Chapter 7

1.6K 74 0
                                    

Kim Company Group

ក្រោយពីរាងក្រាស់យកឯកសារមកមើលបានមួយសន្ទុះរាងស្តើងឆ្លៀតឱកាសក៏ដើរមើលជុំវិញ office លេងទុកជាការហាត់ប្រាណ ហើយក៏អូសកៅអីមួយមកអង្គុយមើលទេសភាពដែលអាចមើលឃើញទីក្រុងទាំងមូល។រាងស្តើងអង្គុយមើលយ៉ាងភ្លឹកក៏នឹកឃើញដល់ប៉ាម៉ាក់របស់គេបេះដូងរបស់នាងក៏ចាប់ផ្តើមធ្វើទុក្ខដូចគេចាក់អញ្ចឹង វាឈឺពិបាកនឹងពណ៌នា។

"តើប៉ាម៉ាក់ឈ្មោះអី?ហើយអ្នកទាំង2សុខសប្បាយទេ?ម៉ាក់នៅទីណា?ភ្លេចកូនឬនៅ?ហេតុអីក៏បោះបង់ខ្ញុំចោល?"សំណួររាប់រយបានរត់ជាជួរក្នុងសរសៃប្រាសាទរបស់នាងរាប់ពាន់លានដងទៅហើយតែលទ្ធផលគឺគ្មានចម្លើយទើបធ្វើឲនាងតូចទប់មិនបានក៏ស្រក់ទឹកភ្នែកមកមិនដឹងខ្លួន។

V<<នាងកើតអីឬអត់?>>បន្ទាប់ពីពិនិត្យឯកសារចប់ក៏ងាកមកមើលអ្នកម្ខាងទៀតតាំងពីនាងអូសកៅអីម្លេះតែនាងមិនដឹង ដោយទ្រាំមើលហេតុការណ៍នេះមិនបានក៏ដាច់ចិត្តហាមាត់សួរ។

Moo<<គ្មានអីទេ>>យកដៃមកជូតទឹកភ្នែកចេញមិនចង់ឲគេឃើញ។

Moo<<continue yours work>>ហើយក៏ញញឹមដាក់អ្នកម្ខាងទៀតដោយមិនសូវសម។

V<<នាងយំមែន?>>សួរហើយដើរទៅជិតរាងស្តើងដែលឱនមុខនោះរួចក៏តាមទៅមើលមុខគេទៀត-I mean,ឱនទៅមើលមុខគេ ឯអ្នកម្ខាងទៀតក៏គេចមុខចេញរួចដើរទៅផឹកទឹកបាត់ទៅទុកឲអ្នកដែលសួរគេមិញស្ងាត់ឈឹង។

Moo<<គ្មានទេ>>បន្ទាប់ពីផឹកហើយក៏ឆ្លើយព្រោះទឹកជាប្រភេទរាវអាចជួយសម្រួលក្នុងការនិយាយ។

V<<តែមិញខ្ញុំឃើញនា->>និយាយមិនទាន់ចប់ផងក៏ត្រូវអ្នកម្ខាងទៀតនិយាយកាត់,

Moo<<កុំចេះដឹងរឿងគេពេក>>និយាយហើយក៏ដាក់បង្គុយលើសាឡុងមុននឹងយក magazine ដែលទុកលើតុមកមើលឬគេអាចហៅម្យ៉ាងទៀតថា'អាន'។

V<<Ok Let's go>>រៀងអន់ចិត្តបន្តិចដែលតែគិតថានាងនិយាយត្រូវទើប agree ហើយបង្វែរ topic។

Moo<<ទៅណា?>>សួរទាំងធ្វើមុខឆ្ងល់តែភ្នែកនៅតែមិនដាក់ចេញពីការអានដដែល។

V<<មក!!ដល់គង់តែដឹងទេ>>ហើយក៏យកទស្សនាវដ្តីនោះបិទហើយអូសដៃ Moo ទៅឯគ្នានេះវិញជិតដល់ម៉ោងជ្រែកដីទៀតហើយ។

ស្នេហ៍ឥតព្រៀងWhere stories live. Discover now