ភាគទី 29 : ខ្ញុំស្រឡាញ់បង

2.7K 181 0
                                    


       « បងរងារឬ? បានកក់ក្តៅបន្តិចទេ? » គេមិនត្រឹមតែនិយាយ តែបែរជាលើកជើង Tae ឱ្យដាក់បាតជើងទៅលើទ្រូងខាងឆ្វេងរបស់គេដើម្បីផ្តល់កម្តៅ ចង្វាក់បេះដូងរបស់គេលោតញាប់ឥតឧបមាធ្វើឱ្យ Tae រឹកខ្លួនស្តូកដូចត្រូវសណ្តំ។
       « អ៊ឹមម៎ តែខ្ញុំមិនអីទេ លែងទៅ » Tae ងាកមុខចេញហើយដកជើងចេញពីទ្រូង Jungkook ធ្វើឱ្យអ្នកម្ខាងទៀតធ្លាក់ទឹកមុខញញឹមលែងសម។
       « បងខឹងនឹងខ្ញុំមែនទេ? ខ្ញុំធ្វើឱ្យបងមិនសប្បាយចិត្តទៀតហើយ ខ្ញុំសុំទោស ខ្ញុំដឹងថាបងច្បាស់ជាគ្មានអារម្មណ៍អ្វីចំពោះខ្ញុំនោះទេ » អ្នកកម្លោះបម្រុងក្រោកចេញពីថ្មតែត្រូវអ្នកអង្គុយជិតចាប់ដៃជាប់។
       « មិនមែនបែបនោះទេ »
       « គ្មាននរណាស្រឡាញ់ខ្ញុំទេ សូម្បីតែបងក៏ដូចគ្នា ខ្ញុំគួរឱ្យស្អប់ត្រង់ណាទៅ? ប្រាប់ខ្ញុំមក ខ្ញុំនឹងកែ! » Jungkook អោនមុខចុះមិនសម្លឹងភ្នែក Tae ហើយទឹកភ្នែកក៏ហូរជ្រៀបចេញមក។
       « ពួកគេស្អប់ឯង ខ្ញុំមិនដឹងថាដោយសារអ្វីនោះទេ តែខ្ញុំមិនដូចពួកគេឡើយ » Taehyung លូកដៃម្ខាងទៅក្រសោបមុខ Jungkook ឱ្យងើបមុខឡើងសម្លឹងភ្នែកគេ ទឹកភ្នែកនៅតែបន្តស្រក់ឥតឈប់។
       « បងដឹងទេ តាំងពីថ្ងៃជួបបងដំបូង ខ្ញុំគិតថាបងអស្ចារ្យខ្លាំងណាស់ ថ្ងៃនោះបងឱ្យខ្ញុំទះខ្លួនឯងតែខ្ញុំមិនបានធ្វើ បងក៏មកផ្ទាត់ថ្ងាស់ខ្ញុំជំនួសវិញ បន្ទាប់ពីនោះបងច្រណែននឹង Simon ដែលមានអ្នកជូនស្ករសូកូឡាខ្ញុំក៏យកទឹកដោះគោទៅជូនបងតែបងក៏ដើរចេញទៀត ខ្ញុំស្រឡាញ់បងណាស់ ខ្ញុំព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបានក្បែរបង ចង់ឱ្យបងក្លាយជារបស់ខ្ញុំ ទាំងដែលដឹងថាគ្មាននរណាចង់នៅក្បែរមនុស្សដូចខ្ញុំ សូម្បីតែបង »
       Jungkook រៀបរាប់ទាំងទឹកភ្នែកហូរសស្រាក់ មាត់របស់គេញ័រតិចៗព្រោះរងាររួមជាមួយសម្លេងសសឹកនិងដង្ហក់ធ្វើឱ្យបរិយាកាសប្រែជាអាប់អួរឡើង។
       « បងក៏ចាប់អារម្មណ៍ឯងតាំងពីជួបដំបូងដូចគ្នា បងធ្លាប់ប្រាប់ឯងហើយពីអារម្មណ៍របស់បង តែឯងបែរជាមិនយកចិត្តទុកដាក់ស្តាប់ »
       « ខ្ញុំគិតថាបងនិយាយបែបនោះព្រោះអាណិតខ្ញុំប៉ុណ្ណោះ អាណិតនិងស្រឡាញ់វាមិនដូចគ្នាទេ »
       « តែបងស្រឡាញ់ឯងពិតមែន » Taehyung បង្អាក់សម្តីបន្តិចពេលកែវភ្នែកអ្នកទាំងពីរចាប់ផ្តើមប្រទាក់គ្នាដូចខ្សែចំណង។
