Part 1 🍃

5.6K 288 2
                                    

Love in spring season 💗🌸
[ ស្នេហ៍ក្នុងរដូវផ្ការីក ]

អស់រយៈពេលប៉ុន្មានខែហើយដែលអ្នកគ្រប់គ្នានៅនគរជូនសឹងបានរាងចាំរដូវផ្ការីកចូលមកដល់ដើម្បីធ្វើពិធីអបអរ ដូចថ្ងៃនេះអញ្ចឹងវាជាថ្ងៃរដូវផ្ការីកចូលមកដូច្នេះគ្នាគ្រប់គ្នានៅតាមផ្ទះបាននាំគ្នារៀបចំតុបតែងផ្ទះផ្លូវចូល តុបតែងដើមឈើដូចដាក់វត្ថុលំអរ ។ នៅទៅតាមផ្លូវបើក្រឡេកមើលផ្ទះនីមួយៗពិតជារៀបចំបានស្អាតមែន បុរសជិះសេះម្នាក់និងជំនិតតរបស់គេបានជិះមើលនៅជុំវិញបន្ទាប់មកក៏ចុះពីលើខ្នងសេះ គ្រាន់តែចុះភ្លាមអ្នកណាក៏ដោយអោយតែឃើញគេដឹងតែឱនគោរពមិនថាចាស់ឬក្មេង មើលទៅគេប្រហែលជាកូនអ្នកមានមុខមាត់ហើយ ៕

" មើលទៅតាមផ្ទះចុះអ្នកប្រុសពិតជារៀបចំបានស្អាតមែន " Sung-Jo គេនិយាយយ៉ាងទន់ភ្លន់ដាក់អ្នកម្ខាងទៀត
" មិនត្រឹមតែរៀបចំបានស្អាតទេថែមទាំងមានសណ្តាប់ធ្នាប់ទៀត " គេនិយាយព្រមទាំងញញឹមយ៉ាងពេញចិត្ត ពិតណាស់គេគឺជាកូនលោកម្ចាស់ Jeon ដែលជាអ្នកមានឋានៈខ្ពស់ជាងលោកម្ចាស់ណាៗទាំងអស់នៅក្នុងនគរ គេបានអោយងារគាត់ជាចាហ្វាក្រុងទៀតផង តែតួនាទីនេះគាត់បានអោយកូនប្រុសគាត់ធ្វើជំនួសគេឈ្មោះ Jeon Jungkook នេះហើយ

"មានក្មេងប្រុសវ័យប្រហែលជា 18 19 បានរត់លេងដេញចាប់ជាមួយក្មេងតូចម្នាក់គេរត់មិនលឿនប៉ុន្មានទេតែដោយការធ្វេសប្រហេសគេក៏បានបុកជាមួយនិងលោកអ៊ុំប្រុសម្នាក់ដែលធ្វើអោយម្សៅសរដែលនៅក្នុងដៃគាត់ក្រពុបអស់

" ណែឯងរតមិនមើលទេហេស ? បានជាមកបុកយើងដូច្នេះ ! ស្លាប់ហើយម្សៅស្ករខ្ញុំខ្ទេចអស់ហើយ " អ៊ុំប្រុសម្នាក់នោះនិយាយទាំងស្តាយម្សៅស្ករនោះ ស្តាយប្រៀបដូចម្សៅស្ករនោះអស់ពីផ្សារអីញ្ចឹង

" អោយខ្ញុំសូមទោសផងអ៊ុំប្រុសខ្ញុំគ្មានចេតនាទេ " រាងតូចស្តើងបានឱនលំទោនដើម្បីជាការសូមទោសជាច្រើនដង

" សូមទោសហេស ? តើឯងមានម្សៅស្ករនេះមកសងយើងវិញទេ ? ពេលនេះនៅឯងផ្សារអស់ហើយខ្ញុំទម្រាំតែទិញបាន " អ៊ុំប្រុស តាមពិតនៅឯផ្សារអស់មែនបានជាគាត់ខឹងនិងស្តាយបែបនេះ ម្សៅស្ករនេះគេត្រូវការជាចាំបាច់សម្រាប់យកទៅធ្វើនំក្នុងការអបអររដូវផ្ការីក
" ខ្ញុំ...ខ្ញុំមិនមានទេ " គេបានឱនមុខចុះហើយភ័យជាខ្លាំង

ស្នេហ៍ក្នុងរដូវផ្ការីក វគ្គ ១💗🌸 (Complete ✔️)Where stories live. Discover now