💘បេះដូងប្តូរម្ចាស់💘 ភាគទី 15

Start from the beginning
                                        

SKIP

ទីបំផុតថ្ងៃនោះក៏មកដល់ កម្មវិធីរៀបចំឡើងនៅ សណ្ឋាគារលំដាប់ផ្កាយ ៥សាកសមនិងឋានៈ ។ ជុងហ្គុក បាន Call ទៅនិយាយនិងប្រាប់អ្នកផ្ទះថា នាយនិងមកចូលរួមក្នុងរាត្រីនេះដែរ ពួកគេនិងជួបគ្នា វិញ ក្នុងកម្មវិធីនេះដែរប៉ារបស់ ជុងហ្គុក ក៏ចូលរួមដូចគ្នា ។
" ឆ្នាំនេះមានអ្នកចូលរួមខាងក្រៅច្រើនណាស់ម៉ាក់ តើអាចរកមើលបងប្រុសឃើញទេ? "
" បងប្រុសឯងបើមកមែន ងាកទៅឃើញតែម្តង មិនបាច់ហត់ភ្នែកតាមរកនោះទេ "
" ក៏ពិតហើយ! តែ...ប៉ានោះ? គាត់និងមកទេម៉ាក់? "
" មិនដឹង! "
" បើគាត់មកតើខ្ញុំអាចទៅនិយាយជាមួយគាត់ បានទេ? "
" រឿងរបស់ឯង " អ្នកស្រីចន ក៏ដើរចេញទៅរក និយាយជាមួយជំទាវៗផ្សេងអស់ ។ កម្មវិធីរៀបចំអ្នក កាសែតកោះកុញ នាង សូណា និងសង្សារបណ្តើរគ្នា មកធ្វើអោយអ្នកការសែតដណ្តើមគ្នាថតមិនដកដៃ ។
" ស្អាតណាស់បាទ អរគុណ " អ្នកកាសែត
" ចាស៎... "
" សុំចូលទៅក្នុងហើយ " ហ៊ុនជីន ចូលក្នុងមិនទាន់ផុតវត្តមានកម្លោះសង្ហារមកពីណាមិនដឹងមិនដែលឃើញ មុខបានចូលមកជាមួយ ដុកទ័រ កែសម្ផស់ល្បី ឈ្មោះជាមួយនិងបងជីដូនមួយត្រកូល ជុង ។
" Wow សង្ហារណាស់លោក! "
" សុំបែរមកនេះបន្តិច "
" ខាងនេះបាទ "
" តើគេជាអ្នកណា? សង្ហារណាស់ " សម្លេងបន្តខ្សឹប គ្នាក្រោយវត្តមានរបស់នាយ ។
" អរគុណ! តោះយើង " ហូស៊ុក នាំដំណើរគេទាំងពីរទៅ ។ ជាធម្មតា ថេហ្យុង សឹងតែស្អាត ដាច់គេ ប៉ុន្តែរាត្រីនេះក៏មានកម្លោះសង្ហារម្នាក់ទៀត ដែរចូលរួមជាមួយ ។
ចូលមកដល់ខាងក្នុងខ្សែរភ្នែកជាច្រើនបាញ់មក រកនាយរួមទាំង ចាងសូណា អតិតភរិយារបស់នាយផងនោះ ។
" អូនមើលអី? "
" ទេ..!! ទៅរកអីផឹកវិញតោះ "
" អូនទៅចុះ បងមានធុរៈ "
" ចាស៎ " សូណា ក៏ដើរទៅរកអីផឹកជាឱកាស នាយចូលទៅកន្លែងនោះដែរ ។
" អុ៎...! សុំទោស " សូណា ព្រោះតែចាប់យកកែវតែមួយជាមួយប្រុសសង្ហារម្នាក់នោះ ។
