Episode4:ចៅហ្វាយថ្មីដ៏អស្ចារ្យ

998 45 4
                                    

....

«អត់ទោស លោកជាថៅកែហាងមួយនេះមែនទេ?»ខ្ញុំព្យាយាមទន់ភ្លន់ជាមួយគេបំផុតតាមដែរអាចធ្វើទៅបាន ព្រោះមិនចង់បាត់បង់ឱកាសការងារដែលខំរកមកទាំងលំបាកទៀតនោះទេ

«អឺម!»គេឆ្លើយមួយម៉ាត់យ៉ាងខ្លីមើលទៅគេកំពុងតែផ្ចិតផ្ចង់ធ្វើនំcakeមួយនោះខ្លាំងណាស់ហើយព្រោះពេលនេះគេក៏កំពុងតែច្នៃម៉ូតដែលជាដំណាក់កាលចុងក្រោយនៃការធ្វើនំcakeហើយ។

«គឺខ្ញុំមកស្វែងរកការងារធ្វើ ឮថាទីនេះមាន រើសបុគ្គលិក តើលោកនៅទទួលទេ?»

«នាងមកនេះមក!»គេហៅខ្ញុំឱ្យទៅជិត

«ភ្លក់នំ cake មួយនេះបន្តិចទៅមើល៎» គេបន្ត

ខ្ញុំក៏យកកាំបិតមកកាត់នំcakeដែលគេធ្វើត្រៀមឱ្យខ្ញុំភ្លក់ហើយយកស្លាព្រាមកដួសមួយជំនិតតូចដាក់ ចូលក្នុងមាត់។

ព្រះអើយ!នេះជានំcakeសូកូឡាឆ្ងាញ់ជាងគេបំផុតដែលខ្ញុំធ្លាប់ញ៉ាំ។សាច់នំទន់ល្មើយដូចស្កសំឡី ដាក់ចូលមាត់ភ្លាម ក៏រលាយ សូកូឡានៅផ្នែកខាងក្នុងនៅរាវ នៅឡើយល្មមដែលធ្វើឱ្យរសជាតិចូលគ្នាជាមួយ សាច់cakeកាន់តែខ្លាំងបង្កើតបានជារសជាតិផ្អែមល្មួតគួរជាទីចូលចិត្ត។ម្យ៉ាងនំញ៉ាំមិនទ្រលាន់ ទោះបីឱ្យញ៉ាំមួយទាំងមូលក៏ខ្ញុំយល់ព្រមដែរ។

«ហេតុអីលោកឱ្យខ្ញុំភ្លក់វា?»

«វាឆ្ងាញ់ដែរទេ?»

«ក៏...ទុកថាokay!»

«នាងយល់ថានាងអាចធ្វើវាបានឬអត់?»

«អឺ....»ខ្ញុំហាក់ស្ទាក់ស្ទើរបន្តិចព្រោះតែនំcakeដែលគេធ្វើពិតជាអស្ចារ្យ  ពេកហើយ
វាមានអ្វីម្យ៉ាងដែលខ្ញុំមិនអាចធ្វើបាន

«សាកល្បង ល មើលទៅ»គេចេញពីកន្លែងដែលគេឈររួចលាដៃ ឱនខ្លួនអញ្ជើញខ្ញុំឱ្យឈរនៅទីនោះ។

អ្នកទាំងអស់គ្នានៅខាងក្រោមនិយាយធ្វើដូចជាចៅហ្វាយពួកគេគួរឱ្យខ្លាចណាស់អញ្ចឹងតាមពិតគេមិនអាក្រក់ណាស់ណាទេ។

ខ្ញុំក៏ចាប់ផ្តើមធ្វើការងាររបស់ខ្ញុំ។អ្វីដែលខ្ញុំមិនអាចធ្វើបាននោះគឺធ្វើយ៉ាងម៉េចទើបឱ្យសាច់នំទន់ដូចជានំដែលគេធ្វើ ប៉ុន្តែយ៉ាងណាក៏ខ្ញុំនឹងប្រឹងឱ្យអស់ពីសមត្ថភាព។

Mysterious love(slow update)Where stories live. Discover now