ភាគទី 74

2.8K 209 10
                                    


       រយៈពេល 4 ឆ្នាំ កន្លងផុតទៅយ៉ាងឆាប់រហ័ស។ អ្វីៗគ្រប់យ៉ាងផ្លាស់ប្តូរស្ទើរតែទាំងស្រុង ស្រុកទេសកាន់តែរីកចម្រើន មនុស្សម្នាកាន់តែកើនឡើងឥតឈប់ឈរ ដូចដែលបានរៀបរាប់មុននេះ គ្រប់យ៉ាងបាត់បង់សភាពដើម សូម្បីតែចរិតលក្ខណៈរបស់មនុស្សក៏ដូចគ្នា តែនៅមានរបស់ម្យ៉ាងដែលមិនធ្លាប់ផ្លាស់ប្តូរ នោះគឺក្តីស្រឡាញ់និងភាពឈឺចាប់ដែលដិតដាមជាប់ក្នុងបេះដូងហាក់ដូចស្រមោលអន្ទោលតាមប្រាណមិនអាចធូរស្បើយបាន។
      
       កូនប្រុសច្បងត្រកូល Min អង្គុយក្បែរលោកឪពុកក្នុងបន្ទប់ទទួលភ្ញៀវរបស់ផ្ទះព្រះអង្គម្ចាស់ Park ព្រោះត្រូវទ្រង់អញ្ជើញមកជួយគិតគូរកិច្ចការដែលទ្រង់ត្រឹះរិះមិនចេញ មិនដឹងថាគួរធ្វើបែបណាទើបល្អ។
       « លោក Min! សុំទោសដែលរំខានលោកក្នុងថ្ងៃឈប់សម្រាកបែបនេះ! តែវាជារឿងសំខាន់ដែលមិនអាចផ្សព្វផ្សាយចេញទៅក្រៅបាន.. ដូច្នេះមានតែលោកម្នាក់ប៉ុណ្ណោះដែលខ្ញុំទុកចិត្ត » អ្នកម្នាង Park អង្គុយលើសាឡុងក្បែរស្វាមីទល់មុខនឹងឪពុកកូនត្រកូល Min ទាំងពីរ ដែលអង្គុយធ្វើមុខញឹមៗមិនមានក្តីឃ្នាស់ចិត្តដូចដែលទ្រង់គិត។
       « មិនថ្វីឡើយ! អ្នកម្នាងមានអ្វីចង់ផ្តែផ្តាំក៏មានបន្ទូលមកចុះ » លោកប្រធានាធិបតីគ្រវីក្បាលតិចៗដោយស្ម័គ្រចិត្ត។
       « និយាយទៅគួរឱ្យខ្មាស់ណាស់... Park Jimin កូនប្រុសតែមួយគត់របស់ខ្ញុំស្រាប់តែរត់ចេញពីមន្ទីពេទ្យទៅរុស្ស៊ីបាត់ទាំងមិនប្រាប់នរណាឱ្យដឹងសូម្បីម្នាក់! ខ្ញុំសង្ឃឹមថាលោកនឹងជួយទៅតាមចាប់គេមកវិញព្រោះខ្ញុំអស់សមត្ថភាពនឹងអង្វរគេទៅហើយ » អ្នកម្នាងពោលពាក្យស្នើសុំទាំងទឹកមុខស្រពាប់ស្រពោនបូករួមនិងភាពខឹងក្រោធដែលកូនប្រុសចេះតែរត់គេចតែផ្តេសតែផ្តាសបែបនេះ។
       « ហេតុអ្វីចាំបាច់តាមអង្វរទ្រង់? » Yoongi ស្រាប់តែលូកមាត់ធ្វើឱ្យគ្រប់គ្នាងាកមករកគេ « អ្នកម្នាងគ្រាន់តែផ្តាច់ប្រាក់ក្នុងកុងធនាគាររបស់ទ្រង់គឺរួចរាល់ហើយ ពេលដែលទ្រង់អស់ប្រាក់ ទ្រង់ច្បាស់ជាត្រឡប់មកវិញមិនខាន »
       « មិនបាន!... Jimin ច្បាស់ជាពិបាកបើគ្មានប្រាក់ » ព្រះអង្គម្ចាស់ដែលស្ងៀមស្ងាត់មករហូតស្រាប់តែស្រែកឡើងធ្វើឱ្យអ្នកម្នាងគ្រវីក្បាលដូចដឹងចម្លើយមុន។
       « លោកឃើញទេ? កូនរបស់ខ្ញុំមានខ្នងធំយ៉ាងនេះ ត្រឹមរត់ទៅរុស្ស៊ីនៅជិតពេកផង ខ្លាចតែគេរត់ចេញពីផែនដីទៅភពអង្គារបាត់ក៏គ្មាននរណាហ៊ានធ្វើអ្វីគេដែរ »
