នៅពេលដែល ជុងហ្គុក បានចាកចេញពីផ្ទះរបស់ នាយនោះនាយបានទៅរក ថេហ្យុង នៅខន់ដូររបស់ គេព្រោះគិតថាគេអាចហ្នឹងទៅទីនោះ តែពេលមកដល់នាយសម្លឹងរកមើលពេលបន្ទប់អស់ហើយគ្មាន ថេហ្យុង របស់នាយនៅទីនេះឡើយនាយសម្លឹងមើលទៅជុំវិញបន្ទប់ ទីកន្លែងដែលគេទាញ នាយចេញពីការស្លាប់ហើយជាកន្លែងដំបូងដែល នាយមក ម្ចាស់បន្ទប់នេះមានទឹកចិត្តល្អដូចទេពអប្សរ នាយដងដង្ហើមធំព្រោះក្នុងទ្រូងឡើងអ៊ួលណែនស្ទើនិងហូរទឹកភ្នែកម្តងៗ ជុងហ្គុក ក្រឡេកទៅឃើញទូរដាក់ឯកសារសំខាន់ៗនោះ ចំហរបន្តិចទើបរហ័ស ចូលទៅមើល ។ ក្នុងទូរនោះមានឯកសារសំខាន់ៗ របស់នាយនិងរបស់ ថេហ្យុង រួមទាំងលិខិតឆ្លងដែន ដែរ តែមិនមានរបស់ ថេហ្យុង នោះទេ ។
" ថេហ៍... ឬមួយអូនទៅ...? ព្រះអើយ... ហេតុអី ចន ជុងហ្គុក អាល្ងង់ ហេតុអីមិនសួរថាម៉ាក់របស់គេនៅ ប្រទេសអ្វីក្រុងអ្វីតាំងពីដំបូង...តើអោយបងទៅរក អូននៅឯណាទៅ គីម ថេហ្យុង? ហេតុអីអូនដាច់ចិត្ត ទៅចោលបង? ពួកយើងកាន់ដៃគ្នាមកឆ្ងាយណាស់ ទៅហើយ ហេតុអីទៅ ថេហ៍... " ជុងហ្គុក បញ្ចប់ ប្រយោគទឹកភ្នែកក៏ទប់លែងជាប់ហូរចុះមកដូចបាក់ ទំនប់ នាយឈឺចាប់ នាយគិតថាខ្លួនឯងគ្មានសមត្ថភាពនាយមិនដែលការពារ ថេហ្យុង បានម្តងណាឡើយ នាយមិចអាចសូម្បីរក្សារគេក្នុងដៃ នាយ តែងតែប្រហេស ហេតុអីអន់បែបនេះ ចន ជុងហ្គុក?
ជុងហ្គុក បានសង្ងំនៅខន់ដូរពេញមួយថ្ងៃព្រោះនាយមិនដឹងថាគួរទៅណានោះទេ ។ លុះដល់ថ្ងៃស្អែកទើបនាយនឹកឃើញថាទៅសួរបងប្រុសរបស់ ថេហ្យុង ថាម៉ាក់របស់គេនៅឯណា? រួចហើយក៏ប្រញាប់ទៅតែម្តង ។
អ្វីដែលនាយកាន់តែខកចិត្តគឺទាំងផ្ទះ ទាំងហាងត្រូវបានបិទទ្វារតើពួកគេទៅណា? ពេលនេះនាយ មិនអាចទាក់ទងអ្នកណាបានទើបតែនឹកឃើញទៅទីញទូរសព្ទថ្មីមកព្យាយាមទាក់ទងទៅ ថេហ្យុង ជាថ្មីនៅតែទាក់ទងមិនបានដដែល ។ ជុងហ្គុក បានត្រលប់ទៅផ្ទះប៉ារបស់នាយវិញក៏បានជួបនិង ជុងស៊ូ នាងបានមកទីនេះ ។
" បងប្រុសមកវិញហើយលោយាយ "
" ជុងហ្គុក ទើបមកពីណា? យាយតាបារម្ភណាស់ ដឹងឬអត់? "
