ភាគទី 6 : កុំធ្វើបាបគេទាំងកាយទាំងចិត្ត

3.5K 278 5
                                    

     Jungkook Simon Chisun និង Annto រត់បែកញើសសស្រាក់ក្រោមកម្តៅថ្ងៃក្តៅស្ទើរបែកក្បាលដោយសារគ្រូវិន័យឱ្យ Riv និងគ្នីគ្នារត់មុនព្រោះខ្លាចពួកគេរត់ប៉ះគ្នាកើតរឿងម្តងទៀត ទម្រាំក្រុមទីមួយរត់ចប់គឺថ្ងៃខ្ពស់ទៅហើយ ដូច្នេះទើបកម្លោះបួននាក់នេះត្រូវមករត់ហាលថ្ងៃក្តៅក្បាលបែបនេះ
     Annto ទាំងខ្ចិលទាំងហត់ រត់បណ្តើរត្អូញត្អែរបណ្តើរខុសពី Chisun ដែលមានកម្លាំងព្រឹសពេលឃើញសិស្សស្រីៗមកអង្គុយមើលពួកគេរត់ដូចដែលគិតទុក បន្តិចទៀតពួកនាងៗនឹងបានភ្លឺភ្នែកដោយសារសាច់ដុំកង់ៗរបស់គេមិនខាន
     Taehyung អង្គុយនៅម្ខាងមើលមិត្តភក្តិរត់ដោយក្នុងដៃមានទឹកត្រជាក់ៗជាច្រើនដបដែលទើបនឹងទិញមកទុកឱ្យពួកគេផឹកពេលហត់ Chisun និង Annto ដែលរត់ប៉ាក់ខ្ញើចៗនោះមិនបានទាក់ទាញភ្នែករបស់គេដូច Simon និង Jungkook នោះទេ ពួកគេរត់លឿនដូចប្រណាំង តាមគ្នាស្អិតមិនឱ្យនរណាបានលើសមួយជំហានឡើយ ញើសក៏បែកសស្រាក់ ហូរតាមជើងសក់ ញើសស្រក់ពីថ្ងាស់ហូរទៅលើផ្ទៃមុខសម៉ដ្ឋរលោងរបស់កម្លោះដែលឈរឈ្មោះក្នុងចំណោមប្រុសស្អាតក្នុងសាលា ធ្វើឱ្យមើលទៅកាន់តែទាក់ទាញ ញ័រអស់បេះដូងក្រមុំៗដែលឈរមើល អ្នកខ្លះក៏យកទូរស័ព្ទមកថតសកម្មភាពរត់ដ៏ស្វាហាប់របស់ពួកគេ អ្នកខ្លះគឺយកកាមេរ៉ាមកផ្តិតយករូបភាពសាច់ដុំកង់ៗក្រោមអាវយឺតពណ៌សដែលទទឹកដោយញើសរបស់ពួកគេតែម្តង មិនងាយបានប្រុសស្អាតក្នុងសាលាមករត់បង្ហាញរាងឱ្យមើលបែបនេះទេ យូរៗមានម្តងត្រូវតែក្តោបក្តាប់រូបភាពទុក Upload តាម Social media ឱ្យណាណីម្តង
     មិនយូរប៉ុន្មានគូរប្រណាំង Jungkook និង Simon ក៏រត់គ្រប់ 50 ជុំតំណាលគ្នា ម្នាក់ៗហត់គគូសដកដង្ហើមញាប់ៗស្ទើរតែដង្ហក់ តែប្រមុខ Fire Swan នៅតែមិនព្រមដកភ្នែកពី Jungkook រហូតដល់គេលើកជាយអាវមកជូតញើសលើមុខធ្វើឱ្យលេចចេញសាច់ដុំពោះកង់ៗរបស់គេដោយអចេតនា
     Simon ដកភ្នែកចេញពីរាងកាយមាំទាំរបស់ Jungkook ហើយងាកមកមើលស្រីស្អាតដែលចាំយកចិត្តយកថ្លើម ឱ្យកន្សែងជូតមុខ ឱ្យទឹកត្រជាក់ៗផឹក
     “ បង Simon ដោះវែនតាបែបនេះសង្ហាដល់ហើយ! ”
     “ រាង Hot ខ្លាំងតែម្តង ”
