ភាគទី 47

3.3K 202 10
                                    

       បន្ទាប់ពីចប់ម៉ោងរៀននៅសាលា Jungkook ក៏នាំ Taehyung ទៅញ៉ាំអីជាមួយគ្នារួចហើយទើបនាំមកផ្ទះជួលរបស់គេ។ រាងតូចដោះកាតាបដាក់លើតុហើយអង្គុយលើសាឡុងមុខទូរទស្សន៍ ខណៈម្ចាស់ផ្ទះកំពុងផ្លាស់សម្លៀកបំពាក់ក្នុងបន្ទប់ ទោះបី Jungkook នៅម្នាក់ឯងហើយថែមទាំងជាក្មេងប្រុសក៏ដោយ តែផ្ទះសម្បែងរៀបចំមានសណ្តាប់ធ្នាប់ល្អណាស់ បើនិយាយពីទំហំផ្ទះ អាចនិយាយបានថាវាធំពេកហើយក្នុងការរស់នៅម្នាក់ឯង ឆ្ងល់ណាស់ថានៅម្នាក់ឯងរាល់ថ្ងៃ Jungkook មានអារម្មណ៍ថាល្ហល្ហេវដូចគេឬក៏អត់ទេ?
       « Taehyung! »
       រាងក្រាស់ដើរចេញពីបន្ទប់ជាមួយខោយឺតជើងធំខ្លីក្រោមជង្គង់បន្តិចជាមួយនឹងអាវស្តើងដៃខ្លីមើលឃើញដល់សាច់ដុំ ដុំៗរបស់គេដែលពួនសំងំនៅខាងក្នុង។
       « រួចហើយអ្ហេស? »
       Tae ងាកមុខទៅសួរទាំងរៀបឫកមិនត្រូវ មិនមែនជាលើកដំបូងរបស់គេទេ តែក្នុងទ្រូងបែរជាញាប់ញ័រ ក្នុងពោះក៏រមួលបុកផឹបៗ បង្ហាញថាគេកំពុងភិតភ័យស្ទើរតែញ័រខ្លួនទៅហើយ។
       « បង...បងចង់ងូតទឹកសិនទេ? » Jungkook សួរព្រមទាំងលើកមេដៃចង្អុលទៅទ្វារបន្ទប់ក្រោយខ្នង។
       ទឹកមុខ Taehyung មិនសូវល្អនោះទេ បបូរមាត់ក៏ឡើងស្លេក ពេលឃើញបែបនេះធ្វើឱ្យគេរារែកចិត្តកាន់តែខ្លាំងឡើង។ នេះអាចជាលើកចុងក្រោយដែលគេអាចនៅក្បែរអាចប៉ះពាល់ Taehyung ដូច្នេះគេចង់ឱ្យវាក្លាយជាពេលវេលាដែលមានក្តីសុខបំផុតមិនអាចបំភ្លេចបាន ព្រោះបន្ទាប់ពីរឿងរ៉ាវយប់នេះកន្លងផុតទៅ គេនឹងបញ្ចប់ល្បែងមួយនេះហើយប្រហែលជាត្រូវចាកចេញក្នុងនាមជាអ្នកឈ្នះ ជឿថាមួយជីវិតនេះពួកគេមិនអាចជួបគ្នាម្តងទៀតនោះទេ។
       « អឺម បងទៅងូតទឹកសិនហើយ! » Tae និយាយហើយប្រញាប់រត់ចូលបន្ទប់ទឹក។
      
       តំណក់ទឹកថ្លាៗស្រក់ស្រោចមកលើរាងកាយតូចស្តើងដែលឈរទាំងអាក្រាតក្នុងបន្ទប់ទឹកក្រោមទឹកផ្កាឈូកដែលនៅខ្ពស់ជាងក្បាលរបស់គេបន្តិច។ ដៃស្រឡូនលើកអង្អែលកញ្ចឹងកសខ្ចីនិងដើមដៃថ្នមៗខ្លាចក្រែងថានឹងធ្វើឱ្យវាឡើងក្រហមជាំបើប្រើកម្លាំងខ្លាំងពេក។
