ភាគទី 6 : កុំធ្វើបាបគេទាំងកាយទាំងចិត្ត

Start from the beginning
                                    

.........

     “ ម៉ាក់ ” Tae ទម្លាក់កាតាបរៀនចុះរត់ទៅរកម្តាយដែលកំពុងដាំស៊ុប Ramen នៅផ្ទះបាយក្នុងហាង
     “ បាននាំបីនាក់ទៀតមកឬអត់? ” អ្នកជាម្តាយងាកមកមើលកូនប្រុសដែលអោបចង្កេះគាត់ពីក្រោយខ្នង
     “ បាទនាំ... នាំលើសមកម្នាក់ទៀតផង Annto វាសប្បាយចិត្តស្ទើរហោះទៅហើយ ដែលម៉ាក់ហៅវាមកញ៉ាំ free free បែបនេះ ” Tae សើចចេញធ្មេញទាំងអស់ទើបអ្នកម៉ាក់សើចតាម
     “ អាល្អិត ធ្វើដូចមិនធ្លាប់មកញ៉ាំចឹង ហើយមុខនិងក្បាលទៅត្រូវនឹងស្អីមកហា៎ស? ” អ្នកស្រីគីមអង្អែលថ្ងាស់កូនត្រង់របួសដែលបិទបង់ពណ៌ស មិនប្រាប់ក៏អាចទាយដឹងថាបីនាក់ទៀតក៏មានសភាពមិនខុសពីកូនប្រុសរបស់គាត់ដែរ
     “ មានរឿងតិចតួច តែមិនអីទេ! ”
     “ អ្នកម៉ាក់បាទ...! ” Annto ស្រែកបង្អូសសម្លេងវែងដូចផ្លូវ តាំងពីទ្វារចូលរហូតដល់ក្នុងផ្ទះបាយ ជាមួយដំណើរទ្រេតទ្រោត ធ្វើឱ្យ Taehyung ពេបមាត់ខ្នាញ់ នេះមករំអួយដាក់ម៉ាក់គេទៀតហើយ  Annto ពូកែយកចិត្តយកថ្លើមសម្បើមណាស់ទើបម៉ាក់គេស្រឡាញ់អាល្អិតនេះខ្លាំង គេក៏ធ្លាប់គិតដែរថាគេជាកូនបង្កើតឬអាល្អិត Annto ជាកូនបង្កើតឱ្យប្រាកដទៅ
     “ Annto ជាំមុខអស់ហើយ ចាំម៉ាក់ស្អំឱ្យ! ” អ្នកស្រីគីម សើចបណ្តើរអង្អែលក្បាលក្មេងដែលរត់ចូលមកអោបបណ្តើរ មើលធំប៉ុណ្ណាទៅហើយនៅមកធ្វើចរិតគួរឱ្យស្រឡាញ់បែបនេះទៀត
     “ ឈឺខ្លាំងដល់ហើយ តែវាមិនស្មើឈឺចិត្តដែលនឹកអ្នកម៉ាក់ទេ! ”
     “ នេះទៅរៀននិយាយផ្អែមបែបនេះពីណាមក? ”
     “ Annto វារៀនតាម Chisun នឹងហើយអ្នកម៉ាក់ ” Taehyung និយាយនាំសើច អាល្អិត Annto ក៏បើកភ្នែកភ្លឺសៗមើល
     “ រួចហើយ តោះនាំគ្នាទៅញ៉ាំទៅ! ”
     អ្នកស្រីគីម Taehyung និង Annto ជួយគ្នាលើកចាន Ramen ចេញទៅក្រៅដោយមានកម្លោះៗបីនាក់អង្គុយចាំស្រាប់
     “ សួស្តីអ្នកម៉ាក់! ” Chisun និង Simon ក្រោកឈរឡើងអោនក្បាលចុះព្រមគ្នា ទើបអ្នកម៉ាក់សើចហើយបក់ដៃប្រាប់ឱ្យងើបមុខឡើងអង្គុយចុះទៅ
     “ សួស្តីអ្នកមីង ” Jungkook ក្រោកឈរក្រោយគេនិយាយគួរសមតាមមារយាទក្មេងធ្លាប់ទទួលបានការអប់រំ
     “ ក្មួយជាមិត្តថ្មីរបស់ Tae មែនទេ? ” អ្នកស្រីគីម សួរពេល កម្លោះ Fire Swan ទាំងបួន នាំគ្នាក្រោកទៅរកទូរទឹកកកអស់ ដើម្បីយកភេសជ្ជៈខ្លះមកទុកផឹក
