*ទីង
ជណ្តើបានបើកពួគេកំពុងដើរទៅបន្ទប់សម្រាក
" ឯងនិងទៅមើលខ្ញុំហាត់ប្រាណមែនទេ! ចឹងទៅជា មួយគ្នាទៅ មានឯងនៅក្បែរទើបខ្ញុំមានកម្លាំង "
" មិនទៅទេ...ដូចជាចុកចង្កេះណាស់ នៅផ្ទះដេកវិញល្អជាង"
" មុននេះថាចង់ទៅ? "
" តែពេលនេះមិនចង់ទៅ "
" មិនទៅក៏បាន...អេ...លឺថាពេលល្ងាចលោកគ្រូទីនោះមានណាត់សិស្សស្រីមួយក្រុម... "
" អ៊ួយ...ឈឺចង្កេះណាស់ ជុងហ្គុក ថ្ងៃនេះលោក នៅកំដរខ្ញុំណា " ថេហ្យុង រអ៊ូរឡើងមួយរំពេច ។
" មុននេះថាមិនឈឺអីទេ? "
" ខ្ញុំឈរធ្វើម្ហូបម៉ាថ្ងៃហើយឈឺណាស់ "
" បើឈឺសម្រាកចុះ...មោះ " ជុងហ្គុក ស្រាប់តែលើបី ថេហ្យុង ឡើងគេស្រាក់.កនាយជាប់ដូចគ្នា ។
" លោកនៅមើលថែខ្ញុំមែនទេ? "
" អឹម!! " ជុងហ្គុក ងក់ក្បាល! គួរអោយខ្នាញ់ថ្នាក់ នេះអ្នកណាដាច់ចិត្តទុកចោល?
" ហិហិ...គួរអោយស្រលាញ់ណាស់ " ថេហ្យុង ក៏ថើបថ្ពាល់នាយមួយខ្សឺត ជុងហ្គុក ញញឹមខ្ចឹប មកដល់បន្ទប់ដាក់ ថេហ្យុង លើសាឡុងនាយទៅ សម្អាតខ្លួនសិន ។ ក្រោយរៀបចំខ្លួនរួចនាយនិង ថេហ្យុង អង្គុយញាំបាយជាមួយគ្នានិងចំណាយ ពេលនៅក្បែរគ្នាជាច្រើនមក និយាយផងប្រលែងគ្នា ផងយូរៗកាន់តែស្និតស្នាល ត្រឹមមួយថ្ងៃសោះក៏យល់ ថាការថើបជារឿងធម្មតាបាត់ទៅហើយ ។
" ថេហ៍ " ជុងហ្គុក ហៅអ្នកដែលគេងកើយភ្លៅ របស់ខ្លួនលើសាឡុង ។
" ហឹម? "
" ខ្ញុំចង់ចេញក្រៅ! នៅផ្ទះជិត ២ខែពិតជាស្មុគស្មាញជាងធ្វើការទៀត "
" ថ្ងៃសម្រាកផងលោកចេញក្រៅមិនខ្លាចជួបអ្នក ស្គាល់ទេហេស? "
" តើខ្ញុំមិនប្លែកទេឬ? "
" ឃើញនិងភ្នែកមើលម៉េចនិងដឹង? "
" អញ្ចឹងហៅមិត្តរបស់ឯងមើល! អោយគេមើលមកខ្ញុំ ប្លែកច្រើនឬអត់? "
" បើនិយាយពីរូបរាងលោកស្លៀកពាក់ធំៗបែបនេះ មើលមិនឃើញប្លែកទេ "
" ចុះពេលស្រាតនោះ? "
" អា៎...ពេលនោះអ្នកណាទៅគយគន់នោះ " ថេហ្យុង ស្រាប់តែអៀនឡើងភ្លាមមុខកក្រហមតែម្តង ។
" តែខ្ញុំនៅចាំរូបរាងឯង... " ជុងហ្គុក អោនមុខរបស់នាយទៅជិតគេ ។
" ឈប់និយាយហើយ! ថ្ងៃនេះមិនអោយដើរទេខ្ញុំឈឺ ចាំស្អែកទៅ "
" ហាមកុហក "
" ហឹម!! តែត្រូវចាំខ្ញុំមកពីគ្លីនិចសិន "
" យូរណាស់ "
" អញ្ចឹងបាច់ទៅទេ "
" បើមិនទៅដើរលេងមានតែធ្វើអីផ្សេង "
" ធ្វើស្អី? "
" ហាត់ប្រាណនៅពេលយប់ "
" ស្អីគេ? ហាត់ប្រាណពេលយប់? មានដែរហេស? "
" ជាមួយឯងនិង... "
" ជាមួយខ្ញុំ? ឬមួយ...អេ...លោកចង់គេងចំនេញខ្ញុំ មែនទេ? "
" ក៏... "
" បើសិន...លោកអាចសម្រកបាន ១គីឡូក្នុងមួយថ្ងៃ ខ្ញុំមានថ្នូរអោយលោក "
" ជាអ្វី? "
" ជាអ្វីដែលលោកចង់បាន "
" ទាំងអស់? "
" អឹម! "
" និយាយហើយហាមលេបសម្តី "
" មនុស្សខ្ញុំម៉ាត់ណាម៉ាត់និង "
" ល្អខ្លាំងណាស់ "