       ទឹកត្រជាក់ដែលស្រោចមកលើខ្លួនប្រាណធ្វើឱ្យគេមានអារម្មណ៍ថារងារ រាងតូចលើកដៃបម្រុងមួលបិទទឹក ស្រាប់តែមានដៃរឹងមាំមួយគូលូកមកអោបខ្លួនប្រាណគេពីខាងក្រោយជាប់។ មិនប្រាប់ក៏ដឹងថាជានរណា Tae ងាកមុខមើលអ្នកក្រោយយឺតៗធ្វើឱ្យគេញញឹមតបមកវិញ។
       « ចូលមកបានយ៉ាងម៉េច? » រាងតូចសួរព្រោះមុននេះគេចាំបានថាដាក់គន្លឹះទ្វារហើយ។
       « វាជាផ្ទះរបស់ខ្ញុំ បន្ទប់មួយណាដែលខ្ញុំចូលមិនបាន? » Jungkook លើកសោបង្ហាញហើយដាក់វាទៅលើឡាបូមុខកញ្ចក់ធំក្បែរដៃ។
       « ចូលមកធ្វើអី? ក្រែងថាងូតរួចហើយអ្ហេស? » Tae ឈរបែរខ្នងឱ្យគេអោបខណៈគេក៏កំពុងអាក្រាតគ្មានសម្លៀកបំពាក់ដូចគ្នា។
       « មកដុសខ្នងឱ្យបង... »
       រាងក្រាស់ខ្សឹបតិចៗមុននឹងថើបកញ្ចឹងកអ្នកខាងមុខហើយខិតទៅកៀនបន្តិចប្រើមាត់បឺតជញ្ជក់ត្រង់ស្មារបស់គេរហូតដល់វាឡើងក្រហមជាច្រើនកន្លែង។
       « Jungkook ឈប់ទៅ រសើបណាស់! »
       Tae បម្រាស់ខ្លួនតិចៗទើបត្រូវគេទាញឱ្យបែរមកប្រឈមមុខដាក់គ្នា។ ដៃក្រាស់អោបរឹតចង្កេះតូចមួយនោះឱ្យផ្អឹបជាប់នឹងចង្កេះរបស់គេ ស្របពេលភាពរឹងមាំនៅផ្នែកខាងក្រោមកំពុងងើបរីកមាឌឡើងប៉ះនឹងភាពរឹងមាំរបស់អ្នកម្ខាងទៀត។ Taehyung សម្លឹងមុខអ្នកដែលមានមាឌធំជាងទាំងអៀនឡើងក្រហមថ្ពាល់ រាងកាយរបស់ Jungkook ពិតជាទាក់ទាញណាស់ ពេលទឹកស្រក់ចុះសើមសក់របស់គេដែលវែងគ្របលើភ្នែក រួមជាមួយតំណក់ទឹកដែលជាប់មានលើខ្លួនធ្វើឱ្យគេកាន់តែ Hot អាចដុតអារម្មណ៍អ្នកនៅក្បែរឱ្យពុះកញ្ជ្រោលឡើង។
       Jungkook អោនទៅបឺតជញ្ជក់បបូរមាត់ស្តើងរបស់ Tae ថ្នមៗមុននឹងជ្រែកអណ្តាតចូលទៅក្រឡុកក្រឆា ផ្តោះប្តូរអណ្តាតគ្នាក្នុងក្រអូមមាត់អ្នកម្ខាងទៀតរហូតអស់ចិត្តហើយ ទើបងាកមកថើបថ្ពាល់ បន្ទាប់មកថើបបង្អូសចុះមកគល់កសខ្ចីរបស់ Tae ។ ក្រោយពីបន្សល់ទុកស្នាមក្រហមជាំជាច្រើនកន្លែងនៅលើគល់កនឹងទ្រូងរបស់គេហើយ Jungkook ក៏ទាញ Tae ឱ្យច្រត់ដៃទៅលើឡាបូមុខកញ្ចក់ហើយថើបជញ្ចក់តាមឆ្អឹងខ្នងរបស់គេចុះមកក្រោមរហូតដល់តំបន់ហាមឃាត់របស់គេទើបយកដៃទៅអង្អែលត្រង់នោះថ្នមៗ។
