ភាគទី 48

2.6K 174 0
                                    


       Simon ដើរលឿនដូចហោះមកពីចម្ងាយ តែពេលបើកទ្វាររបងចូលក្នុងបរិវេណផ្ទះជើងរបស់គេស្រាប់តែទន់ដួលចុះ។ រាងក្រាស់អោនមុខចុះប្រឹងដកដង្ហើមវែងៗ  មុននឹងងាកសម្លឹងមើលជុំវិញខ្លួន ហើយក្រោកឈរទាំងទ្រេតទ្រោតដើរទៅយកបំពង់ដែក ប្រវែងប្រហែលមួយម៉ែត្រ ដាក់បញ្ឈរក្បែរផើងផ្កាក្នុងសួនដែលម៉ាក់របស់គេដាំលម្អមុខផ្ទះ កាន់ដើរចូលទៅក្នុងផ្ទះ។
       រាងខ្ពស់មាំក្តាប់បំពង់ដែកដោយដៃម្ខាងចំណែកម្ខាងទៀតកាន់ដៃកាតាបដែលធ្លាក់ពីស្មាមុននេះ ពេលចូលដល់ក្នុងផ្ទះក៏បោះវាទៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវហើយកាន់បំពង់ដែកនោះឡើងជណ្តើរទៅជាន់លើសម្តៅបន្ទប់ Kyosuke ។
      
       រាងតូចស្តើងឈរលើកដៃព័ទ្ធខ្លួនសម្លឹងមើលទៅខាងក្រៅតាមបង្អួចកញ្ចក់ដោយភាពនឿយហត់។ ពេលនេះក្នុងផ្ទះមានតែគេម្នាក់ឯងប៉ុណ្ណោះ ព្រោះ Simon មិនទាន់ត្រឡប់មកផ្ទះចំណែកម៉ាក់របស់គេក៏ដូចគ្នា។ គួរតែដល់ពេលងូតទឹកផ្លាស់សម្លៀកបំពាក់ចេញហើយ Kyosuke លើកដៃជ្រោងសក់ឡើងបម្រុងដើរចូលបន្ទប់ទឹក តែបែរជាងាកទៅឃើញ Simon កំពុងដើរអូសបំពង់ដែកវែងមួយចូលមក ជាមួយកែវភ្នែកពណ៌ក្រហមឋដែលសម្លឹងមកគេឥតដាក់ភ្នែកធ្វើឱ្យគេកម្រើកទៅណាលែងរួច វែនតាក៏មិនដឹងបាត់ទៅណា Simon ដើរទ្រេតទ្រោតប្រៀបដូចមនុស្សគ្មានសតិក្នុងខ្លួន បើតាមមើលទៅជំងឺរបស់គេច្បាស់ជាកំពុងរើឡើងមិនខាន។
       « Si-Simon... ឯងយ៉ាងម៉េចនឹង? អា៎!!! »
       ប្រាវ.....
