ភាគទី 28 : កក់ក្តៅទេ?

2.7K 197 1
                                    

       « Riv!!! » Tae និង Jungkook ស្រែកព្រមគ្នា។ Jungkook រត់មកចាប់ដៃ Kyosuke បន្តពី Simon តែមិនទាន់ពេលព្រោះគេធ្លាក់ចុះទៅហើយ។
       « Riv! » Jungkook ក្រោកពីដីដែលកំពុងក្រាបហើយរត់រកផ្លូវចុះទៅក្រោមរក Kyosuke ដែលធ្លាក់ទៅទើរលើថ្មភ្នំខាងក្រោម។
       « Tae ឯងមានត្រូវត្រង់ណាទេ? »
       Simon ទាញ Taehyung ឡើងមកមើលតែត្រូវគេច្រានសម្តៅទៅផ្លូវដែល Jungkook រត់ចុះទៅមុននេះ។
       « កុំខ្វល់ពីយើងឆាប់ទៅមើល Riv ទៅ »
       រាងតូចក្រោកឈរហើយអូសដៃ Simon ចុះទៅខាងក្រោម តែម្ចាស់ខ្លួនបែរជាគេចទៅប្រមូលដើមថ្នាំដាក់កាផាទៅវិញ។ ទឹកមុខរបស់គេបង្ហាញច្បាស់ណាស់ថាគេមិនបានចាប់អារម្មណ៍ពីរឿងស្លាប់រស់របស់ Riv សូម្បីបន្តិច។
       « ហេតុអីឯងធ្វើបែបនេះ? »
       « វាមិនងាប់ងាយទេ! »
       Simon ឆ្លើយឡើងផុយរហូតដល់ធ្វើឱ្យអ្នកម្ខាងទៀតរកពាក្យតបមិនរួច។
       « យើងយល់ថាឯងស្អប់គេ តែយ៉ាងណាក៏ពួកយើងរៀនថ្នាក់ជាមួយគ្នា ឯងមិនមែនស្អប់ដល់ថ្នាក់ចង់សម្លាប់គេទេដឹង? » Tae ឈរនិយាយបញ្ឆិតបញ្ឆៀងធ្វើឱ្យអ្នកម្ខាងទៀតក្រោកទៅចាប់ស្មាគេអង្រួនខ្លាំងៗ
       « យើងធ្វើដើម្បីជួយជីវិតឯង Taehyung ហេតុអីឯងមិនយល់? បើវាមិនស្លាប់គឺឯងស្លាប់ បើមិនបែបនោះគឺស្លាប់ទាំងបីនាក់ »
       « វាមិនមែនជាការជួយទេ Simon! » Taehyung ស្រែកខ្លាំងៗព្រមទាំងច្រាន Simon ចេញមុននឹងនិយាយបន្ត « យើងសប្បាយចិត្តហើយក៏អរគុណខ្លាំងណាស់ដែលឯងជួយយើង តែបើ Riv ឬឯងស្លាប់ យើងនឹងមានវិប្បដិសារីពេញមួយជីវិត យើងជាដើមហេតុធ្វើឱ្យមនុស្សម្នាក់ស្លាប់ទៅហើយ មិនអាចមានបន្តទៀតទេ »
       « បែបនេះទើបឯងបារម្ភពីវាទាំងដែលវាធ្លាប់វាយឯងអ្ហេស? »
       « Simon ឯងមានទឹកចិត្តបន្តិចបានទេ? »
       « Taehyung បងមកជួយខ្ញុំបន្តិចបានទេ? »
       Jungkook ស្រែកពីខាងក្រោមហើយអោនលើក Kyosuke ឡើងមើលព្រោះឃើញឈាមហូរដាបពេញលើផ្ទាំងថ្ម ត្រង់ថ្ងាស់និងក្បាលជង្គង់របស់គេហូរឈាមច្រើនណាស់ ផ្ទៃមុខក៏ឈូសត្រង់ឆ្អឹងថ្ពាល់ក្រោមភ្នែកហូរឈាមដែរ តែមិនសូវធ្ងន់ធ្ងរ ចំណែកមនុស្សគឺសន្លប់ស្តូកស្តឹងលែងដឹងខ្លួន។
       « ឯងស្លាប់មិនបានទេអា Riv! » Jungkook និយាយតិចៗព្រមទាំងលើកគ្រាហ៍ Riv ឱ្យឈរឡើង Taehyung និង Simon ក៏មកដល់ល្មម។