" អឹម...អ្នកនាងយកចុះ " សម្លេងស្រាលស្រទន់ញញឹមតិចៗបញ្ចេញមន្តស្នេហ៍បូករួមនិងមុខមាត់ សង្ហារឥតខ្ចោះទៀតនោះធ្វើអោយបេះដូងរបស់នាង លោតឡើងខុសចង្វាក់ទៅហើយ ។
" អរ...អរគុណចាស៎...លោក..? "
" ចាស្ទីន បាទ! ចាស្ទីន នីឈូលសាន់ " នាយញញឹម បែបស្រទន់មានអំណាចមកកាន់នាង ។ ច្បាស់ណាស់នាងមើលនាយមិនស្គាល់នោះទេ ។
" អូ៎...គឺជាអ្នកបណ្តាក់ទុនថ្មីកូនចិញ្ចឹមលោក ឆាលហ្វ នីឈូលសាន់ តើត្រូវទេ? "
" បាទ!! " នាយតបទាំងញញឹមរបៀបញ៉ែរ ។
" ខ្ញុំក៏ជាភាគហ៊ុនម្នាក់នៅទីនេះដែរឈ្មោះ ចាង សូណា រីករាយដែលបានស្គាល់លោក "
" រីករាយដូចគ្នា "
" នៅធ្វើអីទីនេះ? " ហ៊ុនជីន ដើរចូលមករកនាង ។
" អញ្ចឹងខ្ញុំលាសិនហើយ ថ្ងៃក្រោយជួបគ្នា "
" បាទតាមសម្រួល " នាយតបរួចនាងញញឹមដាក់ នាយបន្តិចហើយក៏បែរដើរទៅជាមួយសង្សាររបស់នាងបាត់ ។
" ហុឹស! Game ចាប់ផ្តើមហើយអូនសម្លាញ់! " ជុងហ្គុក បន្លឺឡើងញញឹមចុងមាត់មុន និងកាន់ស្រា ២កែវដើរចេញពីកន្លែងនោះទៅកន្លែងដែលមានរាងតូចស្រស់ស្អាតកំពុងឈរនិយាយគ្នាជាមួយមិត្តរបស់គេ ។
" ហេម... " ជុងហ្គុក ក្រហឹមហ៊ុចកែវស្រាទៅអោយគេអ្នកជាមិត្តមកមើលដោយខ្សែរភ្នែកចម្លែក ។
" ហឹម? អរគុណ " ថេហ្យុង ញញឹមបែបហួសចិត្តនិង នាយ ចេះមកបញ្ចេញចរិកប្រុសស្អាតទៅកើត ។
" សួរស្តីលោកគ្រូស្អាត "
" ហាស? អ្នកណានិង ថេហ៍? "
" ឯងមើលគេមិនស្គាល់? "
" អុ៎... " ជីមីន ខ្ទប់មាត់ភ្ញាក់ផ្អើល មើលចុះមនុស្សម្នាក់ទេតែខុសគ្នាស្រឡះ ។
" សូមឯងកុំទាន់ភ្ញាក់ផ្អើលប្រយត្ន័ខូចការ "
" អឹមៗ " ជីមីន ងក់ក្បាលតែភ្នែកមើលទៅនាយមិន ព្រិចសោះ ។
" ឈរនិយាយគ្នាយូរហើយទៅរកកន្លែងអង្គុយសិនទៅ " ហូស៊ុក ចូលមកកាត់ ។
" អត់ទេ! ខ្ញុំទៅរកបង យ៉ុន "
" អាចហៅគេមករួមតុជាមួយគ្នា "
" បង យ៉ុន អត់ចូលចិត្តអង្គុយជាមួយមនុស្សប្លែកមុខ ទេ "
" ខ្ញុំដឹង! តែគេមិនបដិសេដនោះទេ "
" ពិតមែនហេស? អញ្ចឹងខ្ញុំទៅហើយណា " ជីមីន ក៏ចាកចេញទៅរក យ៉ុនហ្គី របស់គេ ។
" Brother " សម្លេងអ្នកណាមិនដឹងហោះចូលមក ជុងហ្គុក អាចមិនដឹងតែ ថេហ្យុង គឺស្គាល់ច្បាស់ណាស់ ។
" មកហើយ " ហូស៊ុក បន្លឺឡើង ថេហ្យុង ក៏បែរទៅមើល ។