       Kyosuke ខ្ទប់ត្រចៀកអោនក្បាលចុះក្រោម ខណៈសុខៗ Simon ក៏ដើរចូលមកហើយលើកបំពង់ដែកនោះវាយសំពងសម្តៅមកក្បាលគេ តែគេគេចចុះក្រោមទាន់ ទើបវាជ្រុលទៅប៉ះកញ្ចក់បង្អួចក្រោយខ្នងមួយទំហឹង បែកកញ្ចក់ខ្ចាយអំបែងពេញបន្ទប់។
       « ហ៊ឹក.. ហ៊ឹក.. Simon! » រាងតូចបិទភ្នែកស្រែកទាំងភ័យញ័រខ្លួនហាក់ចង់ដាសអ្នកម្ខាងទៀតឱ្យភ្ញាក់ដឹងខ្លួនឡើង តែបែរជាត្រូវគេកញ្ឆក់ទាញកអាវចាប់បោះទៅលើគ្រែដូចកូនតុក្កតា។
       « អាចង្រៃឯងមិននេះ! » Simon បោះ Kyosuke ទៅលើគ្រែហើយឡើងទៅសង្កត់ពីលើមុននឹងច្របាច់កគេផ្អឹបនឹងពូក។
       « ឯងជាអ្នកផ្ញើវីដេអូនោះឱ្យខ្ញុំមែនទេ? ឯងធ្វើអី Taehyung ខ្លះ? ឯងនិយាយមក »
       « ខ្ញុំមិនបានធ្វើទេ »
       « ឯងកុហក! »
       Simon ដកដៃចេញ ហើយទាញបំពង់ដែកមួយនោះយកមកសង្កត់កអ្នកនៅខាងក្រោមម្តង ធ្វើឱ្យគេដកដង្ហើមលែងរួចហើយប្រឹងរើបម្រាស់ខ្លាំងជាងមុន។
       « Si...mon... ខ្ញុំមិនដឹងពិតមែន! » Kyosuke ព្យាយាមប្រើដៃទ្រទម្ងន់សង្កត់របស់ Simon តែទោះគេខ្លាំងប៉ុណ្ណាក៏ Simon នៅតែខ្លាំងជាងដែរ។
       « តែខ្ញុំឃើញថាឯងជាអ្នកធ្វើ ឯងធ្វើអី Tae ខ្លះ? អា K វានៅឯណា? » រាងក្រាសគ្រវាសដៃរាងតូចចេញពីដែកដែលកំពុងសង្កត់ធ្វើឱ្យដែកសង្កត់ពេញកម្លាំងទៅលើបំពង់ករបស់គេ។
       « ខ្ញុំ...មិនដឹង..ពិតមែន... » រាងតូចប្រឹងហើបមាត់និយាយទាំងត្រដរខ្យល់ពេលគេកាន់តែសង្កត់ខ្លាំងឡើងៗ៊
       « បើឯងមិននិយាយ ខ្ញុំនឹងធ្វើឱ្យឯងនិយាយលែងបានជារៀងរហូត »
       Kyosuke ប្រឹងរើបម្រាស់កាន់តែខ្លាំង គេមានអារម្មណ៍ថាឆ្អឹងនៅត្រង់បំពង់ករបស់គេចាប់ផ្តើមបាក់បន្តិចម្តងៗពេល Simon សង្កត់បំពង់ដែកចុះកាន់តែខ្លាំង ដង្ហើមក៏កាន់តែខ្សោយទៅៗ ជើងរបស់គេព្យាយាមធាក់ដោលរំកិលខ្លួន ចំណែកដៃស្រវេស្រវានៅម្ខាង តែពេលនេះគេពិតជាទ្រាំទ្រលែងបានពិតមែន។ រាងតូចបិទភ្នែកយឺតៗ តំណក់ទឹកភ្នែកហូរតាមកន្ទុយភ្នែកបន្តបន្ទាប់គ្នា ខ្លួនប្រាណរបស់គេចាប់ផ្តើមញ័រដោយការភ័យខ្លាចនិងត្រដរខ្យល់ ដៃដែលព្យាយាមស្រវេស្រវាប្រែជាទន់លើកលែងចង់រួច គេដកដង្ហើមលែងរួចពិតមែនហើយ គេនឹងស្លាប់ពេលនេះមែនទេ? ក្នុងខ្លួនពិតជាវេទនាពិបាកទ្រាំខ្លាំងណាស់ ប្រៀបដូចផែនដីកំពុងខ្យល់អុកស៊ីសែន។