       « រឿងនេះខ្ញុំអាច តែ... ចុះបើទ្រង់មិនព្រមទៀតនោះ? » SeoJoon ព្យាយាមទប់សំណើចហើយសួរបង្វែររឿងខណៈ Yoongi ចាប់ផ្តើមបង្ហាញទឹកមុខធុញទ្រាន់ ព្រោះមិនពេញចិត្តនឹងចរិតកូនអ្នកមានដែលយល់តែចិត្តខ្កួនឯងបែបនេះ។
       « អញ្ចឹងចាប់គេច្រកវ៉ាលីយកមកកូរ៉េវិញចុះ! ខ្ញុំក៏អស់ជម្រើសដែរ » អ្នកម្នាងយកដៃទប់ក្បាលដោយអាការមិនស្រួលខ្លួន តែងាកទៅខាងព្រះអង្គម្ចាស់បែរជាគ្រវីក្បាលមិនយល់ស្របនឹងសម្តីអ្នកម្នាងតែមិនហ៊ានមាត់កអ្វី រង់ចាំដល់អ្នកម្នាងយងទៅសម្រាកវិញសិន។
       បន្ទាប់ពីអ្នកម្នាងយាងឡើងទៅបន្ទប់នៅជាន់លើបាត់ ទើបព្រះអង្គម្ចាស់ងាកមកសម្លឹង Yoongi តែគេបែរជាមិនអោនមុខសូម្បីបន្តិច។
       « កុំស្តាប់តាមនាងអី! បើគេមិនព្រមមកវិញ លោកគ្រាន់តែនៅក្បែរការពារគេបានហើយ ទុកថាខ្ញុំពឹងពាក់លោកទៅចុះ សូមលោកទំរើសតាមចិត្តគេបន្តិចទៅ កូនប្រុសរបស់ខ្ញុំគេមិនមែនជាក្មេងមិនល្អឡើយ »
      
       Yoongi ដោះវែនតាខ្មៅសៀតជាប់នឹងកអាវខណៈដៃម្ខាងទៀតកាន់ទូរស័ព្ទមើលអាស័យដ្ឋានដែលអ្នកម្នាង Park ផ្តល់ឱ្យកាលពីម្សិលមិញ។ គិតឱ្យសព្វជ្រុងជ្រោយទៅគេពិតជាល្ងីល្ងើណាស់ នៅមិននៅបែរជាឱ្យលោកប្រធានាធិបតីដែលត្រូវជាលោកម្ចាស់ពុករបស់គេបោកប្រើឱ្យមកតាមរកក្មេងប្រុសវង្វេងរត់ចេញពីផ្ទះដល់រុស្ស៊ី នេះបើកុំតែគាត់សន្យាថាបន្ទាប់ពីបញ្ចប់កិច្ចការលើកនេះហើយ គាត់នឹងព្រមអនុញ្ញាតឱ្យគេត្រឡប់ទៅធ្វើការនៅមន្ទីពេទ្យវិញ ទោះអង្វរគេដល់ខះទឹកមាត់ស្លាប់ក៏គេមិនព្រមមកដាច់ខាត នេះត្រូវសរសើរដល់ឪពុកគេហើយដែលពូកែរកលេសមកទាក់ចិត្តគេបាន ទើបគេសុខចិត្តទិញសំបុត្រយន្តហោះ ហោះពីកូរ៉េមករុស្ស៊ីទាំងកណ្តាលយប់ មិនខ្ចីទាំងរៀបសម្លៀកបំពាក់មកជាមួយផង ព្រោះគិតថានឹងមកអូសយក Park Jimin ម្នាក់នោះទៅកូរ៉េវិញឱ្យបានក្នុងថ្ងៃនេះ។
       ឌីង ដុង!ៗៗៗៗៗៗៗៗ
       « ទៅហើយៗ » រាងកាយតូចរបស់អ្នកនៅខាងក្នុងទំនងជាក្មេងប្រុសអាយុមិនទាន់ 20ឆ្នាំផង រត់ប្រសេចប្រសាចមកបើកទ្វារឱ្យអ្នកចុចកណ្តឹងដែលប្រឹងចុចគ្មានដកដៃដូចមនុស្សជាប់សរសៃ។
       « សួស្តី! » កម្លោះតូចពោលពាក្យរាក់ទាក់ទាំងមិនងើយមុខភ្ញៀវ។
       « ខ្ញុំមិនបានមកដើម្បីនិយាយពាក្យសួស្តីទេ ជួយទៅវេចបង្វិចមកហើយត្រឡប់ទៅកូរ៉េវិញជាមួយខ្ញុំ »