     “ បាទ! ”
     “ មីងផ្ញើ Tae ផងណា គេមិនសូវមានមិត្តភក្តិ មីងសុំតែម្យ៉ាងទេ កុំធ្វើបាបគេទាំងកាយទាំងចិត្ត ” ស្ត្រីវ័យចំណាស់ខ្ទង់សែសិបក្រាស់តែរូបសម្រស់នៅតែស្រស់ស្អាតនិងរាងកាយមាំមួនរហ័សរហួន សើចញឹមៗធ្វើឱ្យអ្នកម្ខាងទៀតហាក់ភ្លឹក ហេតុអីគាត់និយាយបែបនេះ? ឬគាត់តែងតែនិយាយបែបនេះដាក់មិត្តភក្តិគ្រប់គ្នាដែល Taehyung នាំមកលេងផ្ទះ?
     “ បា-បាទ! ”
     “ អ្នកម៉ាក់នាំ Jungkook និយាយពីអី? មើលមុខគេស្លេកអស់ហើយ ” Tae និងគ្នីគ្នាអង្គុយចុះហើយហុចទឹកដោះគោចេកឱ្យ Jungkook ព្រោះឃើញថាគេឧស្សាហ៍ផឹក
     “ មនុស្សបើគ្មានអ្វីលាក់បាំង និយាយបន្តិចបន្តួចមិនចាំបាច់ភ័យដល់ស្លេកមុខទេ ” Simon ដែលដើរមកដល់ក្រោយគេដាក់បង្គុយជិត Taehyung មុននឹងនិយាយដៀមដាមទើប Jungkook ងាកមើលមុខ Tae ដែលអង្គុយនៅកណ្តាលទាំងទឹកមុខអន់ចិត្ត
     “ នៅមើលមុខគ្នាធ្វើអី? នាំគ្នាញ៉ាំទៅ ត្រជាក់អស់ហើយ ” អ្នកស្រីគីមដែលមាន Annto និង Chisun អង្គុយអមសងខាងប្រញាប់ចូលខ្លួនទៅបំបែកបរិយាកាសយ៉ាប់យ៉ឺនរបស់ក្មេងៗដែលទាស់សម្តីគ្នាជារឿងធម្មតាទៅហើយ ថ្ងៃខ្លះ Annto និង Chisun វ៉ៃបោចសក់ក្បាលគ្នានឹងមុខគាត់ក៏មាន តែមិនដល់ប្រាំនាទីក៏ត្រូវគ្នាវិញហើយស្អិតរមួតដូចស្ករតាំងម៉ែ
     “ Taehyung បងញ៉ាំឱ្យច្រើនទៅឆាប់ជា ” Jungkook ចាប់សាច់ពីចានខ្លួនឯងដាក់ចូលចាន Taehyung មួយដុំហើយមួយដុំទៀតរហូតដល់គេឃាត់
     “ បានហើយ ប្រយ័ត្នអស់ខានញ៉ាំខ្លួនឯង ”
     “ បាទ! ”
     “ មែនហើយ Tae ឯងញ៉ាំសាច់ឱ្យច្រើនទៅឆាប់ធំ នឹងអាលវ៉ៃមនុស្សបោកប្រាស់ ” Simon ចាប់សាច់ដាក់ចាន Tae ស្ទើរតែអស់ពីចានធ្វើឱ្យអាល្អិតពីរនាក់ទៀតអង្គុយឆ្ងល់ឡើងឈឺខួរ ថ្ងៃនេះ Simon ដើរទៅជាន់ពែសំណែនរបស់គេឬយ៉ាងម៉េច ទើបធ្វើខ្លួនប្លែកៗបែបនេះ
     “ អរគុណ! ” Taehyung សើចដាក់ Simon ទាំងប្លែកក្នុងចិត្តដឹងថាគេចម្លែក តែប្រហែលជាគេក្តៅខ្លួនដោយសាររត់ឆ្ងាយពេកទេដឹងទើបក្លាយជាបែបនេះ
     “ អ្នកម៉ាក់ពូកែធ្វើ Ramen ឆ្ងាញ់ដល់ហើយ អនាគតប្រពន្ធខ្ញុំបើមិនចេះធ្វើម្ហូបដូចអ្នកម៉ាក់ទេខ្ញុំមិនយកដាច់ខាត ” Chisun សរសើរទាំងមីនៅពេញមាត់ ធ្វើឱ្យសម្លេងដែលនិយាយចេញមកទៅជាក្រឡុលៗពិបាកស្តាប់ ធ្វើឱ្យគ្រប់គ្នាអស់សំណើច
     “ ចាំម៉ាក់ជួយណែនាំឱ្យ ”

To be continue......

You're FAKE [Complete]Where stories live. Discover now