ភាគទី 8 : វាត្រូវការបង

3.3K 265 1
                                    


     ព្រឹកថ្ងៃថ្មី Taehyung ត្រឡប់ទៅផ្ទះដើម្បីរៀបចំខ្លួនទៅសាលារៀនដូចរាល់ដង ព្រោះអាការៈគ្រុនក្តៅរបស់ Jungkook ក៏ធូរជាងមុនច្រើន អាចទៅសាលាដោយខ្លួនឯងបាន មើលទៅគេបានធូរតាំងពីយប់ម្លេះ
     “ បងប្រុស! ” Jungkook រត់តាម Taehyung ដែលទើបនឹងចុះពីលើឡានក្រុងដើរសម្តៅដណ្តើរដើម្បីឡើងទៅថ្នាក់រៀននៅជាន់លើ
     “ មកសាលាធ្វើអី? ម៉េចមិនសម្រាកឱ្យជាស្រួលបួលសិន? ” បងធំ Fire Swan ដាក់ទូរស័ព្ទទៅក្នុងហោប៉ៅហើយងាកមកនិយាយជាមួយអាល្អិតដែលដើរតាមពីក្រោយជាប់
     “ ខ្ញុំនៅឈឺ តែចង់មកសាលាច្រើនជាង ”
     “ ហេតុអី? ” Tae ធ្លោយមាត់សួរហើយទើបនឹកព្រួយចិត្តតាមក្រោយ ដឹងច្បាស់ថានឹងទទួលបានចម្លើយចម្លែកៗទៀតមិនខាន ស្នាមញញឹមបែបនេះប្រាកដជាចង់យកសម្តីផ្អែមល្ហែមមកគាស់សោរទ្វារបេះដូងគេទៀតមិនខាន
     “ ពេលឃើញមុខសង្ហារៗរបស់បង ខ្ញុំក៏ជាភ្លាមមិនចាំបាច់លេបថ្នាំក៏ជាដែរ ”
     “ ខ្ញុំមិនមែនថ្នាំពេទ្យទេ ” រាងខ្ពស់ខំប្រឹងបោះជំហានឡើងកាំជណ្តើរកាន់តែញាប់ប្រញាប់នាំខ្លួនទៅរកថ្នាក់រៀនទាំងដែល Jungkook រត់តាមពីក្រោយកិតៗមិនព្រមឱ្យលើសខ្វះសូម្បីមួយចំអាម តែកាន់តែប្រឹងឡើង ជណ្តើរកាន់តែស្ងាត់មនុស្ស លឺតែសម្លឹងសម្រឹបជើងនិងដង្ហើមរបស់គេទាំងពីរនិងសម្លេងចង្វាក់បេះដូងដែលអាចស្តាប់លឺតែម្នាក់ឯងរៀងខ្លួន ញ៉ាំងឱ្យអ្នកកម្លោះដូចជាអស់សង្ឃឹមចង់គេចក៏គេចមិនផុត មិនមែនខ្លាច Jungkook ធ្វើអ្វីមិនគប្បីនោះទេ តែខ្លាចខ្លួនឯងទប់ចិត្តមិនបានលង់ស្រឡាញ់គេតែម្នាក់ឯងច្រើនជាង
     “ បងមិនមែនជាថ្នាំពេទ្យដែលព្យាបាលជំងឺទូទៅ តែបងជាថ្នាំប្រទានពីព្រះជាម្ចាស់ឱ្យមកព្យាបាលបេះដូងខ្ញុំ ” Jungkook ទាញកន្ត្រាក់ដៃ Tae ឱ្យឈប់ឡើងកាំជណ្តើរពាក់កណ្តាលទីហើយទាញឱ្យមកស្ទាបទ្រូងឆ្វេងរបស់គេ
     “ វាត្រូវការបង! ”
     “ ... ” Taehyung ស្ទើរតែកម្រើកខ្លួនលែងរួច កែវភ្នែកស្រទន់របស់ Jungkook ប្រៀបដូចជាថ្នាំសណ្តំដែលសាយភាយចូលមកក្នុងខ្លួនគេបន្តិចម្តងៗរហូតដល់ទន់ខ្លួនមិនអាចប្រកែកបានបើមិនមានសម្លេងរោទ៍របស់ទូរស័ព្ទមកដាស់គេប្រហែលជាត្រូវឈរស្ទាបចង្វាក់បេះដូងរបស់ Jungkook បែបនេះពេញមួយថ្ងៃមិនខាន
     Ring.... Ring....