       « Jungkook.... អា៎... »
       Tae ខាំមាត់ងាកមើល Jungkook ដែលកំពុងប្រើម្រាមដៃរុករានតំបន់សម្ងាត់របស់គេព្រមទាំងប្រើអណ្តាតគ្រវីគ្រវាសលើនោះជាច្រើនដង។ អារម្មណ៍ដែលគេមិនធ្លាប់ឆ្លងកាត់ក៏ស្រាប់តែប្រាកដរូបរាងឡើងរកប្រាប់មិនត្រូវ វាប្រៀបដូចជាអារម្មណ៍ភ័យអរ រំភើប និងក្តីសុខកំពុងលាយឡំគ្នាច្របូកច្របល់ពេញក្នុងពោះរបស់គេ។
       « បានហើយ Jungkook.. » Tae ទាញ Jungkook ឱ្យក្រោកឈរឡើងហើយថើបមាត់គេយឺតៗ។
       « Taehyung-Ah.. ខ្ញុំស្រឡាញ់បង! »
       Jungkook ខ្សឹបតិចៗមុននឹងសូកភាពរឹងមាំរបស់គេចូលក្នុងភាពទន់ជ្រាយរបស់ Tae យឺតៗរហូតកប់ដល់គល់បន្ទាប់មកធ្វើចលនាដកចេញដាក់ចូលមួយៗថ្នមៗ ក្រោយមកក៏ប្រែជាខ្លាំងឡើងៗតាមអារម្មណ៍ពុះកញ្ជ្រោលរបស់គេ។
       « Jung... Jungkook... Jungkook... អា៎...អាស៎...! » រាងតូចអោនក្បាលក្រាបទៅលើឡាបូមុខកញ្ចក់ព្រោះត្រូវអ្នកម្ខាងទៀតសម្រុកចូលញាប់រហូតដល់ជើងគេញ័រពិបាកឈរ។
       « Taehyung... Tae! » Jungkook ងើបមុខឡើង ដៃទាំងគូចាប់ចង្កេះ Tae មកបោកផ្ទប់នឹងភាពរឹងមាំរបស់គេខ្លាំងៗ។
       « Gguk... បង..បងចង់ឃើញមុខឯង! » Taehyung និយាយតិចៗស្ទើរស្តាប់មិនឈឺទើប Jungkook ទាញគេឱ្យងើបមុខឡើងឈរត្រង់ខ្លួនអែនត្រគាកទៅរកគេ ទាំងនៅធ្វើចលនាសម្រុកញាប់ស្អេក។
       « សម្លឹងមើលកញ្ចក់! » រាងក្រាស់ខ្សឹបប្រាប់មុននឹងអោនទៅថើបស្មារបស់រាងតូចថ្នមៗ។
       « Jung- »
       Taehyung បើកភ្នែកធំៗពេលមើល Jungkook ឃើញថាជា K នៅក្នុងកញ្ចក់ទើបប្រញាប់ងាកមុខមើលអ្នកខាងក្រោយ។ មិនមែន K ទេ គេជា Jeon Jungkook រាងតូចប្រាប់បិទភ្នែកព្យាយាមប្រាប់ខ្លួនឯងឱ្យស្ងប់ចិត្ត តែមុននេះពេល Jungkook អោនមុខចុះ សក់ពណ៌ខ្មៅរបស់គេវែងគ្របលើភ្នែក ពិតជាដូច K ខ្លាំងណាស់ សូម្បីតែ Tae ក៏មើលច្រឡំដែរ។
       « ខ្ញុំ... ខ្ញុំជិតដល់ហើយ! » Jungkook ទាញ Tae ទៅថើបមាត់ព្រមទាំងសម្រុកខ្លាំងៗ។
       « អា៎....អឹ..អាស៎ »
