ភាគទី 10 : ក្មេងឆ្លាត

4.1K 262 2
                                    


     បន្ទាប់ពីជូន Simon ទៅផ្ទះហើយអង្គុយនិយាយគ្នាលេងជាមួយម៉ាក់របស់គេមួយសន្ទុះធំ ទើប Taehyung ត្រូវជំរាបលាម្ចាស់ផ្ទះត្រឡប់ទៅវិញ ព្រោះអ្នកម៉ាក់កំពុងចាំញ៉ាំបាយល្ងាចជុំគ្នានៅផ្ទះ ណាមួយក៏យប់ណាស់ទៅហើយ Simon ក៏បានចូលខ្លួនសុំជូនមកផ្ទះ តែគេចង់ឱ្យ Simon សម្រាកឱ្យបានច្រើនវិញល្អជាង ព្រោះកំពុងមានរបួសបែកមុខបែកមាត់ជាប់ខ្លួនស្រាប់ផង
     កម្លោះតូចដោតកាសជាប់ត្រចៀកដើរលើផ្លូវស្ងាត់តែម្នាក់ឯងទាំងគ្មានអារម្មណ៍ថាញញើតសូម្បីបន្តិច បទចម្រៀងមនោសញ្ចេតនាក៏ពិរោះ ស្របពេលខ្យល់ត្រជាក់បក់មកប៉ះខ្លួនគេយូរៗម្តង បង្កើតឱ្យមានអារម្មណ៍ស្កប់ស្កល់មានក្តីសុខ តែពេលនឹកដល់ពាក្យដែល Jungkook និយាយកាលពីល្ងាច មុខស្រាប់តែឡើងក្រហមដូចផ្លែប៉េងប៉ោះទុំ ស្នាមញញឹមស្រាលៗក៏លេចឡើងលើបបូរមាត់ស្តើងរបស់គេ
     មានអារម្មណ៍ថាខ្មាសអៀនមិនដឹងថាគួរឆ្លើយតបនឹងសំណួររបស់ Jungkook បែបណា ស្របពេលគេក៏មិនទាន់ដឹងពីចិត្តខ្លួនឯងច្បាស់នៅឡើយ កាន់តែគិត កាន់តែឈឺក្បាល
     “ Kim Taehyung ” សម្លេងគ្រលរធំរបស់នរណាម្នាក់ហៅដាស់ម្ចាស់ឈ្មោះឱ្យភ្ញាក់ពីការគិតឡើងមកងាកមើលជុំវិញខ្លួន Riv និងគ្នីគ្នាមកឈរហ៊ុមព័ទ្ធគេជិតតាំងពីពេលណាក៏មិនដឹង
     “ ... ” Taehyung មិនមាត់ព្រោះដឹងពីបំណងរបស់ Riv ពួកគេច្បាស់ជាមកបង្ករឿងទៀតមិនខាន តែគ្នាពួកគេមានច្រើនយ៉ាងនេះទោះពូកែវ៉ៃខ្លាំងប៉ុណ្ណាក៏មិនប្រាកដថាអាចគេចផុតដែរ រាងតូចខាំមាត់ធ្វើជាមិនចាប់អារម្មណ៍ហើយដើរបង្ហួសទៅ តែ Riv ក៏មកឃាំងផ្លូវទៀត
     “ ចង់គេចទៅណា? ”
     “ ពួកឯងត្រូវការអី? ” Tae មិនចាប់អារម្មណ៍នឹងសំណួរបែរជាសួរត្បកទៅវិញយ៉ាងប្រាកដប្រជា
     “ ល្បងរបស់យើងចង់ជួបឯង! ”
     “ ឱ្យវាមកជួបយើងនៅទីនេះមក ”
     “ មិនបាន ល្បងយើងចង់ឱ្យឯងចូលទៅរកនៅក្នុងបន្ទប់ ” Riv លើកចិញ្ចើមនិយាយទាំងសើចតិចៗ K មានរសនិយមល្អមែន ក្រៅពីដេកជាមួយក្មេងស្រីទាំងនោះឆ្អែតឆ្អន់ហើយ គេក៏មកសាកចង់ដេកជាមួយមនុស្សប្រុសម្តង ចំជាចម្លែកមែន ទោះយល់ថាវាចម្លែកតែគេក៏នៅតែធ្វើដើម្បីបងធំដដែល
     “ អ៊ីចឹងមិនបាច់ជួបទេ គេចផ្លូវ! ” Tae ដើរចេញម្តងទៀតតែត្រូវ Riv ចាប់ស្មាពីក្រោយបង្ខំឱ្យឈប់
     “ ទៅតាមសម្រួលឬឱ្យពួកយើងអូសទៅ? ”
     “ ... ” Taehyung ក្តាប់ដៃប្រុងប្រៀបវាយបកក្រោយរួចជាស្រេច បើគេសំណាងល្អច្បាស់ជាអាចរត់លឿនផុត តែបើសំណាងអាក្រក់ប្រហែលជាត្រឹមតែទក់សាច់ប៉ុណ្ណោះ ក្មេងៗដូចពួកគេមិនហ៊ានសម្លាប់មនុស្សនោះទេ ទោះភាគរយឈ្នះតិចក៏ត្រូវតែសាកល្បងដែរ
     “ អូសក្បាលឪឯងស្អី? ” Tae ងាកក្រោយវាយកំភួនដៃរបស់ Riv ឱ្យឈានថយក្រោយមុននឹងលោតផ្កាប់ចានទាត់ត្រង់ស្មារបស់គេឱ្យជ្រមិលដួលទៅម្ខាង ហើយរត់គេចតែម្តង
     “ ចាប់វា កុំឱ្យវារត់រួច! ” Riv ស្រែកទាំងមិនទាន់ក្រោកឈរ គ្នីគ្នារបស់គេក៏រត់តាម Tae ព្រោងព្រាត ទាំងរត់ ទាំងជិះម៉ូតូធំ តាមរហូតដល់ទាន់
     “ ចាប់វា! ”
     “ ងាប់មិនខាន ” Taehyung ទម្លាក់កាបូបវាយបកទៅគ្រប់គ្នាដែលចូលមកជិតគេ មិនដឹងថាទប់ទល់បានយូរប៉ុណ្ណានោះទេ តែគេត្រូវតែតស៊ូឱ្យដល់ទីបញ្ចប់

You're FAKE [Complete]Where stories live. Discover now