" តើលោកចង់បានអីពីខ្ញុំ? "
" ចង់បានឯង "
" ហឹម? "
" គឺបែបនេះ..." ជុងហ្គុក អោនមករកបបូរមាត់ ថេហ្យុង នាយតូចមិនប្រកែកអីគ្រាន់តែសង្ងំអោយ នាយថើបអោយអស់ចិត្ត គេមិនយល់ថាហេតុអីបាន ជាគេមិនដែលប្រកែកនិងការប៉ះពាល់របស់នាយ បែបនេះ ទាំងដែលគេជាមនុស្សកំណាញ់ខ្លួនណាស់
SKIP
ពេលវេលាកន្លងទៅជារឿយៗ ពីមួយថ្ងៃទៅមួយ ថ្ងៃ...ព្រឹកឡើងក្រោយញាំអីហើយ ថេហ្យុង ទៅ ធ្វើការល្ងាចទើបមកវិញ ជុងហ្គុក ក៏ទៅហាត់ ប្រាណ និងប្រើផលិតផលដែល ថេហ្យុង បានអោយមក នាយតាមការណែនាំនិងទៀតទាត់ យូរៗ ក៏ជួបមុខគ្នាតែពេលព្រឹកនិងពេលល្ងាចយប់ឡើងគេងអោបគ្នារាល់យប់ និយាយគ្នាបានប៉ុន្មានម៉ាត់ក៏ គេងលក់រៀងខ្លួន ។ ការថើប ការប៉ះពាល់ក្លាយជា ទម្លាប់ ជុងហ្គុក ហ៊ានឡើងៗលែងសូវអៀនក៏ ដោយសារតែ ថេហ្យុង បើកដៃអោយនាយដែរ ។ និយាយជារួមមករហូតមកដល់ពេលនេះ ថេហ្យុង មិនដែលបានឃើញរូបរាងរបស់ ជុងហ្គុក ទៅជា យ៉ាងណាទេ នាយលាក់រាងកាយដូចជាចង់ទុកវា Surprise ដល់ ថេហ្យុង យ៉ាងចឹង ។ ធ្មីចបើកៗ លឿនណាស់ដល់ថ្ងៃដែល ថេហ្យុង ទៅលេង ម៉ាក់ របស់គេទៅហើយ ។
" ស្អែកខ្ញុំទៅហើយ តើលោកចង់បានអីឬអត់? " ថេហ្យុង សួរពេកកំពុងគេងអោបនាយនៅលើគ្រែគេងរបស់គេ ។
" សុំអោយឯងឆាប់មកវិញ "
" ប្រហែលជានៅយូរជាងមិនថា "
" បែបនោះខ្ញុំច្បាស់ជានឹកឯងណាស់ "
" កុំបារម្ភអី ខ្ញុំនិងនឹកលោកដែរ "
" ហឹម...ថេហ៍ "
" ហឹម?? " ថេហ្យុង ងើយមុខតប
" ពួកយើងធ្វើវាទៅ "
" ហាស? "
" មុននិងឯងទៅ " ជុងហ្គុក ងើបមកទ្រោមពីលើនាយតូច ។
" ទេ...ប្រយត្ន័ស្អែកខ្ញុំងើបទៅមិនរួច "
" មិនអីនោះទេ...ជឿខ្ញុំទៅ " ជុងហ្គុក បញ្ចប់ប្រយោគរួចអោនទៅថើបបបូរមាត់ស្តើងសុីជម្ពូរ របស់ ថេហ្យុង នាយតូចតបវិញលើកដៃអោប ក នាយផ្តោះផ្តង់អណ្តាតជាមួយគ្នា ។ ការថ្នាក់ថ្នមរាង កាយរហូតដល់កម្តៅឡើងឆេះពេញខ្លួន បន្ទាប់មក ក៏បង្កើតសង្គ្រាមក្តៅកគុកជាមួយគ្នា ២/៣ ទឹក ប៉ុន្តែ ជុងហ្គុក ស្រាតតែខោប៉ុណ្ណោះមិនដោះអាវ ចេញ មិនអោយ ថេហ្យុង ឃើញរាងកាយរបស់នាយ នោះទេខុសពី ថឹហ្យុង ដែលត្រូវនាយចាប់ដោះ ចេញអស់គ្មានសល់ ។ បន្ទាប់ពីធ្វើអស់ប៉ុន្មានទឹក ជុងហ្គុក ក៏ទម្លាក់ខ្លួនទាញរាងតូចមកអោបជាប់ និងទ្រូងមាំរបស់នាយសង្ងំគេងទាំង ២នាក់ ។ ថេហ្យុង ព្រមធ្វើវាជាមួយនាយអោយនាយអស់ ចិត្ត! គេក៏ចឹងដូចគ្នា
(Just Friend) 😚💤
To be continue
YOU ARE READING
💘បេះដូងប្តូរម្ចាស់💘(ចប់)
RomanceJK : ពេលនេះបងមិនត្រូវការនាងទេ បងត្រូវការអូន TH : តែខ្ញុំមិនត្រូវការលោកទេ Jeon Jungkook
💘បេះដូងប្តូរម្ចាស់💘 ភាគទី 11
Start from the beginning