     “ ហាសហា! អរគុណ! ” ស្នាមញញឹមប្រហារបេះដូងក្រមុំៗលេចឡើងលើមុខរបស់ Simon មុននឹងទទួលកន្សែងនិងដបទឹកដើរសម្តៅទៅ Taehyung ដែលអង្គុយចាំនៅម្ខាង
     “ ហត់ខ្លាំងទេ? ” កម្លោះតូចសួរព្រមទាំងហុចវែនតាឱ្យម្ចាស់ខ្លួនវិញ
     “ តិចតួច! ”
     “ មានមនុស្សស្រីចាំយកទឹកត្រជាក់ៗឱ្យបែបនេះ យើងថាឯងមិនហត់ទេ ” Taehyung និយាយញ៉ោះហើយទើបម្ចាស់វែនតាដាក់បង្គុយអង្គុយជិត
     “ ហេតុអីទិញទឹកមកច្រើនម្លេះ? ”
     “ ប្រាកដជាទិញមកឱ្យពួកឯងផឹកហើយ Jungkook ផង ”
     “ មើលទៅគេរឹងមាំយ៉ាងនេះបែបមិនត្រូវការឯងមើលថែទេដឹង? ” Simon ក្រេបទឹកយឺតៗ ភ្នែកសម្លឹងទៅ Jungkook ដែលដើរចូលមកពីចម្ងាយទើប Taehyung ងាកមើលតាមដែរ រាងកាយមាំមួនរបស់គេលេចឡើងពេលដោះឯកសណ្ឋានសាលាចេញធ្វើឱ្យ Taehyung ក៏ដូចជាមិនសូវស្ងប់ចិត្តដែរ រាងកាយបែបនេះលុះត្រាតែមនុស្សដែលឧស្សាហ៍ហាត់ប្រាណធ្ងន់ៗហើយញឹកញាប់ប៉ុណ្ណោះទើបអាចយកបាន តែ Jungkook តែងតែបង្ហាញថាខ្លួនឯងទន់ខ្សោយ សូម្បីតែត្រូវគេវាយក៏មិនចេះវាយតបត រហូតត្រូវឱ្យអ្នកដទៃការពារ ចម្ងល់នោះគឺ គេបានរូបរាងមាំមួនដូចខ្លារខិននេះមកពីណា?
     “ ឯងអាចយល់ច្រឡំលើគេក៏ថាបាន ” Tae បោសវាសគំនិតសង្ស័យទាំងអស់ចោល គេជឿជាក់ថា Jungkook គឺស្អាតស្អំ គេអាចមើលឃើញភាពសាមញ្ញនិងប្រាកដប្រជាក្នុងកែវភ្នែក Jungkook ដូច្នេះទើបគេជឿលើ Jungkook ហើយក៏ជឿលើខ្លួនឯងដូចគ្នា
     “ បើឯងនៅតែយល់ថាយើងជាមិត្ត ព្យាយាមនៅឱ្យឆ្ងាយពីគេទៅ ព្រោះគេមកជាមួយបំណងមិនល្អ ” Simon ដាស់តឿនតាមអ្វីដែលគេអាចធ្វើបាន ទោះវាយគេឱ្យឆ្លើយមួយពាន់ដងទៀតក៏គេនៅតែឆ្លើយថាក្មេងម្នាក់នេះមិនស្មោះត្រង់ដដែល ជ្រុលជាគេត្រូវមើលថែ Taehyung ហើយ គេនឹងមើលថែរហូតដល់ទីបញ្ចប់
     “ យើងជាមិត្តនឹងគ្នាពិតមែន តែឯងមិនអាចបង្ខំឱ្យខ្ញុំស្អប់ឬស្រឡាញ់អ្វីតាមឯងបានទាំងអស់ទេ ”
     “ យើងនិយាយថាបើឯងនៅទុុកយើងជាមិត្ត ” Simon សង្កត់ធ្ងន់ត្រង់ពាក្យថាមិត្ត ធ្វើឱ្យអ្នកម្ខាងទៀតនៅស្ងៀម ពួកគេជាមិត្តស្លាប់រស់ រួមសុខ រួមទុក្ខ ជាមួយគ្នាតាំងពី Fire Swan មានមេដឹកនាំចាស់រហូតដល់ផ្លាស់ប្តូរអ្នកដឹកនាំដូចពេលនេះ បើឱ្យទុកគ្នាចោលគេធ្វើមិនបាន
