ភាគទី 61

2.2K 160 0
                                    

     រាងខ្ពស់ស្រឡះដើរឈ្ងោកមុខ ឈូសជើងនឹងថ្នល់តិចៗសម្តៅទៅរបងផ្ទះដែលនៅមិនឆ្ងាយពីនោះប៉ុន្មាន ក្នុងចិត្តគិតរំពៃពីរឿងរ៉ាវដែលកើតឡើងជាបន្តបន្ទាប់រហូតដល់ឈឺក្បាលស្ទើរតែដើរលែងចង់ត្រង់ផ្លូវ ដៃវែងស្រឡូនលើកទប់ថ្ងាសថ្នមៗ គិតពី Simon គេរឹតតែមិនយល់ហេតុផល ហើយក៏មិនចង់ឱ្យខ្លួនឯងជាដើមហេតុដែលធ្វើឱ្យមិត្តសម្លាញ់រងរបួស មានបញ្ហាស្ទើរតែអស់ជីវិតម្តងជាពីរដង។ ចំណែករឿង Jungkook គេលែងចង់ដឹងចង់លឺអ្វីទៀតហើយ តាំងពីឃើញអ្វីដែលកើតឡើងកាលពីថ្ងៃគេកាន់តែមិនច្បាស់ក្នុងចិត្តថា Jungkook ជានរណាឱ្យប្រាកដ ជម្រៅចិត្តសង្ស័យកាន់តែដៅជ្រៅនិងច្បាស់ឡើង អ្វីដែល Simon និយាយ កាយវិការ Jungkook ចំពោះ Riv ពេលគេដាល់ទ្រូងគ្នានៅសាលា និងពេល K ដាល់ទ្រូង Riv នៅយប់នោះ វាដូចគ្នាខ្លាំងណាស់ មិនមែនព្រោះតែគេសង្ស័យលើ Jungkook តែម្យ៉ាងនោះទេ ប៉ុន្តែអាវមួយនោះក៏អាចជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ដែរ ទោះបីជា Simon និង K រួមដៃគ្នារៀបចំរឿងទម្លាក់កំហុសឱ្យ Jungkook ក៏វាមិនអាចល្អឥតខ្ចោះដល់ថ្នាក់នេះ ដោយឡែក K ពេលនេះក៏មិនទាន់បង្ហាញខ្លួន ប៉ុន្តែគេផ្ទាល់រឹតតែមិនចង់ទម្លាក់កំហុសឱ្យ Jungkook ចុះប្រសិនបើវាមិនមែនជាការពិត តើ Jungkook នឹងមានអារម្មណ៍បែបណាដែលត្រូវគេចោទប្រកាន់ គេមិនចង់បាត់បង់ Jungkook ឡើយ។ « Tae... » សម្លេងស្រទន់ហៅឈ្មោះអ្នកកំពុងដើរជ្រប់មុខចុះឱ្យងើបមុខមើលម្ចាស់សម្លេងដែលអង្គុយចាំនៅមុខរបងផ្ទះ មិនដឹងថាមកចាំយូរប៉ុណ្ណានោះទេ ព្រោះពេលនេះម៉ោង 10 ជិត 11 យប់ទៅហើយ។ ទឹកមុខស្រពាប់ស្រពោនពោរពេញទៅដោយទុក្ខកង្វល់និងពន្លឺកែវភ្នែកដែលមិនស្រស់ថ្លារំលេចឡើងចាំងនិងភ្លើងនៃអំពូលលើដងវិថី រួមជាមួយកាយវិការរហ័សរហួនក្រោកឈរយកដៃបោសគូទខោ រំញោចបេះដូងអ្នកម្ខាងទៀតឱ្យមានអារម្មណ៍ថាខុសថាសុខៗរត់ចេញទៅបាត់និងធ្វើឫកពារសោះកក្រោះដាក់គេដោយគ្មានមូលហេតុ។ « មកអង្គុយចាំទីនេះធ្វើអី? » « ខ្ញុំបារម្ភពីបង មិនអីទេឬមិត្តភក្តិរបស់បង? » Jungkook ក្រោកដើរទៅជួយកាន់កាតាបឱ្យ Tae តែគេដើរគេចទៅក្បែររបងព្រមទាំងឈរបែរខ្នងមិនឱ្យ Jungkook ប៉ះពាល់។ « គេមិនអីទេ ឯងមានការអីឬ? បើគ្មានទេ ត្រឡប់ទៅផ្ទះទៅ យប់ជ្រៅហើយ » Tae និយាយទាំងបែរខ្នងលូកដៃចូលទៅចាក់ដោះសោររបងពីខាងក្នុង។ « ខ្ញុំចង់បកស្រាយរឿងអាវមួយនោះឱ្យបានច្បាស់ » Jungkook ដឹងពីការព្រងើយកន្តើយតែនៅតែព្យាយាមចូលទៅជិតមិនព្រមបោះបង់។ « បើឯងថាមិនដឹងទៅហើយ គ្មានអ្វីត្រូវបកស្រាយនោះទេ ឬក៏ឯងមានអ្វីចង់និយាយក្រៅពីនេះទៀត? » « គ្មាន.. គ្មានទេ តែខ្ញុំចង់ឱ្យប្រាកដចិត្តថាបងនឹងមិនយល់ខុស » សម្តី Jungkook ជំរុញឱ្យ Tae បែរក្រោយហើយយកដៃដាក់លើស្មាឆ្វេងរបស់គេបំណងចង់លួងលោម។ « ទុកចិត្តចុះដរាបណាឯងគ្មានកំហុសខ្ញុំគ្មានថ្ងៃចោទប្រកាន់ឯងនោះទេ តែបើឯង.... ណ្ហើយ បំភ្លេចវាចុះ ឆាប់ត្រឡប់ទៅផ្ទះទៅ នៅខាងក្រៅដល់យប់ជ្រៅ គ្រោះថ្នាក់ខ្លាំងណាស់ » រាងតូចលេបសម្តីដែលបម្រុងនិយាយចេញមកទៅក្នុងពោះវិញហើយបើកទ្វាររបងចូលទៅក្នុង។ « បើបងមិនយល់ខុស បងអាចថើបខ្ញុំមុនពេលត្រឡប់ចូលផ្ទះបានទេ? » Jungkook ស្នើសំណើបំណងបង្អាក់ដំណើរ Tae តែអ្នកម្ខាងទៀតមិនបង្អាក់តាមហើយដើរចូលទៅក្នុងបាត់ដោយទុកតែពាក្យមួយឃ្លាចុងក្រោយ។ « រាត្រីសួស្តី សុបិន្តល្អ! » « ... » Jungkook និយាយអ្វីលែងចេញបានត្រឹមក្រឡាស់ខ្លួនដើរចេញបន្ទាប់ពីរង់ចាំដល់ Tae ចូលទៅក្នុងផ្ទះរួចរាល់។ ក្តីបារម្ភជ្រួលច្រាល និងចិត្តក្តៅឆាបឆួលនៅមិនសុខរឹតតែយាយីទ្រូងរបស់គេទ្វេរឡើង មួយជំហានដែលគេខិតទៅជិត Tae , Tae នឹងឈានពីរជំហានថយចេញពីគេ វាជាអ្វីដែលគេខ្លាចបំផុតក្នុងមួយជំវិតនេះ គេខ្លាចថានឹងត្រូវបាត់បង់មនុស្សដែលគេព្យាយាមក្រោកពីព្រលឹមដើម្បីបានជួបមុខ និងចូលគេងពីព្រលប់ដើម្បីបានឃើញក្នុងសុបិន្តហើយឆាប់បានជួបនៅព្រឹកថ្ងៃបន្ទាប់ គេមិនហ៊ានស្រមៃឡើយថាត្រូវរស់នៅម្នាក់ឯងសារជាថ្មីបន្ទាប់ពីស្គាល់រសជាតិទទួលបានក្តីស្រឡាញ់មួយភ្លែត តែអ្វីដែលគេអាចធ្វើបានក្នុងពេលនេះគឺមានតែបន់ស្រន់ព្រះនិងអង្គុយរង់ចាំមើលលទ្ធផលប៉ុណ្ណោះ។       ក្នុងមន្ទីរពេទ្យមានសភាពស្ងប់ស្ងាត់នៅពេលយប់ដូចសព្វមួយដង Simon ឈរកាន់ដងព្យួរប្លោកស៊ីរ៉ូមសម្លឹងមើល Kyosuke ដែលដេកស្តូកស្តឹងលើគ្រែអ្នកជំងឺជាមួយបំពង់អុកស៊ីសែននិងខ្សែចាប់រញ៉េរញ៉ៃពេញលើទ្រូងរួមទាំងម្រាមដៃស្រឡូនៗទាំងនោះ គេចង់ចូលទៅក្នុងខ្លាំងណាស់ ចង់ឃើញ Kyosuke ដោយផ្ទាល់ភ្នែកនិងជិតជាងនេះ តែអ្វីដែលគេអាចធ្វើបានគឺត្រឹមតែឈរសម្លឹងមើលពីក្រៅបន្ទប់សង្គ្រោះបន្ទាន់តាមកញ្ចក់ថ្លាធំមួយនេះប៉ុណ្ណោះ។ « ... » Simon លើកដៃស្ទាបកញ្ចក់ត្រង់ចំណុចដែលអាចមើលឃើញមុខ Kyosuke ថ្នមៗពីខាងក្រៅដោយក្តីព្រួយបារម្មណ៍ ប្រហែលមនុស្សល្អដូច Kyosuke មិនសាកសមនឹងមនុស្សវិកលចរិតដូចជាគេនោះទេ នរណាទៅដឹងថាថ្ងៃណាគេនឹងឆ្គួតហើយកាប់សម្លាប់មនុស្សទៀតនោះ? បើ Kyosuke កើតអ្វីម្តងទៀតនោះ គេនឹងបន្ទោសខ្លួនឯងរហូតថ្ងៃស្លាប់ គេប្រហែលជាស្លាប់តាម Kyosuke ផងក៏មិនដឹង។ « Simon ហេតុអីចេញមកក្រៅថ្មើរនេះ? » រាងក្រាស់រហ័សងាកមើលតាមសម្លេង នោះគឺ Suhee ម្តាយរបស់គេនិង Mizuki រួមទាំងលោក Munakata ឪពុកម្តាយរបស់ Kyosuke ពួកគាត់បារម្ភរហូតដល់មកទាំងពីរនាក់តែម្តង។ « Simon ប្រាប់មីងមកថាមានរឿងអី? » Mizuki បន្លឺទាំងរំជួលចិត្តរកស្រក់ទឹកភ្នែក ទោះដឹងរឿងតាំងពីថ្ងៃក៏នាងនៅតែមិនអាចទប់អារម្មណ៍ភ័យព្រួយមួយនេះបានដែរ។ « ... » « ប្រាប់មីងមកថាមានរឿងអ្វីកើតឡើង » ស្ត្រីវ័យកណ្តាលស្ទួនសំណួរពេលឃើញអ្នកម្ខាងទៀតស្ងាត់មាត់។ « គឺខ្ញុំ... ខ្ញុំ..ជាអ្នកធ្វើឱ្យ Kyosuke ក្លាយជាបែបនេះ! » « ឯងចង់មានន័យថាម៉េច? » « ខ្ញុំជាអ្នកវាយ Kyosuke ទម្លាក់ទឹក! »

You're FAKE [Complete]Where stories live. Discover now