ភាគទី 73

2.9K 207 4
                                    

       សម្លេងខ្យល់បក់វ៉ូៗ ផាត់មកប៉ះផ្ទៃមុខសម៉ត់ស្អាតរបស់អ្នកកម្លោះដែលឈរលើដំបូលអាគារសម្លឹងមើលទីក្រុងទាំងមូលតែម្នាក់ឯង។ ដៃម្ខាងលូកចូលក្នុងហោប៉ៅខោ ម្ខាងទៀតទម្លាក់ចុះក្រោមហាក់គ្មានកម្លាំងកំហែងក្នុងខ្លួន Jungkook ស្ថិតក្នុងសម្លៀកបំពាក់សមសួនខុសធម្មតា ឈរសម្លឹងមេឃទាំងទឹកមុខសោកសៅ គេគ្រាន់តែសង្ឃឹមថាផ្លូវដែលគេជ្រើសពេលនេះនឹងនាំសេចក្តីសុខផ្លូវចិត្តមកឱ្យគេបានខ្លះ គិតត្រឹមវិនាទីនេះ គេហាក់ដូចបាត់បង់គ្រប់យ៉ាងបន្ទាប់ពីស្នេហារវាងគេនិង Taehyung បានបញ្ចប់ បាត់បង់សូម្បីតែខ្លួនឯង មនុស្សដែលគេស្រឡាញ់និងស្រឡាញ់គេបំផុតបានចាកចេញទៅ ក្នុងរយៈពេលដ៏ខ្លីដែលគេទាំងពីរនៅជាមួយគ្នាពិតជាមានន័យណាស់សម្រាប់គេ តែគ្រប់យ៉ាងបែរជារលាយត្រឹមពេលមួយពព្រិចភ្នែកក្នុងដៃរបស់គេដូចគ្នា កំហុសគ្រប់យ៉ាងមកពីគេ ដូច្នេះទើបគេឈរនៅទីនេះក្នុងពេលនេះ។ វាគួរឱ្យអស់សំណើចណាស់បើគេនិយាយថាគេចង់មកលោតសម្លាប់ខ្លួនពីលើអាគារខ្ពស់សន្លឹមមួយនេះ តែវាគ្រាន់តែជារឿងកំប្លែងប៉ុណ្ណោះ ព្រោះគេមកទីនេះដើម្បីទទួលបានក្តីស្រឡាញ់ ដូច្នេះមិនថាពិបាកប៉ុណ្ណាឡើយ គេនឹងស៊ូឱ្យដល់ទីបញ្ចប់។
      
       « អគ្គនាយិកា! នេះជាក្រដាសដាក់ពាក្យរបស់អ្នកហ្វឹកហាត់ទាំងអស់ក្នុងឆ្នាំនេះ! »
       អ្នកចាត់ការកម្លោះរត់យកឯកសារមកហុចឱ្យ Alianora ដែលទើបនឹងមកដល់ទាំងដែលកម្មវិធីកំពុងចាប់ផ្តើមទៅហើយ។
       « អរគុណ! » តារាស្រីកំពូលសម្រស់ដើរលឿនដូចរត់ទៅដាក់បង្គុយក្បែរសាស្ត្រាចារ្យសិល្បៈគ្រប់ផ្នែកដែលមកធ្វើជាគណៈកម្មការវាយតម្លៃបេក្ខភាពប្រកួតនៅថ្ងៃនេះដែលនាងជាអ្នកអញ្ជើញពួកគាត់មកជាពិសេស « សុំទោស! ខ្ញុំមកយឺតបន្តិចហើយ! »
       « មិនអីទេ! »
       កម្មវិធីចាប់ផ្ដើមបណ្តើរៗតាមលំដាប់លេខរៀងរបស់បេក្ខជនបេក្ខនារី។ នេះជាកម្មវិធីប្រឡងសមត្ថភាពសិល្បៈគ្រប់ផ្នែក មានដូចជា ច្រៀង រាំ សម្តែង ក៏ដូចជានិពន្ធបទភ្លេងនិងចម្រៀង មួយឆ្នាំមានតែម្តងប៉ុណ្ណោះសម្រាប់ផលិតកម្មធំបំផុតនៅកូរ៉េដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ Jeon Alianora តារាស្រីជួរមុខដ៏ល្បីល្បាញ ដែលកំពុងទស្សនាការសម្តែងក្នុងនាមជាអ្នកវាយតម្លៃនិងជាអគ្គនាយិកាដែលមានភាគហ៊ុនច្រើនជាងគេនៅក្នុងផលិតកម្មផងដែរ។
      
