🐥កូនទា🐣

1.2K 102 6
                                    

Part12

+ក្រុមហ៊ុន

Jungkookចុះពីលើឡាន ដើរមកបើកទ្វាឲ្យរាងល្អិត ដូចកូនចៅចុះបើកទ្វាឡានឲ្យចាហ្វាយ😂។

"ចុះមក! នៅអង្គុយដល់ពេលណាទៀត?"Jungkookជ្រួញចញ្ជើមចូលគ្នា ពេលអាល្អិតchimmyបែរមុខចេញ មិនព្រមចុះពីលើឡាន។

"នែរ!! អាល្អិត...ក្មេងរំអួយ...អាកូនទា...អួយ!!"ដោយខឹងJungkookហៅខ្លួនបែបនេះ អាល្អិតchimmyហក់មកតោងកគេជាប់ ហើយឱនមុខចុះមកខាំបបូរមាត់របស់គេចង់បែកគ្រាប់ឈាម។

"អាកូនឆ្កែ...ពូកែខាំ!!"Jungkook

ផាច់!!!!!!

"ឈ្លើយ!!"អាល្អិតទះមាត់Jungkookមួយដៃ តែដៃតូចៗចឹងវៃគេមានទៅឈឺអីទេ😂

"អាកូនទាក្បាលរឹង..អាក្មេងរំអួយ"Jungkookនៅមិនព្រមឈប់ហៅរាងល្អិត ហើយនៅឆ្លៀតញាក់ចញ្ជើមឌឺរាងល្អិតទៀត ធ្វើឲ្យរាងល្អិតទ្រាំមិនបាន ទម្លាក់ខ្លួនអុកគូទលើដី អង្គុយយំហ៊ូ។

"បានហើយឈប់យំ"Jungkookលើករាងល្អិតឲ្យងើបឈរត្រង់ខ្លួន ទាំងកំពុងទប់សំណើច មានដែរ?? ហាមគេមិនឲ្យហៅខ្លួនអាក្រក់ ដល់ហាមមិនបាន វៃគេមិនឈឺ មកអង្គុយយំខ្លួនឯង😂។

"ហ៊ឺ...cookyមាត់អាក្រក់  អាក្រក់ដូចJungEy ហ៊ឺ!!"អាល្អិតchimmyលើកដៃវាទ្រូងរាងក្រាស់ឌឹបៗ ដឹងហើយថាគេមិនចូលចិត្តឲ្យអ្នកណាមកហៅខ្លួនថាក្មេងរំអួយ ព្រោះJungEyក៏ធ្លាប់ហៅគេបែបហ្នឹង ទើបគេខឹងដោយទាំងJungkookទៀត  នៅមិននៅ ទៅហៅគេក្មេងរំអួយ ហៅអាក្មេងប៉ិនយំទើបត្រូវ😂

"ស្ងាត់..."Jungkookលើកបីអាល្អិតដើរចូលក្រុមហ៊ុនក្រោមក្រសែភ្នែកបុគ្គិលគ្រប់គ្នា ទោះជាគេធ្វើវាឡើងសាំហើយ តែបុគ្គិលម្នាក់ៗ នៅតែតាមមើលគេនិងរាងល្អិតមិនដាក់ភ្នែកដដែល ជាពិសេសកញ្ញាLyA លេខាមុខស្រស់របស់Jungkookតែម្ដង។

"អាក្មេងហ្នឹងវាមានអីសំខាន់ទៅ ដល់ថ្នាក់លោកប្រធានបីមកក្រុមហ៊ុនរាល់ថ្ងៃបែបនេះ ឃើញហើយក្ដៅចិត្តណាវុើយ" ពេលJungkookដើរទៅផុត LyAក៏ចាប់ផ្ដើមនិយាយត្អូញត្អែរ មិនសុខចិត្តជាខ្លាំង ពេលឃើញរាងល្អិតនៅក្នុងរង្វង់ដៃលោកប្រធានរបស់នាង រវល់តែក្ដៅចិត្តពេក នាងក៏ភ្លេចមើលតួរលេខក្នុងកុំព្យូទ័រ បូកលេខខុសមិនដឹងប៉ុន្មានខ្ទង់😂។

🐣កូនទា🐥Where stories live. Discover now