       « ឯងឆាប់និយាយមក! » Simon ស្រែកគំហកកាន់តែខ្លាំងពេលឃើញថាអ្នកម្ខាងទៀតដូចជាបាត់មាត់មិននិយាយអ្វី កម្លាំងរើបម្រាស់ក៏កាន់តែថយចុះជាលំដាប់។
       « Si..mon...Simon.. » Kyosuke ប្រើកម្លាំងចុងក្រោយស្រែកខ្លាំងៗពេលដៃស្រវាទៅប៉ះនឹងថូផ្កាលើតុក្បែរក្បាលគ្រែ មុននឹងទាញវាមកបោកក្បាល Simon មួយទំហឹងធ្វើឱ្យម្ចាស់ខ្លួនដួលទៅម្ខាង។
       រាងតូចប្រញាប់ប្រញាល់ក្រោកចេញពីគ្រែរត់សម្តៅទៅរកទ្វារចេញ តែក៏មិនភ្លេចងាកមើលអ្នកខាងក្រោយដែលកំពុងទប់ក្បាលហូរឈាមរហាម។ ឃើញបែបនេះអារម្មណ៍ដឹងកំហុសក៏លេចឡើងមកពេញខួរក្បាល ស្ទើតែធ្វើឱ្យគេរត់បកទៅមើលរបួសលើក្បាលរបស់ Simon វិញ ប៉ុន្តែពេលឃើញ Simon ក្រោកឈរឡើងសម្លឹងមុខគេប្រៀបដូចខ្លាឃើញចំណីបម្រុងតែនឹងហក់មកហែកសាច់ជាចំរៀកៗ ទើបគេសម្រេចចិត្តថារត់លែងងាកក្រោយ។
       « ឯងកុំរត់ Kyosuke » Simon ប្រញាប់ទាញបំពង់ដែកនោះទៅតាមអ្នកម្ខាងទៀតដែលរត់សម្តៅទៅជណ្តើរក្បែរនោះ។
       Kyosuke រត់អស់ល្បឿនសម្តៅជណ្តើរចុះ ទាំងញញីញញ័រ គេប្រៀបដូចជាស្ថិតក្នុងព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកក្នុងសង្គ្រាមណាមួយ ឬក៏ក្នុង Game Zoombie ប្រសិនបើគេយឺតតែមួយដង្ហើមគេនឹងបាត់បង់ជីវិតភ្លាម។ រាងតូចលូកដៃចាប់ភ្នាក់ដៃជណ្តើរបម្រុងរត់ចុះឱ្យបានលឿនបំផុតតែ..
       « ឯងគិតថារត់ពីខ្ញុំផុតមែនទេ? » Simon ដែលរត់មកពីក្រោយក៏គប់បំពង់ដែកនោះសម្តៅជើង Kyosuke ធ្វើឱ្យគេច្រឡោតធ្លាក់ចុះពីជាន់លើមួយរំពេច។
       « អា៎...!!! »
       Kyosuke ទាក់ជើងនឹងបំពង់ដែកដែល Simon គប់មកហើយស្រវាតោងភ្នាក់ដៃតែបែរជាចាប់របូត អាចថាជីវិតរបស់គេសម្បូរសំណាងអាក្រក់ ជាជាងសំណាងល្អក៏ថាបាន ទើបគេត្រូវច្រឡោតធ្លាក់ចុះពីជណ្តើរនាជាន់លើ រមៀលតាមកាំជណ្តើរជាងដប់កាំនោះធ្លាក់មកដល់ជាន់ក្រោមទាំងវេទនា។
       « អឹកក៎ »
