ភាគទី 25 : ពួក Fire Swan ជាហ្គេយ៍

2.8K 196 0
                                    


       គ្រប់គ្នានាំគ្នារៀបចំបោសសម្អាតទីធ្លានិងវាយបង្គោលបោះតង់ដើម្បីសម្រាកតាំងពីរសៀលទល់យប់ផ្លឹបទម្រាំរួចរាល់។ តង់ត្រូវបោះឃ្លាតៗពីគ្នាឆ្ងាយគួរសមដើម្បីផ្តល់ភាពផ្ទាល់ខ្លួនដល់សិស្សចៀសវាងកើតរឿងរញ៉េរញ៉ៃឡើងមក។
       មេឃចាប់ផ្តើមងងឹតតែនៅអាចមើលគ្នាស្គាល់ព្រិលៗ។ ស្រីៗនាំគ្នាងូតទឹកសម្អាតខ្លួនអស់ហើយនៅតែប្រុសៗដែលចាំងូតក្រោយ ឯអ្នកខ្លះថាចាំយប់ជ្រៅចាំងូតព្រោះទឹកជ្រោះដែលធ្លាក់ពីលើភ្នំក៏នៅក្បែរនេះល្មម ទឹកក៏ថ្លាល្អមិនចាំបាច់ខ្លាចមានសត្វសាហាវអ្វីតាមយាយីនោះទេ។
       ក្រោយពីញ៉ាំអាហារពេលល្ងាចរួចរាល់អស់ហើយ គ្រប់គ្នាទាំងប្រុសទាំងស្រី នាំគ្នាអង្គុយជុំពិតភ្នក់ភ្លើងដើម្បីលេងល្បែង “ Truth or Dare ” (ការពិតឬក៏ហ៊ាន) ។ ល្បែងនេះតម្រូវឱ្យសិស្សទាំងអស់អង្គុយជារង្វង់ហើយប្រើដបទឹកដើម្បីបង្វិល បើក្បាលដបសម្តៅទៅនរណា អ្នកនោះនឹងត្រូវរើសរវាង “ Truth and Dare ”។ បើរើសយក Truth គឺត្រូវឆ្លើយនូវសំណួរដែលមនុស្សក្នុងក្រុមសួរដោយហាមកុហកដាច់ខាត។ តែបើជ្រើសយក Dare នោះគឺត្រូវធ្វើអ្វីម្យ៉ាងដែលអ្នកក្នុងក្រុមតម្រូវឱ្យធ្វើដោយគ្មានសិទ្ធិប្រកែកឬផ្លាស់ប្តូរអ្វីទាំងអស់។ តែសិស្សទាំងអស់ត្រូវចែកជាច្រើនវង់ ច្រើនក្រុម ដូច្នេះពេលនេះក្នុងមួយក្រុមមានសមាជិកប្រហែលជា 13-15នាក់ប៉ុណ្ណោះ។
       « យើងចាប់ផ្តើមលេងទៅ មោះៗ មួយ.. ពីរ.. បី!! »
       សិស្សប្រុសម្នាក់ចូលទៅបង្វិលដបទឹកសុទ្ធដែលនៅកណ្តាលវង់ឱ្យវិលខ្ញាល់រាប់សិបជុំ មិនយូរប៉ុន្មានក៏ឈប់វិលដោយចង្អុលក្បាលដបទៅមុខសិស្សស្រីម្នាក់ដែលអង្គុយជិត Simon ។
       « ប៉ះស្រីស្អាតតែម្តង សិរីសួស្តីពេញៗហើយ! » Chisun ញញឹមនិយាយលែបខាយតាមទម្លាប់។
       « ខ្ញុំយក Truth ណា៎! » ស្រីស្អាតរហ័សឆ្លើយមិនចាំបាច់មានអ្នកសួរព្រោះមិនចង់អូសបន្លាយពេលច្រើន។
       « នាងមានលួចចាប់អារម្មណ៍នរណាទេ? »
       « អេ! ហេតុអីមកសួរបែបនេះ? »
       នាងក្រមុំធ្វើឫកពារអឹមអៀនកាន់ដៃខ្លួនឯងធ្វើខ្លួនយោលយោគ ចំណែកភ្នែកសម្លឹងមើលបុរសរាងខ្ពស់ស្រឡះដែលអង្គុយជិត។ ក្នុងថ្នាក់រៀននរណាក៏ដឹងថានាងលួចស្រឡាញ់ Simon ហេតុអីចាំបាច់សួរទៀត?