       សម្លេងថ្ងួចថ្ងូរប្រែជាស្ងប់ស្ងាត់នៅសល់តែសម្លេងដង្ហក់ដង្ហើមរបស់គូស្នេហ៍ទាំងពីរបន្ទាប់ពីនាគរាជរបស់ Jungkook ព្រួសពិសចេញមកច្រើនសន្ធឹកដាក់ក្នុងខ្លួន Tae ។ រាងក្រាស់លើកបីរាងកាយតូចស្តើងមួយនោះចេញទៅក្រៅហើយដាក់គេទៅលើគ្រែ។
       « ខ្ញុំចង់ធ្វើវាម្តងទៀត បានទេ? » Jungkook សួរធ្វើឱ្យ Tae រឹងអណ្តាតឆ្លើយមិនចេញ គេមកសួរបែបនេះគួរឱ្យខ្មាសខ្លាំងណាស់។
       « បានទេ? »
       គេស្ទួនសំណួរទាំងអស់សំណើចនឹងប្រតិកម្មរបស់ Tae តែក៏មិនបានរង់ចាំចម្លើយ Jungkook លើកជើងម្ខាងរបស់ Tae ដាក់លើស្មាហើយចាប់ផ្តើមប្រតិបត្តិការម្តងទៀតរហូតដល់បែកញើសថ្ងាសហូរសស្រាក់។
       « អា៎.... អា៎... Jungkook... អា៎.. បង-បងជិតចេញហើយ » Taehyung ខ្ញាំដៃរឹងមាំរបស់ Jungkook ដែលច្រត់មកលើពូកខ្លាំងៗតែស្រាប់តែត្រូវ Jungkook ប្រើម្រាមមេដៃចាប់បិទត្រង់ក្បាលនាគរាជរបស់គេជាប់មិនឱ្យគេបញ្ចេញវាមកក្រៅ។
       « Jungkook លែងទៅ បងទ្រាំមិនបានទេ? »
       « កុំអាល ចាំចេញជាមួយគ្នា! » Jungkook អោនទៅបឺតមាត់ Tae ព្រមទាំងដោលចូលញាប់ស្អេក។
       មិនយូរប៉ុន្មាន Jungkook ក៏ព្រមលែងដៃឱ្យនាគរាជក្បាលក្រហមរបស់ Tae ព្រួសពិសចេញមក ចំណែកគេក៏បញ្ចេញពិសទាំងនោះដាក់ក្នុងភាពទន់ជ្រាយរបស់ Tae រហូតដល់វាហូរហៀរចេញមកក្រៅ។
       « ខ្ញុំស្រឡាញ់បង Taehyung! »
       រាងក្រាស់អោនទៅអោបរាងកាយដែលទន់ល្អូកគ្មានកម្លាំងនោះយ៉ាងណែនមុននឹងទឹកភ្នែកគេស្រក់តក់គ្មានមូលហេតុ ហេតុអីគេស្រក់ទឹកភ្នែកនៅពេលនេះ? Jungkook លើកដៃវាសទឹកភ្នែកចេញហើយងាកទៅសម្លឹងនាឡិកាលើជញ្ជាំង ម៉ោង 8 ហើយ!!!
       Ting!
       សម្លេងសារក្នុងទូរស័ព្ទ Jungkook លោតឡើងខ្លាំងល្មអាចឱ្យអ្នកដែលដេកលើគ្រែអាចស្តាប់លឺ។ រាងក្រាស់ក្រោកអង្គុយទាញទូរស័ព្ទមកមើល គេដឹងហើយថាជាសាររបស់នរណា។
       « Tae បងស្គាល់លេខទូរស័ព្ទកន្ទុយ 202 ទេ? »
       « 202? » Taehyung ក្រោកអង្គុយផ្អែកខ្នងនឹងក្បាលគ្រែ ហើយសញ្ជឹងគិត 202? វាជាលេខរបស់ K?
