ភាគទី 11 : គួរឱ្យខ្ពើមរអើម

Start from the beginning
                                    

     មិនយូរប៉ុន្មាន Taehyung ក៏ភ្ញាក់ដឹងខ្លួនបន្ទាប់ពីត្រូវអ្នកម៉ាក់ជូតខ្លួននឹងកន្សែងត្រជាក់ឱ្យជាច្រើនដង នេះជាពេលព្រឹកទៅហើយ ព្រះអាទិត្យចាប់ផ្តើមរះបញ្ចេញពន្លឺពណ៌ក្រហមបំភ្លឺដល់មនុស្សសត្វក្នុងផែនដីទាំងមូល មនុស្សម្នាក៏រូតរះភ្ញាក់ពីដំណេកដ៏ស្កប់ស្កល់រៀងៗខ្លួន
     “ Tae ភ្ញាក់ហើយឬកូន? ” អ្នកម៉ាក់លើកចានបបូរដែលទើបនឹងចម្អិនហើយក្តៅៗមុននេះទៅដាក់លើតុអាហារហើយទើបដើរហួសទៅស្ទាបថ្ងាស់កូន
     “ លែងសូវក្តៅហើយ លេបថ្នាំហើយញ៉ាំបបរទៅ ថ្ងៃនេះមិនចាំបាច់ទៅរៀនទេ ចាំម៉ាក់តេទៅប្រាប់ខាងសាលាឱ្យ ” គាត់យកថ្នាំនិងទឹកមួយកែវមកដាក់លើតុឱ្យគេហើយទើបដាក់បង្គុយអង្គុយជិត
     “ អ្នកម៉ាក់ទៅហាងទៀតមែនទេ? ” Tae សួរទាំងទឹកមុខស្ងួតនិងមិនមានស្នាមញញឹមដែលខុសពីគេកាលពីមុនដាក់
     “ ម៉ាក់អាចឱ្យបុគ្គលិកមើលហាងជំនួសបើកូនចង់ឱ្យម៉ាក់នៅកំដរ ”
     “ កូនចង់ញ៉ាំបាយពេលថ្ងៃជាមួយម៉ាក់ ” Tae មិនដឹងថានិយាយឃាត់បែបណាទើបយកលេសបែបនេះតែម្តងទៅ
     “ ល្អ ម៉ាក់មិនទៅទេ លេបថ្នាំទៅ! ”
     “ អ្ហឹម! ” រាងតូចងក់ក្បាលហើយដាក់ថ្នាំចូលមាត់លេបចូលក្នុងពោះអស់ដោយផឹកទឹកយឺតៗតាមក្រោយ
     “ ប្រាប់ម៉ាក់បានទេថាយប់មិញមានរឿងអី? ” គាត់ដឹងច្បាស់ថាមិនមែនជារឿងល្អ តែគាត់ចង់ស្ទាបស្ទង់មើលថាវាអាក្រក់កម្រិតណា ល្មមអាចឱ្យកូនប្រុសគាត់ឆ្លងផុតឬទេ?
     “ អ្នកម៉ាក់.... ” Tae ងើបមុខឡើងហើយញញឹមដាក់ម្តាយដើម្បីបន្លប់អារម្មណ៍ញាប់ញ័រហើយបង្គាប់សម្លេងឱ្យធម្មតាបំផុត
     “ ម៉ាក់ឃើញស្នាមជាំលើខ្លួនកូនមែនទេ? គឺ Simon Chisun និង Annto បបួលកូនលេងប៉ាវក្តិច ពួកវាដៃធ្ងន់ខ្លាំងណាស់ទើបកូនទ្រោមខ្លួនបែបនេះ ចំណែកមាត់នេះ គឺ Simon វាមកបុកក្បាលនឹងមាត់កូនបែកឈឺស្ទើរស្លាប់ ហើយនៅនាំកូនផឹកទឹកកករហូតដល់ក្តៅខ្លួនបែបនេះទៀត បើពួកវាដឹងថាកូនឈឺច្បាស់ជាសើចកូនស្លាប់ហើយ ” ពាក្យកុហកវែងអន្លាយរបស់ Tae ប្រឌិតឡើងបានលឿននិងសមហេតុសមផលបំផុត បើជាអ្នកផ្សេងអាចនឹងលង់ជឿស្លុងខ្លួន តែអ្នកជាម្តាយដែលស្គាល់កូនច្បាស់នេះទើបមិនអាចជឿតែក៏ព្យាយាមប្រាប់ចិត្តឱ្យជឿជាក់លើកូន គេញញឹមមានន័យថាបញ្ហានេះច្បាស់ជាអាចដោះស្រាយបានមិនខាន
     “ ពួកអាល្អិតនេះយ៉ាប់មែនហើយ ហ៊ានធ្វើបាបកូនប្រុសម៉ាក់! ”
     “ អ្នកម៉ាក់ត្រូវតែប្រដៅពួកវាចេញឱ្យកូន ”
     “ ប្រាកដណាស់ ”
     “ ហា៎ ស្រឡាញ់អ្នកម៉ាក់ជាងគេ! ” Tae សើចញឹមៗហើយអោបចង្កេះម្តាយដូចរាល់ដង គេកម្រមានឱកាសញ៉ាំអាហារពេលថ្ងៃត្រង់ជាមួយអ្នកម៉ាក់ណាស់ ពេលនេះឆ្លៀតឱកាសឈឺក្តៅខ្លួនមកញ៉ាំបាយជាមួយម៉ាក់ពិតជាមិនខាតពេលទទេរៗទេ