" សុំទោសដែលធ្វើអោយគ្រប់គ្នាបារម្ភ សុំទោស "
" មិនអីនោះទេ មិនអីទេកូន "
" តែបងប្រុសចុះ បងបានដំណឹងពី ថេហ្យុង ហើយឬនៅ? "
" ទេ... " ជុងហ្គុក អោនមុខចុះជាមួយទឹកមុខស្រងោកស្រងាត់បង្ហាញពីភាពឈឺចាប់របស់នាយ នៅពេលនេះ ។
" កាលពីព្រឹកមិញ លោកជុង បានទាក់ទងមកអូន ទើបអូនប្រញាប់មករកបងទាំងព្រឹកតែបងមិននៅទីនេះ "
" ជុង ហូស៊ុក? មែនហើយពេលនេះគេនៅឯណា? បងទៅសួរគេ... "
" អូនសួររួចហើយបងប្រុស ឈប់បារម្ភបានហើយ "
" ឆាប់ប្រាប់មក ស៊ូ! បងត្រូវការទៅជួប ថេហ៍ ឥឡូវនេះ "
" បងប្រុសកុំតក់ក្រហល់ពេក អង្គុយមកស្តាប់អូន និយាយសិន " គ្រាន់តែ ជុងស៊ូ ប្រាប់ភ្លាម ជុងហ្គុក អង្គុយភ្លាមតែម្តង ។
" និយាយមក "
" គឺម្សិលមិញម៉ាក់របស់ ថេហ្យុង ជួបគ្រោះថ្នាក់ ចរាចរណ៍ទើប ថេហ្យុង ប្រញាប់ឡើងទៅអុីតាលី ភ្លាមៗ តែគេទាក់ទងបងប្រុសមិនបានដូចគ្នា "
" ទូរសព្ទបងបាត់ បងទើបហ្នឹងទិញថ្មីមិញនេះទេ អរគុណហើយ ស៊ូ " ជុងហ្គុក រហ័សងើបយ៉ាងលឿនតែ ជុងស៊ូ ឃាត់វិញ ។
" បងចង់ទៅណា? "
" បងទៅរក ថេហ៍ "
" ចុះការងារបង? "
" បងផ្ញើរប៉ាហើយ "
" ចុះ... "
" ទុកមួយឡែកសិនទៅ "
" បងប្រុសល្ងាចទើបមានជើងហោះទៅក្រៅប្រទេស បងប្រុសសម្រួលអារម្មណ៍សិនទៅ "
" បងទៅរៀបចំឥវ៉ាន់សិន "
" កូននេះចិត្តក្តៅពិតមែន "
" មែនហើយ ផ្ញើរលេងទូរសព្ទរបស់ ហូស៊ុកហ្យុង អោយមកបងផង "
" អោយលេខរបស់បងមក "
" នេះទូរសព្ទបង " ជុងហ្គុក ហ៊ុចទូរសព្ទអោយនាងតូចរួចរហ័សទៅបន្ទប់របស់នាយងូតទឹកសម្អាតកាយ រៀបចំសម្លៀកបំពាក់ប៉ុន្មានសម្រាប់ដើម្បីហោះទៅ អុីតាលី នាយមិនអាចរងចាំទម្រាំ ថេហ្យុង មកវិញ នោះទេ គេអាចមិនមកវិញក៏ថាបានដោយសារតែ សម្តីម៉ាក់របស់នាយប៉ុន្មានម៉ាត់នោះ បែបនេះទើប នាយត្រូវហោះទៅតាមសម្រួលជាមួយគេដោយផ្ទាល់នោះអី ។
YOU ARE READING
💘បេះដូងប្តូរម្ចាស់💘(ចប់)
RomanceJK : ពេលនេះបងមិនត្រូវការនាងទេ បងត្រូវការអូន TH : តែខ្ញុំមិនត្រូវការលោកទេ Jeon Jungkook