       « Jungkook ឯងព្រងើយកន្តើយដាក់បងគ្រប់ពេល វាធ្វើឱ្យបងកាន់តែពិបាកទ្រាំ បងគិតថាលែងបានលឺពាក្យស្រឡាញ់ចេញពីមាត់ឯងទៅហើយ »
       Taehyung ខាំមាត់ទប់ទឹកភ្នែកដែលបម្រុងស្រក់។ Jungkook ទាញដៃគេមកថើបថ្នមៗមុននឹងប្រើដៃម្ខាងទៀតទាញកញ្ចឹកក Tae ឱ្យងើយមុខបន្តិចដើម្បីអាចប្រថាប់បបូរមាត់ក្រាស់របស់គេទៅលើបបូរមាត់ស្តើងមួយនោះ។
       « អ៊ឺមម៎! »
       Tae គ្រហឹមចេញពីបំពង់កពេលអណ្តាត Jungkook ចាប់ផ្តើមគ្រលាស់ថ្នមៗចូលក្នុងក្រអូមមាត់របស់គេ។
       « Jungkook...! » Tae គេចថយក្រោយបន្តិចព្រោះដកដង្ហើមមិនរួចតែខ្នងក៏ជ្រុលទៅបុកថ្មខាងក្រោយធ្វើឱ្យដុំថ្មតូចធំត្រូវរមៀលធ្លាក់ចុះមក។
       « Taehyung ប្រយ័ត្ន! » Jungkook ទាញ Tae ឱ្យដួលមកលើផ្ទាំងថ្មហើយប្រើខ្នងគេបាំងដុំថ្មដែលធ្លាក់មក។
       « អូយយ៎ »
       Jungkook បិទភ្នែកស្រែកបន្ទាប់ពីត្រូវដុំថ្មធ្លាក់ចំក្បាលពីខាងក្រោយ។ ឈាមហូរចេញពីមុខរបួសស្រក់ទៅលើមុខ Taehyung តក់ៗឥតដាច់ហើយក៏កាន់តែហូរចេញមកឥតឈប់។
       « ឈ-ឈាម? Jungkook!! Jungkook! » អ្នកកម្លោះចាប់ស្មាអ្នកនៅខាងលើឱ្យបើកភ្នែកឆ្លើយតប តែគេបែរជាដួលសន្លប់មកលើទ្រូងគេទៅវិញ។
       « ដឹងខ្លួនឡើង Jungkook! ដឹងខ្លួនឡើង! » Tae ព្យាយាមអង្រួនខ្លួន Jungkook តែគ្មានបានផល ក្បាលរបស់គេហូរឈាមច្រើនណាស់។
       « ឆាប់ដឹងខ្លួនឡើង Jungkook ឯងមករងជំនួសខ្ញុំធ្វើអី? Jungkook » Tae ចាប់ផ្តើមយំខ្សឹកខ្សួល គេមិនដឹងថាគួរចាប់អ្វីធ្វើអ្វីនោះទេក្នុងកាលៈទេសៈបែបបេះ។
       « ទ្រាំបន្តិចទៅ បងនឹងនាំឯងត្រឡប់ទៅវិញ ឯងមិនត្រូវកើតអីទេ »
       រាងតូចចាប់ហែកអាវក្រៅដៃវែងស្តើងពណ៌ទឹកសមុទ្ររបស់គេយកមកចងរុំរបួសក្បាលឱ្យ Jungkook ដើម្បីទប់ឈាម។ មិនដឹងថាធ្វើបែបនេះបានផលឬអត់ តែគេគ្មានជំរើសទេ។
       « ខ្ញុំចង់បង្កាត់ភ្លើង »
       Taehyung ជូតទឹកភ្នែកចេញសម្លឹងមើលជុំវិញខ្លួន មុននឹងដាក់ Jungkook គេងរាបលើផ្ទាំងថ្មហើយដើរចូលទៅក្នុងរូងឱ្យបានជ្រៅបំផុតដើម្បីរើសកម្ទេចកម្ទីឈើមកបង្កាត់ភ្លើង។
       « ..... » Jungkook បើកភ្នែកសម្លឹងមើល Taehyung ពីក្រោយខ្នងពេលគេដើរចេញ។
       « ទីបំផុតឯងក៏បាក់ចិត្តលើយើងពិតមែន Kim Taehyung »
      
       Taehyung អង្គុយអោបជង្គង់មុខភ្នក់ភ្លើងជិត Jungkook ដែលសន្លប់មិនទាន់ដឹងខ្លួន។ សំណាងខ្លាំងណាស់ដែលក្នុងកាផាមានថង់ឈើគូសបើមិនដូច្នេះច្បាស់ជាគ្មាភ្លើងអាំងរងារស្លាប់មិនខាន។
