Chapter 24

867 45 0
                                    

Hallasan

ផ្ទះជើងភ្នំ

ផ្ទះតូចល្មមនៅកណ្តាលទីធ្លាដ៏ធំល្វឹងល្វើយមើលពីចម្ងាយឃើញផ្ទៃជញ្ជាំងផ្ទះយ៉ាងច្បាស់ក្រឡែតគួរជាទីគយគន់។

Moo<<យ៉ាងម៉េចដែល?ទីនេះស្អាតទេ?>>បន្ទាប់ពីចេញពីបន្ទប់មួយមកក៏សួរទៅអ្នកអង្គុយលើសាឡុង។

Hoo<<Emm..ស្អាត>>

Moo<<Hehehe ល្អណាស់ខ្ញុំរៀបបន្ទប់ហើយៗលោកចូលគេងបាន>>

Hoo<<រំខានអ្នកនាងហើយ>>

Moo<<អ្នកនាងអី Moo ទទេរៗទៅបានហើយ>>

Hoo<<បាទ>>

Moo<<ខ្ញុំទៅគេងមុខហើយ Goodnight>>ហើយក៏ដើរមកបន្ទប់ខ្លួនហើយបិទទ្វារថ្នមៗទើបសម្រូតខ្លួនអង្គុយចុះដោយមានទ្វារជាបង្អែកផ្អែកខ្នងកំដរនាងយំ។

Moo"Tae ហេតុអី ហេតុអីទៅ?ក្នុងចិត្តបងលែងមានអូនហើយហ្អេ?ខែនេះយើងទើបតែជួបគ្នាបានម្តងបងក៏ធ្វើបែបនេះដាក់អូនបងចង់យ៉ាងម៉េច?បងធ្លាប់សន្យាថាមិនទៅចោលអូនមិនបោះបង់អូនចោលនោះជាស្អី?វាលែងមានតម្លៃហើយមែនទេ?"នាងអង្គុយអោបក្បាលជង្គង់យំឡើងសើមអាវខ្លួនឯងទៅហើយ។រួចក៏គេងលក់បាត់ទៅ។

Jin's House

Jin's mom<<Jin យ៉ាងម៉េចនឹង?>>អ្នកជាម្តាយដែលអង្គុយចាំកូនប្រុសបិះនឹងគេងម្តងៗទៅហើយតែប្រឹងបើកភ្នែកចាំរហូតដល់គេមកក៏រត់ទៅទទួល។

Jin<<គ្មានអីទេ>>ប្រុសសង្ហាដែលធ្លាប់តែផឹកទឹកក្រូចបែរជាផឹកស្រាដល់ស្រវឹងជោគជាំដើរមិនត្រង់ផ្លូវបែបនេះទៅវិញគ្រាន់តែដើរចូលមកក្លិនស្រាសាយភាយពេញផ្ទៃផ្ទះទៅហើយ។

Jin's mom<<Jin កូនខឹងម៉ាក់មែនទេ?ម៉ាក់សូមទោស>>អ្នកមានវ័យចំណាស់ចូលទៅគ្រាហ៍កូនប្រុសហើយពោលពាក្យ'សូមទោស'។សូមទោសដែលគាត់មិនខ្វល់ពីកូនប្រុសបង្កើតតែបែរជាគិតរឿង Taehyung មិនខ្វល់ពីកូនស្រីដែលបាត់ខ្លួនតែមកខ្វល់ពីមនុស្សដែលជាដើមហេតុធ្វើឲកូនគាត់បាត់ខ្លួនទៅវិញ។

Jin<<សូមទោស!? សូមទោសធ្វើអីម៉ាក់មានបានធ្វើអីខុសឯណា?ហេតុអីសូមទោស?>>នៅតែបន្តដើរទៅសាឡុង។

ស្នេហ៍ឥតព្រៀងWhere stories live. Discover now