ភាគទី 11 : គួរឱ្យខ្ពើមរអើម

3.9K 259 0
                                    


     តុប... តុប... តុប...
     Taehyung ដើរមកទប់ក្បាលនឹងទ្វារផ្ទះមួយសន្ទុះទើបលើកដៃចុចកណ្តឹងដើម្បីឱ្យអ្នកម៉ាក់បើកទ្វារឱ្យ រាងកាយខ្សត់ខ្សោយកម្លាំងរបស់គេទ្រាំដើរស្ទើរតែមិនដល់ផ្ទះទៅហើយ ទាំងគ្មានកម្លាំង ទាំងឈឺដែលត្រូវពួកគេព្រួតវាយ ជាពិសេសនៅចន្លោះជើងដែលត្រូវ K រុករានធ្វើឱ្យជើងគេញ័រនិងទន់ជង្គង់ ទម្រាំអាចក្រោកឈរដើរមកបានគេចំណាយពេលបិទភ្នែកសម្រាកទាំងអាក្រាតលើតុមិនតិចម៉ោងនោះទេ ទើបមកដល់ផ្ទះយប់រំលងអាធ្រាត្របែបនេះ
     “ ក្រាក! ” អ្នកជាម្តាយបើកទ្វាររួមជាមួយចម្ងល់ចងចិញ្ចើម មិនមែនខ្លាចហត់អត់ងងុយដែលត្រូវមកបើកទ្វារឱ្យកូន តែពីល្ងាចគាត់គិតថា Tae ត្រូវឃាត់ឱ្យគេងនៅផ្ទះ Simon ទៅហើយទើបមិនបានតេសួរនាំព្រោះទូរស័ព្ទគេតេមិនចូល
     “ ម៉ាក់ស្មានថាកូនគេងនៅផ្ទះ Simon ទៅហើយ! ” អ្នកម៉ាក់បើកផ្លូវឱ្យកូនប្រុសដើរចូលមកក្នុងផ្ទះហើយបិទទ្វារចាក់សោរទៅវិញទាំងស្នាមញញឹមមិនដែលរលុបព្រោះគិតថាពួកគេប្រហែលជាជុំគ្នាលេងសប្បាយទើបជ្រុលម៉ោងបែបនេះ តែស្នាមញញឹមក៏ប្រែជារលាយបាត់វិញពេលឃើញសភាពរបស់កូនប្រុស
     “ Tae កូនយ៉ាងម៉េចនឹង? ” គាត់ទាញមុខកូនមើលពេលឃើញបបូរមាត់បែកជាំរបស់គេរួមជាមួយមុខមាត់ដាមរញ៉េរញ៉ៃដោយសារទឹកភ្នែកធ្វើឱ្យទ្រូងជាម្តាយកាន់តែបារម្ភខ្លាំងឡើង
     “ អ្នកម៉ាក់... ” សម្លេងស្អកល្វើយៗបន្លឺឡើងមុននឹងម្ចាស់សម្លេងដួលសន្លប់ទៅលើទ្រូងម្តាយតែម្តង
     “ Tae.. កុំបំភ័យម៉ាក់ណា៎កូន! ” អ្នកជាម្តាយគ្រាហ៍រាងកាយសន្លប់ស្តូកស្តឹងរបស់កូនទៅដាក់លើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវហើយដោះអាវរបស់គេចេញ តែអ្វីដែលបានឃើញបែរជាធ្វើឱ្យគាត់ស្ទើរលស់ព្រលឹង មិនត្រឹមតែមុខមាត់របស់ Tae ដែលត្រូវបែកឈាម តែខ្លួនប្រាណរបស់គេក៏ដូចគ្នា ចាប់ត្រឹមពីកចុះមកដល់ចង្កេះខោ មានសុទ្ធតែស្នាមជាំក្រហមហើយកន្លែងខ្លះទៀតក៏មានដាមឈាមចេញមករឹមៗ អ្នកម៉ាក់ឈប់ផ្តោតអារម្មណ៍ទៅលើរបួសទាំងនោះហើយលូកដៃស្ទាបថ្ងាស់កូនថ្នមៗ
     “ ក្តៅខ្លួនខ្លាំងណាស់! ” គាត់ក្រោកពីសាឡុងហើយលើកជើងកូនប្រុសដាក់លើសាឡុងដើម្បីឱ្យដេកបានស្រួលមុននឹងដើរទៅយកចានទឹកនិងកន្សែងត្រជាក់មកជូតខ្លួនឱ្យគេ
     “ Taehyung ទៅជួបអ្វីមកខ្លះកូន? ” ជូតខ្លួនរួចហើយក៏អង្អែលក្បាលកូនថ្នមៗ ទឹកភ្នែកក៏ស្រក់ចុះមកដោយឯកឯង Tae ជាកូនប្រុសតែម្នាក់គត់ដែលគាត់មាន គេត្រូវចិញ្ចឹមឡើងមកបានយ៉ាងល្អ ទោះបីវាយបន្តិចក៏គាត់មិនដែលធ្លាប់ធ្វើដាក់កូន តាំងពីតូចដល់ធំប៉ុននេះ គាត់ចិញ្ចឹមគេទុកដូចកែវភ្នែក ទោះគ្រួសារមិនមែនជាអ្នកមានស្តុកស្តម្ភ តែពឹងលើជីវភាពធូរធារសមល្មមទើបអាចឱ្យគាត់ចិញ្ចឹមគេបានយ៉ាងងាយស្រួល មិនថាទៅអនាគតគេក្លាយជាមនុស្សបែបណា ក៏គេនៅតែជាកូនរបស់គាត់ សុំត្រឹមតែគេមានក្តីសុខ គាត់ស្លាប់បិទភ្នែកជិតហើយ

You're FAKE [Complete]Where stories live. Discover now