       « លេខនេះផ្ញើវីដេអូមក » Jungkook ងាកមកញញឹមដាក់ Tae មុននឹងចុចចូលមើលវីដេអូ។
       « កុំមើល Jungkook! »
       រាងតូចស្រវាទាញទូរស័ព្ទចេញពីដៃ Jungkook តែមិនបានសម្រេច សម្លេងរញ៉េរញ៉ៃចេញពីវីដេអូបន្លឺឡើង ក្រោយមកក៏លឺសម្លេងយំនិងពាក្យអង្វរកររបស់គេនៅយប់នោះលាន់ពេញបន្ទប់ ព្រោះ Jungkook បើកសម្លេងពេញ។ រាងក្រាស់សម្លឹងវីដេអូក្នុងទូរស័ព្ទឥតដាក់ភ្នែកខណៈ Tae ចាប់ផ្តើមញ័រដៃញ័រជើងព្យាយាមរំកិលខ្លួនថយក្រោយរហូតបុកនឹងក្បាលគ្រែ។
       « ន-នេះ.. មានន័យថា..ថាម៉េច? » Jungkook បង្វិលអេក្រង់ទូរស័ព្ទឱ្យ Tae មើលវីដេអូមួយនោះដោយផ្ទាល់ភ្នែក វាជាសកម្មភាពដែល K រំលោភគេក្នុងសាលារៀនបាក់បែកនៅយប់នោះ វីដេអូច្បាស់ខ្លាំងប្រៀបដូចរឿងកុន គ្រាន់តែឃើញភ្លាមធ្វើឱ្យគេគាំង រឹងអណ្តាត កែវភ្នែកប្រែជាក្រឡិក្រឡាប់ដោយការភ័យខ្លាច មុននឹងហូរទឹកភ្នែកចេញមកដូចបាក់ទំនប់។
       « ហ៊ឹក... ហ៊ឹក.. Jungkook! »
       « Taehyung បងឆ្លើយមកថានេះជាអ្វី? បងឆាប់បកស្រាយភ្លាមមក! » Jungkook ស្រែកគំហក តែ Tae គិតតែពីយំនិងគ្រវីក្បាលឥតឈប់។
       « ហ៊ឹក..ហ៊ឹក.. »
       « បងឆាប់និយាយមក Tae កុំគិតតែយំ! »
       « .....  »
       Taehyung យំកាន់តែខ្លាំងឡើងរហូតដល់ខ្លួនរបស់គេញ័រញាក់ដូចកូនសត្វមុននឹងក្រាបក្បាលទៅលើពូកយំកាន់តែខ្លាំងជាងមុន ធ្វើឱ្យ Jungkook ចាប់ផ្តើមភ័យ ព្រោះ Tae មិននិយាយអ្វីក្រៅពីយំ។
       « Tae ឈប់យំទៅ... Tae..! » Jungkook អង្រួនខ្លួន Tae ខ្លាំងៗតែគេនៅតែមិនព្រមឈប់។
       « Tae ឈប់ទៅ ឈប់យំភ្លាមទៅ! » រាងក្រាស់លើករាងតូចឡើងអោបជាប់ទ្រូងដើម្បីផ្តល់ការលួងលោម។
       « ហ៊ឹក..ហ៊ឹក.. សុំទោស..សុំទោស.... »
       « ឈប់យំទៅ Taehyung បងមិនខុស ខ្ញុំមិនបន្ទោសបងទេ » Jungkook ព្យាយាមអង្រួនខ្លួន Tae ឱ្យស្វាងឡើងតែ គេនៅតែយំហើយនិយាយថាសុំទោសឥតឈប់។
       « បានហើយ Taehyung... »