       រាងតូចស្តើងប្រឹងចំកោងខ្លួនក្រោកឡើងខណៈលើថ្ងាសត្រូវបោកពេញទំហឹង បណ្តាលឱ្យបែកហូរឈាមចេញមកមិនចាញ់អ្នកដែលកំពុងចុះតាមជណ្តើរពីជាន់លើសម្តៅមករកគេប៉ុន្មាននោះទេ ចំណែកជើងក៏ត្រូវដើរអូសព្រោះវាបុកត្រូវខ្លាំងពេករហូតឈឺឡើងស្ពឹកដើរលែងចង់រួច។
       « បើឯងព្រមសារភាពហើយប្រាប់ថា K វាជានរណាហើយនៅឯណាខ្ញុំនឹងលែងឯងភ្លាម » Simon ដើរចូលមកជាមួយស្នាមញញឹមចម្លែកគួរឱ្យខ្លាច និងកែវភ្នែកពណ៌ក្រហមដូចមនុស្សបាត់សតិរបស់គេ គួបផ្សំនឹងឈាមហែកហូរស្រោចមកលើសៀតផ្កានិងថ្គាមខាងឆ្វេងដែលធ្វើឱ្យគេកាន់តែគួរឱ្យញញើតប្រៀបដូចជាបីសាច ឬមនុស្សរោគចិត្តដែលអាចឆក់យកជីវិតអ្នកដទៃត្រឹមតែមួយពព្រិចភ្នែក។
       « ខ្ញុំមិនដឹងពិតមែន! » រាងតូចគ្រវីក្បាលញាប់ស្អេកទាំងដៃកំពុងស្រវាយកកាំបិតក្នុងចានផ្លែឈើលើតុអាហារក្បែរនោះ តែតាំងពី K ដូរផ្ទះ គេពិតជាមិនធ្លាប់ទៅលេងផ្ទះ K ពិតមែន គេម៉េចនឹងអាចស្គាល់ទៅ? តែទោះប្រាប់ក៏ Simon ច្បាស់ជាមិនលើកលែងឱ្យគេដដែលនឹង។
       « ខ្ញុំមិនចូលចិត្តនិយាយដដែលៗច្រើនដងពេកទេ » Simon កាន់តែខិតចូលទៅជិត Kyosuke ក៏លើកកូនកាំបិតចិតផ្លែឈើនោះឡើង។
       « កុំចូលមក កុំ.... កុំចូលមក » Kyosuke កាន់កាំបិតដៃពីរលើកគ្រវីគ្រវាសគម្រាម Simon តែគេបែរជាញញឹមចុងមាត់ហាក់មិនខ្វល់ខ្វាយហើយបន្តដើរចូលទៅជិតថែមទៀត។
       « កុំចូលមក.. Simon ខ្ញុំនឹងចាក់ឯងពិតមែន.. កុំចូលមក » រាងតូចប្រឹងទប់ខ្លួនរំកិលជើងថយក្រោយ តែគេពិបាកឈរឱ្យនឹងណាស់ ជើងរបស់គេឈឺកាន់តែខ្លាំងជើងហើយ ក្បាលក៏ដូចគ្នា។
       « ឯងចាក់មក បើឯងហ៊ាន ចាក់ខ្ញុំមក »
       « កុំចូលមក អាយ៎...! » Kyosuke បិទភ្នែកគ្រវាសកាំបិតធ្វើឱ្យវាជ្រុលទៅឆូតលើថ្ពាល់ Simon ហូរឈាមចេញមករហាម ទោះវាមិនសូវជ្រៅ តែក៏ធ្ងន់ធ្ងរមិនតិចដែរ។
       « ឯងហ៊ានឆូតមុខខ្ញុំអ្ហេស? »
       Simon ហក់សម្តៅ Kyosuke ហើយចាប់ក្តាប់មុខកាំបិតដោយប្រើដៃផ្ទាល់បណ្តាលឱ្យវាមុតហូរឈាមពីបាតដៃតែគេនៅមិនព្រមព្រលែង ធ្វើឱ្យជើងកំពុងឈឺរបស់អ្នកម្ខាងទៀតទប់ទល់លែងជាប់ដួលព្រូសទៅលើកម្រាលឥដ្ឋ របូតកាំបិតពីដៃ។