       « ឆាប់ឆ្លើយមក ឱ្យលឿនឡើង »
       « អឺៗក៏បានៗ... ខ្ញុំ... ខ្ញុំចូលចិត្តបង Simon!! »
       « អ្ហាយយ៎ នាងពិតជានិយាយពិតមែន អៀនណាស់ » គ្រប់គ្នាក្នុងវង់ស្រែកហ៊ោអឺងកងលាន់ពេញព្រៃ ធ្វើឱ្យអ្នកដែលទើបនឹងសារភាពស្នេហ៍អៀនឡើងចង់ជ្រែកដីគេច៊
       « អា៎ៗ បន្តទៀតៗ »
       អាល្អិត Annto ក្រោកទៅបង្វិលដបទឹកនៅកណ្តាលវង់ហើយរត់ទៅអង្គុយកន្លែងខ្លួនឯងវិញ។ ដបទឹកក៏វិលចង្អុលមុខ Simon ល្មម។
       « Simon ឯងសំណាងមិនល្អសោះ យើងគ្មានចេតនាទេវ៉ើយ!! » Annto និយាយដោះខ្លួនធ្វើឱ្យគ្រប់គ្នាសើច។
       « ខ្ញុំយក Truth!! »
       រាងក្រាស់អង្គុយធ្វើមុខស្មើរចាំស្តាប់សំណួរដែលគ្រប់គ្នាកំពុងរកនឹកយ៉ាងស្វិតស្វាញ មិនដឹងថាគួរសួរបែបណាឱ្យពិបាកឆ្លើយ។
       « ខ្ញុំសួរមុនគេ! » សិស្សស្រីម្នាក់លើកដៃឡើងស្ម័គ្រចិត្តសួរ។
       « សួរមក! »
       « បង Simon លួចស្រឡាញ់នរណា? »
       « ស្រឡាញ់នរណាឬ? អឹមម៎.... » រាងក្រាស់យកដៃទ្រចង្ការគិតថាគួរនិយាយឬអត់ក្នុងពេលភ្នែកសម្លឹងមើល Taehyung ដែលអង្គុយជិត Jungkook និង Chisun ។
       « ស្រឡាញ់ Taehyung..... ! »
       « ........... »
       គ្រប់គ្នាគាំងឡើងស្ងាត់មាត់ជ្រៀប។ Taehyung ធ្វើមុខធម្មតាហាក់មិនភ្ញាក់ផ្អើល ខណៈ Simon អង្គុយញញឹមសម្លឹងមុខគេ គេគ្រាន់តែគិតថា Simon ប្រហែលជាមិនបានស្រឡាញ់នរណាព្រោះទទួលពាក្យពី Hoseok ថានឹងនៅក្បែរមើលថែគេតាំងពីចេញពីគុករហូតដល់ពេលនេះ គេច្បាស់ជាលេងសើចហើយ។ Kyosuke ដែលកំពុងអង្គុយនៅស្ងៀមអោនមុខឆ្កឹះដីលេងក៏ប្រញាប់ក្រោកឡើងកាត់ភាពស្ងប់ស្ងាត់ហើយដើរសម្តៅទៅតង់ដែលនៅចុងគេ។
       « អេ Riv ទៅណា? »
       « ខ្ញុំងងុយ ទៅគេងមុនហើយ! » អ្នកកម្លោះងាកមកប្រាប់មនុស្សក្នុងវង់ហើយក៏រត់ទៅបាត់មិនងាកក្រោយ។
       « អាថេជារបស់យើងទេវ៉ើយអាម៉ុន! » Chisun
       ប្រញាប់កៀកក Taehyung ជាប់។ នរណាក៏ដឹងថាពួកគេបួននាក់ស្រឡាញ់គ្នាខ្លាំងប៉ុណ្ណា ហើយថែមទាំងមិនទាន់មាននរណាមានគូរស្នេហ៍ទៀតផង បើសួរថាស្រឡាញ់នរណា ពួកគេនឹងឆ្លើយដាក់គ្នាឱ្យតែពាសបែបនឹងហើយ។
