🍂បំណុលកម្មចងស្មេហ៍🍂

2.1K 118 18
                                        

ភាគ57

Vid នាំរាងតូចចុះទៅមើលជាន់ខាងក្រោមវិញ គោលដៅគឺទៅឃ្លាំងផ្ទុកទំនិញមុនគេ.....

«ទីនេះឃ្លាំងផ្ទុកទំនិញរបស់ Park ហើយនៅក្នុងមានសម្ភារនឹងគ្រឿងសង្ហារឹមជាច្រើន វាមានតាម កន្លែងនីមួយៗរបស់វាយល់ទេ ដូចជាខាងនេះចឹងវាជាកន្លែងផ្ទុកទៅដោយតុនឹងសាឡុងគ្រែអីជាដើម»Vid រៀបរាប់ប្រាប់រាងតូចដែលកំពុងងាកមើលឆ្វេងស្ដាំ

«ហើយ ធ្នឺៗអស់នេះវិញ»Jimin ចង្អុលនៅធ្នឺដែលគេដាក់ស្អីមិនដឹងដែលរៀបតាមលំដាប់

«វាជាសម្ភារលំអរផ្ទះអីបែបនឹង»Vid

«អរ»Jimin ងក់ក្បាល

បន្ទាប់មក Vid ក៏ដើរប្រាប់គេពីនេះពីនោះ ហើយដើរគ្រប់កន្លែងនៃក្រុមហ៊ុនទាំងមូល រហូតដល់ជាន់ដែល លំអរអំពូលភ្លើងជាច្រើនម៉ូតសម្រាប់លក់.....

«wow ទីនេះស្អាតណាស់»Jimin ងើយ ក មើលអំពូលភ្លើងជាច្រើម៉ូតស្អាតៗដែលគេរៀបដាក់តាំង

«បាទត្រូវហើយទីនេះស្អាត សូម្បីបងក៏គិតថាទីនេះស្អាតដែល»Vid និយាយលេងសើចជាមួយរាងតូច

កំពុងដើរមើលសុខៗអំពូល តូចៗដែលដាក់លំអរនោះក៏ធ្លាក់ចុះចំកន្លែងរាងតូចកំពុងឈរ

«Jimin ប្រយ័ត្ន»Vid ក្រឡេកឃើញអំពូលធ្លាក់មកក៏ទាញរាងតូចចេញតែអំពូលក៏ធ្លាក់បញ្ឆិតរាងតូចនឹង Vid តែម្ដង

ប្រាវ...

«អាយ៎»Jimin បិតភ្នែកនឹងងាកមុខទៅរកដើមទ្រូង របស់អ្នកកម្លោះទាំង ភិតភ័យ

«Jimin មិនអីទេអស់អីហើយ»Vid អោបរាងតូចណែន បុគ្គលិកនាំគ្នាភ្ញាក់ផ្អើលមិនស្ទើ ដែលនៅសុខៗក៏ធ្លាក់មកបែបនេះ

«ហឹកៗខ្ញុំខ្លាច»Jimin និយាយតិចៗទឹកភ្នែករឹមៗហូរតាមកន្ទុយភ្នែក

«អ្នកណាជាអ្នកមើលការនៅទីនោះ»Vid ស្រែកសួរទាំងខឹង

«គឺ....គឺខ្ញុំលោក»Man ចេញមកនិយាយទាំងភ័យ

«ឯងធ្វើការយ៉ាងម៉េចហាស៎ បានបណ្ដោយអោយអំពូលភ្លើងធ្លាក់មកបែបនេះ»Vid ស្រែកសម្លុតទាំងខឹង ធ្វើអោយបុគ្គលិកនៅទីនេះ ភ័យស្ទើគ្រប់គ្នា

🍂បំណុលកម្មចងស្នេហ៍🍂(complete ✔)Where stories live. Discover now