       « អាចង្រៃ! » រាងក្រាស់ស្រែកហើយដាល់ពោះ Kyosuke មួយដៃពេញកម្លាំង ម្ចាស់ខ្លួនក៏ចាប់ផ្តើមគាំងកម្រើកលែងរួច មិនមានកម្លាំងសូម្បីតែហើបមាត់និយាយ ដឹងត្រឹមតែថាពោះរបស់គេចុកខ្លាំងណាស់ ចុកស្ទើរដាច់ដង្ហើមស្លាប់។
       « ខ្ញុំឱ្យឱកាសឯងជាលើកចុងក្រោយ ប្រាប់មកថា K ជានរណា ហើយវានៅឯណា? » Simon ឡើងជិះសង្កត់ Kyosuke ម្តងទៀតហើយផ្ជង់កាំបិតសួរ។
       « K.... K.. » រាងតូចគ្រវីក្បាលតិចៗ គេមិនដឹងថាគួរឆ្លើយបែបណាទេ គេមិនដឹងទេ។
       « អា៎!!! » Kyosuke ស្រែកឡើងខ្លាំងៗប្រណាំងនឹងទឹកភ្នែកដែលហូររហាមពេលត្រូវ Simon ប្រើកាំបិតមកឆូតសាច់ត្រង់ឆ្អឹងដងកាំបិតរបស់គេយឺតៗ វាវេទនាជាងត្រូវចាក់សម្លាប់ទៅទៀត។
       « បើឯងមិនឆ្លើយ... អញ្ចឹង.. ឯងងាប់ទៅ! » រាងក្រាស់លើកកាំបិតតម្រង់បំពង់កអ្នកដែលនៅខាងក្រោមដែលគ្មានលទ្ធភាពសូម្បីតែកម្រើកម្រាមដៃ បានត្រឹមសស្រដីខ្សាវៗ
       « Simon.. កុំអី.. ខ្ញុំសុំអង្វរ.. »
       « ឯងទៅងាប់ទៅ! » Simon បម្រុងទម្លាក់កាំបិតចុងស្រួចចាក់ទម្លុះបំពង់ក Kyosuke ស្រាប់តែ
       ប្រាវ...!!!
       Simon រសាយដៃទម្លាក់កាំបិតទៅលើកម្រាលឥដ្ឋមុននឹងដួលសន្លប់ទៅលើ Kyosuke ដែលភ័យឡើងភ័យខ្លួនស្លេកស្លាំងមុខមាត់។
       « Kyosuke យ៉ាងម៉េចទៅហើយ? »
       ស្ត្រីចំណាស់ទម្លាក់បំណែកចានពីដៃ ដែលទើបនឹងបោកក្បាល Simon ឱ្យសន្លប់មុននេះចោលទាំងញ័រដៃទទ្រើក ហើយច្រានខ្លួនកូនប្រុសចេញពី Kyosuke មុននឹងស្រវាចាប់ដៃគេ។
       « Kyosuke ឆ្លើយនឹងមីងមក »
       « អ្នកមីង... » រាងតូចយំកាន់តែខ្លាំង បើម៉ាក់ Simon មកមិនទាន់គេច្បាស់ជាស្លាប់បាត់ទៅហើយ តែពេលនេះគេគ្មានកម្លាំងនិយាយអ្វីក្រៅពីនេះនោះទេ។
       « ទ្រាំបន្តិចទៅ មីងតេហៅឡានពេទ្យមក ពួកឯងទាំងពីរមិនត្រូវកើតអីទេ »
       ម៉ាក់ Simon និយាយហើយប្រញាប់រត់ទៅយកទូរស័ព្ទលើតុមកតេហៅឡានពេទ្យទាំងភ្នែករេរាសម្លឹងមើលឈាមដែលស្រក់ជាដាន តាំងពីជណ្តើរជាន់លើរហូតដល់ជាន់ក្រោម បន្តមកដល់តុអាហារនិងរាយដាបក្រោមខ្លួន Simon និង Kyosuke ដែលដេកដួលក្បែរគ្នានោះ។ បើគាត់យឺតតែបន្តិច មិនដឹងថាមានរឿងអ្វីកើតឡើងនោះទេ តែពួកគេមានជម្លោះអ្វី ទើបដល់ថ្នាក់តាមចាក់សម្លាប់គ្នាបែបនេះ?