       « យើងឆាប់នាំគេត្រឡប់ទៅវិញទៅ! »
       Taehyung ចូលមកជួយគ្រាហ៍ Kyosuke ម្ខាង តែ Simon ក៏អោនទាញ Kyosuke ចេញពី Jungkook មកអៀវលើខ្នងគេវិញ។
       « យើងស្គាល់គេ ទុកឱ្យយើងនាំគេទៅ បើឱ្យអាភ្នែកបួនឯងនាំទៅអាចដួលស្លាប់ពាក់កណ្តាលផ្លូវក៏ថាបាន » Simon ក្រោកឈរទាញជើង Kyosuke ឱ្យគេវជាប់ជុំវិញចង្កេះគេហើយងាកទៅរក Tae ។
       « ឆាប់ទៅ! » Simon ឈានជើងដើរលឿនដូចរត់តាមផ្លូវចុះពីភ្នំដោយមាន Jungkook និង Taehyung តាមពីក្រោយ។
       « អូយយ៎! »
       ដើរមិនទាន់បានប្រាំរយម៉ែត្រផង Taehyung ក៏ច្រឡោតផ្កាប់មុខដួលទីងណាត់ទីងណែងបន្ទាប់ពីទាក់ជើងនឹងថ្មមួយដុំដែលបាំងផ្លូវខាងលើ។
       « Taehyung » Jungkook និង Simon រត់បកទៅមើល Tae ព្រមៗគ្នា។
       « ខ្ញុំមិនអីទេ Simon ឯងឆាប់ទៅមុនទៅ Riv ហូរឈាមច្រើនណាស់ » Tae លើកដៃរាហើយប្រឹងក្រោកឈរច្រត់ដៃនឹងដើមឈើក្បែរនោះ។
       « តែឯង- »
       « យើងមិនអីទេ យើងនឹងប្រញាប់ទៅតាម! ឆាប់ទៅមុនទៅ! » Taehyung ដេញជាច្រើនដងទើប Simon ឈានជើងថយក្រោយសម្តៅផ្លូវចុះ។
       « ល្អ! ឯងត្រូវតែប្រញាប់តាមទៅ កុំទុកចិត្តអាម្នាក់មុខសនេះឱ្យសោះ » Simon ផ្តាំផ្ញើមុននឹងរត់ចុះទៅយ៉ាងរហ័ស ចំណែក Tae ក៏ដាក់គូទអង្គុយទាំងព្រលែងដង្ហើមធំមួយដង្ហើមដោយធូរទ្រូង។
       « ជើងបងយ៉ាងម៉េចហើយ? » Jungkook ចូលមកលាត់ជើងខោ Tae មើលកជើងរបស់គេ តែវាដូចជាឡើងហើមបន្តិចហើយ។
       « ខ្ញុំមិនអីទេ សុំទោសជំនួស Simon ផង គេតែងតែប្រើសម្តីបែបនេះ តែតាមពិតគេជាមនុស្សចិត្តទូលាយណាស់ »
       « ខ្ញុំដឹងថាគេមិនចូលចិត្តខ្ញុំ គ្មាននរណាចូលចិត្តខ្ញុំទេ » Jungkook ដាក់បង្គុយជិត Taehyung ហើយសម្លឹងមើលទៅមេឃដែលស្រទុំស្ទើរពេញមួយថ្ងៃមិនព្រមរបើកថ្ងៃសោះ។
       « យ៉ាងណាក៏នៅមានគ្រួសាររបស់ឯង...! » Taehyung និយាយតិចៗហាក់ក្រែងចិត្ត ធ្វើឱ្យ Jungkook សើចហាក់ចំអកចំពោះពាក្យដែលគេនិយាយ។
       « ខ្ញុំគ្មានគ្រួសារទេ បងដឹងទេ? » Jungkook ស្ងាត់មួយសន្ទុះទើបនិយាយត « ឪពុករបស់ខ្ញុំមិនព្រមចុះឈ្មោះខ្ញុំក្នុងបញ្ជីគ្រួសារហើយក៏មិនប្រាប់ហេតុផលថាហេតុអ្វីទើបធ្វើបែបនេះ តែវាមិនចម្លែកទេព្រោះខ្ញុំជាកូនប្រពន្ធចុង ចំណែកម្តាយខ្ញុំ ដើម្បីមុខមាត់ក្នុងសង្គមសុខចិត្តបដិសេធថាមិនធ្លាប់រៀបការបង្កើតកូន នៅខាងក្រៅហាមខ្ញុំមិនឱ្យហៅថាម៉ាក់ ពេលដើរបុកគ្នាក៏ត្រូវសម្តែងធ្វើជាមិនស្គាល់ រាល់ថ្ងៃជះលុយលើក្បាលខ្ញុំ ឱ្យខ្ញុំរស់នៅដោយខ្លួនឯង តែមានលុយច្រើនមានប្រយោជន៍អីទៅ? ខ្ញុំមិនធ្លាប់រីករាយមានក្តីសុខជាមួយលុយទាំងនោះទេ! »