       « Tae-Taehyung.... »
       Jungkook មមើមមាយហៅឈ្មោះ Tae ព្រមទាំងលើកដៃស្រវាចាប់ខ្យល់ទើបម្ចាស់ឈ្មោះរហ័សចាប់ដៃគេជាប់។
       « បងនៅទីនេះ Jungkook!! »
       « Taehyung! » Jungkook ក្រោកអង្គុយទាំងទប់ក្បាលដែលរងរបួសឈាមដាមលើក្រណាត់អាវ Tae យ៉ាងក្រឡៅ។
       « បងស្លៀកពាក់ឱ្យខ្ញុំអ្ហេស៎? » Jungkook សម្លឹងមើលខោអាវលើខ្លួន។
       « បងខ្លាចថាឯងរងារ ឯងហូរឈាមហើយក៏សន្លប់បាត់ ដឹងថាបងបារម្ភខ្លាំងប៉ុណ្ណាទេ? ហេតុអីយកខ្លួនមករងជំនួសបង? » Taehyung និយាយអណ្តឺតអណ្តក់ដូចជាចង់យំ ធ្វើឱ្យអ្នកម្ខាងទៀតញញឹមលាក់គំនួចមុននឹងនិយាយញ៉ោះថែម។
       « បារម្ភខ្លាំងទេ? »
       « ឆ្គួត គឺខ្លាំងនឹងហើយ ល្ងង់ពិតមែន! » Tae ខាំមាត់វាយទ្រូង Jungkook ព្រមទាំងច្រានគេចេញពេលគេព្យាយាមខិតទៅជិត។
       « អូយយ៎ ឈឺ! » Jungkook អោនមុខចុះយកដៃទប់ទ្រូងហាក់ដូចឈឺចាប់ខ្លាំងមិនអាចទ្រាំទ្របានបណ្តាលឱ្យ Tae នឹកភ័យមួយរំពេច។
       « ឈឺត្រង់ណា? ឱ្យបងមើលបន្តិច! »
       « ត្រង់នេះ... » Jungkook ចង្អុលទ្រូងឆ្វេងខ្លួនឯង មុននឹងលើកដៃ Tae មកស្ទាបត្រង់នោះ « វាត្រូវការបង... តែម្នាក់គត់ »
       « អឺ-អ៊ឺមម៎ » Taehyung ទៅជារដាក់រដុបពេលត្រូវកែវភ្នែកពណ៌ត្នោតចាស់របស់ Jungkook សម្លឹងមើលមកដោយការរុករាន អារម្មណ៍ចម្លែកៗក៏កាន់តែជ្រួលជ្រាលឡើងខុសធម្មតា។
       « បងរងារទេ? »
       Jungkook រំកិលខ្លួនទៅជិត Tae ហើយច្រានគេឱ្យដួលទៅលើផ្ទាំងថ្មមុននឹងឡើងសង្កត់ពីលើ។ ដៃរហ័សរហួនរបស់គេលូកស្ទាបអង្អែលជើង Tae ដោយរំកិលឡើងលើយឺតៗរហូតដល់ចង្កេះខោហើយចាប់ដោះខ្សែក្រវាត់របស់ Tae ចេញមុននឹងប្រឡេះឡេវហើយទាញរូតខោចុះយឺតៗ។
       « Jungkook! » Taehyung ចាប់ដៃ Jungkook ដែលកំពុងទាញខ្សែរូតជាប់មុននឹងបន្ត « ភ្លៀងលែងធ្លាក់ហើយ យើងគួរតែឆាប់ប្រញាប់ទៅវិញមុននឹងហួសម៉ោងកំណត់ »
       « .... »
       « Jungkook! » Tae ហៅម្តងទៀតពេលម្ចាស់ឈ្មោះមិនព្រមនិយាយអ្វីក្រៅពីសម្លឹងមុខគេដោយកែវភ្នែកចម្លែកនិងស្ងប់ស្ងាត់។
       « ហេតុអីខ្ញុំមិនអាចធ្វើវាជាមួយបង? ស្អប់ខ្ពើមខ្ញុំណាស់អ្ហេស៎? »
       « មិ-មិនមែនបែបនោះទេ- »
       « តែបងក៏មិនព្រមឱ្យខ្ញុំប៉ះពាល់បង ហេតុអី? » Jungkook នៅតែរក្សាទឹកមុខរាបស្មើមួយនោះជាប់រហូត។
