Episode 16 1/2 អាថ៌កំបាំង

773 45 4
                                    

[Lee Soo Ah POVs]

Jungkook ប៉ុន្មានថ្ងៃនេះមិនបានគេងសោះឡើយ គេចំណាយពេលវេលាស្ទើរតែទាំងអស់មកលើខ្លួនខ្ញុំទៅហើយ។ គេបង្រៀនខ្ញុំគ្រប់យ៉ាងទាក់ទងនឹងនំcake ដែលខ្ញុំត្រូវយកទៅប្រកួត។វិញាសារលើកនេះគឺនំcakeដែលផ្អែមជាងគេ និងមិនទ្រលាន់ជាងគេ ជុំទីមួយមានមនុស្សចូលរួមសរុបទាំងអស់៣០ក្រុម មកពី៣០ប្រទេសខុសៗគ្នា។ក្នុងនោះដៃគូដែលខ្ញុំគោរពបំផុតឈ្មោះថា Fang Hongli គេជាកូនសិស្សរបស់អធិរាជ នំcakeសៀងហៃដែលខ្ញុំធ្លាប់រំឭកនោះឯង។ ល្អហើយមិនបានមកតែបែរជាបញ្ជូនកូនសិស្សធំឱ្យមកជំនួសទៅវិញ វាគឺមិនដូចតែគ្នាហើយទេឬយ៉ាងម៉េច?

ថ្ងៃនេះគឺថ្ងៃចុងក្រោយនៃការត្រៀមខ្លួនប្រកួតហើយ DaeHyunនិយាយថាដើម្បីកុំឱ្យ        ស្ត្រេសពេក គេនឹងនាំពួកយើងទៅដើរលេងម្តងទោះបីដឹងថានឹងត្រូវFanចាប់អារម្មណ៍ក៏ដោយ។ពួក យើងបានទៅដល់សួនកំសាន្តប្រចាំទីក្រុងសៀងហៃដ៏ល្បីឈ្មោះ នេះជាលើកទីមួយដែលខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាយុវវ័យ។

យើងលេងល្បែងជាច្រើនរួមគ្នា ជិះកន្ត្រកវិល លេងឡានបុកគ្នា ជិះស្គី ជិះroller coaster ចុូលផ្ទះខ្មោច ដើរសួនវង្វេង និយាយឱ្យពិតទៅគឺពេលនេះខ្ញុំមិនបានគិតថាស្អែកជាថ្ងៃប្រកួតនោះទេ។នៅពេលដែលពួកយើងចង់សម្រាកញាំុអីនោះ ទូរស័ព្ទDaeHyunក៏បានរោទិ៍ឡើង។គេប្រាប់ពួកយើងថាគេមានកិច្ចការបន្ទាន់ត្រូវចេញទៅមុន គេក៏ទុកជំនួយការម្នាក់នៅជាមួយពួកយើងរួចហៅឡានមួយទៀតមកទទួលគេ។

Harinវិញល្មោភលេងនោះល្មោភ ដើរម្តងទៅខាងនេះម្តងទៅខាងនោះ គេបបួលខ្ញុំទិញអីវ៉ាន់ដែលដាក់លក់តាមផ្លូវជាច្រើនរីឯ Jungkook របស់យើងបានត្រឹមធ្វើជាអ្នកយួរថង់អីវ៉ាន់ឱ្យយើងប៉ុណ្ណោះ។ ខ្ញុំបានទិញរបស់ជាច្រើនផ្ញើរ ប៉ាម៉ាក់ ដើរស្ទើរតែភ្លេចមើលក្រោយ ខ្ញុំក្រឡេកទៅបែរជាឃើញJungkook ឈប់ត្រឹងខាងមុខកន្លែងលក់វត្ថុអនុស្សាវរីយ៍មួយ។ គេសម្លឹងមើលប៊ ិកមួយដើមជាប់មិនដាក់ភ្នែកសោះខ្ញុំក៏ដើរបកក្រោយទៅរកគេវិញ។

«លោកចាប់អារម្មណ៍វាមែនទេ?»

«អឹម!»

Mysterious love(slow update)Where stories live. Discover now