន ជុងហ្គុក របស់ដុកទ័រគីម ជាមនុស្សតែមួយសោះ អេ...ហេតុអីប្រើឈ្មោះផ្សេងគ្នា? "
" លោកនិយាយពីអី អ្នកណាជា ចន ជុងហ្គុក? "
" មិនដឹងទេឬ? ស្មានថាចង់ផ្សះផ្សារជាមួយអតិត ស្វាមីវិញតើ "
*ដុងសុន : ចាស្ទីនគឺជាអគ្គនាយក ចន ជុងហ្គុក
" មិនពិត!! ចន ជុងហ្គុក ស្លាប់បាត់ទៅហើយ "
" នាងក៏ត្រូវគេបោក ដូច ដុកទ័រគីម ដែរនេះ " ស៊ូជុន យករូបថតរបស់ ជុងហ្គុក នាយថតពីគ្លីនិចរបស់ ថេហ្យុង នាយឃើញដោយអចេតនា ព្រោះតែនាយ ឧស្សាហ៍ទៅទីនោះរក ថេហ្យុង បើកទោះបីជា ថេហ្យុង មិនបានចេញមកជួបនាយក៏ដោយ ។
" ហុឹស.... " សូណាលើកដៃខ្ទប់មាត់ ពិតជាភ្ញាក់ពិតមែន ចាស្ទីន ជា ជុងហ្គុក ពិតមែន? ហេតុអីនាងមិនអាចមើលដឹងសូម្បីបន្តិច? មនុស្សពីរនាក់ចរិកខុសគ្នាស្រឡះ ជុងហ្គុក អតិតស្វាមីនាងអាចសង្ហារ ខ្លាំងដល់ថ្នាក់នាងមិនជឿនិងភ្នែកខ្លួនឯង ។
" ខ្ញុំមកប្រាប់យកតែបុណ្យទេ ព្រោះអាណិតមនុស្សស្រីត្រូវគេបោក "
" លោកមានទាក់ទងអីនិង ដុកទ័រគីម? "
" ជា....អតិតសង្សារ! "
" លោកថាដុកទ័រគីម និង ចាស្ទីន...អូ៎...អត់ទេគឺ ជុងហ្គុក ពួកគេទាក់ទងគ្នាមែនទេ? "
" ត្រូវហើយ យ៉ាងមិច? "
" អរគុណលោកដែលខំមកប្រាប់ កុំអោយខ្ញុំល្ងង់បន្តទៀត ប៉ុន្តែវាយឺតពេលទៅហើយ "
" កុំប្រាប់អោយសោះថានាងត្រូវ.... "
" រឿងខូចខាតខ្លួនប្រាណមិនសំខាន់ទេព្រោះខ្ញុំ និង ជុងហ្គុក លែងលះគ្នាមិនទាន់ដាច់នៅឡើយ "
" បែបនេះគឺខុសច្បាប់ហើយ "
" លាសិនហើយ... " សូណា ប្រញាប់ងើបចេញទៅយ៉ាងលឿន ។ ពេលនេះក្នុងខ្លួនញីញ័រភ័យអស់ទៅហើយ ។

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now