Chapter 31

952 44 8
                                    

{គេប្រែប្រួលខាំ្លងណាស់}

Author's PVO

វិមាន Kim🕍

នាងល្អិតភ្ញាក់ឡើងក៏ឃើញខ្លួនឯងនៅក្នុងបន្ទប់មួយដែលងងឹតស្លុបមានតែចំហាយត្រជាក់ដូចក្នុងទូទឹកកក។

ក្រាក!

ពន្លឺភ្លើងពីលើដ៏ខ្ពស់មួយជ្រះមកឃើញស្រមោលបុរសម្នាក់កំពុងចុះជណ្តើរដ៏ខ្ពស់សែនខ្ពស់ដើរសម្តៅមករកនាងដោយមិនភ្លេចបិទទ្វារធ្វើឲងងឹតស្លុបមើលមិនឃើញឮតែសម្រឹបជើង។

ឌឹប!!

Moo<<អួយ៎!>>នាយដើរមកក៏ទាត់នាងតូចដែលគេងលើដីងើបមិនរួចដោយសារជាតិថ្នាំរមាលទៅជ្រុងម្ខាងទើបដើរទៅចុចតុកតាក់បើកភ្លើងដែលមានតែមួយប៉ុណ្ណោះពន្លឺក៏មិនខ្លាំងដែលប្រៀបបាននឹងចង្កៀងចាស់មួយ។

Moo<<អួយ៎ឈឺ!>>គេដើរមកចាប់ដើមដៃនាងហើយទាញឡើង។

V<<ផ្តិតមេដៃតាមសម្រួលឬចង់យ៉ាងម៉េច!?>>នាយមិនដឹងក្តៅក្រហាយមកពីណាក៏ស្រែកកំហកឲនាងទាំងនាងមិនដឹងខ្យល់អី។

Moo<<ខ្ញុំថាហើយមិនផ្តិត>>

V<<ខ្ញុំអស់ភាពអត់ធ្មត់ហើយ KIM SAMORA!>>

ក្រិ!ផាំង!រឺុ!!

នាយដកកាំភ្លើងហើយកេះកៃទើបបាញ់ទៅជញ្ជាំងរួចបោះទៅឆ្ងាយក្រែងលោទប់កំហឹងមិនជាប់បាញ់នាងចោល។កាំភ្លើងខ្លីខ្មៅឆាបជាមួយនឹងដីបង្កើតបានជាផ្កាភ្លើងដោយកត្តាកកិត។ឯរាងស្តើងឯណេះវិញភ័យសឹងគាំងស្ទុះដង្ហើមទៅហើយ។

V<<ផ្តិតទៅ!>>

Moo<<អត់!>>នាងនៅតែមាត់រឹងដដែលទើបគេចាប់ផ្តើមបញ្ចេញកម្លាំងម្តងទៀតដល់នាងងើបលែងរួចតែមិនទាន់សន្លប់។

V<<យើងមិនចង់ធ្វើបែបនេះទេតែនាងជាអ្នកបង្ខំ>>ហើយគេក៏ទាញដៃនាងទៅផ្តិត។

V<<យើងថាមិនចង់រំលោភសិទ្ធិរបស់អ្នកដទៃទេតែនាងចូលចិត្តតែហិង្សាការបង្ខិតបង្ខំ ជាមួយនាងទាល់តែបែបនេះ!>>ថាហើយក៏ក្រវាសដៃនាងចេញរួចដើរទៅ។

Moo<<Tae យកខ្ញុំចេញទៅទីនេះរងាណាស់ហើយថែមទាំងងងឹតទៀតលោកកុំទុកខ្ញុំចោលបានទេ?ឬមួយលោកភ្លេចសន្យារបស់ពួកយើងហើយ?>>នាងវារទៅតោងជើងរបស់គេជាប់ទាំងអាក្រាតកាយទឹកភ្នែកជោគដល់ដី។

ស្នេហ៍ឥតព្រៀងWhere stories live. Discover now