       « នែ យើងក៏ស្រឡាញ់គេដែរ លែងភ្លាម! »
       Annto ចូលទៅប្រទាញប្រទង់អូសក Chisun ចេញរហូតអុកគូទខ្លួនឯងធ្វើឱ្យគ្រប់គ្នាផ្ទុះសំណើចភ្លេចពីចម្លើយរបស់ Simon អស់។
       « និយាយស្រឡាញ់គ្នាពេញៗមាត់ យើងរអើមណាស់វ៉ើយ សមហើយដែលគេនិយាយថាពួក Fire Swan ជាខ្ទើយ ជាពិសេសអាបងធំនឹងតែម្តង »
       « ឯងថាយ៉ាងម៉េច? » Simon សង្គ្រឺតធ្មេញសម្លឹង មុខសិស្សប្រុសដែលនិយាយរអ៊ូៗមុននេះ។
       « គឺថាពួក Fire Swan ជាខ្ទើយនឹងណា »
       « ឯងនិយាយអីនឹង? »
       « នែ ម៉េចទៅនិយាយបែបនេះ? »
       អ្នកអង្គុយជិតនាំគ្នាកេះប្រាប់កុំឱ្យនិយាយតព្រោះទឹកមុខពួក Fire Swan ដូចចង់ហក់មកហែកស៊ីទាំងរស់បែបបេះ។
       « ......... »
       Simon ស្ងាត់មាត់ក្តាប់ដៃណែនជាមួយទឹកមុខត្រជាក់ស្រេបមុននឹងបែរទៅមើលមុខ Annto និង Chisun ។ ក្នុងសាលាមួយនេះនរណាក៏ដឹងថាហាមនិយាយថា Fire Swan ជាក្រុមហ្គេយ៍ ម្នាក់បេះដូចជាលើសព្រំដែនជ្រុលពេកហើយ។ ត្រៀមទទួលដង្វាយដែលសាកសមនឹងទទួលទៅ។
      
       ទាំងអស់គ្នាលេងជាបន្តបន្ទាប់រហូតដល់ម៉ោង 10 ទើបនាំគ្នាបំបែកគ្នាចូលគេងក្នុងតង់ដែលបានរៀបចំមួយគូ។ បន្ទាប់ពីគ្រប់គ្នាចាកចេញស្ងាត់អស់ទើប Simon ក្រោកឈរដើរសម្តៅទៅក្នុងព្រៃម្នាក់ឯង មិនយូរប៉ុន្មានរាងខ្ពស់ស្រឡះក៏ទៅឈរទល់មុខសិស្សប្រុសដែលនិយាយក្អេងក្អាងក្នុងវង់មុននេះ។
       « ឯងចង់ធ្វើអីយើង? » អ្នកកម្លោះប្រឹងរើរបម្រាស់ ខណៈសុខៗត្រូវ Annto និង Chisun ចាប់អូសកមកទីនេះ។
       « យើងចង់វ៉ៃឯងឱ្យបាត់ភ្លើរ នេះនែអាចង្រៃ! » Simon ដាល់អ្នកដែលត្រូវចាប់ជាប់ទាំងសងខាងនោះជាច្រើនដៃរហូតដល់ដួលទៅលើដី។
       « អឹកកក៎!! »
       « បានហើយ Simon ប្រយ័ត្នវាងាប់បាត់ » Chisun ទាញ Simon ថយក្រោយព្រោះគេវាយសិស្សប្រុសម្នាក់នោះឡើងបែកមុខបែកមាត់ទៅហើយ។