       បេក្ខភាពប្រកួតទាំងអស់ត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញសមត្ថភាព ខណៈក្នុងចិត្តជឿជាក់យ៉ាងមាំមួនលើខ្លួនឯងក្នុងចំណោមមនុស្សជាច្រើនដែលមកចូលរួមប្រកួតប្រជែងជាមួយគ្នា។ Jungkook អង្គុយស្ងៀមមុខកញ្ចក់តុបតែងមុខ គេមិនបានធ្វើសក់ឬផាត់មុខអ្វីសូម្បីបន្តិចឡើយគ្រាន់តែរៀបចំសម្លៀកបំពាក់ឱ្យសមរម្យប៉ុណ្ណោះព្រោះភ្លេចឱ្យឈឹងថាដើម្បីក្លាយជាតារាគឺត្រូវតែធ្វើរឿងបែបនេះ តែគេមិនទាំងដឹងថាលាបក្រែមរលោងបែរមុខទៅណាផង។
       « សួស្តី! លោកមើលទៅស្លេកស្លាំងណាស់! » ស្រីស្អាតជាបេក្ខភាពប្រកួតដូចគ្នាទំនងជាវ័យស្របាល Jungkook ដើរចូលមករាក់ទាក់ជាមួយស្នាមញញឹមស្រស់បស់តែហាក់ដូចលាក់បាំងទុក្ខព្រួយអ្វីម្យ៉ាង។
       « សួស្តី! » Jungkook រាក់ទាក់តបវិញ។
       « លោកមិនទាន់ផាត់មុខទេអ្ហេស៎? ខ្ញុំទំនេរល្មម ចាំខ្ញុំជួយ! »
       ឃើញម្ចាស់ខ្លួននៅស្ងៀមដូចជាយល់ស្របនឹងសំណើររបស់នាងទើបនាងតូចរហ័សបើកប្រអប់គ្រឿងសម្អាងមកផាត់មុខនិងរៀបចំសក់ឱ្យ Jungkook លឿនដូចអ្នកជំនាញដែលមានបទពិសោធន៍មកជាច្រើនឆ្នាំ មិនយូរប៉ុន្មានការងារដែល Jungkook មិនចេះសូម្បីតែបន្តិច ត្រូវនាងក្រមុំចាត់ការជំនួសឱ្យរួចរាល់ក្នុងពេលមួយពព្រិចភ្នែក។
       « រួចរាល់ហើយ មើលចុះ! សង្ហាទេ? លោកមានទម្រង់មុខស្អាតណាស់ ល្អឥតខ្ចោះដូច Jeon Alianora! » ស្រីស្អាតតម្រង់មុខ Jungkook ទៅរកកញ្ចក់ទើបគេងក់ក្បាលយល់ស្របពេលឃើញមុខមាត់ខ្លួនឯងប្រៀបដូចប្រែកាយបន្ទាប់ពីតុបតែងមុខរួចរាល់ បែបនេះធ្វើឱ្យគេកាន់តែស្រដៀងទៅនឹងម្តាយរបស់គេកាន់តែខ្លាំងឡើងថែមមួយកម្រិតទៀត។
       « អរគុណណាស់! »
       « មិនអីទេ! ជិតដល់លេខរៀងខ្ញុំហើយ ខ្ញុំទៅមុនហើយ! »
       « អេ... នាងឈ្មោះអ្វី? »
       « អឺ!!! Rayflo... » ស្រីស្អាតញញឹមមុននឹងរត់តាំងៗចេញទៅបាត់ នាងក្មេងខ្លាំងណាស់ ចិត្តក៏ល្អថែមទៀត។
       « Rayflo? អរគុណ... » រាងក្រាស់សម្លឹងមុខខ្លួនឯងក្នុងកញ្ចក់បណ្តើរពោលតិចៗបណ្តើរ។
      
       Alianora ឆ្លៀតបើកក្រដាសមើលឈ្មោះបេក្ខភាពប្រឡងដែលត្រូវចូលមកបន្ត បន្ទាប់ពីអ្នកមុនសម្តែងចប់។ កែវភ្នែកមុតដូចកាំបិតគ្រលាស់ទៅឃើញឈ្មោះ Jeon Jungkook នៅលើក្រដាសធ្វើឱ្យនាងចង់ឈ្លក់ទឹកមាត់ស្លាប់មួយរំពេច។ Alianora ពិនិត្យមើលម្តងហើយម្តងទៀតឱ្យប្រាកដចិត្ត តើកូនប្រុសរបស់នាងមកទីនេះដើម្បីអី? មិនមែនមកបង្ករឿងទៀតទេមែនទេ? ព្រះជាម្ចាស់! គេដាក់សមត្ថភាពប្រកួតពហុជំនាញទៀតផង នាងមិនដែលដឹងឡើយថាគេអាចច្រៀងបាន តើគេមានបំណងអ្វីឱ្យប្រាកដ ឬក៏គេជាអ្នកដទៃតែគ្រាន់តែមានឈ្មោះដូចកូនប្រុសរបស់នាងទេ? សង្ឃឹមថាបែបនេះទៅចុះ។
       « សួស្តី! ខ្ញុំឈ្មោះ Jeon Jungkook សមត្ថភាព ពហុជំនាញ! »
       Jungkook ញញឹមស្រស់មុខគណៈកម្មការគ្រប់រូបរួមទាំង Alianora ជាម្តាយដែលភ្ញាក់ផ្អើលរហូតដល់គាំងនិយាយអ្វីមិនចេញ។
       « ... »
       « យើងជួបគ្នាម្តងទៀតហើយទេពធីតារបស់ខ្ញុំ »
      
       4 ឆ្នាំកន្លងផុតទៅ...

You're FAKE [Complete]Where stories live. Discover now