" ចននី " ថេហ្យុង បែរមកស្របពេលគេមកដល់ ប្រុងនិងអោបរាងតូចតែ ជុងហ្គុក ទៅឈរបាំងពីមុខ បានមុន ។
" ហេ...លោកជាអ្នកណា? "
" You និងហើយជាអ្នកណា? "
" ចាស្ទីន នេះគឺ ចននី ប្អូនរបស់អូន "
" ប្អូន? "
" អរ...នេះហេស ចាស្ទីន? "
" បងថាបងដូចជាចុកជើងហើយ " ហូស៊ុក បំបែក បរិយាកាស ។
" តោះ " ជុងហ្គុក អោបចង្កេះ ថេហ្យុង ដើរចេញ ពេលនេះត្រូវរងចាំឱកាសដើម្បីទៅរកម៉ាក់និងប្អូនស្រី ។ ខណៈដែលកំពុងអង្គុយយ៉ាងស្និតស្នាលនិង ថេហ្យុង មានខ្សែរភ្នែកជាច្រើនតាមសម្លឹងមើល នាយឥតឈប់ ។
" ខាងនេះបង យ៉ុន "
" ហៃយ៉ាៗ អ្នកណាៗ ប្រុសម៉ាប់តើ " យ៉ុនហ្គី មកដល់ភ្លាមបង្អាប់តែម្តង ។
" គ្មានប្រុសម៉ាប់ទៀតទេ មានតែប្រុសសង្ហារ " មិនអោយចាញ់ ជុងហ្គុក តបវិញយ៉ាងជឿជាក់ ។
" ជឿជាក់ដល់ម្លឹង?"
" អោយដើរសួរម៉ាកម្មវិធី "
" ចេះអួតមកពីណាហាស? " យ៉ុនហ្គី អស់សំណើច មកដល់ភ្លាមនិយាយលេងសើចភ្លាមមិនមែនចរិក ពួកគេទេនេះស្គាល់គ្នាហេស?
" ឈប់! យ៉ុន បងស្គាល់គេ? "
" ស្អែកចាំប្រាប់ "
" អា៎... "
" ជួបម៉ាក់ឯងហើយនៅ? "
" នៅ "
" តោះយើងនាំទៅ! ប៉ាឯងក៏មកដែរ "
" ជួបតែម៉ាក់បានហើយ តោះ " ជុងហ្គុក ងើបពីកៅតែក៏មិនភ្លេចផ្តាំ ថេហ្យុង ផងមុននិងទៅ ។
" បងទៅមួយភ្លេតទេ "
" អឹម!! " ថេហ្យុង ងក់ក្បាលនាយក៏ដើរចេញទៅជាមួយ យ៉ុនហ្គី មិនទាន់ផុតផងក៏លឺ ហូស៊ុក និយាយ
" ផាក សូជុន ក៏មកដែរ "
" សង្ឃឹមថាគេមិនមករក ថេហ៍ ទៀតចុះ! មនុស្សម្នាក់និងគួរអោយស្អប់ " ជីមីន
" ចង់អោយ ចននី វាយអោយបែកភ្នែកណាស់ "
" អាម្នាក់និងមកក៏ដែរ? យប់និងយើងត្រូវទៅ ដេកកំដរឯងហើយ ថេហ៍ " ជីមីន ព្រោះខ្លាច ចននី ទៅរក ថេហ្យុង នោះចប់មិនខាន ។
" មិនបាច់ទេ! យើងចេះចាត់ចែងហើយ "
" គ្រោះថ្នាក់ណាស់ណា "
" ថាមិនអីទេ ឯងភ្លេចហើយហេសថា... "
" អា៎...មែនហើយឯងមាននៅតែឯងឯណា " ជីមីន ច្រលំមាត់និយាយ ហូស៊ុក ងាកមើលមុខភ្លេត ថេហ្យុង បែរចេញធ្វើជាមើលអីផ្សេង ។

To be continue....

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now