       « ដាក់ពីរបីជើងទៀតទៅអាម៉ុន យើងជួយ » Annto សុំថែមមុននឹងហក់ទៅទាត់ធាក់ពិតមែន។
       « បានហើយ Annto! »
       « បានហើយៗ ខ្ញុំខ្លាចហើយ សុំទោសៗ »
       « ថ្ងៃនេះយើងគ្រាន់តែផ្តល់មេរៀនឱ្យឯងប៉ុណ្ណោះ ថ្ងៃក្រោយបើឯងហ៊ាននិយាយផ្តេសផ្តាសទៀត យើងកាត់អណ្តាតឯងចោលមិនខាន! » Simon ឈរជំទែងនិយាយបញ្ចេញទឹកមុខគួរឱ្យខ្លាចចេញមក។
       « ខ្ញុំលែងហ៊ានហើយល្បង លែងហ៊ានហើយ! » សិស្សប្រុសដែលត្រូវវាយរហូតដល់ទ្រោមខ្លួននៅតែអង្វរញាប់មាត់។
       « Chisun Annto នាំវាទៅតង់វិញទៅ! » Simon និយាយហើយក៏ដើរចេញទៅបាត់។
       « ដើរទៅខ្លួនឯងទៅ យើងមិនចេះបីប្រុសទេ! » Annto អោនទៅប្រាប់អ្នកដែលដេកលើដីហើយដើរតាម Chisun ត្រឡប់ទៅវិញដែរ។
      
       ពន្លឺព្រះច័ន្ទពេញវង់រះបញ្ចេញពន្លឺភ្លឺត្រចះត្រចង់នាពេលរាត្រី។ ពន្លឺភ្លឺផ្លេកព្រាកៗចាំងមកលើផ្ទៃទឹកដែលជ្រួលជ្រើមទៅតាមកម្លាំងដៃមនុស្ស។ ទឹកជ្រោះត្រជាក់ដល់ក្នុងចិត្ត Taehyung អង្គុយត្រាំទឹកនៅទីនេះជិតកន្លះម៉ោងទៅហើយ។ នៅទីក្រុងយូរមិនងាយបានងូតទឹកជ្រោះនោះទេ តែងូតម្នាក់ឯងដូចជាកណ្តោចកណ្តែងបន្តិចហើយ។
       Simon លឺសម្លេងដូចមនុស្សលេងទឹកទើបដើរមកមើលតែពេលឃើញថាជា Tae គេក៏ដាក់បង្គុយលើដុំថ្មនៅកន្លៀតនោះមើលអ្នកម្ខាងទៀតងូតទឹកយ៉ាងស្ងៀមស្ងាត់។
       រាងក្រាស់ច្រត់ចង្កាសម្លឹងមើលគ្រប់កាយវិការរបស់ Taehyung កាន់តែមើលស្នាមញញឹមក៏ញោចឡើងលើផ្ទៃមុខសង្ហាៗរបស់គេ។ គេមិនដឹងថាខ្លួនឯងលង់ស្រឡាញ់ Taehyung តាំងពីពេលណា តែពេលដឹងខ្លួនក៏លង់ជ្រៅទៅហើយ កាលនោះគេឆេវឆាវដល់ថ្នាក់ហ៊ានសម្រុកចូលទៅកាត់ដៃក្មេងប្រុសម្នាក់នោះដោយមិនគិតអ្វីច្រើន មិនដឹងថាព្រោះក្មេងម្នាក់នោះសម្លាប់ Hoseok ឬព្រោះគេហ៊ានចាប់ Taehyung ដាក់ខ្នោះធ្វើបាបឱ្យប្រាកដនោះទេ។
       « Simon? មកតាំងពីពេលណា? លស់ព្រលឹងយើងអស់ហើយ! » Tae ស្រែកពីម្ខាងមុននឹងហែលទឹកមកជិតមិត្តភក្តិ។
       « មកដល់មុននេះ តែមិនចង់រំខានឯងទើបមិនហ៊ានមាត់! »
       « មកស្ងាត់ៗដូចចោរ! »
