Episode 7:New Helper,New Solution

801 48 7
                                    

[Lee Soo Ah's POV]

[99 Recipes ពេលព្រឹកព្រលឹម]

ខ្ញុំភ្ញាក់ឡើងទាំងសភាពមមីរមើរមិនទាន់បាត់ ងងុយ។ខ្ញុំសង្កេតឃើញថា នៅលើខ្លួនខ្ញុំមានអាវក្រៅធំមួយគ្របពីលើ អ្វីដែលសំខាន់វាជាប់ក្លិនស្រាយ៉ាងឈ្ងុយឈ្ងប់តែម្តង។តើវាជារបស់អ្នកណាអញ្ចេះ?

គិតទៅគិតមក អាវក្រៅធំយ៉ាងនេះច្បាស់ជារបស់មនុស្សប្រុស។ របស់បង Dongmin ទេដឹង?
គិតរួចខ្ញុំក៏ដើររកគាត់ ហើយក៏ ប្រទះឃើញវត្តមានគាត់នៅខាងមុខទ្វារបងហាងកំពុងចុះហត្ថលេខា ទទួលអីវ៉ាន់ថ្មីមកជាច្រើន មានដូចជា តុ ទូ និងថូផ្កាជាដើម ខ្ញុំក៏ដើរចូលទៅរកគាត់ដើម្បីសួរយ៉ាងលឿន។

«បង Dongmin!»

«អេ៎ Soo Ah ភ្ញាក់ហើយឬ?ម៉ោះមកជួយលើកគ្នា»

«ឈប់សិន!បងកាម្មង់របស់ថ្មីអស់ហើយឬ?ចុះBossមានដឹងទេ?»

«បងមិនមែនជាអ្នកកាម្មង់ទេ គេគ្រាន់តែថាមានអ្នកឱ្យដឹកមកទីនេះ បងគ្រាន់តែជួយទទួល ប៉ុណ្ណោះ»

«Oh...»ខ្ញុំងក់ក្បាលបន្តិចក្រោយបានយល់។

«អេ៎មែនហើយអាវនេះជារបស់បងមែនទេ?»ខ្ញុំលើកអាវធំពណ៌ប្រផេះនោះបង្ហាញគាត់

«មិនមែនទេ តែវាដូចជាធ្លាប់ឃើញយ៉ាងម៉េច មិនដឹងទេ...»

...

«ជារបស់ខ្ញុំ!»

សម្លេងមួយនេះវាដូចជាប្រហែលៗ.....

មែនហើយវាគឺជាសម្លេងរបស់Boss

Boss....?គេមកវិញតាំងពីពេលណា?បើអញ្ចឹងមានន័យថា យប់មិញគេជាអ្នកគ្របអាវឱ្យខ្ញុំមែនទេ?ស្លាប់ហើយ អញ្ចឹងតើ៎បានជាដេកលក់ដូចជ្រូកបែបនេះ ។គឺមកពីស្រវឹងខ្លិនស្រានេះឯង ហើយគេទៅផឹកអស់ស្រាប៉ុន្មានកេសទៅ?

«យ៉ាងម៉េច អាវនេះមានបញ្ហាអីមែនទេ?»

«មា....អឺ...គឺអត់ទេ លោកយកវាវិញ ទៅ»,និយាយរួចខ្ញុំក៏បោះអាវធំនោះឱ្យគេវិញហើយរត់ចេញទៅ។

Mysterious love(slow update)Where stories live. Discover now