       Jungkook អោបរាងកាយតូចមួយនោះកាន់តែណែន ទឹកភ្នែករបស់គេក៏ស្រក់ចុះម្តងទៀត បើដឹងថាមានលទ្ធផលបែបនេះ គេមិនធ្វើបែបនេះទេ ឈប់យំទៅ គេទ្រាំមើលទឹកភ្នែករបស់ Taehyung ហូរខ្លាំងដល់ថ្នាក់នេះមិនបានទេ វាប្រៀបដូចជាត្រូវចាក់នឹងកាំបិតម្តងបន្តិចៗរហូតដល់ដាច់ដង្ហើមស្លាប់ពេលឃើញសភាព Tae ធ្ងន់ធ្ងរដល់ថ្នាក់នេះ បើ Tae មិនឈប់យំគេគួរធ្វើបែបណា? ខ្ញុំដឹងខុសហើយ Tae... ឈប់យំទៅ ខ្ញុំស្រឡាញ់បង... ឈប់យំទៅ ខ្ញុំអង្វរបងក៏បានខ្ញុំខ្លាចខ្លាំងណាស់ពេលបងយំខ្លាំងបែបនេះ...។
       « ខ្ញុំមិនខ្វល់ពីវីដេអូទាំងនេះទេ Tae បងឈប់យំទៅ ខ្ញុំអង្វរបង Taehyung! » Jungkook យំអោប Tae មិនយូរប៉ុន្មានសម្លេងយំរបស់ Tae ក៏ស្ងាត់ ពេលគេអោនមុខមើល Tae សន្លប់លែងដឹងខ្លួនទៅហើយ។
       « T-Tae... Taehyung បងយ៉ាងម៉េចនឹង? »
      
       បន្ទាប់ពីទទួលបានវីដេអូ Fire Swan ទាំងបីនាក់ក៏ចាប់ផ្តើមស្លន់ស្លោធ្វើអ្វីលែងត្រូវ។ Chisun អង្គុយមើល Annto ដែលដូចជាបាត់ព្រលឹងព្រលះពីខ្លួន ទឹកមុខស្លេកៗខុសធម្មតាព្រោះគេទទួលយកមិនបានពីអ្វីដែល K ធ្វើដាក់ Taehyung ក្នុងវីដេអូ បើមិនឃើញវីដេអូច្បាស់ៗផ្ទាល់ភ្នែកបែបនេះទោះវាយស្លាប់ក៏គេគិតមិនដល់ដែរ ចំណែក Simon ព្យាយាមតេទូរស័ព្ទទៅរក Tae តែគេបិទទូរស័ព្ទ ពេលទៅរកដល់ផ្ទះម៉ាក់របស់គេក៏ប្រាប់ថាគេសុំទៅគេងផ្ទះមិត្តភក្តិ ដោយសារមិនចង់ឱ្យគាត់បារម្ភទើបពួកគេសុខចិត្តត្រឡប់មកវិញទាំងមិនអស់ចិត្ត។ Taehyung មិនមានមិត្តភក្តិឯណាក្រៅពីពួកគេទេ តែបើនិយាយពី Jungkook ពួកគេមិនទាំងដឹងថាគេនៅសង្កាត់មួយណាផង។
       « Annto ឯងអាចរកទីតាំងលេខដែលផ្ញើវីដេអូមកបានទេ? » Simon ចូលទៅនិយាយជាមួយអាល្អិតដែលអង្គុយភ្លឹកស្លេកមុខដូចមាន់សម្លរ។
       « បា-បាន! » Annto ងក់ក្បាលមុននឹងទាញ Laptop ពីក្នុងកាតាបមុនបើកទាំងដៃញ័រមិនទាន់បាត់ គ្រួសាររបស់គេពូកែខាងបច្ចេកវិទ្យា រឿងបែបនេះមិនពិបាកសម្រាប់គេទេ។
       អាល្អិត Annto អូស Mouse របស់ Laptop ទៅមកៗ ក្រោយមកក៏ចុច Keyboard ញាប់ស្អេក មួយសន្ទុះក្រោយទើបគេស្រែកឡើងខ្លាំងៗ។
