🐣កូនទា🐥

1.1K 92 1
                                    

Part11

+ព្រឹកថ្ងៃថ្មី

នៅលើគ្រែ មានមនុស្សពីរនាក់កំពុងគេងឱបគ្នាយ៉ាងស្អិតរមួត មិនគិតថានិងភ្ញាក់ភ្លាមៗ ទោះពេលនេះម៉ោងជិត8ទៅហើយ។

"ល្មមភ្ញាក់ហើយ! អាក្មេងក្បាលខូច"Jungkookខ្សឹបដាក់ត្រចៀករាងល្អិត ផ្លុំខ្យល់ដង្ហើមចូលទៅរំខានរាងល្អិតដែលកំពុងគេងលក់យ៉ាងស្រួល។

"Cooky!! ហិហិ"Chimmyពេបមាត់តិចៗ ហើយឈ្មុលមុខនិងដើមទ្រូងហាប់ណែនរបស់Jungkookព្រោះងងុយ យប់មិញរាងក្រាស់ឲ្យគេផឹកទឹកដោះគោរសជាតិស្អីមិនដឹង ផឹកហើយរកក្អួតក៏ក្អួតមិនកើត ព្រោះJungkookថើបបំបិទមាត់ មិនឲ្យឃ្ជាក់ចេញមកវិញបាន។

"កូនទាកម្ចិល!!"Jungkookលើកបីអាល្អិតទៅងូតទឹកជាមួយ ទោះរាងល្អិតមិនទាន់បើកភ្នែកក៏ដោយ😆

"Cooky! ហ៊ឺ... ងុយគេង!"រាងល្អិតពេបមាត់យំហ៊ូ ពេលរាងក្រាស់បើកទឹកផ្កាឈូកមកលើខ្លួន ប្រាប់ថាងងុយហើយនៅបីគេមកងូតទឹកទៀត😂។

"ស្ងាត់! ឈប់យំ...ប្រយ័ត្នឈប់ឲ្យផឹកទឹកដោះគោ"Jungkookគម្រាមរាងល្អិត ហើយទះគូទទន់ៗមួយមួយដៃផាច់ ព្រោះគ្រឺតខ្នាញ់និងសាច់គូទទន់ៗនិងពេក។

"អាឆ្កួត!! ហ៊ឺ"រាងល្អិតលើកដៃអង្អែលគូទកន្លែងរាងក្រាសទះខ្លួនតិចៗ ទឹកភ្នែករលីងរលោងរកនិងជ្រាបចេញមកក្រៅ។

"អ្នកណាបង្រៀនឲ្យជេរបែបនេះ?"Jungkookខាំធ្មេញក្រតៗ ចង់តែខាំបបូរមាត់ស្ទីកនិងឲ្យបែបឈាមទេ ពូកែតមាត់ ពូកែជេរចំណាប់។

"កូនគេឆ្លាត មិនមានអ្នកណាបង្រៀនក៏ចេះ"អាល្អិតchimmyតមាត់និងJungkookមិនបាត់មួយម៉ាត់ ពូកែឌឺគេចឹង ដល់ពេលគេវៃអាងយំអាកូនទា😒

"សម្ដីបានណាស់ តិចខាំបែកមាត់និងឥឡូវហើយ"

"ខាំវិញ...."អាល្អិតchimmyមិនព្រមចាញ់ នៅតមាត់និងរាងក្រាស់ មុខឆ្នាស់ឆ្នើមសម្លក់សម្លឹងJungkook ទោះបីជាពេលនេះខ្លួនកំពុងត្រូវរាងក្រាស់កក់សាប៊ូដុះខ្លួនឲ្យក៏ដោយ។

"នៅឲ្យស្ងៀម! ប្រយ័ត្នសាប៊ូចូលភ្នែក!"

"អាយ៎!! ក្រហាយណាស់ ហ៊ឺ...ហិហិ"អាល្អិតទន្ទ្រាំជើងយកដៃញីភ្នែក ព្រោះសាប៊ូឃ្ទាតចូលភ្នែក ពូកែសម្លក់ពេកឲ្យចឹងចុះ😂។

🐣កូនទា🐥Donde viven las historias. Descúbrelo ahora