       « បា-បាទ?... » Jimin ងើបមុខសម្លឹងម្ចាស់សម្តីដែលមកដល់ភ្លាមចាប់និយាយទាំងមិនដឹងក្បាលកន្ទុយ តែបែរឃាគាំងធ្មឹងពេលឃើញមុខងាប់របស់បុរសចំពោះមុខ « Su-Suga!? SUGAAAAA!!!!!!!!! »
       រាងតូចស្រែកខ្លាំងៗដូចជាភ្ញាក់ផ្អើលបន្តិចត្រេកអរបន្តិច មិនយូរប៉ុន្មានម្ចាស់ខ្លួនដែលស្រែកអស់ពីបំពង់កមុននេះស្រាប់តែខ្យល់ចាប់ដួលសន្លប់ទៅដីមួយរំពេច។
       « នែ! យ៉ាងម៉េចហ្នឹង? » Yoongi ទះមុខ Jimin ថ្នមៗតែគេនៅតែសន្លប់បាត់មាត់ដដែលទើបរាងក្រាស់រហ័សលើកបីគេចូលទៅក្នុងផ្ទះ មិននឹកស្មានសោះថាក្មេងម្នាក់នេះព្រលឹងតិចយ៉ាងនេះ គ្រាន់តែមកហៅទៅផ្ទះវិញសោះក៏ខ្យល់គរសន្លប់ដែរ។
      
       ថ្ងៃចាប់ផ្តើមបាក់រសៀលតាមពេលវេលាដែលមិនរង់ចាំមនុស្ស។ Yoongi អង្គុយអានសៀវភៅយាមអ្នកដែលសន្លប់លើគ្រែ គេបានពិនិត្យមើលរួចហើយគ្មានបញ្ហាអ្វីទេ ស្រួលមិនស្រួលក្មេងម្នាក់នេះធ្វើជាសន្លប់ព្រោះខ្លាចគេចាប់អូសទៅកូរ៉េវិញផងក៏មិនដឹង គេគួរតែទៅយកទឹកមកជះដូចក្នុងរឿងល្អទេ?
       « សួស្តីលោកគ្រូពេទ្យ Suga! »
       « !!! » Yoongi គាំងមួយសន្ទុះព្រោះរវល់ឈ្ងោកអានសៀវភៅនិងគិតរវើរវាយមិនដឹងថា Jimin ដឹងខ្លួនតាំងពីពេលណា ដឹងខ្លួនភ្លាមក៏មានកម្លាំងភ្លែតតែម្តង តែ Jimin ទៅស្គាល់ឈ្មោះហៅក្រៅរបស់គេពីណាមក?
       « ដឹងខ្លួនហើយនឹងអាលបានប្រញាប់កក់សំបុត្រយន្តហោះ! ព្រះអង្គម្ចាស់ Park Jimin! »
       « ពិតជាលោកមែនអ្ហេស៎? » Jimin លោតចេញពីគ្រែទៅដើរឆ្វែលកៅអីដែល Yoongi អង្គុយហើយពិនិត្យមើលគេពីក្បាលដល់ចុងជើង។
       « ហេតុអីទ្រង់ស្គាល់ឈ្មោះហៅក្រៅរបស់ខ្ញុំ? »
       « ជាឈ្មោះហៅក្រៅទេអ្ហេស៎? ខ្ញុំស្មានថាជាឈ្មោះពិត ខ្ញុំប្រើឈ្មោះ Suga តាមរកលោកស្ទើរបែកពិភពលោកទៅហើយដឹងទេ? តែទីបំផុតលោកបែរជាបង្ហាញខ្លួនទាំងបែបនេះទៅវិញ មើលចុះខ្ញុំមិនទាំងបានតែងខ្លួនផង » រាងតូចពេបមាត់ពេបកធ្វើឱ្យអ្នកម្ខាងទៀតអង្គុយស្ងៀមព្រោះមិនយលពីអ្វីដែលទ្រង់និយាយ។
       « យើងធ្លាប់ជួបគ្នាមែនទេ? »
       « ប្រាកដហើយ! ព្រះអើយ!!! អនាគតស្វាមីរបស់ខ្ញុំ... » Jimin យកដៃទ្រចង្កា Yoongi ដើម្បីមើលមុខគេឱ្យច្បាស់ហើយគ្រវីក្បាលក្នុងកិរិយាពេញចិត្តពេញថ្លើមរកពាក្យនិយាយមិនត្រូវបានត្រឹមតែជញ្ជក់មាត់ជញ្ជក់កម្នាក់ឯង « ... សង្ហាខ្លាំងណាស់! សង្ហាជាងពេលពួកយើងជួបគ្នាលើកដំបូងទៅទៀត! »
       ព្រះ!!!