      
       Jungkook អង្គុយក្បែរ Tae ដែលសន្លប់តាំងពីម៉ោង 8 ជាងរហូតដល់ពាក់កណ្តាលអធ្រាតថ្មើរនេះ។ គេបិទភ្នែកគេងមិនលក់នោះទេ គេចង់ចាំឱ្យ Tae ភ្ញាក់ហើយនិយាយដោះស្រាយគ្នាឱ្យចប់ជ្រះស្រឡះ ដើម្បីកុំឱ្យ Taehyung នៅបន្ទោសខ្លួនឯងទៀត។ គេគិតច្បាស់លាស់ហើយ គេនឹងបញ្ចប់គ្រប់យ៉ាងត្រឹមនេះ គេលែងត្រូវការអ្វីទៀតហើយ សុំត្រឹមអាចប្រើប្រាស់សមាសភាពក្លែងក្លាយមួយនេះ ដើម្បីនៅក្បែរ Tae រហូតទៅ គេដឹងពីចិត្តខ្លួនឯងច្បាស់ គេដឹងពីអ្វីដែលគេត្រូវការពិិតប្រាកដ សង្ឃឹមថាបកក្រោយពេលនេះនៅអាចទាល់ពេល តើវានៅមិនទាន់យឺតពេលទេ ត្រូវទេ?
       « ឆាប់ដឹងខ្លួនឡើង! »
       Jungkook អង្អែលមុខរាងតូចថ្នមៗ ទីបំផុតគេអាចរកឃើញមនុស្សដែលស្រឡាញ់គេពិតប្រាកដម្នាក់ហើយ គេត្រូវតែប្រញាប់ក្តោបក្តាប់មនុស្សសំខាន់ម្នាក់នេះទុកហើយថែរក្សាឱ្យបានល្អ តាំងពីតូចដល់ធំគេមិនធ្លាប់ទទួលបានក្តីស្រឡាញ់ពីនរណាម្នាក់នោះទេ សូម្បីតែគ្រួសារ ជាពិសេសឪពុកម្តាយបង្កើតដែលចាត់ទុកកូនប្រុសខ្លួនឯងដូចអ្នកដទៃ តើគេនៅមានសល់នរណាទៀតបើសូម្បីតែម្តាយរបស់គេក៏ហាមមិនឱ្យគេហៅថាម៉ាក់ទៅហើយនោះ?
       « ... » Taehyung បើកភ្នែកយឺតៗ សម្លឹងមើលមនុស្សប្រុសដែលកំពុងកាន់ដៃគេជាប់ គេមិនមែនកំពុងយល់សប្តិទេ ត្រូវទេ?
       « Taehyung បងយ៉ាងម៉េចហើយ? »
       « មិនអីទេ! »
       « បងធ្វើឱ្យខ្ញុំបារម្ភខ្លាំងណាស់ » Jungkook អោបអ្នកដែលទើបនឹងក្រោកអង្គុយនោះថ្នមៗ មិនហ៊ានរឹតខ្លាំងខ្លាចគេឈឺ។
       « Jungkook រឿងវីដេអូនោះ- » Tae និយាយក្នុងសម្លេងខ្សាវៗ តែ Jungkook ក៏ប្រញាប់កាត់សម្តី។
       « បងមិនចាំបាច់បកស្រាយទេ ខ្ញុំមិនខ្យល់ពីវីដេអូទាំងនោះឡើយ បំភ្លេចវាទៅ វាគ្រាន់តែជាសុបិន្តអាក្រក់ប៉ុណ្ណោះ »
       រាងក្រាស់លែងដៃពីការអោបរឹតហើយគ្រវីក្បាលដាក់ Tae រឿងគ្រប់យ៉ាងជាកំហុសរបស់គេ Tae មិនពាក់ព័ន្ធឡើយ ហើយក៏មិនចាំបាច់បកស្រាយអ្វីដែរ តទៅគេនឹងធ្វើគ្រប់យ៉ាងដើម្បីផ្តល់ឱ្យមនុស្សដែលគេស្រឡាញ់នូវសុភមង្គលខ្លាំងជាទីបំផុត គេសន្យាថាលែងធ្វើឱ្យថ្ពាល់មួយគូនេះរងទឹកភ្នែកទៀតហើយ។
