🐣កូនទា🐣

3.5K 154 1
                                    

🐣កូនទា🐣

~~ផ្ដើមរឿង~~

"JungEy ហា៎  លឿនឡើង បងប្រញាប់"Jungkookដើរញាប់ជើងទៅមុខ តែក៏ត្រូវឈប់ភ្លាម ពេលនាងតូចJungEyដើរសំដៅទៅហាងលក់របស់កូនក្មេង។

"បងប្រុស  Eyចង់បានតុកត្តានោះ!"JungEyចង្អុលទៅតុកត្តាពណ៌លឿង រូបរាងដូចជាកូនទាមិនខុស  Jungkookក្រវីក្បាលហួសចិត្តនិងប្អូនស្រីមិនទាន់ធំរបស់ខ្លួន 17ឆ្នាំហើយ តែនៅទាតុកត្តាដូចកូនក្មេង។

"Ok!! ចាំបងទិញឲ្យ"Jungkookប្រាប់នាងតូចឲ្យឈរចាំខ្លួន មុននិងបោះជំហានវែងៗទៅទិញតុកត្តាឲ្យប្អូន។

ពេលទិញរួចរាល់ហើយ JungkookនាំនាងតូចJungEyទៅផ្ទះវិញ។

+ភូមិគ្រឹះJeon

"អា៎....អ្នកនាងតូចរបស់ម៉ែដោះដើរលេងថ្ងៃនេះសប្បាយទេ??"ម៉ែដោះប្រចាំត្រគោលJeonសួរនាងតូចJungEy ដែលចុះពីលើឡានមក ទឹកមុខញញឹមពព្រាយ មិនប្រាប់ក៏ដឹងថានាងសប្បាយដែរ។

"សប្បាយណាស់ម៉ែដោះ"នាងតូចឱបម៉ែដោះរបស់ខ្លួនណែនដៃ ហើយក៏ប្រលែងវិញ ពេលJungkookដើរមកឈរជិត។

"តុកត្តារបស់ឯង!"Jungkookហុចតុកត្តាឲ្យនាងតូច រួចក៏ដើរចូលក្នុងផ្ទះបាត់។

"ក្រមុំហើយ នៅលេងតុកត្តាដូចក្មេងទៀត"ម៉ែដោះញោះនាងតូចលេង ធ្វើឲ្យអ្នកម្ខាងទៀត ពេបមាត់រកយំ ខឹងដែលម៉ែដោះនិយាយញោះនាង។

"អូរ...ម៉ែដោះថាលេងទេ អ្នកEyនៅមិនទាន់ក្រមុំទេ"ម៉ែដោះឱបនាងតូច លួងលោមនាងកុំឲ្យនាងយំ តែនាងតូចរើចេញពីការឱបវិញ ហើយរត់ឡើងទៅបន្ទប់Jungkook ដើម្បីប្ដឹង រឿងដែលម៉ែដោះញោះនាង។

"បងប្រុស! ហឹក ..បើកទ្វាឲ្យអូនបន្តិច"នាងតូចJungEy ឈរស្រែកពីក្រៅបន្ទប់ ស្ដាប់សម្លេងនាងក៏ដឹងថាកំពុងងរដែរ។

"អ្នកណាធ្វើអីអូនឬ??"Jungkookស្លៀកតែកន្សែងរុំល្វែងក្រោម ល្វែងលើបើកបង្ហាញពេញភ្នែកនាងតូច  JungEyមិនឆ្លើយសំណួរបងប្រុស នាងតូចឱបតុកត្តាដើរទៅដេកយំលើពូកទាំងងរងក់។

"កុំយំ!! ប្រយ័ត្នបងមិនឲ្យគេងជាមួយ"Jungkookឱបនាងតូចពីក្រោយ គេមិនសូវចេះលួងទេ តែបើគម្រាម ជាជំនាញរបស់គេហើយ។

"ហ៊ឹកៗ!! "នាងតូច គប់តុកត្តាលើដើមទ្រូងបងប្រុសរបស់នាង មុននិងរុញគេចេញ ហើយរត់ទៅបន្ទប់របស់នាងវិញបាត់។

"ងរទៀតហើយ"Jungkookរើសតុកត្តាដាក់លើពូករបស់ខ្លួន រួចដើរទៅយកអាវក្លំមកពាក់។

"យប់នេះឯងដេកជាមួយយើងសិនចុះ ម្ចាស់ឯងងរបោះឯងចោល រត់ទៅបន្ទប់បាត់ហើយ"Jungkookអង្អែលមុខតុកត្តាតិចៗ យកវាមកឱបយ៉ាងណែន រួចបិទភ្នែកសម្ងំគេង។

+Morning

Jungkook!! បើកភ្នែកយឺតៗ គេស្រែកឡើងភ្លាត់សម្លេង ពេលឃើញក្មេងប្រុសមុខតូចច្រមិច បបូរមាត់ស្ទីក ថ្ពាល់ប៉ោងៗរលោងពណ៌ផ្កាឈូកស្រាល គេងបែរមុខទៅរកគេ ក្មេងនេះមកពីណា???🤣🤣

"នែ! អាល្អិត ឯងមកពីណាហាស៎?? មិចបានជាមកគេងក្នុងបន្ទប់យើងទៅវិញ??"Jungkokសួរមាឌតូច ដែលកំពុងគេងលង់លក់ មិនទាន់ភ្ញាក់ ទោះJungkookស្រែកឮៗក៏ដោយ។

"Cooky!! Cooky!!" មាឌតូចបើកភ្នែកយឺតៗ យកដៃខ្ទប់មាត់ដែលកំពុងឆ្ងាប ពាក្យដែលគេនិយាយមមានតែ Cooky!!និង Cooky🤣។

"ឯងនិយាយស្អី?? យើងស្ដាប់មិនបាន"Jungkookជ្រួញចញ្ជើមចូលគ្នា ហុើយ មិនដឹងជាកូនអ្នកណាទេនៀក និយាយស្ដាប់គ្នាមិនបាន។

" Cooky!! Jub! Jub! Cooky"មាឌតូចងើបទាញភួយចេញពីខ្លួន ហើយឡើងទៅអង្គុយលើរាងក្រាស់ ថើបមុខ ថើបមាត់ របស់Jungkookមិនឈប់។

"ហឹម!!"Jungkookក្រហឹមក្នុងបំពុងក ពេលមាឌតូច ថើបមាត់គេហើយនៅឆ្លៀតជញ្ជក់មាត់របស់គេឮជុបជុបទៀត😩។

____
ក្មេងហ្នឹងមកពីណា ភាគក្រោយដឹងហៃ🤣

To be continued...
Min_AH

🐣កូនទា🐥Where stories live. Discover now