       Yoongi អង្គុយស្ងៀមនឹករកពាក្យថ្លែងមិនចេញបានត្រឹមតែដង្ហោយរកព្រះជាម្ចាស់ពីក្នុងចិត្ត នេះគេមកជួបក្មេងរោគចិត្តឬយ៉ាងម៉េច? ក្មេងប្រុសម្នាក់នេះកំពុងហៅគេថាអនាគតស្វាមីពេញៗមាត់ ធ្លាប់ជួបគ្នាតាំងពីពេលណាក៏គេមិនចាំផង ម្យ៉ាង Jimin ទើបតែអាយុ 19ឆ្នាំប៉ុណ្ណោះ មើលចុះ! សូម្បីតែអាយុក៏ឃ្លាតគ្នាឆ្ងាយដែរ កុំថាឡើយដល់ចរិតចាស់ទុំ។
       « ដកដៃចេញទៅកខ្វក់ណាស់ »
       រាងក្រាស់ទាញសៀវភៅវាយដៃ Jimin ទើបទ្រង់រហ័សយកដៃចេញហើយឈរសើចនៅម្ខាង។
       « Suga ខ្ញុំនឹងយកលោកធ្វើប្តីឱ្យបាន »
       « ទ្រង់ភ្លេចលេបថ្នាំមែនទេ? នៅឯណា? ខ្ញុំទៅយកឱ្យ ឬក៏អស់ហើយ? ប្រាប់ឈ្នោះថ្នាំមក ខ្ញុំទៅទិញយកមកភ្លាម »
       « បារម្ភពីខ្ញុំយ៉ាងនេះឬ? ពុទ្ធោ! កុំបារម្ភពេកអី ខ្ញុំនឹងក្លាយជារបស់លោកមិនខាន »
       រាងតូចធ្វើឫកម្ញិកម្ញក់បណ្តាលឱ្យកម្លោះមុខងាប់ឈាមត្រជាក់កាន់តែក្រពុលមុខខ្លាំងឡើង។
       « បានហើយ! ខ្ញុំមិនលេងជាមួយទេ ឱ្យ Passport មក ខ្ញុំយកទៅទិញសំបុត្រយន្តហោះ »
       « មួយនេះឬ? »
       Jimin ដកយក Passport ពីក្នុងថតតុលើកបង្ហាញ Yoongi តែពេលគេឈោងដៃយក ទ្រង់ស្រាប់តែហែកវាជាចំរៀកៗដាក់ចូលក្នុងមាត់តែម្តង។
       « ទ្រង់ធ្វើអីហ្នឹង? » រាងក្រាស់ក្រោកទៅដណ្តើមយក Passport ពីដៃទ្រង់ តែយឺតពេលទៅហើយព្រោះទ្រង់ទំពាលេបៗក្រដាស Passport ដូចនំខេកធ្វើឱ្យគេឈរធ្មឹងព្រោះហួសចិត្តខ្លាំងពេក។
       « សុំទោសផង! ខ្ញុំចូលចិត្តញ៉ាំក្រដាស ជាពិសេសក្រដាសបែបនេះ! ឆ្ងាញ់ខ្លាំងណាស់! » រាងតូចញញឹមស្រស់ដូចគ្មានរឿងអ្វីកើតឡើងហើយរុញ Yoongi ឱ្យអង្គុយចុះលើកៅអីវិញបន្ទាប់ពីញ៉ាំក្រដាស Passport អស់។
       « ចាប់ពីពេលនេះទៅ លោកត្រូវនៅទីនេះជាមួយខ្ញុំហើយព្រោះខ្ញុំគ្មាន Passport ធ្វើដំណើរទេ ខ្លាចប៉ូលិសចាប់ »
       « Jimin ខ្ញុំយល់ហើយថាហេតុអីអ្នកម្នាងគ្មានសមត្ថភាពយកទ្រង់ទៅកូរ៉េវិញបាន ព្រោះក្មេងដូចទ្រង់ទាល់តែប៉ះមនុស្សចាស់ដូចខ្ញុំ »
       « ពិតមែនហើយ ព្រោះលោកជាអនាគតស្វាមីខ្ញុំនឹងណា៎ ខ្ញុំច្បាស់ជាស្តាប់តាមលោកមិនខាន ហាសហា.... »

You're FAKE [Complete]Where stories live. Discover now