Thank You 💖

2.8K 74 2
                                    


រឿង"ស្នេហ៍ឥតព្រៀង"ជារឿងដំបូងគេបង្អស់ដែលនាងខ្ញុំបានសរសេរនិងនិពន្ធតាក់តែងឡើងហើយកន្លែងខ្លះក៏អាចនឹងមិនសូវមានន័យគ្រប់ជ្រុងជ្រោយឬមានន័យជ្រុលដែលធ្វើឲ្យសាច់រឿងកន្លែងខ្លះធ្វើឲអ្នកអានទាំងអស់គ្នាធុញតែយ៉ាងណានាងខ្ញុំក៏សូមអភ័យទោសរាល់កំហុសខុសឆ្គងទាំងឡាយក៏ដូចជាផ្នែកអក្ខរាវិរុទ្ធនិងរាល់សម្តីដែលនិយាយលើសលួសឬអាចនិយាយងាយៗថាឈ្លើយផងដែរ។

ជាចុងក្រោយនាងខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាយ៉ាងក្រៃលែងដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាខ្សែភាគរឿងមួយនេះតាំងពីដើមរហូតដល់ចប់។នាងខ្ញុំក៏មិនសង្ឃឹមថានឹងមានថ្ងៃនេះដែលដោយសារអ្នកទាំងអស់គ្នាទើបធ្វើឲ្យនាងខ្ញុំយល់ថានាងខ្ញុំបានធ្វើរឿងដែលទទួលបានជោគជ័យដំបូងគេបង្អស់ក្នុងឆាកជីវិតមួយនេះ☺

អរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់ដែលធ្វើឲ្យខ្ញុំមានថ្ងៃមួយនេះថ្ងៃដែលមិនបានរំពឹងទុកទាល់តែសោះ។

នៅមានរឿងមួយទៀតដែលនាងខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នា។នាងខ្ញុំបានបង្កើត account មួយទៀតដែលមានឈ្មោះថា Happytwinkle2746 គោលបំណងដែលនាងខ្ញុំបង្កើត account ថ្មីមួយនេះឡើងក៏ព្រោះតែទូរស័ព្ទដែលនាងខ្ញុំកំពុងប្រើរាល់ថ្ងៃនេះមានវ័យចំណាស់ចាស់ជរាជិតចូលមជ្ឈមណ្ឌលធុងសំរាមហើយតែបើសិនជាវាអាចដំណើរការបានបន្តទៀតនាងខ្ញុំនិងបន្តសរសេររឿងនៅក្នុង account នេះឲអ្នកទាំងអស់គ្នាដដែលតែបើសិនជាថ្ងៃណាមួយឃើញនាងខ្ញុំលែងបង្អោះក្នុង account នេះហើយអ្នកទាំងអស់គ្នាអាចចូលមើល account មួយនោះបាន។

នាងខ្ញុំដឹងថាអ្នកទាំងអស់គ្នាកំពុងឆ្ងល់ថាហេតុអីបានជានាងខ្ញុំមិនព្រម Log In យក account នេះមកសរសេរបន្ត?

ចម្លើយ: មកពីនាងខ្ញុំផ្ទាល់ជាអ្នកបង្កើត account នេះភ្លេច password ទើប Log មិនកើត។ដំបូងគិតថាបង្កើតលេងៗតែបែកគំនិតសរសេររឿងតាមគេ Heheh 😁

អរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់សម្រាប់ការអាន Vote និង Comment កន្លងមកហើយអ្នកទាំងអស់គ្នាក៏អាចបញ្ចេញមតិយោបល់របស់អ្នកទាងអស់គ្នានៅទីនេះបាននាងខ្ញុំស្វាគមន៍ជានិច្ច។

Thank you for checking my story out and supporting it until the end. I hope you guys like this story <33

~Bye~

Highest Rank In This Story
#1 Khmer
#512 Army

Started: 28 November 2019
Ends: 24 March 2020

LOVE YOURSELF 💋💖

ស្នេហ៍ឥតព្រៀងWhere stories live. Discover now