       « បងចង់បកស្រាយឱ្យច្បាស់លាស់! »
       « តែខ្ញុំមិនខ្វល់ខ្វាយពីអតីតកាលរបស់បងទេ សុំត្រឹមតែបងស្រឡាញ់ខ្ញុំដូចពេលនេះ ខ្ញុំស្កប់ស្កល់ហើយ »
       « ឱ្យបងនិយាយទៅ » Taehyung ចាប់ស្មារបស់ Jungkook ដើម្បីឱ្យគេស្ងប់អារម្មណ៍រង់ចាំស្តាប់។
       « ... »
       « បាន... ដើម្បីបងសប្បាយចិត្តបងនិយាយវាចេញមក! »
       « អញ្ចឹងបងនិយាយពីដើមហេតុដែលបងក្លាយជា Leader Fire Swan មុនចុះ »
       « បាន! » Jungkook ញញឹមមុននឹងទម្រេតខ្លួនគេងកើយភ្លៅ Tae ហើយទាញដៃគេឱ្យអង្អែលក្បាលថ្នមៗ ដូចកូនក្មេង។
       « ដំបូងឡើយបងត្រឹមជាក្មេងដែលត្រូវសិស្សដទៃទៀតធ្វើបាបប៉ុណ្ណោះ ពួកគេវាយបង ថាបងជាហ្គេយ៍ហើយជំរិតទារប្រាក់ពីបងរាល់ថ្ងៃ តែថ្ងៃមួយមានមនុស្សប្រុសមួយក្រុមចូលមកជួយបង ដឹងថានរណាទេ? » Tae ញញឹមបន្តិចមុននឹងនិយាយត « គឺក្រុម Fire Swan ពេលនោះពួកគេមានគ្នាបួននាក់ Simon Chisun Annto និងម្នាក់ទៀតដែលជាមេក្រុមគឺ Jung Hoseok ពួកគេខ្លាំងក្លានិងចិត្តល្អណាស់ Hoseok តែងតែជួយបងគ្រប់ពេលវេលា យូរទៅពួកយើងក៏ស្រឡាញ់គ្នា ពេលនោះបងល្ងង់ខ្លៅពឹងផ្អែកលើ Hoseok គ្រប់យ៉ាង តែមិនយូរប៉ុន្មានក្រុមផ្សេងដែលជាសត្រូវ Fire Swan ក៏ដឹងថា Hoseok មានគូស្នេហ៍ ទើបពួកគេចាប់បងដាក់ខ្នោះដាក់ច្រវ៉ាក់យកទៅវាយធ្វើបាប បង្ខំឱ្យ Hoseok ចេញមក » Taehyung ចាប់ផ្តើមអួលដើមកទើប Jungkook រហ័សសួរ
       « ពេលនោះគាត់ទៅជួយបងទេ? »
       « ប្រាកដណាស់ Hoseok Simon Chisun និង Annto នាំគ្នាប្រថុយគ្រោះថ្នាក់ទៅជួយបង តែពេលវាយគ្នា ពួកវាលេងល្បិចប្រើកាំបិតទើបជ្រុលដៃចាក់ Hoseok »
       « ហើយគាត់យ៉ាងម៉េច? មិនអីទេ ត្រូវទេ? »
       « អត់ទេ ពួកគេចាក់ត្រូវចំណុចសំខាន់ Hoseok ស្លាប់ កាលនោះ Simon ខឹងខ្លាំងណាស់ទើបហក់ទៅកាត់ដៃអាអ្នកសម្លាប់ Hoseok ចោលម្ខាង វាជាហេតុផលដែល Simon ត្រូវជាប់ពន្ធធនាគារអស់ជាច្រើនខែ គ្រប់យ៉ាងជាកំហុសបង ពួកគេដោយសារតែបងទើបក្លាយជាបែបនេះ » Taehyung ស្រក់ទឹកភ្នែកទៅលើថ្ពាល់ Jungkook ទើបគេលើកដៃជូតទឹកភ្នែកឱ្យ Tae ថ្នមៗ។
