🐣កូនទា🐣

1.2K 90 2
                                    

Part9
____

ងឺត!!!

សម្លេងឡានចាប់ហ្វ្រាំងលាន់ឮពេញសាលា រាងក្រាស់ចុះពីលើឡានទាំងមុខក្រម៉ូវ មួម៉ៅពេញបន្ទុកហើយ។

"ហ៊ឺ..វៃនាងឲ្យងាប់!"អាល្អិតChimmyប្រឹងរើខ្លួនពីការចាប់របស់JungEy បើនាងមិនចាប់ទេ អាល្អិតនេះហក់ទៅវៃគេទៀតមិនខាន។ គិតទៅក៏គួរឲ្យអស់សំណើចដែរ ហក់ទៅវៃគេ ចាប់បោកក្បាលគេទៅនិងស៊ីម៉ងត៍ ដល់គេខ្វាចដៃចេញឈាមវិញ អាល្អិតchimmyស្រែកយំ ជំទាលឮពេញសាលាយកតែម្ដង។

"មានរឿងអី??"Jungkookចូលមកក្នុងថ្នាក់រៀនទាំងមុខមាំ ទឹកមុខស្រជាក់ស្រេបរបស់គេរំលេចឡើងមក ពេលលោកគ្រូបន្ទុកថ្នាក់មើលមកគេដោយការមិនគោរព នាយកសាលាពេលឃើញគេឱនគំនាប90° តែគ្រូនេះជានណា បានជាមិនគោរពគេបែបនេះ??

"បងប្រុស!! ជួយចាប់អាល្អិតនេះបន្តិចទៅមើល! ខ្ញុំចាប់មិនចង់ឈ្នះទេ"JungEyត្អូញត្អែធ្វើមុខស្អុយដាក់Jungkook ធ្វើដូចជានាងមិនបានវៃគ្នា តែប៉ិននេះរួចខ្លួនហើយ ព្រោះJungkookមកឃើញនាងឃាត់អាល្អិតchimmy។(JungEyខូច😏)

"មកនេះ!!"Jungkookទាញអាល្អិតមកពិតនិងខ្លួន ភ្នែកសម្លឹងមើលទៅក្មេងស្រីដែលកំពុងយំសស្រាក់ សក់ក្បាលឡើងសំពីងសំពោងដូចត្រូវខ្មោចលង។

"Cooky!! ហ៊ឺ...ឈាម"អាល្អិតលើកដៃរបស់ខ្លួន ដែលfinaខ្វាចឲ្យJungkookមើល ដៃខ្លីតូចៗដូចកូនង៉ាគួរឲ្យស្រលាញ់ ប្រែទៅជាហើមនិងមានស្នាមក្រចកច្បាស់ក្រឡែត ឃើញបែបនេះហើយ រាងក្រាស់ចាប់ផ្ដើមក្ដៅក្រហាយ ចង់បំផ្ទុះសាលានេះចោលតែម្ដង។

"កុំមករំអួយ! ឯងចាប់បោចសក់យើងហើយបោកក្បាលយើងទៅនិងស៊ីម៉ងត៍ផង"finaស្រែកដាក់អាល្អិតវិញ ក្មេងស្អី??ប្រុសសោះ តែចរឹកឆ្នាស់ឲ្យដូចស្រី វៃនាងឡើងទ្រោម គ្រាន់តែនាងខ្វាចវិញបន្តិចសោះ ស្រែកយំយកតែម្ដង។

"បានហើយ! ទុកថារួចគ្នាទៅចុះ"Jungkookលើកអាល្អិតមកបីបម្រុងដើរចេញពីក្នុងថ្នាក់ ព្រោះមិនចង់មានរឿងវែងឆ្ងាយ មនុស្សដូចគេ រឿងប៉ុណ្ណឹង! គេមិនយកពេលវេលារបស់គេមកចំណាយអត់ប្រយោជន៍ទេ តែគ្រូបន្ទុកថ្នាក់និយាយកាត់ ទើបត្រូវឈប់ហើយងាកមកវិញទាំងទឹកមុខមាំ។

🐣កូនទា🐥Donde viven las historias. Descúbrelo ahora