       « បងខ្លាចថាពួកយើងនឹងទៅយឺតពេល នេះម៉ោងបួនជាងហើយ »
       « ហាសហា! ខ្ញុំនិយាយលេងប៉ុណ្ណោះ ហេតុអីបងចាំបាច់ស្លេកមុខដែរ? » អ្នកកម្លោះបែរជាក្រោកចេញពីខ្លួន Tae ហើយសើចកក្អឹកហាក់ដូចរឿងដែលគេកំពុងធ្វើវាគួរឱ្យអស់សំណើចខ្លាំងណាស់។
       « ឯងបំភ័យបងណាស់ » Taehyung ក្រោកឈររៀបចំខោឱ្យមានសណ្តាប់ធ្នាប់ខណៈអ្នកម្ខាងទៀតកំពុងពន្លត់ភ្លើង។
       « ជើងបងនៅឈឺត្រូវទេ? ឡើងលើខ្នងខ្ញុំមក! » Jungkook ស្ម័គ្រចិត្តមុននឹងបន្ទន់ជង្គង់ឱ្យទាបដើម្បីអាចឱ្យ Tae ឡើងអោបកពីក្រោយបាន។
       « តែក្បាលរបស់ឯងនៅមានរបួសនៅឡើយ »
       « តែខ្ញុំរឹងមាំជាងបង! »
       Jungkook ញញឹមហើយទាញ Tae ឱ្យអោបគេពីក្រោយដើរត្រឡប់ទៅជាយភ្នំវិញ។
      
       សិស្សទាំងអស់ត្រឡប់មកជួបជុំគ្នា នៅសល់តែប្រាំនាទីទៀតប៉ុណ្ណោះនឹងដល់ម៉ោងកំណត់ តែ Jungkook និង Taehyung នៅមិនទាន់មកដល់នៅឡើយ។
       « យើងចង់ទៅតាម Taehyung! » Simon ក្រោកឈរបន្ទាប់ពីអង្គុយចាំអស់ចិត្តអស់ចង់។ ពីរម៉ោងដែលអង្គុយចាំមើលផ្លូវនេះវាយូរជាងរាប់ឆ្នាំទៅទៀត។
       « យើងទៅដែរ! » Chisun និង Annto ក្រោកឡើងតំណាលគ្នា គឺលែងមានអារម្មណ៍អង្គុយចាំទៀតហើយ។
       « អេ! នោះពួកគេមកដល់ហើយ » Annto ស្រែកបណ្តើររត់ទៅរក Jungkook ដែលកំពុងអៀវ Taehyung បណ្តើរ។
       « គេយ៉ាងម៉េចនឹង? » Simon រត់ទៅទាញ Taehyung ចេញពី Jungkook ហើយបីគេចូលទៅក្នុងផ្ទះអ៊ំប្រធានភូមិពេលឃើញគេគេងលក់ព្រមទាំងក្តៅខ្លួនគគុកដូចភ្លើង។
       « គេក្តៅខ្លួនខ្លាំងណាស់ ខ្ញុំទៅហៅគ្រូពេទ្យមក » Annto រត់ចេញទៅបាត់ ទើប Chisun ចូលទៅស្ទាបថ្ងាស់ Tae និងជួយដោះស្បែកជើងពេល Simon ដោះអាវចេញពីខ្លួន Tae ។
       « គាត់ប្រហែលជាលាប់គ្រុនហើយដោយសារត្រូវទឹកភ្លៀង » Jungkook ចូលមកអង្គុយជិតតែត្រូវ Simon ច្រានឱ្យដួលអុកគូទទៅម្ខាង។
       « គេបែបនេះព្រោះតែឯងមើលថែគេមិនបានល្អ ចេញឱ្យឆ្ងាយទៅកុំមកបង្ហាញមុខទៀត »
       Jungkook មិនមាត់បម្រុងក្រោកចេញតែលោកគ្រូបន្ទុកថ្នាក់ក៏មកដល់ល្មម។
       « Jungkook ឯងក៏មានរបួសដែរ? មកគ្រូលាងរបួសឱ្យ »
       « បាទ »
       « Simon Taehyung មើលទៅមិនសូវធ្ងន់ធ្ងរទេ គ្រូហៅគ្រូពេទ្យមកហើយ មើលថែគេផង! »
       « បាទ »

You're FAKE [Complete]Where stories live. Discover now