       Jungkook សម្លឹងទៅឆ្ងាយជាមួយកែវភ្នែកដែលមានទឹកដក់ថ្លាៗក្នុងនោះ ចំណែកសម្លេងក៏ប្រែជាស្អកដោយសារអួលដើម ក ។ Taehyung អង្គុយស្ងៀមមើលមុខក្មេងប្រុសដែលអង្គុយជិត មិននឹកស្មានថានៅក្រោយទឹកមុខគួរឱ្យស្រឡាញ់របស់ក្មេងម្នាក់នេះមានបង្កប់ភាពឈឺចាប់ខ្លាំងដល់ថ្នាក់នេះនោះទេ។
       « អន់ចិត្តនឹងពួកគាត់ណាស់មែនទេ? » Tae សួរតិចៗ ទើបអ្នកម្ខាងទៀតប្រញាប់ជូតទឹកភ្នែកចេញ។
       « មិនមែនអន់ចិត្តទេ តែហៅថាស្អប់ទើបត្រូវ »
       « ពួកគាត់អាចនឹងមានហេតុផលផ្ទាល់ខ្លួនក៏ថាបាន »
       « ហេតុផលខ្លាចបាក់មុខនឹងអ្ហេស? បើបងជាខ្ញុំបងអាចធ្វើធម្មតាមិនមានអារម្មណ៍អ្វីដូចពេលនេះទេ? » Jungkook ងាកនមុខមកសួរធ្វើឱ្យ Tae គេចមុខសើចសោះកក្រោះ។
       « ខ្ញុំក៏មិនដឹងធ្វើបែបណាដែរ »
       « មែនហើយ! »
       Jungkook ងាកមុខចេញវិញហើយសើចតាម Tae ដែរ តែកាន់តែសើចកាន់តែមានអារម្មណ៍ថាកំពុងចម្អកឱ្យខ្លួនឯងទៅវិញ។
       « បងសម្រាកត្រង់នេះហើយ ខ្ញុំទៅរកមើលម្តុំៗនេះក្រែងឃើញដើមថ្នាំនឹងអាលបេះទៅតែម្តង » Jungkook សុខៗក៏ក្រោកឈរដើរចេញទៅ។
       « អូខេ ប្រយ័ត្នប្រយែងផង »
      
       ថ្ងៃល្ងាចខ្យល់បក់រណ្តំសម្លេងស្លឹកលើទង្គិចគ្នាលាន់សូរ ប្រាវៗ មេឃចាប់ផ្តើមខ្មៅហាក់ចង់បង្អុរភ្លៀង មិនទាន់ដល់ម៉ោងកំណត់ផង សិស្សទាំងអស់ក៏បកមកដល់ជំរុំវិញគ្មានសល់ព្រោះខ្លាចមេឃភ្លៀងមានគ្រោះថ្នាក់។
       Simon អៀវ Kyosuke រត់ចូលទៅផ្ទះអ៊ំប្រធានភូមិដែលមានលោកគ្រូបន្ទុកថ្នាក់នៅទីនោះស្រាប់ដើម្បីសុំឱ្យគាត់ជួយ។ គ្រប់គ្នាភ័យស្លន់ស្លោម្នីម្នាហៅពេទ្យប្រចាំភូមិមកពិនិត្យនិងរុំរបួស ធ្វើការសង្គ្រោះបឋមសិន។
       « អាម៉ុន Taehyung នៅឯណា? » Chisun និង Annto រត់ស្រចូលមកបន្ទប់ពីដំណឹង Kyosuke មានគ្រោះថ្នាក់លេចលឺដល់អ្នកខាងក្រៅ។
       « Tae នៅជាមួយអាក្មេងភ្នែកបួននោះ ថាបន្តិចទៀតនឹងមកតាមក្រោយ! »
       « ហើយចុះអា Riv វាកើតស្អី? » Annto អោនមើលគ្រូពេទ្យលាងឈាមចេញពីខ្លួន Kyosuke ដែលដេកស្តូងស្តឹង។
       « ធ្លាក់ពីលើភ្នំ » Simon ឆ្លើយដាច់ៗទាំងមិនមើលអ្នកជំងឺដោយកែវភ្បែកសម្លឹងទៅផ្លូវចូលទន្ទឹងមើលផ្លូវ Tae ពេលណាគេមកដល់?