       « មិ-មិនអាចទេ! »
       « មានរឿងអី? » Chisun ចូលទៅមើលព័ត៌មានលើអេក្រង់ Laptop តែប្រាប់ត្រង់ចុះថាបន្តិចក៏មើលមិនយល់ដែរ។
       « វីដេអូផ្ញើចេញពីផ្ទះរបស់ឯង Simon »
       « ម៉េចនឹងអាចទៅ? » Chisun ស្ទើរវិលក្បុងតាម Annto ដែលងាកទៅមើលមុខ Simon ។
       « ពួកឯងបំបែកគ្នាទៅផ្ទះសិនទៅ រឿងនេះទុកឱ្យយើងចាត់ការ »
       « អេ! Simon ឈប់សិន! »
       Simon ទាញកាតាបរត់ចេញទៅបាត់ជាមួយកែវភ្នែកត្រជាក់ដូចទឹកកក តែខាងក្នុងក្តៅស្ទើរផ្ទុះដូចភ្នំភ្លើង ថ្ងៃនេះបើគេសម្លាប់អ្នកផ្ញើវីដេអូនោះមិនបាន គេមិនគប្បីនឹង Hoseok នោះទេ។
      
       Kyosuke អង្គុយមុខ Laptop ទាំងទឹកមុខតានតឹងស្ទើរប្រេះទ្រូង ពេលនេះហួសម៉ោង 8 កន្លះហើយ គេបានផ្ញើវីដេអូឱ្យ Jungkook និងក្រុម Fire Swan ទាំងបីរួចរាល់ហើយ តែចំពោះរឿងចែកចាយវីដេអូនេះតាមគណនីសាលាជាសាធារណៈគេធ្វើមិនបានទេ បើធ្វើបែបនេះយល់ល្អគួរតែសម្លាប់ Taehyung ចោលតែម្តងទៅ ព្រោះវាធ្ងន់ធ្ងរពេក បើជាគេក៏ទទួលយកមិនបានដូចគ្នា។
       Kyosuke បោកក្បាលនឹងតុតិចៗព្រោះគិតអ្វីមិនចេញ បើមិនបង្ហោះវីដេអូ K នឹងហែកគេជាចំរៀកៗមិនខាន តែបើបង្ហោះ គេដូចជាសម្លាប់ Taehyung ទាំងរស់អញ្ចឹង។
       « អ្ហាយយ៎ ឆ្គួតមិនខានទេ! » រាងតូចស្រែកឡើងខ្លាំងៗ។
       Ring Ring!
       Kyosuke យកទូរស័ព្ទមកមើល វាជាលេខរបស់ Jungkook មិនឃើញបង្ហោះវីដេអូ គេច្បាស់ជាតេមករករឿងមិនខាន។
       « ល្បងរឿងវីដេអូ- »
       ( ឯងកុំបង្ហោះវីដេអូចេញឱ្យសោះ Riv កុំធ្វើឱ្យសោះ ) សម្លេង Jungkook ប្រែជាញ័រៗខុសធម្មតា។
       « តែខ្ញុំផ្ញើវាឱ្យ Simon Chisun និង Annto រួចទៅហើយល្បង! »
       ( មិនអីទេ តែហាមបង្ហោះជាសាធារណៈ )
       « បា-បាទ! »
       Kyosuke ដាក់ទូរស័ព្ទចុះទាំងធូរទ្រូង គេមិនបាច់ធ្វើអ្វីដែលគេមិនចង់ធ្វើនោះទេ តែហេតុអី K ស្រាប់តែប្តូរចិត្តភ្លាមៗបែបនេះ?

You're FAKE [Complete]Where stories live. Discover now