ភាគ50
Jungkook បញ្ជាអោយកូនចៅទៅហៅ Eren មកជួបគេនៅភូមិគ្រឹះផ្ទាល់តែម្ដងព្រោះចង់បក ស្រោមមុខស្រីស្រស់អោយមិត្តរបស់ខ្លួនឃើញថាខ្លួនមើលមនុស្សខុស..
បន្ទប់ទទួលភ្ញៀវ
NamJoon Taehyung Bambam and Jungkook កំពុងអង្គុយក្នុងបន្ទប់ទទួលភ្ញៀវរងចាំភ្ញៀវពិសេសមកដល់
«ចាហ្វាយ អ្នកនាង Eren មកដល់ហើយ»Vid រាយការណ៍ ប្រាប់អ្នកជាចាហ្វាយ
«បង Jungkook ហៅអូនមកមា.....»Eren ខំញញឹមយ៉ាងស្រស់ដាក់រាងក្រាស់តែក៏ត្រូវគាំងពេលឃើញវត្តមានមនុស្សបីនាក់ដែលអង្គុយមើល មកខ្លួនទាំងទឹកមុខខឹង
«ស្គាល់ពួកគេទេ»Jungkook បោះសំនួរទៅកាន់ស្រីស្អាតកំពុងឈរភ័យ
«អូន.....អូនម៉េចនឹងស្គាល់ទៅ»Eren លាក់ភាពភ័យខ្លាច នឹងងើបមុខតបទៅរាងក្រាស់
«នេះនាង»Taehyung លើកដៃចង្អុលនាងតែ NamJoon ចាប់ដៃចុះវិញ Taehyung បានត្រឹមតែខាំមាត់ខឹងនឹងនាង
«មិនស្គាល់មែនឬ»Jungkook សួរបញ្ជាក់
«ចាស៎»Eren
«ចឹងសំលេងនេះជារបស់អ្នកណា»Jungkook ចុចបើកសំលរងដែលបានថតទុកដោយលោកប៉ូលិស សង្ហារ BamBam អោយនាងស្ដាប់
«នេះ.....នេះឯងថតសំលេងយើងហេស៎»Eren ចង្អុលមុខរបស់ Bambam ទាំងខឹង
«មកពីខ្ញុំមិនទុកចិត្តមនុស្សដូចជានាងនោះអី»Bambam មែនហើយតាំងពី Bambam បានជួបនាងដំបូងគេមិនសូវជាទុកចិត្តសម្ដីរបស់គេទើបគេលួចថតសំលេងរបស់នាងទុក...
«ហេតុអីនាងមកកុហុកពួកយើងបែបនេះហាស៎»Taehyung ខឹងយ៉ាងខ្លាំងស្ទើតែហក់ទៅទះនាងអោយបែកមាត់ទេតែដោយសារគេជាប្រុស
ទើបមិនអាចធ្វើចឹងបាន
«យ៉ាងម៉េចមកពីពួកឯងល្ងង់ធ្វើអី»Eren ញញឹមបែបឈ្នះតែស្នាមញញឹមរបស់នាងត្រូវបាត់ពេលលឺសម្ដីរបស់ Jungkook
«ស្រីថោកទាបដូចជាងនាងសមហើយដែលខ្ញុំមិនស្រលាញ់នោះ»Jungkook ដាក់មួយមាត់ធ្វើអោយ អ្នកដែលវត្តមាននៅទីនោះស្ងាត់មាត់ជាពិសេស Eren តែម្ដងនាងស្ទើតែមិនជឿថា ពាក្យសម្ដីបែបនេះចេញពីមាត់របស់ Jungkook ទេ