     “ ... ”
     “ បងប្រុស!!! ” Jungkook យកអាវដៃវែងឯកសណ្ឋានសាលាមកពាក់ដូចសព្វដងហើយទើបលើកដៃជ្រោងសក់បន្តិចមុននឹងដើរមករក Taehyung
     “ ផឹកទឹកសិនទៅ ”
     “ បាទ ” Jungkook ទទួលដបទឹកមកបើកផឹក ហើយឆ្លៀតមើលទៅ Chisun និង Annto ដែលទើបនឹងរត់ហើយក៏ត្រូវស្រីៗចោមរោមដូចស្រមោចរោមស្ករព្រមទាំងហុចទឹកហុចកន្សែងឆ្វេងស្តាំ តែ Chisun បែរជាដោះអាវមកជូតញើសលើមុខទៅវិញ ធ្វើឱ្យស្រីៗនៅជុំវិញនោះស្ទើរឈាមច្រមុះជាមួយរាងសម្បូរបែបនិងសាច់ដុំកង់ៗរបស់គេ
     “ បង Chisun សាច់ដុំមាំដល់ហើយ! ”
     “ មាំបែបនេះស្រឡាញ់បងទេ? ”
     “ ឆ្គួត ប្រាកដជាស្រឡាញ់ ស្រឡាញ់ពេញបេះដូងតែម្តង ” Chisun សើចក្អាកក្អាយជាមួយពួកនាងៗ ខណៈពេល Annto ហត់ស្ទើរធ្លាក់អណ្តាត ដាក់បង្គុយសម្រាកជិតស្រីៗដែលមកមើលគេរត់
     “ ហត់ដល់ហើយ ចង់សន្លប់ ” អ្នកកម្លោះងាកមើលស្រីស្អាតជិតខ្លួនព្រមទាំងរអ៊ូរទាំរង៉ូវៗទាំងខ្ចិលច្រអូស
     “ សន្លប់លើទ្រូង Noona ហ្មងមក ” ស្រីស្អាតនិយាយលេងផងមែនផងទើបអាល្អិត Annto ប្រញាប់ឆ្លៀតឱកាសផ្តួលក្បាលទៅលើទ្រូងមូលក្លំរបស់នាងតែម្តង
     “ ខ្ញុំសន្លប់ហើយ Noona ”
     “ Jungkook យ៉ាងម៉េចដែរ? ស្រួលខ្លួនទេ? ” Taehyung ក្រោយពីស្ងាត់មួយសន្ទុះទើបនឹកឃើញសួរនាំតាមមារយាទ ក៏ឃើញហើយថាគេមិនសូវជាហត់តែដូចសប្បាយនឹងការរត់ចម្ងាយនេះណាស់
     “ ដើម្បីបងខ្ញុំមិនហត់ទេ ”
     “ ... ” Simon បែរសម្លឹងមើលទៅកន្លែងផ្សេងទាំងត្រចៀកនៅលួចស្តាប់ ថ្ងៃនេះគេអាចសម្គាល់ដឹងយ៉ាងច្បាស់ថា Jungkook មកស្និទ្ធស្នាលជាមួយពួកគេក្រោមបំណងអ្វីមួយដែលគេមិនអាចស្មានត្រូវ តែថ្ងៃណាមួយគេនឹងបកអាក្រាតមុខមាត់ពិតរបស់អាក្មេងនេះឱ្យគ្រប់គ្នាបានដឹងមិនខាន
     “ យល់ថាឯងរត់ជំនួសខ្ញុំ ល្ងាចនេះខ្ញុំប៉ាវពួកឯងញ៉ាំ Ramen Free free នៅហាងម៉ាក់ខ្ញុំចុះ ”
     “ ពិតមែន? យេ! ខ្ញុំអាចជួបម៉ាក់បងហើយ! ” Jungkook លោតកញ្ជ្រោលទាំងរំភើបជាមួយស្នាមញញឹមដូចទន្សាយរបស់គេ
     “ រំភើបអីដល់ម្លឹង? ” Tae គ្រវីក្បាលអស់សំណើចមុននឹងត្រូវ Simon បន្ថែម
     “ សម្តែងសម! ”

You're FAKE [Complete]Where stories live. Discover now