       « ចង់ឱ្យយើងងូតកំដរដែរទេ? » Simon អោនមុខទៅសួរធ្វើឱ្យមុខខិតជិតគ្នាតែអ្នកម្ខាងទៀតគេចមុខចេញ។
       « យើងត្រាំយូរហើយ លែងចង់ងូតហើយ ហុចកន្សែងបន្តិច! » រាងតូចគ្រវីក្បាលហើយចង្អុលទៅកន្សែងដែលនៅជិតខោអាវលើថ្មម្ខាង។
       « មិនហុច! »
       « តែយើងកំពុងស្រាត ឱ្យក្រោកយ៉ាងម៉េច? »
       « ក៏ក្រោកមក របស់មានដូចតែគ្នាសោះ! » Simon អោបដៃធ្វើមិនដឹង។
       « ក៏បាន ងាកមុខចេញទៅ អាមិត្តអត់ចិត្ត! »
       Tae រអ៊ូរទាំមុននឹងក្រោកចេញពីទឹកទាំងអាក្រាតគ្មានខោអាវជាប់ខ្លួន ព្រោះគិតថាជាមិត្តភក្តិនឹងគ្នាយូរហើយ ណាមួយជាប្រុសដូចគ្នាផង គ្មានអីគួរឱ្យខ្មាសនោះទេ។
       « ...... »
       Simon ងាកមុខចេញពេលឃើញរាងកាយគ្មានសម្លៀកបំពាក់របស់ Tae ច្បាស់ៗបែបនេះទាំងដែលគេជាអ្នកប្រាប់ឱ្យ Tae ក្រោកចេញពីទឹកទាំងអាក្រាតដោយខ្លួនឯង។ ត្រចៀកនិងមុខរបស់គេចាប់ផ្តើមក្តៅភាយៗដោយគ្មានហេតុផល ពេលគេងាកទៅមើលម្តងទៀត Tae ក៏ស្លៀកពាក់រួចរាល់ទៅហើយ។
       « តោះទៅគេង » បងធំ Fire Swan ញញឹមហើយដើរនាំផ្លូវសម្តៅទៅតង់ដែលរៀបចំទុក។
       « ....... »
       Simon មិនមាត់បានត្រឹមតែដើរតាមពីក្រោយព្រោះមិនដឹងថាគួរចាប់ផ្តើមនិយាយពីត្រង់ណា គេមិនចង់បង្ហាញអារម្មណ៍ប្រាប់ Tae នៅពេលនេះនៅឡើយទេ។
      
       Kyosuke អង្គុយមើលព្រះច័ន្ទនៅខាងក្រៅរហូតដល់ពាក់កណ្តាលអាធ្រាត្រទើបត្រឡប់ចូលតង់វិញ។ គេមិនចង់និយាយអ្វីជាមួយ Simon នោះទេ ទើបសុខចិត្តអង្គុយចាំដល់យប់ជ្រៅឱ្យអ្នកខាងក្នុងគេងលក់សិនចាំចូលទៅគេងតាមក្រោយ។ មនុស្សកំពុងមិនសូវត្រូវគ្នាផង ឱ្យមកគេងជាមួយគ្នាបែបនេះ ទើសទាល់សម្បើមណាស់។
       Kyosuke រូតតង់ចូលទៅក្នុងយឺតៗមុននឹងរូតបិទទៅវិញ តែពេលងាកក្រោយអ្វីដែលគេបានឃើញនៅក្នុងតង់នោះគឺ...
       « Tae.... អ្ហឹមម៎ អ្ហា៎...ស... សឺតតត៎....អ្ហាសស៎.. Taehyung... អឹមមម៎....អឹសសស៎ »

You're FAKE [Complete]Where stories live. Discover now