Episode 14:រូបមន្ត

Začať od začiatku
                                    

«នាងខ្លាចគេមែនទេ?»គេនិយាយទំនងដូចជាគេអាចយកឈ្នះម្នាក់នោះបានអញ្ចឹង

«តិចៗ»

«ក្មេងល្ងង់! ខ្ញុំក៏ជាសិស្សរបស់អធិរាជនំcakeនៅ Koreaដែរ តើមានអ្វីគួរឱ្យខ្លាចទៅ?»

«ខ្ញុំដឹង! តែលើកនេះមិនមែនលោកជាអ្នកប្រកួតទេ គឺខ្ញុំ»

«មកពីបែបនេះឯងទើបខ្ញុំយកវាមកឱ្យនាង»គេរុញកេសដែលនៅលើតុមកឱ្យខ្ញុំ

«វាជាស្អី?»

«មួយកេសដែលនៅខាងក្រោម ជាញើសឈាមរបស់លោកគ្រូដែលនៅសល់បន្តឱ្យខ្ញុំ វាជារូមន្តដែលមានមួយគ្មានពីរលើលោក តែស្តាយខ្លាំងណាស់ សៀវភៅរូបមន្តវគ្គចុងក្រោយដាច់អស់មួយទំព័រដែលទោះបីជាខ្ញុំប្រឹងបំពេញយ៉ាងណាក៏មិនដូចអ្វីដែលលោកគ្រូធ្វើ»

«ហើយចុះមួយកេសទៀត?»

«នោះក៏ជារូបមន្តដែលនាងអាចយកទៅរៀនបាន ដូចគ្នា វាជាកំណត់ត្រារូបមន្តរបស់ខ្ញុំចាប់តាំងពីថ្ងៃដែលខ្ញុំចេះធ្វើនំcakeដំបូងមកដល់ពេលនេះ»

«លោកកត់គ្រប់យ៉ាងទុកទាំងអស់មែនទេ?»ខ្ញុំសួរព្រោះកេសដែលជារបស់គេ ធំជាងរបស់ លោកគ្រូគេទៅទៀត។

«មែនហើយ! ប៉ុន្មានក្បាលដំបូងប្រហែលជារញ៉េញ៉ៃបន្តិចហើយ ព្រោះតាំងពីខ្ញុំនៅតូចៗ»

«អរគុណច្រើន»

«មិត្តល្អមិនបាច់មានពាក្យថាអរគុណនោះទេ បើនិយាយទៅលើកនេះខ្ញុំក៏ដូចជាប្រើនាងឱ្យចេញច្បាំងជំនួសអញ្ចឹងឯង»

«បើខ្ញុំឈ្នះលោកនឹងឱ្យអ្វីមកខ្ញុំទៅ?»

«ចាំដល់ពេលនោះនាងនឹងដឹងហើយ»

«ឡើងប្រាក់ខែមែនទេ?»

«នាងចាប់ជំរិត ឬក៏ប្លន់ខ្ញុំតែម្តងទៅ និងមិនចាំបាច់ពិបាកនិយាយគ្នា»

«និយាយលេងទេតើ៎ ខ្ញុំទៅផ្ទះមុនហើយ ប្រញាប់ទៅអានវាឱ្យអស់» ខ្ញុំនិងគេក៏សើចហើយខ្ញុំក៏ដើរចេញរៀងខ្លួន

...

[ភូមិគ្រឹះLee]

ពេលមកដល់ផ្ទះភ្លាមក៏ត្រូវប៉ាចាប់សួរតែម្តងព្រោះតែកេសពីរដែលJungkookឱ្យខ្ញុំនោះឯង។

«កូនស្រីរបស់ប៉ាទើបមកពីណា? ហេតុអីបានជាយប់បែបនេះ?»

«គឺមកពីធ្វើការនោះអីប៉ា ប៉ាក៏អញ្ចឹងដែរ ម៉េចបានថ្មើរនេះហើយ មិនទាន់ចូលសម្រាក?»ខ្ញុំនិយាយបណ្តើរដាក់កេសចុះបណ្តើររួចចូលអង្គុយលើសាឡុង

«គឺនៅចាំកូននឹងហើយ ម៉ាក់ឯងគេហត់ពេកចូលគេងបាត់ហើយ និយាយអញ្ចឹង នោះគឺជាស្អី?»គាត់ចង្អុលទៅកាន់កេស

«គឺប្រអប់កិច្ចការបន្តិចបន្តួច ប៉ា! កូននឹងទៅចូលរួមការប្រកួតនំcakeនៅស៊ាងហៃនាអាទិត្យក្រោយនេះឯង»

«ឃើញទេប៉ាថាហើយ កូនស្រីប៉ានឹងនៅផ្ទះបាន ប៉ុន្មានថ្ងៃទៅ ទៅក៏ទៅចុះកូន ឱ្យតែកូនសប្បាយចិត្តគឺបានហើយ តែកូនត្រូវតែប្រយ័ត្នផង ទីនោះមនុស្សច្រើនប៉ាមិនទុកចិត្ត»

«មិនអីទេប៉ា ក្រែងប៉ាក៏កំដរខ្ញុំទៅរាល់ឆ្នាំហើយទេតើ៎?»

«មែនហើយប៉ាវ៊ិះនឹងភ្លេច កូនត្រូវទៅជួបបងប្រុសបង្កើតកូនទៀតត្រូវទេ?»

«ចា៎! ឆ្នាំនេះសង្ឃឹមថាទេវតានឹងមិនឱ្យកូនចាំទៀតទេ»

«បានហើយកូន កុំគិតច្រើនអី ទៅគេងចុះ ប៉ាក៏ទៅគេងដែរហើយ រាត្រីសួស្តី!»

«រាត្រីសួស្តីប៉ា»

...

ខ្ញុំក៏ឡើងមកបន្ទប់គេងខ្លួនឯង ងូតទឹករួចក៏ផ្តួលខ្លួនគេងលើគ្រែសំណព្វរបស់ខ្ញុំ។

«អីយ៉ា! ទីបំផុតខ្ញុំបានគេងលើឯងហើយ»

រៀបនឹងបិទភ្លើង ខ្ញុំស្រាប់តែនឹកឃើញថាត្រូវមើលរូបមន្តធ្វើនំcake ទាំងនោះ

«ព្រះជាម្ចាស់អើយ! យប់ដ៏សែនល្អរបស់ខ្ញុំ!»

.....

Note: មានចាប់អារម្មណ៍ថាតួស្រីហៅតួប្រុសថាម៉េចដែរទេ ហើយតួប្រុសហៅខ្លួនឯងថាត្រូវជាអ្វីនឹងតួស្រី?

Admin ទំនេរចេះតែតែងទៅបានមួយភាគនឹងគេដែរ ចាត់ទុកថាជាកាដូចុះណា៎ ហើយភាគក្រោយនេះ Adminធានាថាអត់ធ្វើឱ្យខកបំណងទេ។

Mysterious love(slow update)Where stories live. Discover now