       « តែមេឃជិតភ្លៀងហើយ លើភ្នំគ្រោះថ្នាក់ណាស់យើងគួរតែប្រញាប់ទៅនាំគេចុះមក » Chisun ដូចជាអន្ទះអន្ទែងនៅមិនសុខ។
       « តែ Taehyung មិនមែនខ្សោយឋដល់ថ្នាក់ចុះពីភ្នំមិនរួចទេ ឯងបារម្ភខ្លាំងពេកហើយ » Annto ធ្វើមុខមិនដឹងរឿងព្រមទាំងអោនរកកន្លែងអង្គុយហើយក៏ដាក់គូទអង្គុយពិតមែន។
       « តែយើងមិនសូវទុកចិត្ត Simon ឯងគិតយ៉ាងម៉េច? »
       « គិតយ៉ាងម៉េច? យើងចង់ទៅតាម Tae » Simon បម្រុងដើរចេញទៅក្រៅតែបែរជាត្រូវលោកគ្រូចាប់ជាប់។
       « មេឃភ្លៀងឥឡូវហើយ ពួកឯងហាមចេញទៅណាដាច់ខាត គ្រូនិងពូប្រធានភូមិចេះចាត់ចែងហើយ ជាពិសេសឯង Simon ទៅដូរអាវចេញទៅ ឈាមជោគអស់ហើយ »
       គ្រូបន្ទុកថ្នាក់ដាស់តឿនព្រមទាំងនាំអ៊ំប្រធានភូមិដើរចេញទៅក្រៅ ព្រោះកម្លាំងមនុស្សដែលស្គាល់ផ្លូវភ្នំច្បាស់បានរៀបចំអស់ហើយ ទោះមានសិស្សវង្វេងក៏ពួកគេអាចរកឃើញដែរ។
       « ស្ងប់អារម្មណ៍ទៅ Tae បន្តិចទៀតគង់តែមកដល់ទេ គេមិនមែនល្ងង់ឯណា? ឯងកុំមើលស្រាលគេឱ្យសោះ! » Annto និយាយសម្រួលធ្វើឱ្យពីរនាក់ទៀតហាក់បានធូរចិត្តបន្តិច សង្ឃឹមថាដូចមាត់អាល្អិតនេះទៅចុះ។
      
       Jungkook ត្រឡប់មករក Taehyung ក្រោយពីបេះថ្នាំបានសម្រេច តែមិនទាន់នឹងក្រោកឈរបានស្រួលបួលផងភ្លៀងក៏ធ្លាក់ហ៊ូដោយឯកឯង។
       « Jungkook ភ្លៀងធ្លាក់ហើយ » Tae យកដៃបាំងក្បាលម្ខាងចំណែកម្ខាងទៀតទប់ឈរ។
       « បងដើររួចទេ? ប្រយ័ត្នរអិល! »
       « រួច អ្ហាយយ៎! » និយាយមិនទាន់ផុតពីមាត់ផង Tae ក៏រអិលអុកគូទម្តងទៀត។
       « ឃើញទេ? ក៏ប្រាប់ហើយថាដីភ្នំវារអិល ឡើងលើខ្នងខ្ញុំមក » Jungkook បន្ទន់ជង្គង់ចុះឱ្យអ្នកម្ខាងតោងឡើងតែគេមិនព្រម។
       « មិនពិបាកដល់ឯងទេ ខ្ញុំដើរបាន! »
       « កុំរឹងទទឹងបានទេ? ខ្ញុំមានកម្លាំងជាងបងឆ្ងាយណាស់ » កម្លោះតូចមិនចាំយូរ ទាញ Taehyung ឱ្យអោបកគេហើយអៀវឡើងឈរតែម្តង។
       « ឯងមិនធ្ងន់ទេអ្ហេស? »
       « ស្រាលដូចដុំស្នោ! » Jungkook សើចហើយដើរចុះយឺតៗជៀសវាងរអិលធ្លាក់។
      
       មិនយូរប៉ុន្មានភ្លៀងក៏កាន់តែសម្រុកធ្លាក់ខ្លាំងឡើងៗរហូតដល់មើលផ្លូវលែងឃើញ ដីក៏ពិបាកដើរ បើមានៈដើរបន្តខ្លាចថានឹងត្រូវវង្វេងមិនខាន។
       « Taehyung បងថាយើងចូលទៅជ្រកភ្លៀងក្នុងរូងល្អាងភ្នំនោះសិនល្អទេ? » Jungkook ចង្អុលតែ Taehyung មើលមិនឃើញទើបចេះតែងក់ក្បាលយល់ព្រមទៅ។