       « Hoseok ផ្តាំហើយផ្តាំទៀតថាត្រូវមើលថែបងឱ្យបានល្អ ដូច្នេះទើប Fire Swan ទាំងបីនាក់យកបងធ្វើជា Leader ហើយមើលថែបងដូចជាបងប្អូនបង្កើត... តែឆ្នាំនេះស្រាប់តែលេចមុខ K មេក្រុមរបស់ Spycho ចេញមក »
       Taehyung ជូតទឹកភ្នែកចេញធ្វើឱ្យ Jungkook ធ្លាក់ទឹកមុខ កាលពិតគេខ្លួនឯងប៉ុណ្ណោះដែលឆ្គួតនិងច្រណែនឈ្នានីស ស្អប់ខ្ពើម Taehyung ទាំងមិនបានដឹងរឿងរ៉ាវឈឺចាប់វេទនាដែលនៅពីក្រោយស្នាមញញឹមដ៏ស្រស់ស្អាតរបស់គេ។ គេខុសគ្រប់យ៉ាងតាំងពីលើកដៃប៉ះពាល់ Tae មកម្លេះ ហេតុអីគេល្ងង់ខ្លៅ សាងកំហុសធំបែបនេះ? កំហុសមួយនេះទោះធ្វើល្អមួយលានដងក៏មិនអាចតបស្នងលុបលាងវាចេញបានដែរ តើកន្លងមក Tae ត្រូវឈឺចាប់ខ្លាំងប៉ុណ្ណា? គេពិតជាថោកទាបណាស់។
       « វាធ្វើអីបងមែនទេ? »
       « K វាយធ្វើបាបហើយថតវីដេអូដែលឯ់ងឃើញនោះយកមកគម្រាមបង បងគ្មានជម្រើសទើបព្រមឱ្យគេជាន់ឈ្លីតាមចិត្ត ទាំងដែលមិនទាំងស្គាល់មុខមាត់ពិតរបស់គេផង គេគម្រាមថានឹងធ្វើបាបឯង ហើយនៅចង់បង្ហោះវីដេអូជាសាធារណៈទៀត បងខ្លាច.. បងខ្លាចខ្លាំងណាស់.. បងល្ងង់ណាស់មែនទេ Jungkook? »
       « អត់ទេ! បងព្រោះតែស្រឡាញ់ខ្ញុំទើបធ្វើបែបនេះ បំភ្លេចវាចោលទៅ » Jungkook ស្ទុះក្រោកទៅអោបក្រសោបរាងកាយ Taehyung យ៉ាងណែនតាមដែលអាចធ្វើបាន គេស្បថថាលែងធ្វើឱ្យប្រុសម្នាក់នេះឈឺចាប់ទៀតហើយ។
       « ឯងស្អប់ខ្ពើមបងទេ? »
       « អត់ទេ ឈប់និយាយទៅ! បងមានខ្ញុំគ្រប់គ្រាន់ហើយ ខ្ញុំសន្យាថាមិនឱ្យទឹកភ្នែកបងធ្លាក់ដល់ដីសូម្បីមួយតំណក់ »
       « អរគុណ Jungkook បងស្រឡាញ់ឯងខ្លាំងណាស់! » Taehyung អោបតបទៅអ្នកម្ខាងទៀតទាំងទឹកភ្នែក តែវាជាទឹកភ្នែកដែលពោរពេញទៅដោយសេចក្តីសុខ ទីបំផុតគេអាចទុកចិត្តបានហើយ។
       « ខ្ញុំក៏ស្រឡាញ់បងដូចគ្នា.. បើវាហ៊ានប៉ះពាល់បងម្តងទៀត ខ្ញុំនឹងសម្លាប់វាចោល! ខ្ញុំមិនឱ្យនរណាធ្វើបាបបងទៀតទេ! »
       « អឺម!!! »

You're FAKE [Complete]Where stories live. Discover now