     Taehyung បន្ទាប់ពីញ៉ាំបបរហើយក៏ត្រូវអ្នកម៉ាក់ចេញឱ្យឡើងមកសម្រាកនៅក្នុងបន្ទប់
     រាងតូចផ្លាស់សម្លៀកបំពាក់ហើយឈរសម្លេងខ្លួនឯងនៅក្នុងកញ្ចក់ ស្លាកស្នាមកាលពីយប់មិញបន្សល់ទុកពេញលើខ្លួនប្រាណរបស់គេ រំលឹកឱ្យគេចងចាំរូបភាព និងសកម្មភាព រួមទាំងអារម្មណ៍ក្តៅគគុកលាយឡំនឹងភាពឈឺចាប់ភ័យខ្លាច ដែលមិនអាចបំភ្លេចសូម្បីមួយវិនាទី Tae ស្រក់ទឹកភ្នែកយឺតៗតែក៏ប្រញាប់ជូតចេញហើយខាំមាត់ទប់សម្លេងយំអណ្តឺតអណ្តក់មិនឱ្យលាន់លឺកាន់តែខ្លាំង គេស្អប់ខ្ពើមការប៉ះពាល់ទាំងបង្ខិតបង្ខំបែបនេះណាស់ វាគួរឱ្យរអើមជាទីបំផុត គេចង់តែជូតៗ ជូតចេញឱ្យអស់កុំឱ្យជាប់ដានការធ្វើបាបនិងប៉ះពាល់របស់ K ម្នាក់នោះ វាជាលើកទីមួយក្នុងជីវិតរបស់គេ សូម្បីតែស្នាមថើបក៏វាជាលើកដំបូង ឈឺបំផុតពេលដែលគេត្រូវបង់អ្វីៗគ្រប់យ៉ាងទៅលើមនុស្សឃោរឃៅមិនស្គាល់មុខម្នាក់ បើរឿងនេះបែកធ្លាយ តើឱ្យគេប្រឈមមុខនឹងពិភពលោកមួយនេះបែបណាទៅ.. កំពុងតែភ្លឹកគិតភ្នែកខ្លួនទូរស័ព្ទដៃក៏រោទ៍ឡើងទើបអ្នកជាម្ចាស់ប្រញាប់ជូតទឹកភ្នែកសម្រួលអារម្មណ៍លើកនិយាយ
     “ Simon! ”
     ( ហេតុអីមិនមកសាលា? លឺថាឈឺហ្អេស? ) សម្លេងញាប់ៗរបស់អ្នកម្ខាងបង្ហាញថាកំពុងបារម្ភខ្លាំងណាស់
     “ អត់ទេ យើងភ្ញាក់យឺតទៅមិនទាន់ទើបកុហកខាងសាលា ”
     ( ឯងនេះចំមែនយើងខំតែបារម្ភ ចេញពីរៀនយើងទៅរកណា៎ )
     “ មិនចាំបាច់ទេ យើងមិនបាននៅផ្ទះ ល្ងាចនេះចេញទៅញ៉ាំអីជាមួយអ្នកម៉ាក់នៅខាងក្រៅ ” Tae កុហកៗឱ្យតែបានរួចពីមាត់ បើពួកគេមកលេងហើយឃើញរបួសលើមុខនិងខ្លួនគេច្បាស់ជាកើតរឿងសួរដេញដោលទៀតមិនខាន គេត្រូវតែលាក់រឿងកាលពីយប់មិញឱ្យបានជិតជាទីបំផុត
     ( ក៏បាន! យើងចូលរៀនហើយ! )
     “ អ្ហឹម! ”

To be continue.....

You're FAKE [Complete]Where stories live. Discover now