       « អឹមម៎ ក៏ល្អដែរ! »
       ចូលមកដល់ក្នុងល្អាងភ្នំ Jungkook ដាក់ Tae ទៅលើដុំថ្មធំមួយផ្ទាំងនោះថ្នមៗ ខ្លាចថានឹងប៉ះត្រូវក្រហមសាច់ត្រង់ណា ( Lmao Admin បំផ្លើស🗿) ។
       « ទទឹកជោគអស់ហើយ បងរងារទេ? »
       Jungkook សួរព្រមទាំងដោះអាវក្រៅដៃវែងចេញហើយក៏ដោះអាវដៃខ្លីខាងក្នុងហើយបម្រុងស្រាតខោទៀតទើប Tae ស្រែកចាចឡើង
       « ឯងដោះខោអាវធ្វើអី? »
       « គឺដោះហាលនឹងណា៎ មិនចេះស្លៀកសើមទេ ណាមួយខ្លាចផ្តាសាយ! » គេនិយាយព្រមទាំងស្រាតខោចេញពិតមែនសល់តែខោខ្លីក្នុង។
       « អ... » Taehyung បែរចេញធ្វើមុខល្ងីល្ងើ។
       « បងមិនដោះទេអ្ហេស? » គេដើរបកពីហាលខោអាវលើថ្មម្ខាងនោះហើយមកអង្គុយជិត Tae វិញ។
       « មិនដោះទេ គឺ...អឺ..គឺរងារណាស់! » Taehyung យកដៃអោបខ្លួនខ្លាំងៗឱ្យអ្នកម្ខាងទៀតជឿថាគេរងារពិតមែន។
       « បងរងារឬ? អោបខ្ញុំក៏បាន សាច់ប៉ះសាច់កក់ក្តៅណាស់ »
       Jungkook និយាយក្នុងទឹកមុខធម្មតាបង្ហាញថាខួរក្បាលគេគិតអ្វីរាក់ៗតែ Taehyung ស្តាប់ឡើងព្រឺរោមញាក់សរសៃខួរក្បាលអស់ទៅហើយ ស្អីគេអាសាច់ប៉ះសាច់នឹង? កុំនាំគេគិតវែងឆ្ងាយអី?
       « មិនចាំបាច់ទេ »
       « ក៏បាន តែខ្ញុំសុំមើលជើងបងបន្តិច ពីថ្ងៃឃើញឡើងក្រហម ខ្លាចថាវានឹងហើម »
       « អឺ..អឺមម៎! »
       Taehyung ងក់ក្បាលតិចៗ Jungkook ក៏លាត់ជើងខោគេមើលកជើងព្រមទាំងឈ្លីវាថ្នមៗ។
       « ឈឺខ្លាំងទេ? ខ្ញុំថាវាថ្លោះហើយ »
       « ឈឺ... ពេលឈ្លីកាន់តែឈឺលើសដើម! »
       « ទ្រាំបន្តិចខ្ញុំកាច់ហើយនឹងបាត់ឈឺហើយ »
       « កុំកា- អ្ហាយយ៎... អូយយយ៎ » Tae ស្រែកស្ទើរបែកបណពង់ក ពេល Jungkook ចាប់កាច់កជើងភ្លាមៗទាំងមិនបានត្រៀមខ្លួនទុកមុន។
       « អូយយ៎... ឯងចង់សម្លាប់ខ្ញុំមែនទេ? »
       « នរណាទៅចង់សម្លាប់បងនោះ? ខ្ញុំស្រឡាញ់បងខ្លាំងយ៉ាងនេះម៉េចនឹងដាច់ចិត្តធ្វើឱ្យបងឈឺចាប់? » Jungkook និយាយស្រាលៗរួមជាមួយកែវភ្នែកស្រទន់ហាក់បញ្ចុះអាគមតាមកែវភ្នែកសង្កត់ឱ្យ Tae ហើបបបូរមាត់និយាយលែងរួច។
       « បងរងារឬ? បានកក់ក្តៅបន្តិចទេ? » គេមិនត្រឹមតែនិយាយ តែបែរជាលើកជើង Tae ឱ្យដាក់បាតជើងទៅលើទ្រូងខាងឆ្វេងរបស់គេដើម្បីផ្តល់កម្តៅ ចង្វាក់បេះដូងរបស់គេលោតញាប់ឥតឧបមាធ្វើឱ្យ Tae រឹកខ្លួនស្តូកដូចត្រូវសណ្តំ។

You're FAKE [Complete]Where stories live. Discover now