     Tae ដកដៃពីទ្រូង Jungkook បំណងមកលូកយកទូរស័ព្ទពីហោប៉ៅស្តាំរបស់ខោ ព្រោះបើប្រើដៃឆ្វេងវាពិបាក តែអ្នកម្ខាងទៀតមិនយល់ស្រប នៅតែចាប់ដៃគេជាប់មិនលែង
     “ ខ្ញុំត្រូវការលើកទូរស័ព្ទ! ” គេនិយាយក្នុងន័យបង្ខំតែអ្វីដែលទទួលបានមកវិញគឺទឹកមុខកំសត់និងកែវភ្នែកគួរឱ្យស្រឡាញ់ដែលភ្លឺផ្លេកដូចកូនឆ្កែរបស់ Jungkook
     “ កុំលើកអី ស្តាប់ខ្ញុំនិយាយតែម្នាក់បានហើយ ”
     “ មិនបានទេ ចាំលេងលើកក្រោយទៅ! ”
     “ ខ្ញុំមិនបានលេង ”
     “ Jungkook... ” Taehyung លើកដៃឆ្វេងរុញមុខកម្លោះតូចចេញ Jungkook ក៏លែងដៃស្តាំរបស់គេហើយមកចាប់ដៃឆ្វេងដែលនៅលើមុខខ្លួនវិញ ទើប Tae មានឱកាសលូកយកទូរស័ព្ទពីហោប៉ៅមកមើល គឺ Simon តេមករក តែមិនទាន់នឹងបានចុចទទួលផង អារម្មណ៍ចម្លែកមកពីណាក៏មិនដឹងស្រាប់តែយាយីបេះដូងគេតែម្តង
     “ Jungkoooook.... ” Tae ខាំបបូរមាត់ខាងក្រោមថ្នមៗ ទាំងរសើបទាំងមានអារម្មណ៍ចម្លែកពេល Jungkook បិទភ្នែកហើយប្រើអណ្តាតលិតលើបាតដៃនិងម្រាមដៃគេបែបនេះ
     “ កុំទទួលអី! ” Jungkook បើកភ្នែកយឺតៗសម្លឹងមុខ Tae ដែលមើលមកគេជាមួយកែវភ្នែកទទេរស្អាត
     មិនយូរប៉ុន្មានការតេចូលក៏ដាច់លែងលឺសម្លេងដោយខ្លួនឯង ខណៈពេលម្ចាស់ទូរស័ព្ទមិនបានលើកទទួលនិយាយ
     “ Taehyung ខ្ញុំ- ”
     “ Tae នៅត្រង់នេះសោះ ហេតុអីមិនលើកទូរស័ព្ទ? ” Simon ចេញមកពីកន្លៀតណាក៏មិនដឹង ដើរចុះពីលើកាំជណ្តើរមករក Tae និង Jungkook ទើបធ្វើឱ្យម្ចាស់ឈ្មោះត្រូវប្រញាប់រៀបឫកមកធម្មតាវិញ លើកលែងតែ Jungkook ដែលសម្លឹងមុខមនុស្សទីបីដែលចូលមកកាត់សង្វាក់ដោយកែវភ្នែករករឿង
     “ គឺ...គឺមិនបានលឺ ទើបលើកមិនទាន់! ” Tae រកពាក្យមកដោះសារស្ទើរមិនទាន់ តែលេសមួយនេះចាត់ទុកថាអាចប្រើការបាន
     “ ហេតុអីមកជាមួយគ្នាបាន? វាតាមរំខានឯងទៀតហើយហ្អេស? ” កម្លោះមុខងាប់សួរត្រង់ៗមិនបានដៀមដាម មកពីគេចង់ថាឱ្យ Jungkook ពិតមែននឹងហើយ
     “ Simon និយាយពី Jungkook ឱ្យល្អបន្តិចទៅ! ”
     “ អឺ..ក៏បាន តោះទៅរៀន! ” Simon ញញឹមចុងមាត់ហើយកៀកស្មា Tae ឡើងជណ្តើរទៅបាត់ ទុកឱ្យ Jungkook នៅឈរក្រៅក្រហាយម្នាក់ឯង
     “ អាជ្រៀតជ្រែក! ” គេខាំមាត់វាយទៅលើបង្កាន់ដៃមួយទំហឹង មុននេះជិតនឹងបានសម្រេចទៅហើយបើមិនមានអាភ្នែកបួនមុខងាប់នោះចូលមករញ៉េរញ៉ៃ

You're FAKE [Complete]Where stories live. Discover now